ប៉ៃអោយអស់ដួយទៅទាន! ល្បែងទឹកភ្លៀងអត់ច្បាប់ភ្នាល់ប្រាក់លាន$កណ្តាលក្រុងភ្នំពេញសមត្ថកិច្ចហាក់ទន់ឆ្អឹងអស់
ល្បែងទឹកភ្លៀងដុះស្លែ លេងភ្នាល់ប្រាក់លានដុល្លារ កណ្តាលក្រុងភ្នំពេញអត់ច្បាប់ សមត្ថកិច្ចអត់បង្ក្រាបសោះ ចាប់តែយាយៗលេងសុីគូរ៥០០៛,១០០០៛ មិនខុសអីនឹងចម្រៀងមួយបទរបស់លោកមាស សាម៉នដែលច្រៀងថា(ក្រពើក្នុងទឹកបងមិនហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើល)មែន?។ល្បែងទឹកភ្លៀងដ៏សម្បើមនៅនឹងស្តុបខាងជើងផ្សារអូរឬស្សីនេះ ទោះបានជម្រាប់ហើយថា កំពុងត្រូវពលរដ្ឋសង្ស័យថា អ្នកមានអំណាចធំៗប្រចាំទីក្រុងភ្នំពេញកំពុងត្រូវថ្នាំ$បន្ទន់ឆ្អឹងរបស់មេបនល្បែងក្តី ក៏លោកធំៗនៅតែនាំគ្នាសម្ងំខ្មូរ ក្រាញមិនព្រមចុះបង្ក្រាបដដែល។តើព្រោះខ្លាចបារមីលុយ$«អាសួរ»មេល្បែងទឹកភ្លៀងល្មើសច្បាប់អញ្ចឹងមែនទេ? ។ល្បែងទឹកភ្លៀងនោះបានចាប់បើកលេងតាំងពីថ្ងៃទី១៥ ខែ មីនា ២០២២លេង ដោយបើកចំហរ។អ្នកលេងល្បែងទឹកភ្លៀងនេះ បាននាំគ្នាញាត់លុយក្នុងម៉ាសុីនម្នាក់ៗទាំងលាន$ ខ្លះទាំងសែនដុល្លារ ដំណើរការលេងភ្នាល់មួយខែពេញរួចហើយ។ពលរដ្ឋច្រើននាក់បានកត់សម្គាល់ថាអាជ្ញាធរក្រុងភ្នំពេញទាំងអស់បានពួនសម្ងំ ធ្វើមុខក្រាស់មិនហ៊ានបង្ក្រាបទេ មានពលរដ្ឋពលរដ្ឋមួយចំនួនចោទជាសំណួរថាតើហេតុអ្វីបានជា គណបញ្ជាការឯកភាពក្រុងងភ្នំពេញដែលមានលោក ឃួង ស្រេងអភិបាលក្រុង និងលោក ស ថេតស្នងការនគរបាលក្រុង ធ្វើហាក់ខ្លាចមេល្បែងទឹកភ្លៀងបែបយ៉ាងនោះទៅវិញ?តើអាជ្ញាធរខ្លាចព្រោះតែអ្វី?។
ទីតាំងល្បែង(ទទឹកភ្លៀងអាសួរ)ស្ថិតនៅលើដំបូលផ្ទះជាន់ទី៥ ត្រង់ចំណុចស្តុបខាងជើងផ្សារអូរឬស្សី។ទីតាំងនេះ សូម្បីតែកូនក្មេងអាយុ១០ឆ្នាំក៏ស្គាល់ដែរ ចម្លែកតែមេប៉ុស្តិ៍ ចៅសង្កាត់ ចៅហ្វាយខណ្ឌ៧មករា លោកស្នងការក្រុង នឹងលោកចៅហ្វាយក្រុងឃួង ស្រេងទេដែលមិនស្គា់ទីតាំងឬដឹងហើយស្គាល់ដែរ តែមិនអាចបង្ក្រាបព្រោះត្រូវថ្នាំបន្ទន់ឆ្អឹងប្រភេទUSDដូចគេថាមែន ? ។ពលរដ្ឋនៅម្តុំអូរឬស្សីលោកឈួន ពិដោ លើកមកនិយាយថា(អាសួរ)មេល្បែងទឹកភ្លៀងអត់មានច្បាប់ មកពីusaដល់ភ្នំពេញភ្លាម វារត់ការចំណាយលុយជាកញ្ចប់ៗ សម្រាប់ថ្វាយទៅអ្នកធំៗ អស់ដល់ទៅលើសពីខ្ទង់លានដុល្លារឯណោះ សម្រាប់មួយរដូវ២០២២នេះ។រត់ការតាមរបៀប តូចជូនតាមតូច ធំជូនតាមធំ រួចអស់ទៅហើយ។អាសួរមេកញ្ច្រែងទឹកភ្ងវាអត់ខ្វល់ពីរឿងអត់ច្បាប់ទេ វាប្រើតែច្បាប់ក្រោមតុប៉ុណ្ណោះ គឺដាក់នុយ$បន្ទន់ឆ្អឹងបុគ្គលមានអំណាចខ្លាំៗក្នុងទីក្រុងអោយអសគឺចប់។ទ្រឹស្តីអាសួរមេទឹកភ្លៀង បើខ្លាក្នុងក្រុងទន់ឆ្អឹងអស់ហើយនោះវាអាចបើកលេងម៉ាសេរីមិនបាច់ខ្វល់ទេ?