ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ការដេញថ្លៃគំរោង ស្ថាបនាផ្លូវលំចំនួន៤ខ្សែនៅក្នុង ឃុំចំនួន៣ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមជាការដេញថ្លៃចង មុងគ្មានតម្លាភាព ខ្ជះខ្ជាយលុយដែលថ្នាក់ជាតិ គ្រោងអភិវឌ្ឍន៍មូលដ្ឋាន?
Fri,11 June 2021 (Time 02:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 1194នាក់)


ស្រុកកំពង់សៀម៖ ល្បីមានការគប់គឹតគ្នាជាប្រពន្ធ័ ធ្វើការដេញថ្លៃចងមុងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ៤គំរោង ក្នុងឃុំចំនួន៣

ស្រុកកំពងសៀម នៃខេត្តកំពង់ចាម មានឃុំកោះប្រាក់ ឃុំកោះសំរោង និងឃុំកោះមិត្ត។ដោយមានការរៀបចំចងមុងចូលដេញថ្លៃជាលក្ខណៈបក្ខពួក រៀបចំទុកជាមុនដោយលោកនាយករងរដ្ឋបាលសាលាខេត្តកំពង់ចាមឈ្មោះលោក ឡី មិច និង លោកឈួន វិបុល អភិបារងស្រុកកំពង់សៀម ខេត្តកំពង់ចាម ថែមទាំងធ្វើការរារាំងអ្នកសារពត៍មានមិនអោយចូលយកពត័៌មានឬថតទៀតទៀតផង។ដែលប្រារព្វធ្វើកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅសាលាស្រុកកំពង់សៀម។
ប្រភពពីស្រុកកំពង់សៀមអោយដឹងថា៖កាលពីថ្ងៃ១០មិថុនា ២០២១នេះ មានការចងមុងដេញថ្លៃ(រើសអើងបក្ខពួក)លើការស្ថាបនា ផ្លូវលំមានចំនួន៤គំរោង ស្ថិតក្នុងឃុំចំនួន៣ដែលមាន៖
-គំរោងទី១ នៅឃុំកោះសំរោង ភូមិទី៥ ស្រុកកំពង់សៀម ផ្លូវនេះមានទទឹង៤ម៉ែត កំរាស០,១៥ មិនដាក់ប្រវែង តម្លៃប៉ាន់ស្មាន ៩៤,៤៥៤,៩៥៩រៀល ចុះមក ៩៣,០០០,០០០រៀល
– គំរោងទី២ ឃុំកោះសំរោង ភូមិទី៤ ស្រុកកំពង់សៀម តម្លៃប៉ាន់ស្មាន ៥៥,៥០៧,០៥៦រៀល ចុះមក ៥៣,៥០០,០០០រៀល
– គំរោងទី៣ ឃុំកោះប្រាក់ ស្រុកកំពង់សៀម តម្លៃប៉ាន់ស្មាន ១៣៩,២៩០,០២៣រៀល ចុះមក ១៣៦,៦៧៥,០០០រៀល
-គំរោងទី៤ ឃុំកោះមិត្ត ស្រុកកំពង់សៀម តម្លៃប៉ាន់ស្មាន ១៩៣,០២៥,៤៥៥រៀល ចុះមក ១៦៧,៧៥០,០០០រៀល។
ប្រភពបន្តអោយដឹងថា៖ អ្នកដែលចង់ដេញថ្លៃយកទៅធ្វើក្នុងតម្លៃសមរម្យចំណេញតិចតួចក៏យកធ្វៀដែរគ្មានឪកាសទេ ។ដោយសារដាក់ពាក្យមិនទាន់គេ ដោយសារការដេញថ្លៃខាងលើនេះពិតជាមានការរៀបចំទុកមុនពីលោកនាយករងរដ្ឋបាលសាលាខេត្តកំពង់ចាមលោក ឡី មិច និង លោកឈួន វិបុល អភិបាលរងស្រុកកំពង់សៀម យ៉ាងពិតប្រាកដ។
