មិនសរសើរមិនបានប៉ុស្តឹ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅតែបន្តពាក្យសន្យា ចែកម៉ាសហ្វ្រីសជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ធកម្ពុជាធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះ គឺដើម្បីការពារជំងឺ វីរ៉ុស កូរ៉ូណា (ប្រភេទថ្មី)..
(បន្ទាយមានជ័យ)៖ ចាប់តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ បានចែកម៉ាសហ្វ្រីជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងអាជីវក ដែលធ្វើដំណើរឆ្លងកាត់កាត់តាមច្រកអន្តរជាតិមួយនេះ។ បានចំនួន៣៦៩,៨៥០ម៉ាសរួចមកហើយ បញ្ជាក់៖ ការចែកម៉ាសនេះគោលបំណងគឺដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា ខណៈដែលបណ្ដាប្រទេសមួយចំនួនលើពិភពលោកកំពុងកើតមាន និងឆ្លងជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយ វីរ៉ុស កូរ៉ូណា (ជំងឺប្រភេទថ្មី)។
ក្នុងឱកាសនោះលោក ឈួន សារី នាយរងប៉ុស្តិ៍នគរបាលច្រករកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់អង្គភាពសារព័ត៌មានយើងថា៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នូវតែបន្តធ្វើសកម្មភាពចែកម៉ាសហ្វ្រីជូនពលរដ្ឋកម្ពុជា ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងសកម្មបន្តទៀត ដូចដែលលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍បានសន្យាថា និងចែកម៉ាសចំនួន១លានម៉ាសហ្វ្រីរយៈពេល១ខែ។ សព្វថ្ងៃនេះយើងក៏សង្កេតឃើញថាមន្ត្រីចត្តាឡីស័កនៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ក៏កំពុងយកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យរក វីរ៉ុស កូរ៉ូណា ( 2019- nCoV ) យ៉ាងសកម្មផងដែរ។
គួររគួររម្លឹកផងដែរថា៖ កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៌ អមដំណើរដោយលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនថែមទៀតផង។ បានចុះពិនិត្យទីតាំង និងធ្វើការពិភាក្សាគ្នាក្នុងកាដាក់ក្រុមគ្រូពេទ្យជំនាញប្រចាំការ ចត្តាឡីស័ក ក៏សម្រេចចិត្តយក ម៉ាស៊ីន ស្កែន កំដៅយកទៅដាក់នៅខាងមុខច្រកទ្វារជិតគល់ស្ពានកម្ពុជា ថៃស្រុតនៅភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះតែម្តង។ ដោយមាននគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាអ្នករៀបចំបន្ទប់ដាក់កាមេរ៉ាចាប់កំដៅ នឹងបន្ទប់សម្រាប់ដាក់អ្នកជំងឺបណ្តោះអាសន្ន៕