ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ....
Sun,06 June 2021 (Time 05:05 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1144នាក់)


ខេត្តសៀមរាប÷ បទល្មើសព្រៃឈើ នៅតែបន្តធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ទោះបីអ្នកសារព័ត៌មាន ខិតខំទៅ ប្រមាញ់យករូបភាព នៃការដឹកជញ្ជួនបទល្មើសព្រៃឈើដើម្បី ផ្សព្វផ្សាយ ឲ្យជំនាញពាក់ព័ន្ធទាំងអស់បានដឹង និង ចុះទៅបង្រ្កាបយ៉ាងណាក៏ដោយ បែរជាគេសង្កេតឃើញថា មន្ត្រីជំនាញក្នុងខេត្តសៀមរាប ជាពិសេស មន្រ្តីជំនាញក្នុងស្រុកជីក្រែង ហាក់បីដូចជា មិនសូវយកចិត្តទុកដាក់ ក្នុងការបង្រ្កាបសោះឡើយ ។

តាមការជាក់ស្តែង នៅវេលាម៉ោង៣យប់ ទាបភ្លឺ ឈានចូលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ សារព័ត៌មានយើង បានសង្កេតឃើញថា មានការដឹកជញ្ជួនបទល្មើសព្រៃឈើ យ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ ដើម្បីយកទៅចែកចាយតាមដេប៉ូឈើ និង រោងសិប្បកម្មនានា ក្នុងស្រុកជីក្រែង ដោយរលូន ពុំមានឃើញមន្រ្តីជំនាញណា ធ្វើការទប់ស្កាត់ឬបង្រ្កាបឡើយ ។

ដោយយោងតាមប្រភពបានឲ្យដឹងថា បទល្មើសព្រៃក្នុងស្រុកជីក្រែង អាចធ្វើសកម្មភាព បានដោយរលូនជារៀងរាល់យប់ថ្ងៃនេះ គឺដោយសារមន្រ្តីជំនាញនីមួយៗ បានទទួលលាភសក្ការៈពីក្រុមឈ្មួញ ទើបមិនបង្រ្កាប។

តាមប្រភពច្បាស់ការណ៍មួយ បានឲ្យសារព័ត៌មានយើងដឹងថា -លោក សូរ ផល្លា នាយផ្នែកសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ដាក់ក្មួយឈ្មោះ ក្តី ដើម្បីដើរប្រមូលលុយពីបទល្មើសព្រៃឈើ។ រីឯ លោក ភោគ វិរៈ ដាក់លោក ម៉េត និង កោះ គាន ដើរប្រមូលលុយពីបទល្មើសព្រៃឈើ។ និងលោក រិទ្ធ មន្ត្រីផ្នែករដ្ឋបាលព្រៃឈើ ដាក់លោក មី ដើរប្រមូលលុយពីបទល្មើសព្រៃឈើ និងលោក វុធ នាយរងសង្កាត់ព្រៃឈើខ្វាវ ដើរប្រមូលលុយចូលហោប៉ៅ ខ្លួនឯង និងចែកគ្នា ធ្វើមានធ្វើបាន ជាថ្នូរនិងមិនបង្រ្កាប។ ប្រភពបន្ថែមថា ឈ្មួញឈើដ៏ល្បីក្នុងការដឹកជញ្ជួនបទល្មើសព្រៃឈើក្នុងស្រុកជីក្រែង ខេត្តសៀមរាបមានឈ្មោះដូចជា: -លោក រ៉ុម លោក ថី លោក ជា លោក ថេង ហើយ និង មានឈ្មួយឈើ ជាច្រើននាក់ទៀត។

ពាក់ព័ន្ធនិងបញ្ហានេះដែរនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១នេះ លោក ភោគ វិរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើ មិនអាចសុំការបំភ្លឺបានទេដោយសារខលមិនចូល។ រីឯលោក សូរ ផល្លា និងលោក រិទ្ធ សារព័ត៌មានយើងក៏មិនទាន់ទទួលការបកស្រាយបំភ្លឺដូចគ្នា ដោយសារគ្មានលេខទូរស័ព្ទ។ ដូច្នេះមហាជន សូមអំពាវនាវដល់ឯកឧត្តម ទៀ សីហា អភិបាលនៃខណ: ខេត្តសៀមរាប សូមមេត្តាជួយដាក់អធិការកិច្ច ចុះស៊ើបអង្កេតករណីនេះផង៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1359 នាក់
ម្សិលមិញ :
7067 នាក់
សប្តាហ៍នេះ :
31528 នាក់
ខែនេះ :
193266 នាក់
3 ខែនេះ :
580686 នាក់
សរុប :
14469657 នាក់