ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ល្បែងទឹកភ្លៀងខុសច្បាប់ភ្នាល់ប្រាក់លាន$ កណ្តាលក្រុងភ្នំពេញ ដែលគ្មានការបង្ក្រាបពលរដ្ឋសង្ស័យ លោកធំៗ ឆ្អែតចាក់ច្រាស់?
Mon,11 April 2022 (Time 01:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 785នាក់)


ល្បែងទឹកភ្លៀងដុះស្លែ ភ្នាល់ប្រាក់លានដុល្លារលេងកណ្តាលក្រុងភ្នំពេញអត់ច្បាប់ អត់បង្ក្រាបសោះ កំពុងត្រូវពលរដ្ឋសង្ស័យថា ដោយសារខ្លាប្រចាំទីក្រុងភ្នំពេញត្រូវថ្នាំ$បន្ទន់ឆ្អឹង ត្រូវភ្លៀងទទឹកជោក ឬឆ្អែតចាក់ច្រាស់ ទើបនាំគ្នាសម្ងំខ្មូរ ហាក់ខ្លាចបារមី«អាសួរ»មេល្បែងទឹកភ្លៀងល្មើសច្បាប់? ល្បែងទឹកភ្លៀងរបស់អាសួរ(ខ្មែរ-អាមេរិកាំង)បានចាប់បើកលេងតាំងពីថ្ងៃទី១៥ ខែ មីនា ២០២២ ដោយសេរីនិងបើកចំហរ។អ្នកញៀនល្បែងទឹកភ្លៀងនេះ បាននាំគ្នាញាត់លុយក្នុងម៉ាសុីនម្នាក់ៗខ្លះទាំងលាន ខ្លះទាំងសែនដុល្លារ ដើម្បីអាចលេងនិងបានដំណើរការលេងភ្នាល់ មួយខែពេញរួចទៅហើយ។ប៉ុន្តែមហាជនកត់សម្គាល់ថាអាជ្ញធរមានសមត្ថកិច្ចក្រុងភ្នំពេញសម្ងំខ្មូរ!ហាក់មិនហ៊ានបង្ក្រាប និងត្រូវពលរដ្ឋពលរដ្ឋមួយចំនួនលើកមកនិយាយភ្ជាប់នឹងសំណួរថា តើហេតុអ្វីបានជា លោក ឃួង ស្រេងអភិបាលក្រុង និងលោក ស ថេតស្នងការនគរបាលក្រុង ធ្វើហាក់ខ្លាចមេល្បែងទឹកភ្លៀងឈ្មោះ អាសួរ(ខ្មែរ-អាមេរិក)យ៉ាងនោះ?តើអាជ្ញាធរមិនហ៊ានចាត់ការលើជនជាតិអាមេរិក(អាសួរ)ដែលមកបើកល្បែងអត់ច្បាប់ឬអាជ្ញាធរយើងខ្លាចអាស្រមូម$របស់«អាសួរ»?។

ទីតាំងល្បែង(ទទឹកភ្លៀងអាសួរ)ស្ថិតនៅលើដំបូលផ្ទះជាន់ទី៥ ត្រង់ចំណុចស្តុបខាងជើងផ្សារអូរឬស្សី។ អ្នកលេងទឹកភ្លៀងបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ខែមីនា២០២២ម៉្លេះ។ទីតាំងនេះ សូម្បីតែកូនក្មេងអាយុ១០ឆ្នាំ មួយណាក៏ស្គាល់ដែរ អោយតែនៅជិតអូរឬស្សី ចម្លែកតែមេប៉ុស្តិ៍ ចៅសង្កាត់ចៅហ្វាយខណ្ឌ៧មករាលោកស្នងការក្រុង នឹងលោកចៅហ្វាយក្រុងឃួង ស្រេងទេដែលមិនដឹងឬនាំគ្នាធើមិនដឹង?