លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញទន់ហាក់ចាញ់អំណាចទឹកលុយ មេល្បែងទឹកភ្លៀងរាបស់ (តាសួរ)ខាងជើងផ្សារអូរឬស្សី?
ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញសង្ស័យត្រូវថ្នាំសណ្តំប្រភេទអាស្រម៉ូម(USD)ទើបមានឥរិយាបទទបាក់លោងទន់ត្រកៀកនៅចំពោះបនល្បែងទឹកភ្លៀង(តាសួរ រហស្ស័នាម តាភ្នំមាស) បណ្តោយមេល្បែងទឹកភ្លៀង បើលេងទឹកភ្លៀងកណ្តាលទីក្រុងយ៉ាងគគ្រឹកគគ្រេងកណ្តាលក្រុងខាងជើងផ្សារអូឬស្សី
។ដោយឃើញនូវសកម្មភាពលេងល្បែងទឹកគគ្លើនបំពានច្បាប់បែបនេះទើបប្រជាពលរដ្ឋក្នុងក្រុងនិយាយរបៀបវ៉ៃឆ្កែបង្វែរអុសចំអកឡកឡឺយ តាមតុកាហ្វេគុយទាវព្រឹកៗថា៖ គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពក្រសួងមហាផ្ទៃ ចាញ់កម្លាំងលុយមេបនល្បែងទឹកភ្លៀង របស់ឈ្មោះ(តាសួរ ឬតាភ្នំមាស)យ៉ាងអាម៉ាស់បំផុតកណ្តាលក្រុងភ្នំពេញ។
លោកឃួង ស្រេងអភិបាលក្រុងភ្នំពេញដែល ដែលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ចាត់ទុកលោកជាជនបរាជ័យដេញយួនកុំអោយជុះដាក់ទឹកទន្លេ កំពុងយកជើងជាន់ឈ្លីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដាក់ចេញដោយក្រសួងមហាផ្ទៃច្បាស់ក្រឡែត?។
អ្នកលេងភ្នាល់ទឹកភ្លៀងម្នាក់សុំលាក់ឈ្មោះបាននិយាយថា៖ ល្បែងទឹកភ្លៀងនេះជាល្បៃងសុីសាច់ហុតឈាម គេចាក់ភ្នាល់សុីសងមួយថ្ងៃៗរាប់ មុឺន រាប់សែន ដល់លានដុល្លារ ហើយចាញ់ឈ្មះដល់រាប់លានដុល្លារដែរមិនអន់ជាងកាសុីណូNagaworld world ទេ។
បុរសដដែលបន្តថាទីតាំងល្បែងសុីសងទឹកភ្លៀងនោះដាក់(ទទឹកភ្លៀង)លើដំបូលផ្ទះជាន់ទី៥ចំណុច ស្តុបអូរឬស្សី។បើកលេងពីថ្ងៃទី១៥ខែមេសា២០២១ម៉្លេះ ល្បីថារត់ការដាក់ស្រោមសំបុត្រជូនមេធំៗក្នុងទីក្រុងម្នាក់ៗមិនក្រោម១សែនដុល្លារទេទើបអាចលេងបានដោយរលូនមិនបាច់ព្រួយ ឆ្នាំនេះល្បីថាអ្នកលេងទឹកភ្លៀងនៅបាត់ដំបងបោលទង្គិចក្បាលគ្នាមកលេងនៅភ្នំពេញដែរដោយសារនៅបាត់ដំបងលោកស្នងការខេត្តថ្មីអនុវត្តតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពតឹងតែងណាស់ មិនអាចលេងសេរីដូចនៅភ្នំពេញទេ។ឯនៅភ្នំពេញអាជ្ញាធរបើកដៃអោយលេងតាមចិត្ត កុំអោយតែរវល់ងើយមើលមេឃ ស្រែកហាងឆេង ដើរទៅបុកលោកចៅហ្វាយក្រុងនិងលោកស្នងការក្រុងទៅបានហើយ។