។ដីច្នេះតើមកពីលោកឃួង ស្រេង លោកស ថេតជាមហាអំណាចធំៗក្នុងទីក្រុងភ្នំពេញ លេបថ្នាំបន្ទាន់ឆ្អឹងប្រភេទUSDទន់ឆ្អឹងគ្រប់គ្នាអស់ហើយមែនឬទើបល្បែងសុីសងទឹកភ្លៀងខ្នាតយក្សបើកលេងនៅនឹងច្រមុះដោយរលូនដូច្នេះលែងចាប់កើតទៅចាប់តែល្បែងលេងកំសាន្តយាយៗលេងបៀរ៥០០៛,១០០០៛ហើយថតដាក់ទូរទស្សន៍ ដើម្បីបង្អួតថ្នាក់ដឹកនាំកំពូលទៅវិញ?។ណ្ហើយចុះ!ទោះជាកាសែតខំប្រឹង ផ្សាយជូនជាដំណឹងបន្តបន្ទាប់បែបណា ក៏នៅតែអាជ្ញាធរយើងមិនបង្រ្កាបបនល្បែងសុីសងទឹកភ្លៀងខុសច្បាប់ដ៏ធំមហិមាមួយនេះដែរបានត្រឹមដាក់ផែនការ បានត្រឹមតែស្តោះលេបៗ ទុកអោយអស់លោកប៉ៃអោយអស់ដួយទៅចុះ។ប៉ុន្តែគ្រាន់តែសោកស្តាយថា ឥរិយាបថព្រងើយហាក់ដូចត្រូវថ្នាំបន្ទន់ឆ្អឹងប្រភេទUSDរបស់(មេទឹកភ្លៀងអាសួរ)ទើបគ្មានការចាត់តាំងយុទ្ធនាការបង្ក្រាបនោះ ដូចជាផ្តល់ពន្លឺមួយដល់មហាជនអញ្ចឹង ដែលអាចអោយមហាជនឆ្លុះអោយឃើញដល់ព្រូន លាមកក្នុងពោះវៀនអ្នកកាន់កាប់អំណាចដ៏មហិមាក្នុងទីក្រុងគុជមួយនេះអញ្ចឹងដែរ។អ្វីគួរអោយសង្វេគពេកគឺបើតាមលោកចាន់ សុភា មានលំនៅក្បែរផ្សាររអូឬស្សីថា អាសួរមកស្រុកខ្មែរធ្វើនំអត់ម៉្សៅទេ វាប្រើតែលុយអ្នកលេងមកកោក្បាលអ្នកលេង ដល់ចប់រដូវ វាប្រមូលលុយ$តែពីខ្មែរទៅចាយនៅអាមេរិកក្នុងមួយឆ្នាំៗវាល់លានដុល្លារយ៉ាងស្រួលៗ។គាត់ដដែលបន្តថា តើធើយ៉ាងម៉េច?បើយើងវាល្ងង់អោយពួកមកពីUSកោក្បាលបាន ព្រោះគេឆ្លាត តើយើងទៅឃឹមអី???បើច្បាប់ពុកអាលួយវាហាករលាយខ្សុលក្រោមតុចឹងនោះ?។
ឯកឧត្តមឃួង ស្រេងអភិបាលក្រុងភ្នំពេញ និងឯកឧត្តមស ថេត ស្នងការនគរបាលក្រុងភ្នំពេញ មិនអាចទាក់ទងបំភ្លឺពាក់ពន្ធ័នឹងភាពមិនប្រក្រតីក្នុងការបើកបនលេងល្បែងទឹកភ្លៀងកណ្តាលក្រុងភ្នំពេញហើយពុំមានការចាត់តាំងបង្ក្រាបជាក់ស្តែងបានទេ ដោយទូរសព្ទ័របស់លោកទាំង២សុទ្ធតែពុំមានអ្នកទទួល។ទោះយ៉ាងណាក្តី យើងនៅតែព្យាយាមដើម្បីស្នើសុំអន្តរាគមន៍ចុះបង្ក្រាបលើទីតាំងបនល្បែងទឹកភ្លៀងនោះនិងផ្តល់ការបកស្រាយជូនមហាជនគ្រប់វេលា៕