ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បានលុញព្រះស៊ុតមេបនល្បែងទឹកភ្លៀងរបស់អាធីហៅ(menu)និងAសួរហៅ(ភ្នំ មាស)កណ្តាលក្រុងពិតជាមានន័យជ្រៅ
Thu,26 May 2022 (Time 11:22 AM)
ដោយ ៖ (ចំនួនអ្នកអាន: 1026នាក់)


ថ្ងៃចេញផ្សាយៈនៅ 26/05/22

បនល្បែងទឹកភ្លៀងល្មើសច្បាប់នៅនឹងស្តុបអូរឬស្សី បើកលេងជិត៣០ឆ្នាំហើយអាចជាឆ្នាំងបាយឆ្នាំងសម្លរប្រចាំឆ្នាំរបស់មន្ត្រីពពុះសណ្តែកស្អុយ ដែលមុខក្រាស់ឃ្មឹក បើកដៃអោយលេងល្បែងទឹកភ្លៀងសុីសងសាហាវជាងកាសុីណូNagaទៅទៀត។មេបនល្បែងA សួយហៅA(ភ្នំមាស) និងAធី ហៅA(menu)ចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមីនា២០២២ អាងច្បាប់ក្រោមតុយ៉ាង អត់ខ្លាចអាជ្ញាធរតូចតាចទីក្រុងភ្នំពេញម៉ាប៊ៀកឡើយ!ភ្នែកពួកវាគេជាកណ្តុរមហាក្អេងក្អាងលែងមើលទៅអាជ្ញាធរក្រុងភ្នំពេញដូចជា«កណ្តុរឈឺ»។Aសួរភ្នំមាសនិងAធីmenuមេទឹកភ្លៀងនេះមានអំណាចខ្លាំងជាង លោកឃួង ស្រេងអភិបាលក្រុងនិងលោកស ថេត អគ្គស្នងការរងនិងជាស្នងការក្រុងភ្នំពេញទៅទៀត ក្លាយជាស្តេចរបស់អ្នកលេងទឹកភ្លៀងទាំងឡាយ។
ឆ្នាំនេះAធីហៅMENU ដាក់ហ៊ុនធ្វើជាបង្អែក អោយAលោក(សួរភ្នំមាស)។Aសួរ បានដៃចំកោងខ្លួនដូចគីង្គក់ត្រូវមួយដំបង រីកថ្លើមដូចមាន់ជិះលើទំពោងរទេះអញ្ចឹង។ព្រោះពួកវាហាក់បានកាច់ចង្កូមអាជ្ញាធរមានអំណាចធំៗក្រុងភ្នំពេញអស់គ្មានសល់ នាំអោយអាជ្ញាធរបាក់អំនួត ក្រោមវោហាចំអកឡកឡឺយគ្រោតគ្រាតពីមាត់ពលរដ្ឋក្នុងក្រុងភ្នំពេញ។ខ្លះនិយាយតាមទីសាធារណឥតញញើតមាត់ថា «លោកឃួង ស្រេង ចេះត្រឹមតែដាក់ផែនការបង្ក្រាបល្បែងក្នុងអង្គប្រជុំគណបញ្ជាការឯកភាពតែសំដីអត់ប្រយោជន៍«រស់តែមាត់ត្រគៀកងាប់ស្តូក»។បើកាសែតរាយការណ៍សារព័តមាន អំពីល្បែងទឹកភ្លៀងនៅអូរឬស្សីអោយគាត់ ស្រាប់តែBlockតេឡេក្រាមបិទទូរសព្ទ័
បាត់ឈឹង។
គួររម្លឹកថា៖ជិត៣០ឆ្នាំកន្លងទៅនេះ មានតែ«អាអ៊ួងស្មងបាក់ ហេង ពៅ»ម្នាក់គត់ ដែលមិនមែនជាកណ្តុរឈឺ ហ៊ានចាប់លោកA(សួរ)វ៉ៃខ្នោះញាត់ឡាន យកទៅកោសក្អែលនៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានម្តង A(សួរ) រាកនោមដាក់ខោក្នុងឡានប៉ូលីស ខ្មាស់គេដូចដើរស្រាតកណ្តាលផ្សារ។
