ថ្ងៃ សុក្រ ទី 30 ខែ តុលា ឆ្នាំ 2020
Hacked By Black_Phish
វិទ្យុ​អាស៊ីសេរី​ថា GW៖ ក្រុមហ៊ុន​អន្តរជាតិ​មួយ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វៀតណាម ដែល​កាប់​ឈើ​នៅ​កម្ពុជា
ផ្សាយនៅថ្ងៃទី: 21-12-2013, ចំនួនអ្នកអាន 2789ដង
អង្គការ​ឃ្លាំមើល ពិភពលោក (Global Witness) បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​១៣ ធ្នូ រកឃើញថា ក្រុមហ៊ុន​ដ៏​ធំ​មួយ​ឈ្មោះថា ក្រេ​ឌី​ដ ស្វីស (Credit Suisses) មាន​ភាគហ៊ុន​នៅក្នុង ក្រុមហ៊ុន​វៀតណាម ហ័ង អា​ញ​យ៉ា​ឡាយ (Hoang Anch Gia Lai) ដែលជា​ក្រុមហ៊ុន កំពុង​រំលោភ សិទ្ធិមនុស្ស និង​បំផ្លាញ​បរិស្ថាន នៅ​ប្រទេស​កម្ពុជា និង​ឡាវ បន្ទាប់ពី​ក្រុមហ៊ុន​ទាំងនេះ ទទួលបាន​ដី សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​។

ដោយ ទីន ហ្សាការីយ៉ា 2013-12-13

​អង្គការ​ឃ្លាំមើល ពិភពលោក បាន​បញ្ចេញ​របាយការណ៍​មួយ​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​១៣ ធ្នូ សរសេរថា ក្រុមហ៊ុន ក្រេ​ឌី​ត ស្វីស មាន​ភាគហ៊ុន​ធំជាងគេ នៅក្នុង​ក្រុមហ៊ុន​វៀតណាម ហ័ង អា​ញ យ៉ា​ឡាយ ដែល​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ផ្ទុយ ពី​ការប្ដេជ្ញាចិត្ត​របស់​ខ្លួន ក្នុង​ការគោរព សិទ្ធិមនុស្ស​។​

​អង្គការ​ឃ្លាំមើល ពិភពលោក បាន​លើកឡើង​ថា ក្រុមហ៊ុន ក្រ​ឌី​ត ស្វីស ទោះបីជា​បាន​ប្ដេជ្ញាចិត្ត​ថា ក្រុមហ៊ុន​មិន​ធ្វើ​ការវិនិយោគ ទៅលើ​គម្រោង​ណា ដែល​ធ្វើឲ្យ​មាន​ការ ប៉ះពាល់​ដល់​បរិស្ថាន សង្គម និង​សិទ្ធិមនុស្ស​ក្ដី ប៉ុន្តែ​ក្រុមហ៊ុន​នេះ នៅតែ​ដាក់ទុន​វិនិយោគ ជាមួយ​ក្រុមហ៊ុន​វៀតណាម ហ័ង អា​ញ យ៉ា​ឡាយ ដែលជា​ក្រុមហ៊ុន ធ្វើឲ្យ​មាន​ការ រំលោភ​សិទ្ធិមនុស្ស បរិស្ថាន ក្រោម​គម្រោង អភិវឌ្ឍន៍​ដាំ​ដើម​កៅស៊ូ​។​

​អង្គការ​ឃ្លាំមើល ពិភពលោក បាន​ចេញ​របាយការណ៍ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ចំណងជើង​ថា «​រ៉ាប់​ប៊ឺ បារ៉ិ​នស៍ «Rubber Barons» ទម្លាយ​ឲ្យ​ពិភពលោក ដឹង​អំពី​សកម្មភាព បំពាន​ច្បាប់​ជាតិ បំផ្លាញ​ធនធានធម្មជាតិ និង​រំលោភ​សិទ្ធិមនុស្ស នៅ​កម្ពុជា និង​ប្រទេស​ឡាវ ដោយ​ក្រុមហ៊ុន ដាំ​កៅស៊ូ​វៀតណាម ធំ​ពីរ គឺ​ក្រុមហ៊ុន​ឯកជន ហ័ង អា​ញ យ៉ា​ឡាយ (Hoang Anh Gia Lai) និង​ក្រុមហ៊ុន​រដ្ឋ វៀតណាម រ៉ាប់​ប៊ឺ គ្រូ​ប (Vietnam Rubber Group)​។​

​ក្រុមហ៊ុន ក្រេ​ឌី​ដ ស្វីស នៅ​បន្ត​ដាក់ទុន ក្នុង​ក្រុមហ៊ុន ហ័ង អា​ញ យ៉ា​ឡាយ ដើម្បី​ទទួលបាន ភាគហ៊ុន​ជាង ១០% ដែល​ធ្វើអោយ ក្រេ​ឌី​ដ ស្វីស ក្លាយ​ជា​ម្ចាស់​វិនិយោគ ធំ​បំផុត​ទី​២ បន្ទាប់​ពី​ប្រធាន​ក្រុមហ៊ុន ហ័ង អា​ញ យ៉ា​ឡាយ គឺ​លោក ដង ង្វៀង​ឌឹ​ក (Doan Nguyen Duc)​។​

