ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
គណបញ្ជាការឯកភាពក្រុងភ្នំពេញ ចាញ់អំណាចទឹកលុយមេល្បែងទឹកភ្លៀង ទើបមេល្បែងទឹកភ្លៀង (តាសួរហៅតាភ្នំមាស)នៅតែបើកលេងយ៉ាងគគ្លើន លើដំបូលផ្ទះខាងជើងផ្សារអូរឬស្សីបាន?
Sun,01 August 2021 (Time 12:18 PM)
ដោយ ៖ ចាងហ្វាង (ចំនួនអ្នកអាន: 4927នាក់)


ភ្នំពេញៈ ប្រជាពលរដ្ឋនៅម្តុំខាងជើងផ្សារអូឬស្សី និយាយ ចំអកថា៖ អាជ្ញាធរក្រុងភ្នំពេញ ហាក់កំពុងត្រូវថ្នាំសណ្តំរបស់មេបនល្បែងទឹកភ្លៀងហើយ ទើបមានឥរិយាបថដូចជា ទន់លោង ងើបមិនរួច ប្រៀបបានឆ្មារមិនចេះចាប់កណ្តុរអញ្ចឹង!។ពួកគាត់បន្តថា៖សព្វថ្ងៃគេឃើញអាជ្ញាធរក្នុងមូលដ្ឋាន រួមទាំងគណបញ្ជាការឯកភាពក្រុងភ្នំពេញផង មើលឃើញតែល្បែងកំបុិកកំប៉ុកលេងបែបកំសាន្តតាមផ្ទះ បើទីតាំងលេងទឹកភ្លៀងយ៉ាងធំកណ្តាលទីក្រុង ចាក់ភ្នាល់ចាញ់ឈ្នះមួយថ្ងៃរាប់លានដុល្លារ យ៉ាងគគ្រឹកគគ្រេងគគ្លើនបំពានច្បាប់ បំពានគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ អោយពួកលោកអនុវត្តនោះមើលអត់ឃើញសោះ។ប្រជាពលរដ្ឋហាក់ស្អប់ខ្ពើមល្បែងទាំងនោះនិយាយតាមតុកាហ្វេ តាមបែបវ៉ៃឆ្កែបង្វែរអុស ចំអកឡកឡឺយដាក់អជ្ញាធរក្រុងភ្នំពេញ រាល់តែព្រឹកៗទៀតថា៖រវៀងគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ដែលគ្រាន់តែជាអក្សរដែលសរសេរលើនៅតែលើក្រដាស់ ហ្នឹងមិនសូវសំខាន់ទេ!ចំពោះពួកគាត់លុយរបស់មេបនល្បែងទឹកភ្លៀង របស់ឈ្មោះ(តាសួរ ឬតាភ្នំមាស)ឈឹបៗវាសំខាន់ ជាងទៅហើយ។

អ្នកផឹកកាហ្វេជាប្រជាពលរដ្ឋ ដែលល្អប់ខ្ពើមល្បែងដដែល សម្តែងការព្ព្រួយបារម្ភថា៖ ល្បែងជាហេតុនាំអោយកើតកើតចោរ កើតអំពើទុច្ចរិត ល្បែងជាមូលដ្ឋាលនាំអោយកើតក្តីវិនាសក្នុងភូមិ សង្កាត់និងសង្គមដែលគាត់រស់នៅ ដែលក្រសូងមហាផ្ទៃបើកចែកថ្នាំវ៉ាក់សាំងការពារគឺគោលនយោបាយនិងសេចក្តីណែនាំទប់ស្កាត់ត្រូវលោក«សួរហៅតាភ្នំមាស»យកជើងជាន់ឈ្លីគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពដាក់ចេញដោយក្រសួងមហាផ្ទៃបានសម្រចច្បាស់ក្រឡែត?