ឆ្នាំនេះអាជ្ញាធរខេត្តបាត់ដំបង បិទល្បែងទឹកភ្លៀងជិតឈឹង សូម្បីតែទូជញ្ជីងសម្រាប់ទួទាត់លុយទឹកភ្លៀងក៏ព្រះរាជអាជ្ញាខេត្តបាត់ដំបងកោះហៅទៅដុះក្អែលលែងក្អក។ចម្លែកតែព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលអត់កោះហៅមេល្បែងទឹកភ្លៀងមាន Aសួរ(ភ្នំមាស)Aធីហៅ(menu) មកដុះក្អែលសោះ ឬ បែបត្រូវថ្នាំសណ្តំប្រភេទUSDដែរទៅហើយ?។
ប្រភពមួយលើកឡើងថា៖ឆ្នាំនេះទឹកភ្លៀងលេងដោយប្រើម៉ាសុីន(អត់លុយក្នុងម៉ាសុីនទោះស្តេចក៏ម៉ាសុីនវាមិនអោយលេងដែរ)។នឹងថា ម៉ាសុីនទឹក្លៀងនោះជាបច្ចេកវិទ្យាថ្មី វាកត់ត្រា រាល់ការទិញភ្នាល់និងការលក់ចេញ គឹតចំណេញខាតអោយអ្នកលេងដោយស្វ័យប្រវត្តិដូចហ្គេមក្នុងកាសុីណូមិនបាច់ភ័យបាត់លុយឈ្នះទេ។ប្រភពដដែលបន្តថា មុននឹងលេងពីដំបូងអ្នកលេងត្រូវយកលុយទៅដាក់តំកល់ក្នុងធនាគារសិន រួចយកសែកលុយនោះទៅបញ្ចូលម៉ាសុីនដូចគេសូកលុយចូលទូហ្គេមដែរ ។អ្នកលេងធំៗ ខ្លះគេដាក់តំកល់លុយឬលុយកក់ពី១លានដុល្លារឡើង ឧញ៉ានិងលោកផ្កាយៗខ្លះដាក់លុយកក់តំកល់នៅធនាគារដល់ជាង
៥លានដុល្លារឯណោះ ព្រោះគេលេងធំ។តាមប៉ាន់ស្មានលុយតំកល់ឬលុយកក់ម៉ាសុីនរបស់អ្នកលេងទឹកភ្លៀងទាំងអស់ឆ្នាំនេះ សរុបមានអាចមានចំនួនមិនក្រោម៣០លានដុល្លារទេ?។លុយចូលម៉ាសុីននេះគេហៅថាលុយកក់សម្រាប់លេង។លុយកក់នោះ Aសួរ(ភ្នំមាស) និងAធីហៅ(menu)ជាបង្អែកអាច ដកអាចយកទៅទិញក្បាលមនុស្សណាឃ្លានលុយ អោយជួយការពារបនល្បែងពួកគេបានតាមចិត្ត ។ហើយថាAសួរ(ភ្នំមាស)(ពូកែធ្វើនំអត់ម៉្សៅ)អាចយកលុយគេទៅប្រើយក្សអោយយាមបន្ទាយល្បែងប្រើច្បាប់ក្រោមតុបាន និងយកទៅកោក្បាលម្ចាស់លុយបានវិញទៀតផង។Aសួរចេះក្បួន(ស្ងោរសាច់អោយផុយមិនអោយក្តៅទឹក) យកលុយគេធើសុីគេចំណេញមួយខែៗរាប់លានដុល្លាឯណោះម្ចាសលុយនៅតែមិនឈឺ!