ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បែកធ្លាយថាលោក សុខ ពេញវុធ កំពុងឃុបឃិតជាមួយក្រុមអាជីវករយកចំណីផ្លូវធ្វើអាជីវកម្ម......
Thu,16 January 2020 (Time 12:10 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1668នាក់)


ភ្នំពេញ÷ សព្វថ្ងៃនេះគេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករជាច្រើននាក់ បានយកដីចំណីផ្លូវជាប់និងរបងវត្តឧណ្ណាលោមធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យ បង្ករអោយប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយនេះត្អួញត្អែរយ៉ាងខ្លាំងដោយសារវាបង្ករអោយមានកកស្ទះជារៀងរាល់ថ្ងៃពិបាកក្នុងការធ្វើដំណើរ ។

តាមប្រភពពីអាជីវករម្នាក់(សុំមិនបញ្ចេញឈ្មោះ)បានប្រាប់អង្គភាពគេហទំព័ររស្មីជាយដែនយើងឲ្យដឹងថា ពួកគាត់អាចលក់ដូរបានរាល់ថ្ងៃនេះ គឺដោយសារពួកគាត់បានបង់ប្រាក់អោយទៅខណ្ឌដូនពេញក្នុងមួយកន្លែង៣០ដុល្លា ក្នុងមួយខែ។ អាជីវករបានបន្តថា ប្រសិនបើអាជីវករណាម្នាក់មិនបង់ប្រាក់អោយទៅខណ្ឌដូនពេញទេនោះ គឺមិនអាចលក់ដូរនៅលើដីចំណីផ្លូវបាននោះទេ ប្រាកដជាត្រូវដេញចេញមិនអោយលក់ដូរឡើយ ។ ប្រភពពីពលរដ្ឋបន្តថា ជារៀងរាល់ខែគឺតែងតែមានកំលាំងរបស់ខណ្ឌដូនពេញ ចុះមកប្រមូលលុយពីអាជីវករមួយកន្លែង៣០ដុល្លា មិនចាំបាច់ទៅបង់ដល់ខណ្ឌនោះទេ។ មហាជាច្រើនបានលើកឡើងថា ដោយសារតែអំនាចលុយបានធ្វើអោយមនុស្សមួយចំនួនភ្លេចតួនាទី ភ្លេចបំពេញភារកិច្ចជាមន្រ្តីល្អ សុខចិត្តអោយការងារ រឺ តំបន់របស់ខ្លួនរញ៉េរញ៉ៃ ដោយមិនខ្វល់អ្វីដែលប្រមុខថ្នាក់ដឹកនាំតែងតែបញ្ជារ រឺ ណែនាំឡើយ។

ពាក់ព័ន្ធទៅនិងបញ្ហាដូចខាងលើ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក សុខ ពេញវុធ បានប្រាប់សារព័ត៌មាន យើងកាលថ្ងៃទី១៤ថា លោកបានបញ្ជារអោយកំលាំងក្រោមឱវាទចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចខាងខាងជំហៀងនិងខាងក្រោយវត្តឧណ្ណាលោម ២ ទៅ ៣សប្តាហ៍មកហើយ។ ម្យ៉ាងវិញទៀតនៅថ្ងៃទី១៤ ខែមករានេះ ក៏មានកំលាំងរបស់លោកកំពុងចុះរៀបចំសណ្តាប់ធ្នាប់ផងដែរ។ ដោយឡែកករណីដែលពលរដ្ឋចោទថា បានបង់លុយអោយទៅខាងខណ្ឌដូនពេញក្នុងមួយកន្លែង៣០ដុល្លាក្នុងមួយខែនោះ មិនមែនជាការពិតនោះទេ ។ ទោះបីជាមានការបកស្រាយយ៉ាងណាក្តី តាមប្រភពព័ត៌មានបានឲ្យដឹងថា អាជីវករនៅតែបន្តលក់ដូរនៅលើចំណីផ្លូវជាប់និងរបងវត្តឧណ្ណាលោមដដែល មិនមានអាជីវករណារុះរើចេញពីចំណីផ្លូវនោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2694 នាក់
ម្សិលមិញ :
4556 នាក់
សប្តាហ៍នេះ :
49045 នាក់
ខែនេះ :
245629 នាក់
3 ខែនេះ :
682788 នាក់
សរុប :
15512370 នាក់