ព្រោះគេឃើញអាជ្ញារធរក្រុងភ្នំពេញបច្ចុប្បន្ន អត់ហា៊នបង្រ្កាបដូចកាលជំនាន់ ទណ្ឌិតហេង ពៅ ធ្វើជាស្នងការនគរបាលក្រុងភ្នំពេញទេ។គេនៅចាំថាក្នុងពេលដែលទណ្ឌិតហេង ពៅ កាន់ដំណែងជាស្នងការក្រុងភ្នំពេញ បានចាប់វ៉ៃខ្នោះ«តាសួរហៅតាភ្នំមាស»និង«បក្ខពួក»រុញចូលឡានយ៉ាងត្រងាប់ត្រងិលដែលមានរូបភាពយ៉ាងអាមាស់បំផុត ហើយអ្នកពាក់ពន្ធ័ជិត២០នាក់ទៀតជាប់ខ្នោះដៃខ្មាស់គេពេញទីក្រុងភ្នំពេញដែរ តែឥឡូវអាជ្ញាធរ លោកអត់ហ៊ានចាប់ល្បែងទឹកភ្លៀងហើយសឹងតែមិនហ៊ានដើរក្បែរទៀតផង ទោះដឹងទីតាំងល្បែងទឹក្លៀងកំពុងដំណើរការយ៉ាង សកម្មជាក់ស្តែងជាភស្តុ័តាងក៏គាត់មិនខ្ចីបង្ក្រាបដែរ ទើបសង្ស័យដូចគេថា អាធ្ញាធរក្រុងភ្នំពេញនាពេលនេះត្រូវថ្នាំសណ្តំដុល្លាររបស់មេទឹកភ្លៀងអស់មែនហើយមើលទៅ?។
អ្នកលេងភ្នាល់ទឹកភ្លៀងម្នាក់លើកឡើងថា៖សមាសភាពអ្នកលេងទឹកភ្លៀង មានទាំងឧកញ៉ា លំដាប់កំពូលៗ មហាសេដ្ឋី អាតោ អាហ៊ា និងបុគ្គលញៀនល្បែងប្រចាំជីវិតផង។ ល្បែងទឹកភ្លៀង(តាសួរខ្មែរអាមេរិកាំង)នេះជាល្បែងសុីសាច់ហុតឈាមបំផុត គេចាក់ភ្នាល់សុីសងមួយថ្ងៃៗរាប់ មុឺន រាប់សែន រហូតដល់លានដុល្លារ អ្នកលេងសុីសងគ្នារៀងៗខ្លួន មេអង្គុយតុងហើយចាញ់ឈ្មះ ក៏ដល់រាប់លានដុល្លារដែរ/ថ្ងៃ មិនអន់ជាងកាសុីណូNagaworld worldទេ។សព្វថ្ងៃ ខ្លះចាញ់អស់ផ្ទះសម្បែង ខ្លះលក់ដីឡូតិ៍ក្បត់ក្រុមហ៊ុន ក្បត់ប្រពន្ធកូន មានខ្លះសង្ស័យបានរកលុយពីការលួចប្រព្រឹត្តបទឧក្រឹដ្ឋ ខណៈសមត្ថកិច្ចជំនាញនៅតែមិនទាន់ដឹងពួកគេបានលុយពីណាមកភ្នាល់ទឹក្លៀងម៉្ងៃៗរាប់លានដុល្លារដើម្បីដាក់បទចោទបទល្មើសអូសក្បាលបាន។ហើយពួកគេកំពុងតែវក់នឹងល្បែងទឹកផ្លៀង ឯខ្លះទៀតល្បីថាបានលុយពីរំលោភដីធ្លីបំពានរាស្ត្រ ខ្លះមានតួរនាទីជាមន្ត្រីគប់គឹតពុករលួយធ្វើស្រែលើខ្នងរដ្ឋាភិបាល ធ្វើអោយរាស្ត្ររងទុក្ខវេទនា សេដ្ឋកិច្ចជាតិចុះខ្សោយ សន្តិសុខគ្រួសារនិងសន្តិសុខសង្គមវឹកវរ។ពួកគេជាម៉ាហ្វីយ៉ាកម្ពុជា ធ្វើម៉េចអោយតែបានលុយដើម្បីយកមកចាក់ល្បែងទិញលក់ទឹកភ្លៀងដែលមាន«តាសួរហៅតាភ្នំមាស»បើកលេងចំហរដោយ