ការដេញថ្លៃលើកនេះដូចប្រគល់អោយធ្វើទទេ ដេញថ្លៃចុះបានត្រឹមតែ៣%ទៅ៥%ប៉ុណ្ណោះ។ មូលហេតុមកពីគេទុកទឹកតែចែកគ្នាចាយការត្រូវគ្នាមុនដេញថ្លៃមកដល់។កន្លងមកការដេញថ្លៃមានការប្រកួតប្រជែងយ៉ាងយុត្តិធម៌ មានការចុះថ្លៃ ៣០% ៤០% ទៅ៥០%ដែរ ។

បើអ្នកចង់ចូលរួមដេញថ្លៃមានពី៣០ទៅ៤០ក្រុមហ៊ុន ។ប៉ុន្តែបៀដាក់ពាក្យដេញថ្លៃតែចំនួនអ្នកដេញថ្លៃតែ៤ ឬ៥ក្រុមហ៊ុន ហើយតម្លៃប្រហាក់ប្រហែលគ្នា និងភាគរយធ្លាក់ចុះបន្តិចបន្តួចតែប៉ុណ្ណោះជាឳកាសពុករលួយខ្លាំង។ ជាហរតុខាតបង់លុយឃុំសង្កាត់ច្រើនដែលនេះជាក្បួនរកលុយពុករលួយមួយ។
ច្បាប់គឺថា អ្នកដេញថ្លៃត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រគួតប្រជែង គ្មានការឃុបឃិត គ្មានការបន្លំ គ្មានការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ បើត្រូវរកឃើញអ្នកដេញថ្លៃមានការពាក់ព័ន្ធនឹងការឃុបឃិតការបន្លំ ឬប្រព្រឹត្តិអំពើពុករលួយ អ្នកដេញទាំងនោះ និងត្រូវដាក់ក្នុងបញ្ជើរខ្មៅជារៀងរហូត មិនត្រូវអនុញ្ញាត្តិឲ្យដាក់សំណើរដេញថ្លៃ កិច្ចសន្យា ឃុំសង្កាត់ ទាំងអស់នៅទូរទាំងប្រទេសកម្ពុជា ហើយប្រាក់កក់ ធានាដេញថ្លៃរបស់អ្នកដេញនោះ និងត្រូវរឹបអូស ផ្ទេរបង្វែរចូលថវិការរដ្ឋ។
តែជាក់ស្តែង កាលពីព្រឹកមិញ នៅវេលាម៉ោង ៩.៣០នាទី មានការដេញថ្លៃបែបគប់គឹតពុករលួយដែលរៀបចំដោយ លោកនាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម លោកឡី មិច និងលោកឈួន វិបុល រងស្រុកកំពង់សៀម។កន្លងមក ការដាក់អោយដេញថ្លៃរៀបចំដោយបុគ្គលទាំង២រូបខាងលើ តែងតែមានជំលោះជាមួយក្រុមការងារ រឿងថវិការដេញថ្លៃ ។
ប្រភពបន្តថា ៖ ព្រឹកមិញនេះមានការរៀបចំដេញថ្លៃគំរោង ហើយមានការរារាំងសារពត៌មាន មិនឲ្យថត និងប្រើចេតនាគ្រប់បែបយ៉ាង ធ្វើយ៉ាងណាមិនអាចអោយអ្នកតាមដានយកការពិតផ្តិតរូបភាពបាន រហូតដល់បញ្ជាកំលាំងកងរាជអាវុធហត្ថ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ធ្វើការទប់ស្កាត់មិនឲ្យអ្នកយកព័ត៌មានចូលយករូបភាពនៅខាងក្នុងបានឡើយ លុះត្រាតែអ្នកសារពត៌មានមួយចំនួនដែលគេរៀបចំទុកអោយថតកំដរឆាក ដេញថ្លៃផ្សេងនៅក្រោមឪវាទទើបអាចចូលអោយថតបាន។