ឬមិនព្រមបង្ក្រាបព្រោះបាន ទទួលទាន ចាក់ច្រាស់ ដូចដែលពលរដ្ឋសង្ស័យមែន? ។ លោក ឈួន ពិដោ ជាពលរដ្ឋនៅម្តុំអូរឬស្សីលើកមកនិយាយថា (អាសួរ)មេល្បែងទឹកភ្លៀងអត់មានច្បាប់ ជាខ្មែរកាត់ចិនសញ្ជាតិអាមេរិក។ គ្រានមកដល់ភ្នំពេញភ្លាម វារត់ការចំណាយលុយជាកញ្ចប់ៗ សម្រាប់ថ្វាយទៅអ្នកធំៗ ពួកគេបានចំណាយអស់លើសពីខ្ទង់លានដុល្លារ សម្រាប់មួយរដូវ២០២២នេះ។គេរត់ការតាមរបៀប តូចជូនតាមតូច ធំជូនតាមធំ រួចអស់ទៅហើយ ? ។បុរសដដែលបន្តថា៖អាសួរអត់ខ្វល់ពីរឿងអត់ច្បាប់បើកល្បែងរបស់ក្រសួងហិរញ្ញវត្ថុទេ វាប្រើតែច្បាប់ក្រោមតុ ដាក់នុយបន្ទន់ឆ្អឹងខ្លាក្នុងទីក្រុងសុីនុយ អោយតែរួចអស់ហើយចប់។តើមានខ្លាមកពីណាមកហែកសុី«អាសួរ»បានទៅ បើខ្លាក្នុងក្រុងទន់ឆ្អឹងអស់ទៅហើយនោះ?អញ្ចឹងហើយទើបវាលេងដោយរលូនដូច្នេះ ។ ឯកឧត្តម ឃួង ស្រេងអភិបាលក្រុងភ្នំពេញជាប្រធានគណបញ្ជាការឯកភាពក្រុងភ្នំពេញ តែងតែលើកនិយាយបែកពពុះមាត់ រាល់ពេលប្រជុំគណបញ្ជាករឯកភាពក្រុងម្តងៗ ដើម្បីដាក់ផែនការនិងជម្រុញ ដល់មេនគរបាលរាជធានី មេបញ្ជាការកងកម្លាំងអាវុធហត្ថរាជធានី ស្ទើររាល់ពេលមកចូលប្រជុំ អោយបង្រ្កាបបនល្បែងសុីសងខុសច្បាប់អោយអស់ពីទីក្រុង អោយបានជាដាច់ខាត។ប៉ុន្តែប្រសាសន៍របស់លោកឃួង ស្រេង ទាំងអម្បាលម៉ាន គ្មាននរណាយកត្រចៀកស្តាប់ទេមើលទៅ? ទើបល្បែងមានគ្រប់ខណ្ឌ ពិសេសល្បែងទឹកភ្លៀងខុសច្បាប់លេងប្រាក់លានដុល្លារ ប៉ាបុិនមេឃ របស់អាសួរ បើកលេងកណ្តាលក្រុងគ្មានញញើតនរណា គ្មានការបង្ក្រាបបែបនេះ?ឬការលើកឡើងក្នុងអង្គប្រជុំនោះ គ្រាន់តែជាភាសាបច្ចេទេស ដូចសង្ឃដាច់ចង្ហាន់ក្នុងព្រៃប្រាប់កូនសេកថា«នែវេុីយ កុំយកខ្សែបាត្រអាត្មាទៅទាក់ត្រកួត ប្រយត្ន័អត់អីសុីណា!»ខណៈទាំងសង្ឃទាំងកូនសេកកំពុងឃ្លាន ហើយកូនសេកអស់តម្រិះ ក្នុងការរកអ្វីទាក់ត្រកួតមិនបានសោះនោះទៅ?។បច្ចុប្បន្ន គេយលថាបញ្ជារបស់លោកចៅហ្វាយក្រុង ឃួង ស្រេង ហាក់អត់អ្នកធ្វើតាម ហាក់អត់ប្រសិទ្ធិភាពញឹកពេកហើយ ហាមមិនអោយធ្វើរោងបុណ្យលើផ្លូសង្កាត់បើកអោយធើពេញផ្លូវ បញ្ជាអោយបង្ក្រាបបនល្បែង ល្បែងទឹកភ្លៀងនិងជល់មាន់។ល។បើកលេងគគ្រឹកកណ្តាលក្រុង បែរជាទៅចាប់តែយាយៗលេងបៀរប្រាំរយ មួយពាន់ៗ ថតគាត់ដាក់ទូរទស្សន៍ទៅវិញ។រឿងបញ្ជាសាបដូចទឹកមាត់ខ្យងនេះ លោកអភិបាលក្រុង ឃួង ស្រេង គួរគឹតឡើងវិញទៅចុះ ឬក៏មានឥរិយាបថព្រងើយដែរ ហាក់ត្រូវថ្នាំបន្ទន់ឆ្អឹងរបស់(មេទឹកភ្លៀងអាសួរ)ដែរ ទើបគ្មានការចាត់តាំងយុទ្ធនាការបង្ក្រាបបនល្បែងសុីសងទឹកភ្លៀងខុសច្បាប់នោះ? តើគោលការណ៍ភូមិ សង្កាត់មានសុវត្ថិភាពទៅដល់ក្រហែងណាទៅហើយ?