តើពិតដែរឬទេថា..! ! ! លោកផ្កាយ២នៅស្រុកអន្លង់វែងចំនួន ២រូបកំពុងផ្គើន និងប្រសាសន៍មាសរបស់សម្ដេចតេជោ ហ៊ុន សែន....
ខេត្តឧត្ដរមានជ័យ÷ យោងតាមគេហទំព័រនិងកាសែតនៅក្នុងស្រុកជាច្រើនបានធ្វើការចុះផ្សាយថា៖ ឯងខំដើរធ្វើចង់ងាប់ពួកវាខំដើរបំផ្លាញ នេះប្រសាសមាសរបស់សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសកន្លង់ទៅនេះ សំដៅទៅលើមន្រ្ដីល្មោភអំណាច លោភលន់ គៀបសង្កត់ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ៕ ប្រសាសសម្ដេចមួយឃ្លានេះបានចាក់ចំបេះពលរដ្ឋនៅទូរទាំងនគរ និងមានការគាំទ្រពេញទំហ៊ឹង ព្រោះជារឿងពិតនៅក្នុងសង្គម ដែលរដ្ឋជាច្រើនបាន និងរងគ្រោះដោយសារមន្រ្ដីមានអំណាចមួយចំនួនតូចប្រើអំណាចធ្វើបានរាស្រ្ដ ទាំងបំពាន។
ជាក់ស្ដែងនៅស្រុកអន្លង់វែង មានផ្កាយ២ មានចំនួន២រូបដែលធ្វើអោយពលរដ្ឋទឹកភ្នែកនិងរងគ្រោះជាប់គុកដោយសារតែរឿងដីធ្លី៕ទី១÷លោកផ្កាយ២ អ៊ុក គឹមលី មានតួនាទីជា នាយករងទីចាត់ការការងារព្រំដែនអគ្គបញ្ជាការត្រូវបានប្រជាពលរដ្ឋ ជិតមួយរយគ្រួសារនៅខេត្តឧត្ដរមានជ័យ បានចោទថា ÷បានរំលោភយកដីស្រែចំការ និងដីលំនៅដ្ឋាន របស់ពួកគាត់ទាំងបំពាន ជាង២០០ហិតា នៅចំនួន៣កន្លែងផ្សេងគ្នា៕ ទី១÷នៅចំណុចភូមិបុស្ស សង្កាត់កូនក្រៀរ ក្រុងសំរោង ម្ចាស់ដីប្ដឹងទៅសាលាខេត្តកំពុងរងចាំការដោះស្រាយ៕
ទី២÷នៅចំណុច ភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ សង់ផ្ទះនិងដាំដំណាំស្វាយ ពលរដ្ឋប្ដឹងចូលសាលាស្រុក មិនមកចូលដោះស្រាយ៕ ទី៣÷ពលរដ្ឋ៨៧គ្រួសារមកពីភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ត៍វ៉ានៅសាលាខេត្តឧត្ដរមានជ័យ រឿងរំលោភយកដីរបស់ពួកគាត់ និងដីភ្នំរបស់រដ្ឋ ជាង២០០ហិតា៕ ដោយឡែក លោកផ្កាយ២ ទេស សំអាត ត្រូវពលរដ្ឋ១២គ្រួសារចោទរឿងរំលោភយកដីជាង១០០ហិតា នៅភូមិលំទងចាស់ឃុំលំទងចាស់និងភូមិស្រឡៅស្រោង បានប្ដឹងពលរដ្ឋវិញអោយតុលាការចាប់ពលរដ្ឋជាអតីតយុទ្ធពិការជើងមួយចំហៀងអោយតុលាការចាប់ដាក់គុកបាត់៕
អីឡូវនេះនៅខេត្តឧត្ដរមានជ័យកំពុងតែមានល្បីល្បាញនៅទូទាំងប្រទេសចំពោះលោកផ្កាយ២ចំនួន ពីរូប រំលោភយកដីពលរដ្ឋរួចប្ដឹងតុលាការអោយ ចាប់ពលរដ្ឋដាក់គុកទាំងអយុត្តិធម៌៕ ប្រសាសមាសរបស់សម្ដេចតេជោ ហ៊ុនសែន មិនបានធ្វើអោយលោកផ្កាយ២ អ៊ុក គឹមលី និងលោកផ្កាយ២ ទេស សំអាត គោរពតាមនោះទេ ផ្ទុយទៅវិញថែមទាំងផ្គើនថែមទៀតផង៕ ពាក់ព័ន្ធការចោទប្រកាន់ខាងលើអង្គភាពគេហទំព័រ រស្មីជាយដែន យើងមិនអាចសុំការបំភ្លឺពីលោកផ្កាយ ២អ៊ុក គឹមលី និងលោកផ្កាយ ២ទេស សំអាត បាននោះទេដោយសារមិនមានលេខទូរសព្ទ តែអង្គភាពយើងនិងរងចាំការបំភ្លឺពីលោកទាំង២រាងរាល់ម៉ោងធ្វើការ៕