ប្រជាពលរដ្ឋនៅមូលដ្ឋានលើកឡើងថា ផ្លូវដែលធ្វើហើយភាគច្រើននៅតាមឃុំក្នុងស្រុកកំពង់សៀម គឺគ្មានគុណភាពទេ ធ្វើខាងមុខ ខូចខាងក្រោយ កំរោងកំណត់ដេុញថ្លៃត្រូវធ្វើកំពស់១តឹកកន្លះ ដល់ធ្វើសល់ត្រឹម១តឹកឬ៨ហ៊ុនគ្រប់គម្រោង ឬច្រើនខូចខាតមុនចប់ការកុងត្រាទៅទៀត។ ពលរដ្ឋដែលប្រើប្រាស់ផ្លូវផ្ទាល់បន្តថារឿងពុករលួយសុីគំរោងជារឿងធម្មតាទៅហើយតែសុំអោយសុីល្មមៗបានហើយ ។ដូច្នេះត្រូវតែសំនូមពរដល់ថ្នាក់ដឹកនាំខាងលើៗដូចជាលោកចៅហ្វាយខេត្តនិងថ្នាក់កំពូលៗដូចជាសម្តេចតេជោ សែន សម្តេចក្រឡាហោម ស ខេង និងមន្ត្រីអ្នកមុខ អ្នកការ រអភិវឌ្ឍន៍ផ្លូវជួយពង្រឹងបន្ថែមដោយកុំសូវពុករលួយខ្លាំងដៃពេក គំរោងមួយបើសុីអស់ពាក់កណ្តាលទៅហើយមិនបាច់កសាងជាតិខ្មោចសេះអីទេ?
ជាកស្តែងគេឃើញនៅក្នុងរូបភាពស្តែងៗក្នុងការដេញថ្លៃផ្លូវគំរោងទាំង៤ក្នុងឃុំចំនួន៣ក្នុងស្រុកំពង់សៀមនេះ គ្មានតម្លាភាពសោះ អ្វីគ្រប់យ៉ាងក្រោមរូបភាពយកថវិការជាតិមកដាក់ហោប៉ៅខ្លួនឯងស្រស់ៗតែម្តង។
នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាមលោកឡី មិច និងលោកឈួន វិបុលអភិបាលរងស្រុកកំពង់សៀម នៃខេត្តកំពង់ចាមដែលត្រូវមហាជនរិះគន់ចំៗពីរឿងហេតុនៃការរៀបគំរោងចង់មុងដេញថ្លៃ ដែលធ្វើអោយខាតបង់លុយគំរោងអភិវឌ្ឍន៍មូលដ្ឋាន ហើយបង្កអោយផ្លូវតាមមូលដ្ឋានគ្មានគុណភាព ធ្វើទៅមុខខូចខាងក្រោយមិនទាន់ចប់គម្រោងផ្លូវខូចស្ទើរគ្មានសល់នោះ យើងមិនអាចសុំធ្វើការបកស្រាយបំភ្លឺបានទេកាលពីព្រឹកមិញ។ដោយទូរសព្ទ័លោកទាំង២នាក់ខងលើតេមិនចូលសោះតែម្តង។ការរិះគន់នឹងចោទប្រកាន់នេះមានការពិតកម្រឹតណាអាស្រ័យលើថ្នាក់ខាងលើៗធ្វើអធិការកិច្ចជាបន្ទាន់ ដើម្បីជួយស្តារមុខមាត់ស្រុកកំពង់សៀមវិញផង ហើយយើងព្យាយាមរង់ចាំការបំភ្លឺពីគ្រប់អ្នកពាក់ពន្ធ័គ្រប់វេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
839 នាក់
ម្សិលមិញ :
4259 នាក់
សប្តាហ៍នេះ :
36125 នាក់
ខែនេះ :
195111 នាក់
3 ខែនេះ :
585642 នាក់
សរុប :
14984454 នាក់