មេដឹកនាំក្រុងភ្នំពេញលោកឃួង ស្រេងនិងស្នងការក្រុងភ្នំពេញ លោក ស ថេតមានឥរិយាបថ ទន់លោង ទន់ត្រគៀក ចាញ់អំណាចទឹកលុយ មេល្បែងទឹកភ្លៀងរបស់ (តាសួរ)ខាងជើងផ្សារអូរឬស្សី?
ដំណឹងពិស្តារ
មេដឹកនាំក្រុងភ្នំពេញនិងស្នងការក្រុងភ្នំពេញ សង្ស័យត្រូវថ្នាំសណ្តំប្រភេទអាស្រម៉ូម(USD)ទើបមានឥរិយាបទទន់លោងទន់ត្រកៀកបណ្តោយមេល្បែងទឹកភ្លៀង បើលេងទឹកភ្លៀងកណ្តាលទីក្រុងយ៉ាងរំភើយ។ដោយសារតែបែបនោះទើបនាំអោយមានការលើកមកនិយាយរបៀបវ៉ៃឆ្កែបង្វែរអុសចំអកឡកឡឺយ ជាលក្ខណៈមាត់ចាបមាត់ព្រាប តាមតុកាហ្វេគុយទាវព្រឹកៗថា៖ គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពក្រសួងមហាផ្ទៃ បានចាញ់កម្លាំងលុយមេបនល្បែងទឹកភ្លៀងអត់ច្បាប់ របស់ឈ្មោះសួរ យ៉ាងអាម៉ាស់កណ្តាលក្រុងភ្នំពេញ។
លោកឃួង ស្រេងអភិបាលក្រុងភ្នំពេញដែលទើបនឹងល្បីដេញយួនកុំអោយជុះដាក់ទឹកទន្លេតាមទីក្រុង និង លោកស ថេត ស្នងការក្រុងភ្នំពេញ លោកទាំងពីរធ្វើព្រងើយហាក់មើលស្រាលស្រឌៀងនឹងយកជើងជាន់ឈ្លីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដាក់ចេញដោយក្រសួងមហាផ្ទៃ?។
អ្នកលេងភ្នាល់ទឹកភ្លៀងម្នាក់សុំលាក់ឈ្មោះបាននិយាយថា៖ ល្បែងទឹកភ្លៀងនេះជាល្បៃងសុីសាច់ហុតឈាម គេចាក់ភ្នាល់សុីសងមួយថ្ងៃៗរាប់ មុឺន រាប់សែន ដល់លានដុល្លារ ហើយចាញ់ឈ្មះដល់រាប់លានដុល្លារដែរមិនអន់ជាងកាសុីណូNagaworld world ទេ។
បុរសដដែលបន្តថាទីតាំងល្បែងសុីសងទឹកភ្លៀងនោះដាក់(ទទឹកភ្លៀង)លើដំបូលផ្ទះជាន់ទី៥ចំណុច ស្តុបអូរឬស្សី។បើកលេងពីថ្ងៃទី១៥ខែមេសា២០២១ម៉្លេះ ល្បីថារត់ការដាក់ស្រោមសំបុត្រជូនមេធំៗក្នុងទីក្រុងម្នាក់ៗមិនក្រោម១សែនដុល្លារទេទើបអាចលេងបានដោយរលូនមិនបាច់ព្រួយ ឆ្នាំនេះល្បីថាអ្នកលេងទឹកភ្លៀងនៅបាត់ដំបងបោលទង្គិចក្បាលគ្នាមកលេងនៅភ្នំពេញដែរដោយសារនៅបាត់ដំបងលោកស្នងការខេត្តថ្មីអនុវត្តតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពតឹងតែងណាស់មិនអាចលេងសេរីដូចនៅភ្នំពេញ។ឯនៅភ្នំពេញកុំអោយតែងើយមើលមេឃស្រែកហាងឆេងបុកលោកចៅហ្វាយក្រុងនិងលោកស្នងការទៅបានហើយ។
ប្រភពដដែលបន្តថា មនុស្សភាគច្រើនស្គាល់ច្បាស់ណាស់នូវទីតាំងល្បែងទឹកភ្លៀងស្តុបអូរឬស្សី លើកលែងតែមេប៉ុស្តិ៍ ចៅសង្កាត់ ចៅហ្វាយខណ្ឌ៧មករាទេដែលធ្វៀ ទំនងមិនស្គាល់ទីតាំងល្បែងសុីសងមួយនេះទេ? ដោយសារឈ្មោះតាសួរ បានរត់ការបិទមាត់ដោយចំណាយជាកញ្ចប់ៗរាប់សឹបមុឺនដុល្លារទៅជូនមេធំៗ តូច ជូនតាមតូច ធំជូនតាមធំ រួចអស់ទៅហើយទើបអាចបើកលេងដោយរលូនយ៉ាងនេះបាន? ។
ប្រភពបង្ហើបថានៅមានល្បែង បៀរអាប៉ោងនិង ធួរគ្រាប់អំពិលទៀត ចាំនិយាយបន្តកុំអោយសាំពេក។
ប្រភពដដែលអោយដឹងថា មេមិនដែលនៅក្រោមពងទេ កូនទិញក៏សុីក្បាលកាក់ កូនលក់ក៏សុីក្បាល់កាក់ សុីហាងឆេងតាមមាត់ទៀតទៅខ្លាចអីបង់អោយបុគ្គលជាអាជ្ញាធរខិលខូចលោភលន់នូវស្រោមសំបុត្រមួយ១សែនដុល្លារឬ២សែនដុល្លារនោះបើមួយថ្ងៃៗយកក្បាលកាក់ពីអ្នកលេងធំលុយទាំងលានដុល្លារទិញលក់ៗវិលដូចកន្ទេះឡង់កត់ប៊ុងមិនទាន់ផងនោះ។ក្នុងមួយថ្ងៃៗកូនទិញរាប់សឹបដងមេក៏សុីសុីក្បាលកាក់រាប់សឹបដង កូនលក់ចេញវិញរាប់សឹបដង មេសុីក្បាលកាក់រាប់សឹបដងដែរ ។បើទិញលក់ទាំងកៅស៊ូ ទាំងដុំៗវិញមេបានសុីក្បាលកាក់ម៉ាឆ្ងាញ់ ម្នាក់ៗម្តងៗក្រាស់ឃ្មឹក។
លោកឃួង ស្រេងអភិបាលក្រុងភ្នំពេញ និងលោកស ថេតស្នងការរាជធានីភ្នំពេញមិនអាចសុំជួយបំភ្លឺថាតើលោកទាំង២បានជ្រាបហើយឬ បានជ្រាបរហូតសើមជោកហើយឬយ៉ាងណានោះទេ ដោយសាទូរសព្ទ័លោកទាំង២ពុំមានអ្នកទទួលឡើយ។ទោះយ៉ាងណាដំណឹងពិស្តារព្យាយាមដើម្បីសុំការបកស្រាយសម្រាប់បំភ្លឺមន្ទឹលរបស់មហាជនជាបន្តទៅទៀតដដែល៕