។ លោកចាន់ សុភា មានលំនៅដ្ឋានខាងជើងផ្សារអូរឬស្សីអោយដឹងថា៖ឆ្នាំនេះអត់មនុស្សស្រែកហាងឆេងកណ្តាលថ្នល់ដូចមនុស្សឆ្កួតទេស្រែកទិញ មួយគីឡូ ពីរគីឡូ មួយខាំ ពីរខាំ ហាងឆេងដល់ ប៉ុន្មានកាក់ បុន្មានសេនគ្មានទៀតទេ ។ឆ្នាំនេះ គេលេងតាមម៉ាសុិន បើចង់ទិញឬលក់គេទិញតាមប្រពន្ធ័អាំងទែរណិត ដូចលេងហ្គេមក្នុងកាសុីណូដែរ អោយតែញាត់តែលុយចូលម៉ាសុិនលេងតាមចិត្តចង់ ។ល្បែងទឹកភ្លៀងឥឡូវគេចុចទូរសព្ទ័ដើម្បីទិញចូលឬលក់ចេញ លេងតាមចិត្តមិនបាច់ជំទាលទេ។ញាត់ប្រាក់ប៉ុន្មានមុឺនឬសែនឬប៉ុន្មានលាន$ទៅក្នុងម៉ាសុិន អាចលេងបានតែមានចំនួនលុយខ្លួនមានក្នុងម៉ាសុីនប៉ុណ្ណោះ បើចាញ់អស់ពីម៉ាសុីន ម៉ាសុីវាលែងអោយលេងស្វ័យប្រវត្តិ។ប្រភពដដែលបន្តប្រាប់ថា៖អាសួរធ្វើនំអត់ម៉្សៅទេ វាមិនថ្លៃអីទេ វាប្រើតែលុយអ្នលេងមកសុីក្បាលអ្នកលេង វាមកយកលុយ$តែពីខ្មែរទៅចាយនៅអាមេរិកមួយឆ្នាំៗវាល់លានដុល្លារស្រួលៗ។ វាធើជាអ្នកបោះមេវាមិនដែលនៅក្រោមពងទេ អោយតែរត់ការ បានច្បាប់ពុកអាលួយក្រោមតុបានទោះអស់ប៉ុន្មានលានដុល្លារក៏វាព្រមដែរ វាមានជំនាញ វាមើលឃើញចំណេញពីលើក្បាលពួកអាល្ងង់អ្នកលេងភ្លើខ្លះមានលុយទាំងលាន$មុនរួចទៅហើយ។អោយតែខ្លាទីក្រុង ត្រូវថ្នាំសណ្តំរបស់វា វាអាចយកលុយពីខ្មែរទីចាយនៅអាមេរិកយ៉ាងរំភើយ អាអ្នកភ្លើខ្លះចាំតែងាប់ទៅ លើកលែងតែយកលុយខ្មៅមកលេងឬកេហៅថាលាងលុយ?។ រឿងអាសួរមេល្បែង គួរដឹងថា កូនទិញក៏វាសុីក្បាលកាក់ កូនលក់ក៏វាសុីក្បាល់កាក់ ក្និងមួយថ្ងៃៗ កូនម្នាក់ៗទិញរាប់សឹបដងលក់រាប់សឹបដងដែរក្នុងមួយថ្ងៃ ចុះកូនលេងរាប់មុឺននាក់ អាសួរវាសុីក្បាលកាក់រាប់សឹបមុឺនដងដែរ ម្នាក់ៗទិញរាប់សិបដង លក់ចេញវិញរាប់សឹបដងក្នុងមួយថ្ងៃ អាសួរវាសុីក្បាលកាក់រាប់សឹបលើកដែរ ចុះបើមនុស្សលេងរាប់មុឺននាក់?លោកឯងយកខួរគឹតទៅ តើអាសួរកើបលុយយ៉ាងម៉េចពីប្រជាជនយើង?