អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់...
ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ ចម្រុះ រួមមាន លោក ភោ លន ចៅសង្កាត់ប៉ោយប៉ែត . លោក ម៉ក់ រតនា អនុប្រធានការិយាល័យ រៀបចំដែនដី នគរូមនីយកម្ម សំណង់ ភូមិបាលក្រុងប៉ោយប៉ែត . លោក ប៊ុន សុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់ ចុះអនុវត្តន៍ និង ផ្សព្វផ្សាយ សេចក្តី សម្រេច ស្តីពីការបន្ដអនុវត្ដវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ កូវីត១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ( គឺ បំរាមគោចរ ) ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានប្រាប់ អង្គភាព សារព័ត៌មានយើងបានឱ្យដឹងថា រដ្ឋបាល ខេត្តបន្ទាយមានជ័យ សម្រេច អនុវត្តន៍ បន្តដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមាន ថេរវេលា អនុវត្តន៍រយៈពេល១(មួយ) សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ។
ដោយបន្តផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពភាពការធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ចាប់ពី #ម៉ោង២០ (ម្ភៃ)#យប់ដល់ម៉ោង៥(ប្រាំ) #ព្រឹកជាកំហិត លើកលែងតែចំពោះករណី សំខាន់ ចាំបាច់ ដូចមានក្នុងលិខិត សម្រេច ។
លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានបន្តទៀតថា សម្រាប់យប់នេះ យើងផ្សព្វផ្សាយសិន មិនទាន់អនុវត្តន៍តាមផ្លូវច្បាប់នៅឡើយទេ ប៉ុន្តែចាប់ពីយប់ស្អែកទៅ លោកនិងចាត់កងកម្លាំង សមត្ថកិច្ចប្រដាប់អាវុធ គ្រប់អង្គភាពចុះរិតបន្តឹង និងអនុវត្តន៍ អោយបាន ម៉ឺងម៉ាត់ បំផុត ចំពោះ បុគ្គល រឺម្ចាស់ ទីតាំង ណាមិនព្រម គោរពតាមការណែនាំ និងត្រូវប្រឈមចំពោះមុខច្បាប់ ។
នៅក្នុងយុទ្ធនាការចុះផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបន្ដអនុវត្ដចាត់វិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីត១៩ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត (គឺ បំរាមគោចរ) នៅយប់នេះ ក៏មានការអញ្ជើញចូលរួម ពីលោកអនុសេនីយ៍ឯក សរ សុភក្ត្រា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និង ជាប្រធានស្នាក់ការសន្តិសុខ៥៦៨ . លោក កែវ ដូល អធិការងក្រុងប៉ោយប៉ែត បានដឹកនាំ កងកម្លាំងសមត្ថកិច្ច ប្រដាប់អាវុធ ចូលរួម អនុវត្តន៍ក្នុងកិច្ចការផងដែរ៕