ប្រភពដដែលបន្តថា មនុស្សភាគច្រើនស្គាល់ច្បាស់ណាស់នូវទីតាំងល្បែងទឹកភ្លៀងស្តុបអូរឬស្សី លើកលែងតែមេប៉ុស្តិ៍ ចៅសង្កាត់ ចៅហ្វាយខណ្ឌ៧មករាទេដែលធ្វៀ ទំនងមិនស្គាល់ទីតាំងល្បែងសុីសងមួយនេះទេ? ដោយសារឈ្មោះតាសួរ បានរត់ការបិទមាត់ដោយចំណាយជាកញ្ចប់ៗរាប់សឹបមុឺនដុល្លារទៅជូនមេធំៗ តូច ជូនតាមតូច ធំជូនតាមធំ រួចអស់ទៅហើយទើបអាចបើកលេងដោយរលូនយ៉ាងនេះបាន? ។
ប្រភពបង្ហើបថានៅមានល្បែង បៀរចិនជាច្រនមុខនិង ធួរគ្រាប់អំពិលទៀត បើកលេងកំដរល្បែងទឹកភ្លៀងនៅជាន់ទី៥ដដែលថែមទៀតហើយល្បែងបៀរចិន និងធួរគ្រាប់អម្ពិល សុីសងសាហាវដូចកាសុីណូដែរ។
ប្រភពពីភ្នាក់ងារសារព័តមានខ្លះបានលើកឡើងថា តាសួរហៅតាភ្នំមាស ប្រព្រឹត្តបទល្មើសដោយព្រហើន មានអំណាចខ្លាំងណាស់។តាសួរ មិនត្រឹមតែមិនញញើតសមត្ថកិច្ចជាអាជ្ញាធរក្រុងភ្នំពេញ ដែលជាក់ស្តែងគេឃើញ ត្រូវលុតជង្គង់មិនហ៊ានបង្ក្រាបល្បែងទឹកភ្លៀងរបស់គាត់ប៉ុណ្ណោះទេ។គេសង្ស័យតាសួរអាចទិញក្បាលមន្ត្រីថោកទាបខ្លះនៅក្នុងក្រសួងព័តមាន និងអ្នកកាសែតខ្លះអោយជួយកាងដោយ អោយពួកមន្ត្រីនិងអ្នកកាសែតជាបាវបម្រើ ជជីកដេញដោលសូរនាំអ្នកកាសែតអាជីពណាដែលហ៊ានសម្ភាសន៍ ដេញដោលអំពីការបើកបនល្បែងតាសួរ។ពួកបាវបម្រើបានជជីករកអាជ្ញាបណ្ណ័ ពីក្រសួងព័ត៌មាន លិខិតចុះបញ្ជីរពាណិជ្ចកម្មបណ្ណ័បង់ពន្ធ បង់បាតង់និង សួរដេញដោលរកលិខិតបេសកកម្មក្រសួងព័តមានជាដើមល។ថែមទៀត ជាហេតុធ្វើអោយអ្នកសារព័តមានអាជីពខ្លះធុញធ្រាន់ក្រៃលែង។
ប្រភពដដែលអោយដឹងថា មេមិនដែលនៅក្រោមពងទេ កូនទិញក៏សុីក្បាលកាក់ កូនលក់ក៏សុីក្បាល់កាក់ សុីហាងឆេងតាមមាត់ទៀតទៅខ្លាចអីបង់អោយបុគ្គលជាអាជ្ញាធរខិលខូចលោភលន់នូវស្រោមសំបុត្រមួយ១សែនដុល្លារឬ២សែនដុល្លារនោះបើមួយថ្ងៃៗយកក្បាលកាក់ពីអ្នកលេងធំលុយទាំងលានដុល្លារទិញលក់ៗវិលដូចកន្ទេះឡង់កត់ប៊ុងមិនទាន់ផងនោះ។ក្នុងមួយថ្ងៃៗកូនទិញរាប់សឹបដងមេក៏សុីសុីក្បាលកាក់រាប់សឹបដង កូនលក់ចេញវិញរាប់សឹបដង មេសុីក្បាលកាក់រាប់សឹបដងដែរ ។បើទិញលក់ទាំងកៅស៊ូ ទាំងដុំៗវិញមេបានសុីក្បាលកាក់ម៉ាឆ្ងាញ់ ម្នាក់ៗម្តងៗក្រាស់ឃ្មឹក។
លោកឃួង ស្រេងអភិបាលក្រុងភ្នំពេញមិនអាចសុំជួយបំភ្លឺថាតើលោកទបានជ្រាបអំពីបនល្បែងកណ្តាលក្រុងហើយយ៉ាងណានោះទេ ដោយសាទូរសព្ទ័លោកពុំមានអ្នកទទួលឡើយ។ទោះយ៉ាងណាដំណឹងពិស្តារព្យាយាមរង់ចាំដើម្បីសុំការបកស្រាយសម្រាប់បំភ្លឺមន្ទឹលរបស់មហាជនជាបន្តទៅទៀតដដែល៕