បើពិតដូចជាពាក្យចចាមអារ៉ាមមែននោះ.!!! មិនដឹងថាប្រជាពលរដ្ឋទទួលរងគ្រោះដោយសារតែក្រុមហ៊ុននោះប៉ុន្មានអ្នកទេ
ខេត្តបន្ទាយមានជ័យ៖ ធុំក្លិនស្អុយជាបណ្តើៗហើយ ក្រុមហ៊ុនពុះដីល្វែង ចំរើន សុខ ពុះល្វែងលក់ឲ្យពលរដ្ឋជាន់លើដីអ្នកផ្សេងដែលម្ចាស់កម្មសិទ្ធមានប្លង់រឹងត្រឹមត្រូវ។ ទីតាំងដីល្វែងនេះឋិតនៅជិតរោងចក្រអូរនាង ក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តើករណីមួយនេះជាការពិតដែរឬទេ? ចុះបើករណីនេះ ជាការពិតមែននោះ តើពលរដ្ឋប៉ុន្មាននាក់ដែលរងគ្រោះ ?
ដោយយោងតាមប្រភពមួយដាច់ដោយឡែកបានឲ្យដឹងថា ទីតាំងពុះល្វែងរបស់ក្រុមហ៊ុន ចំរើន សុខ សូម្បីតែភូមិបាលក៏មិនហ៊ានចុះហត្ថលេខាទទួលស្គាល់ដែរ។
ពាក់ព័ន្ធនិងបញ្ហានេះនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ម្ចាស់ក្រុមហ៊ុនពុះដីល្វែង ចំរើន សុខ សារព័ត៌មានយើងមិនអាចរកការបំភ្លឺបានទេ ដោយសារគ្មានលេខទូរស័ព្ទ ដោយឡែកសារព័ត៌មានយើងបានខលតាមលេខទូរស័ព្ទ 0885850233 ដែលជាលេខនៅលើប៉ាយយីហោរបស់ក្រុមហ៊ុន បានជួបជាមួយបុរសម្នាក់បានអះអាងថាមានឈ្មោះ ហ៊ាន សុីណា ប្រធានសាខាគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន ចំរើន សុខ លោកបានប្រាប់ថា ករណីនេះធ្លាប់មានពាក្យចចាមអារ៉ាមដែរ តែវាមិនមែនជាការពិតនោះទេ។
ក្នុងនោះសារព័ត៌មានយើងបានសុំលេខទូរស័ព្ទម្ចាស់ក្រុមហ៊ុនដីល្វែងដើម្បីសុំការបំភ្លឺផងដែរ តែលោក ហ៊ាន សុីណា មិនបានប្រាប់នោះទេ៕