។បមរភពដដែលបន្តថា៖អ្នកដាក់លុយចូលម៉ាសុីនលេងទឹកភ្លៀង មានទាំងចិន ទាំងយួនពីព្រៃនគរ ខ្មែរពីតាមខេត្តនាៗនិងអ្នកនៅក្នុងក្រុងភ្នំពេញ ។ មានមនុស្សដល់រាប់ពាន់នាក់ បានដាក់លុយសម្រាប់លេង ខ្លះដាក់លុយដើម្បីទិញលក់បន្ត លក់យកចំណេញពីលើហាងឆេងម៉ាសុីនទៀតផង ម្នាក់ៗទិញលក់ៗ ក្នុងមួយថ្ងៃមនុស្សម្នាក់យ៉ាងហោចទិញនិងលក់ពី១០ទៅ២០លើកសម្រាប់។ទោះជាលេងតូចក្តី លេងធំក្តី មានមនុស្សរាប់ពាន់នាក់ទិញនិងលក់ម៉ាសុីនអាចទូទាត់អោយត្រឹមត្រូវទាំងអស់ដែរ។គ្រាន់តែកាត់សេវាយក គឺទិញមួយកៅស៊ូម៉ាសុីនកាត់យក១២$ លក់១កៅស៊ូកាត់យក១២ដុល្លារ។ក្នុងមួកៅស៊ូ=១០០០$ ម៉ាសុីនទូទាត់អោយមនុស្សរាប់ពាន់នាក់ម្នាក់ទិញលក់រាប់សឹបដងមិនបាត់បង់លុយសោះឡើយ។ហាងឆេងសេវាម៉ាសុីន បើទិញនិងលក់ក្នុងមួយកៅស៊ូ=១០០០$ម៉ាសុីនកាត់២៤$។បើទិញលក់១ដុំ=១០០០០$ម៉ាសុីកាត់សុី២៤០$ ឬអ្នកខ្លះទិញលក់ដល់១០០ដុំ=១លានដុល្លារម៉ាសុីនកាតលុយ២៤០០$មានខ្លះហ៊ានទិញលក់ដល់៣០០ដុំចូរគណនាទៅ២៤០០x៣($)=៧២០០$ចុះបើម្នាក់នោះទិញតែ២ដងមួយថ្ងៃគឺត្រូវលក់២ដងដែរ ដូច្នេះAសួរ(ភ្នំមាស)និងAធី(menu)ម៉ាសុីនកាត់តាមសេវាបាន១៤៤០០$បាត់។ចប់រដូវទឹកភ្លៀង៦ខែ ឆៃហួរសួរ ចែកលុយគ្នារួចវេចលុយ$ទៅអាមេរិកបាត់ឈឹង អ្នកដែលរងទុក្ខគឺលោកឧកញ៉ា និងលោកផ្កាយយើងនិង ពលរដ្ឋខ្មែរដែលងប់ងុលដោយអត់អាណាព្យាបាលជួយសង្រ្គោះ។ដល់ទៅចាញ់ខ្លាំងពេកតើអាចមានអ្វីកើតឡើងចំពោះសង្គមជាតិដែលសម្តេចតេជោដឹកនាំនេះ?ប៉ុន្តែអាជ្ញាធរក្រុងភ្នំពេញអត់ខ្វល់សោះសូត្រធ៌មសម្មាស្រវ៉ាវេចស្អុយរងំ។ទំនងគឹតថាបើ អញមិនរាយការណ៍សម្តេចដឹងអី?។
លោកឃួង ស្រេងអភិបាលក្រុងភ្នំពេញ និងលោកស ថេត ស្នងការនគរបាលក្រុងភ្នំពេញ មិនអាចទាក់ទងបំភ្លឺពាក់ពន្ធ័នឹងឥរិយាបទស្ងាត់ស្ងៀមមិនព្រមបង្ក្រាបបនល្បែងទឹកភ្លៀងកណ្តាលក្រុងភ្នំពេញនេះទេ ដោយទូរសព្ទ័របស់លោកទាំង២និងតេឡេក្រាមសុទ្ធតែពុំអាចទទួលហៅចូលឬឆាតចូលជាច្រើនលើកកាលពីម្សិលមិញនិងព្រឹកមិ

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
716 នាក់
ម្សិលមិញ :
4259 នាក់
សប្តាហ៍នេះ :
36002 នាក់
ខែនេះ :
194988 នាក់
3 ខែនេះ :
585519 នាក់
សរុប :
14984331 នាក់