​ក្រុមហ៊ុន ហ័ង អា​ញ យ៉ា​ឡាយ បាន​វិនិយោគ លើ​វិស័យ​ដំណាំ​កៅស៊ូ នៅ​ខេត្ត​រតនគិរី ក្នុងប្រទេស​កម្ពុជា ជាប់​ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម​។ ក្រុមហ៊ុន​នេះ កាន់កាប់​ដី នៅ​ខេត្ត​រតនគិរី ក្រោមរូបភាព សម្បទាន​ដី សេដ្ឋកិច្ច​ជិត ៥​ម៉ឺន​ហិកតារ ខណៈដែល​ច្បាប់​កម្ពុជា កំណត់​មិនឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ សម្រាប់​ក្រុមហ៊ុន​មួយ​។​

​ចំណែក​ក្រុមហ៊ុន វៀតណាម រ៉ាប់​ប៊ឺ គ្រូ​ប វិញ មាន​អាជ្ញាប័ណ្ណ ដី​សម្បទាន សេដ្ឋកិច្ច សឹង​ពាក់កណ្ដាល​ប្រទេស គឺ​ចាប់តាំងពី​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ធ្លាយ​ទៅ​ដល់ ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ ហើយ​ក្រុមហ៊ុន​ទាំងពីរ​នេះ​បាន​កាប់​ទន្ទ្រាន ព្រៃឈើ​នៅ​តំបន់​ទាំងនេះ​។​

​អនុប្រធាន នាយកដ្ឋាន​នីតិកម្ម និង​ពង្រឹង​ការអនុវត្ត​ច្បាប់ នៃ​រដ្ឋបាល​ព្រៃឈើ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឡាវ សេដ្ឋា​ផល មានប្រសាសន៍ថា ការផ្ដល់​ដី​សម្បទាន សេដ្ឋកិច្ច​នេះ មិនមែន​ស្ថិតនៅក្រោម នាយកដ្ឋាន​របស់​លោក​ទេ ប៉ុន្តែ​លោក​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​កាប់​ឈើ នៅ​តំបន់​ដី​សម្បទាន សេដ្ឋកិច្ច​របស់​ខ្លួន​នោះ គឺ​ដើម្បី​ដាំ​ដើម​កៅស៊ូ​ជំនួស​វិញ​។​

«​សំឡេង​»

​មន្ត្រី​អង្គការ​ឃ្លាំមើល ពិភពលោក លើកឡើងថា នេះ​ជា​រឿង​គួរអោយ​បារម្ភ​។ លោក​ថា ក្រុមហ៊ុន ក្រេ​ឌី​ដ ស្វីស បាន​ក្លាយ​ជា​ម្ចាស់ ភាគហ៊ុន​ធំ​ក្នុ ង​ក្រុមហ៊ុន ហ័ង អា​ញ យ៉ា​ឡាយ នៅពេល​ដែល​វិនិយោគិន ប្រកប​ដោយ​ភាព ទទួលខុសត្រូវ និង​ដាក់​ក្រុមហ៊ុន​នេះ ក្នុង​បញ្ជីខ្មៅ​។ អង្គការ​ឃ្លាំមើល ពិភពលោក ចោទសួរ​ថា តើ​ក្រុមហ៊ុន ក្រេ​ឌី​ដ ស្វីស អាច​ត្រូវ​ពិនិត្យ​អ្វី​ខ្លះ ប្រសិន​បើ​ក្រុមហ៊ុន​នេះ​គិតថា វា​ជា​ពេល​ល្អ ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ ទៅអោយ​ក្រុមហ៊ុន ហ័ង អា​ញ យ៉ា​ឡាយ នោះ​?

​អង្គការ​ឃ្លាំមើល ពិភពលោក បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន ក្រេ​ឌី​ដ ស្វីស ពិនិត្យឡើងវិញ នូវ​ដំណើរការ វិនិយោគ​របស់​ខ្លួន ដើម្បី​ធានាឲ្យបាន នូវ​ទុន​វិនិយោគ​របស់​ខ្លួន ប្រកបដោយ​យុត្តិធម៌ ការវិនិយោគ និង​ការអភិវឌ្ឍ ប្រកបដោយ​និរន្តរភាព ធ្វើជា​គំរូ​ជាជាង ការវិនិយោគ​នោះ មាន​រំលោភ​យក ដីធ្លី​ប្រជាពលរដ្ឋ និង​ការកាប់​បំផ្លាញ​ព្រៃឈើ​៕
ផ្សាយនៅថ្ងៃទី: 29-10-2020, ចំនួនអ្នកអាន 9ដង