។គាត់បន្តថា អាសួរវាសុីក្បាលកាក់តិចឬច្រើនអាស្រ័យលើកូនទិញលក់តិចឬច្រើនដងដែរ បើទិញឬលក់ទោះតិចតួចសុីបានតិចតួចល្មមអញ្ចឹងទៅ តែបើបូកចំនួនច្រើននាក់លុយក៏បានច្រើនដែរ តែបើទិញលក់ទាំងកៅស៊ូ ទាំងដុំៗវិញ អាសួរបានក្បាលកាក់កាន់តែក្រាស់ឃ្មឹកម៉្ងៃៗរាប់សែនដុល្លារ ។ឥឡូវកំពុងឧកញ៉ាមហាសេដ្ឋីមិនតិចទេដែលកំពុងវឹក់ដូចហុីងពេលធ្លាក់ភ្លៀងម្តង បើតាមដឹងមានខ្លះចង់ចងកទៅហើយ?ក្រែងតែមានការបង្កអរស្ថេរភាពដោយសារល្បែងប្រាក់លានក្រៅច្បាប់ ទើបមេខ្លាបានភ្លឺភ្នែកហើយ។ប៉ុន្មានថ្ងៃនេះ នអ្នកញាត់លុយរាប់ពាន់នាក់ម្នាក់ៗ បានភ្នាល់លក់ចេញឬទិញចូល ម៉ាសុីនល្មមៗចង់អែ៊ររឺ ទទួលស្ទើមិនទាន់ ឌែៀទិញលក់តាមហាងឆេងចុះឡើងពេញមួយថ្ងៃៗ។បែបនោះ ទោះទេវតាភ្លៀង ចង់អោយ(អាសួរ)ក្រ ទាល់តែយូរ។បើគ្រាន់តែដាក់លុយក្រោមតុលេងបានមួយរដូវចាប់ពីខែ04 ដល់ខែ10។អស់ត្រឹមជាងលាន$វាមិនព្រឺមមីស«អាសួរ»ទេ ព្រោះមួយរដូវវាកើបលុយពីខ្មែរយកទៅចាយនៅអាមេរិកវាល់លានដុល្លារស្រួលៗ។ទាំងនេះគេមិនទាន់គឹតរឿង អាសួរលេងខ្សែលើកូនៗ ប្រើក្បាច់សម្លាប់កូន តាមម៉ាសុីនមើលភ្លៀងឬមិនភ្លៀងទេ ខណៈទ៨ឬទ៩ស្រែកហាងឆេងតាមមាត់«អាសួរ»សុីម៉្ងៃទាំងដុំទាំងកៅស៊ូផ្សេងទៀតផង។ដូច្នេះគ្រាន់តែយកចំណីទៅញាត់មាត់ខ្លាក្នុងទីក្រុងភ្នំពេញជាង១លានដុល្លារមួយរដូវកុំអោយចុះបង្ក្រាប តៀមានអ្វីត្រូវព្រួយ?។ ខណៈទីតាំងល្បែងសុីសងទឹកភ្លៀងខុសច្បាប់ប៉ាបុិនភ្នំ កំពុងតែបើកលេងកណ្តាលក្រុងគ្មានការបង្ក្រាបសោះ។ការិយាល័យនិពន្ធយើង បានព្យាយាមទាក់ទងតាមទូរសព្ទ័សួរទៅឯកឧត្តមឃួង ស្រេងអភិបាលក្រុងភ្នំពេញ ដើម្បីសំណួរខ្លះពាក់ពន្ធ័នឹងភាពមិនប្រក្រតីនិហផលវិបាកនៃការលេងល្បែងទឹកភ្លៀង ដែលបណ្តោយអោយលេងយ៉ាងសេរីនិងស្នើអោយមានការដាក់ចេញបញ្ចាចាត់តាំងបង្ក្រាបជាក់ស្តែងភ្លាមៗ ទៅឯកឧត្តម ស ថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការរាជធានីភ្នំពេញ ដើម្បីជួយពន្យល់អំពីមូលហេតុនៃការមិនព្រមបង្ក្រាបបនល្បែងទឹកភ្លៀងខុសច្បាប់កណ្តាលក្រុងភ្នំពេញនេះ ។ប៉ុន្តែទូរសព្ទ័របស់លោកទាំង២សុទ្ធតែពុំមានអ្នកទទួល។យ៉ាងណាក្តី យើងនៅតែព្យាយាមដើម្បីស្នើសុំលោកទាំង២បកស្រាយគ្រប់វេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
76840 នាក់
ម្សិលមិញ :
22462 នាក់
សប្តាហ៍នេះ :
128045 នាក់
ខែនេះ :
221898 នាក់
3 ខែនេះ :
593065 នាក់
សរុប :
13803053 នាក់