ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ល្បិចថ្មីរបស់ឧក្រិដ្ឋជនផលិតគ្រឿងញៀនលក់ក្នុងតម្លៃថោកដើម្បីអូសទាញអ្នកប្រើប្រាស់ដ៏គួរអោយបារម្ភ
Mon,18 April 2022 (Time 12:27 PM)
ដោយ ៖ (ចំនួនអ្នកអាន: 1363នាក់)


លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានលើកឡើងនូវការកត់​សម្គាល់ថា៖រយៈពេល​៣ខែឆ្នាំ២០២២​នេះ សមត្ថកិច្ចបង្ក្រាប​បាន​បទល្មើស​ជួញដូរ​គ្រឿងញៀន​ធំៗ​ និង​បានរឹបអូស​ថ្នាំញៀន​ក្នុងបរិមាណ​មួយដ៏ច្រើន​។​ជាក់ស្ដែង​ដូចកាលពីថ្ងៃទី​១២មីនា ឆ្នាំ២០២២ បុរស​ខ្មែរ​ម្នាក់និង​ជនជាតិអាមេរិកាំង​ម្នាក់ ​ដែលត្រូវបានសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ទើបនឹងចាប់ខ្លួនបានថ្មីៗបាន​បញ្ជូនបន្តទៅអោយចៅ​​ក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជ​​ធានីភ្នំពេញ ​បន្ទាប់មកតុលាការបានចេញ​ដីកា​ឃុំ​ខ្លួនពួកគេក្នុង​ពន្ធនាគារ​ព្រៃ​ស ក្នុងបទចោទពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ជាង​៤០​គីឡូក្រាម។ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថ្ងៃទី១២មេសា២០២២នេះដែរ លោក មាស វីរិទ្ធ បានបង្ហាញក្ដីព្រួយបារម្ភរបស់លោកចំពោះនិន្នាការថ្មី នៃការប្រើប្រាស់គ្រឿងញៀន ដោយក្រុមឈ្មួញជួញដូរគ្រឿងញៀន ដែលប្រើវិធីផលិតគ្រឿងញៀនធ្វើឲ្យតម្លៃគ្រឿងញៀនធូរថ្លៃ ដែលជាផ្នែកមួយជម្រុញឲ្យមានការប្រើប្រាស់កើនឡើង។លោក មាស វីរិទ្ធបន្តថា៖ នៅក្នុង​២០២១ ​មានមនុស្ស​ជិត​១៤.០០០​នាក់​ត្រូវ​បានចាប់ខ្លួន​ពី​បទ​ល្មើស​គ្រឿងញៀន ហើយ​គ្រឿងញៀន​ជាង​៤​តោន​ត្រូវបានរឹបអូស។បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញក៏ធ្លាប់ប្រាប់អោយដឹងដែរថា៖បច្ចុប្បន្នកម្ពុជាមានសារធាតុគីមីផ្សំជាគ្រឿងញៀនជាង៣០០តោន ត្រូវបានរក្សា​ទុក​ក្នុង​ឃ្លាំង ដើម្បី​រក​សារ​ធាតុ​គីមី​ម្យ៉ាង​ទៀតមកបំប្លែងបន្សាបមុននឹងយកទៅកប់ចោល ព្រោះមិនអាចកប់ដោយផ្ទាល់បានទេ ដោយសារវាមានជាតិពុល។

គួរកត់សម្គាល់ដែរថា នគរបាលជំនាញមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈផ្ទាល់ ដែលបានចុះទៅបង្ក្រាបសកម្មភាពឈ្មួញគ្រឿងញៀន២នាក់ ដែលលោក មាស វីរឹទ្ធបានលើកឡើង។បន្ទាប់ពីចាប់បាន បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង៤០គីឡូក្រាមនោះទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ចែងបើកការស៊ើបសួរបន្ត ទៅតាមនីតិវិធី។

យោងតាមការសង្កេតនាពេលថ្មីៗនេះ គួរតែអាចថា មន្ទីរប្រឆាំងគ្រឿងញៀន បានបង្កើនកិច្ចប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្ម ចុះបង្ក្រាបសកម្មភាពឈ្មួញចរាចរនិងជនសេពគ្រឿងញៀនកាន់តែមមាញឹក ដើម្បីឆ្លើយតបសកម្មភាពជួញដូររបស់ឈ្មួញគ្រឿងញៀននិងអ្នកសេពគ្រឿងញៀន ដែលធ្វើតាមរូបភាពសកម្មភាពថ្មីៗ។

គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ការិយាល័យទី៥ឬ(ហៅក៥) មានការសម្របសម្រួលពីលោក វង្ស សាវ៉ាតព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ២ទីតាំង នៅចំណុចមុខផ្ទះមួយកន្លែងនៅក្នុងបុរីទន្លេបាសាក់ ខណ្ឌចំការមន ទីក្រុងភ្នំពេញ និង នៅក្បែររបងវត្តនាគវ័ន្ត ក្នុងខណ្ឌទួលគោក ហើយឃាត់ខ្លួនជនសង្ស័យជួញដូរចំនួន២នាក់១-ឈ្មោះusstteriabdur rahman a ភេទប្រុស កើតឆ្នាំ១៩៨៩ជាជនជាតិអាមេរិក និង២-ឈ្មោះឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ជាតិខ្មែរ រឹបអូសវត្ថុតាងគ្រឿងញៀ ចំនួន៤២,៧២៤គីឡូក្រាមប្រភេទមេតំហ្វេតាមីន(ICE)។បេសកកម្មនេះធ្វើឡើងតាមបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយមានបញ្ជាផ្ទាល់ពី ឯកឧត្តមនាយឧត្តមសេនីយ៍ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង០១:១៥នាទីថ្ងៃ០៦ មីនា២០២២ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4525 នាក់
ម្សិលមិញ :
2207 នាក់
សប្តាហ៍នេះ :
56051 នាក់
ខែនេះ :
250555 នាក់
3 ខែនេះ :
699169 នាក់
សរុប :
15601382 នាក់