សេរីកណ្តាលក្រុងភ្នំពេញ។ប្រភពបន្តថា ទីបញ្ចប់ក្នុងមួយថ្ងៃៗ មានខ្លះឈ្នះមុខខ្លាញ់បានឈ្នះមួយពេល ឯខ្លះចាញ់មុខសេះចាញ់អស់ពីខ្លួនហើយ តាំងដេកគឹតរកលុយបែបទុច្ចរិត ដូចជាខ្លះលបលួចក្បត់ចិត្តកូនប្រពន្ធ លួចលក់បញ្ចាំទ្រព្យមរតគ្រួសារ ធើម៉េចអោយតែបានចាក់ទឹកភ្លៀង។ តើអាជ្ញាធរក្រុងលោកបានគឹតដល់ផលវិបាកនៃការមិនព្រមបង្ក្រាបល្បែងទឹកភ្លៀងតាសួរនេះដែរឬទេសួរដូចល្ងើចុះ? ។ប្រភពបន្តថា ពួកគាត់នឹកអាណិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រឹងណាស់ខំប្រដៅថ្នាក់ក្រោម កោកៗ សឹកតែមាត់ត្រដោក ឆ្អែតឯពោះក្របីអញ្ចឹងទៅវិញដូចផ្លុំក្លុយអោយគោស្តាប់ ជាការពិតមើលតែការបើកចំហរអោយលេងទឹកភ្លៀងនៅខាងជើងផ្សារអូរឬស្សីទៅដឹងហើយ។
បុរសដដែលបន្តថា៖ទីតាំងល្បែងសុីសងទឹកភ្លៀងនោះបានដាក់(ទទឹកភ្លៀង)លើដំបូលផ្ទះនៅជាន់ទី៥ចំណុច ស្តុបអូរឬស្សី។គេបើកលេងតាំងពីថ្ងៃទី១៥ខែមេសា២០២១ម៉្លេះ បន្ទាប់ពីល្បីថា មេទឹកភ្លៀងធំ ឈ្មោះ«តាសួរហៅតាភ្នំមាស»បញ្ជាពីចំណាយ ពីសហរដ្ឋអាមេរិក(ខណៈប្រទសបិទកូវុីត)អោយគ្នីគ្នាគាត់រត់ការដាក់ស្រោមសំបុត្រជូនមេធំៗក្នុងទីក្រុងសុំលេងប្រចាំឆ្នាំបានស្រេច ហើយល្បីថាមានទឹកលុយចំណាយលក្ខណៈ«ក្រុមហ៊ុនសង្គមងងឹត»រហូតអស់ដល់ជិត៥០មុឺនដុល្លារអាមេរិកសម្រាប់បង់ក្នុងមួយរដូវភ្លៀងឆ្នាំ២០២១នេះ។អ្នកដែលមានអំណាចខ្លាំងជាងគេដាក់ស្រោមសំបុត្រធំជាងគេ គឺតូចតាមតូចធំតាមធំសុីតាមជើងភ្នំផឹកទឹកដងអូរ ទើបអាចលេងបានដោយរលូនមិនបាច់ព្រួយដូច្នេះ ហើយឆ្នាំនេះល្បីថាអ្នកលេងទឹកភ្លៀងធំៗនៅបាត់ដំបង ទាំងអស់ បោលទង្គិចក្បាលគ្នាមកលេងនៅភ្នំពេញអស់ដែរ ដោយសារនៅបាត់ដំបងលោកស្នងការខេត្តថ្មីអនុវត្តតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពតឹងតែង មិនអាចលេងសេរីដូចនៅភ្នំពេញទេ។
ប្រភពដដែលបន្តថា ទីតាំងល្បែងទឹកភ្លៀងស្តុបអូរឬស្សីរបស់«តាសួរហៅតាភ្នំមាស» អាជ្ញាធរក្រុងសម្ងំឈឹងធ្វើហាក់មិនដឹង ឯអាជ្ញាធរមូលដ្ឋានមិនហ៊ានអើតខ្លាចត្រូវថ្នាក់ខាងលើៗខ្លួនសំពង ទើបមិនចាត់ការ ដោយសារមេលើសុីសំណែន។តើដូចគេថាមែនទេ? ។
