ផ្លូវលំមួយខ្សែមានប្រវែង 100 ម៉ែត្រ ដែលលោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានសន្យាថានិងជួសជុលឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលក្នុងរដូវវស្សាបែលោកជាសន្យាខ្យល់ទៅវិញ !!!
ក្រុងប៉ោយប៉ែត÷ លោក ទៀវ សំអុល ចាងហ្វាងសារព័ត៌មានគេហទំព័រ ថ្ងៃថ្មី និងក្រុមគ្រួសាររួមជាមួយបងប្អូនប្រជាពលរដ្ឋនៅចំណុចក្រោយស្នាក់ការភូមិចាន់គីរី ស្ថិតក្នុងភូមិចាន់គិរីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានរួមសហការរួមគ្នារៃអង្គាសលុយផ្ទាល់ខ្លួន ដើម្បីទិញអាចម៍ដីចាក់ផ្លូវដែលខូចខាតប្រវែងជាង 100 ម៉ែត្រទទឹង 4 ម៉ែត្រនិងចាក់ថ្មម៉េច ដើម្បីងាយស្រួលក្នុងការធ្វើដំណើរក្នុងរដូវវស្សានេះផងដែរ។
សូមបញ្ជាក់ថាផ្លូវមួយខ្សែដែលមានប្រវែងជាង 100 ម៉ែត្រដែលស្ថិតនៅក្រោយស្នាក់ការភូមិចាន់គិរីស្ថិត ក្នុងភូមិចាន់គិរីសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនេះ គឺមានការខូចខាតជាយូរឆ្នាំណាស់មកហើយក្នុងនោះប្រជាពលរដ្ឋបានស្នើសុំទៅលោក គាត ហ៊ុល អភិបាលក្រុងជាច្រើនដងផងដែរ ចំពោះការធ្វើដំណើរមានការផលពិបាកយ៉ាងខ្លាំងពេលរដូវវស្សា ហើយលោកអភិបាលក្រុងប៉ោយប៉ែតលោកបានសន្យាថានឹងធ្វើឱ្យស្រួលក៏ប៉ុន្តែការសន្យារបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតជិតពីរឆ្នាំហើយពុំឃើញមានអើពើឬក៏ខាងណាចុះមកពិនិត្យមើលផ្លូវមួយខ្សែនេះទេ។
ការសន្យារបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដែលថានិងជួសជុលផ្លូវមួយខ្សែនេះឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល ក៏ប៉ុន្តែរហូតមកទល់ពេលនេះពុំឃើញមានមន្ត្រីអាជ្ញាធរភូមិសង្កាត់ឬក្រុងណាចុះមកពិនិត្យនិងជួសជុលឱ្យទៅបងប្អូនប្រជាពលរដ្ឋនោះ ។
រហូតមកដល់ថ្ងៃទី 01 ខែមិថុនា ឆ្នាំ 2021 បងប្អូនប្រជាពលរដ្ឋបានស្រុះស្រួលរួមដៃគ្នាដើម្បីរៃអង្គាសលុយផ្ទាល់ខ្លួនដើម្បីទិញអាចម៍ដី និងទិញថ្មម៉េចចាក់ក្រាលឲ្យបានស្រួលដើម្បីធ្វើដំណើរក្នុងរដូវវស្សានេះផងដែរដោយសារតែការរំពឹងចាំអំណោយជួសជុលផ្លូវមួយខ្សែនេះពីលោកអភិបាលក្រុងប្រហែលជាមិនដឹងជាថ្ងៃណាបានទេ ដោយសារតែភាពលំបាកក្នុងការធ្វើដំណើរទៅបងប្អូនប្រជាពលរដ្ឋសម្រេចចិត្តរៃអង្គាសលុយគ្នាទាំងមានការខ្វះខាតក្នុងសម័យកូវីដនេះ ដើម្បីធ្វើផ្លូវឱ្យបានស្រួលក្នុងការធ្វើដំណើរ ហើយការធ្វល៊លផ្លូវនេះក៏បានបុណ្យច្រើនផងដែរ។