លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកស្វាយចេក លោក លឿង សុភ័ក្តិ អភិបាលនៃគណៈអភិបាលស្រុកស្រុកស្វាយចេក និងក្រុមការងារថ្នាក់ខេត្ត,ថ្នាក់ស្រុក ចុះជួយឃុំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និង លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមមាន៖ អង្ករ ៤៥០ គីឡូក្រាម , ទឹកសុីអុីវ ១៨យួរ , ត្រី ខ ០៩យួរ, មី ០៩កេសតូច , ទឹកត្រី ១៨យួរ ,ទឹកបរិសុទ្ធ ១៨យួរ, និងថវិកា ចំនួន ៤៥០.០០០ រៀល (សែសិបប្រាំម៉ឺនរៀល) ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជួបបញ្ហាក្នុងជីវភាពប្រចាំថ្ងៃចំនួន ០៩ គ្រួសារ មកពីឃុំស្វាយចេក ។
ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ស្នងការ បានពាំនាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដោយក្តីនឹករលឹក និង សូមអោយបងប្អូនប្រជាពលរដ្ឋួទាំងអស់ ប្រកាន់ភ្ជាប់នូវ ៣ ការពារ ៣ កុំ តាមវិធាន ការពារសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីត ១៩ ( Covid-19) ។
ក្នុងនោះប្រជាពលរដ្ឋចំនួន ៩គ្រួសារ ក្នុងមួយគ្រូសារទទួលបាន ៖
-អង្ករ ៥០ គីឡូក្រាម
-ទឹកសុីអុីវ ០២យួរ
-ត្រី ខ ០១ យួរ
-មី ០១ កេស
-ទឹកត្រី ០២ យួរ
-ទឹកបរិសុទ្ធ ០២ យួរ
-ថវិកា ចំនួន ៥ ម៉ឺនរៀល ។
កម្មវិធីនេះប្រារព្វនៅ សាលាបឋមសិក្សាចំការគ ភូមិ ចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក៕