ប្រភពបង្ហើបថា៖នៅលើតារាង (ទត្រងទឹកភ្លៀង)លើដំបូលនោះក៏បើកលេងល្បែងសុីសងកំដរទឹកភ្លៀងជាច្រើនផ្សេងទៀតដូចជា បៀរចិនជាច្រើន បើកលេងកំដរល្បែងទឹកភ្លៀងនៅជាន់ទី៥នោះថែមទៀត ហើយល្បែងបៀរចិន និងធួរគ្រាប់អម្ពិល ក៏សុីសងសាហាវមិនចាញទឹកភ្លៀងទឹកភ្លៀងដែរឬមិនចាញ់កាសុីណូដែរប៉ុន្តែ«តាសួរហៅតាភ្នំមាស»ល្បីថាដាក់ស្រោមសំបុត្រអោយមេៗ តែថ្លៃសុំបើកលេងភ្នាល់ល្បែងទឹកភ្លៀងប៉ុណ្ណោះ រឿងបៀរបើកលេងវ៉ៃអួរ ត្រង់នេះគេថាតាសួរឆ្លាតជាងអជ្ញាធរក្រុងបន្តិច អាចកោមេៗក្រុងមិនដាក់ទឹកបានថែមទៀតផង។
ប្រភពដដែលបន្តអោយដឹងថា៖ មេមិនដែលនៅក្រោមពងទេ កូនទិញក៏សុីក្បាលកាក់ កូនលក់ក៏សុីក្បាល់កាក់ ហើយសុីហាងឆេងតាមមាត់។បើអញ្ចឹងតើទៅខ្លាចអី គ្រាន់តែបង់អោយបុគ្គលជាអាជ្ញាធរខិលខូចយកតួរនាទីកាងលោភលន់ បើមួយថ្ងៃៗ «តាសួរឬតាភ្នំមាស»យកក្បាលកាក់ពីអ្នកលេងធំៗទិញទឹក ទិញគោក ទាំងលានដុល្លារ ពេលចាក់ម្តងៗ ហើយលក់វិញទាំងលានៗដុល្លារ វិលដូចកន្ទេះឡង់ គ្រាន់សាហ៊ូឬ(ស្មៀន)កត់ប៊ុងមិនទាន់ផងបើមិនមានអាំងទែរណិតជួយនោះ។ក្នុងមួយថ្ងៃៗកូនទិញរាប់សឹបដងមេក៏សុីក្បាលកាក់រាប់សឹបដងដែរ កូនលក់ចេញវិញរាប់សឹបដង មេសុីក្បាលកាក់រាប់សឹបដងដែរ ។
លោកឃួង ស្រេងអភិបាលក្រុងភ្នំពេញដែលមិនឃើញ ចាត់ការបង្ក្រាបទីតាំងល្បែងទឹកភ្លៀងខាងជើងផ្សារអូរឬស្សីរបស់មេល្បែងទឹកភ្លៀងដុះស្នឹមឈ្មោះ«តាសួរហៅតាភ្នំមាស»សោះដែល ធ្វើអោយមានការកាន់តែសង្ស័យថាអាចពាក់ពន្ធ័ពុករលួយទទួលស្រោមសំបុត្រពីតាសួរមេល្បែងដូចពាក្យចាមរាមបានជាក្រាញមិនបង្ក្រាបសោះមិនអាសុំសួរព័ត៌មានបានទេ ដោយសារទូរសព្ទ័លោករោទិ៍ចោល៣ដងពុំមានអ្នកទទួលឡើយ។ទោះយ៉ាងណាដំណឹងពិស្តារព្យាយាមរង់ចាំដើម្បីសុំការបកស្រាយសម្រាប់បំភ្លឺមន្ទឹលរបស់មហាជនជាបន្តទៅទៀតដដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1242 នាក់
ម្សិលមិញ :
7067 នាក់
សប្តាហ៍នេះ :
31411 នាក់
ខែនេះ :
193149 នាក់
3 ខែនេះ :
580569 នាក់
សរុប :
14469540 នាក់