ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
ល្បែងសុីសងទឹកភ្លៀងខុសច្បាប់ភ្នាល់ប្រាក់លាន$ កណ្តាលក្រុង គ្មានការបង្ក្រាបសោះ ពលរដ្ឋសង្ស័យលោកចៅហ្វាយក្រុងឃួង ស្រេងនិងលោកស្នងការស ថេត សើមមាត់ទើបមិនបង្ក្រាប ?
Thu,31 March 2022 (Time 04:47 PM)
ដោយ ៖ ចាងហ្វាង (ចំនួនអ្នកអាន: 910នាក់)


ល្បែងសុីសងភ្នាល់ទឹកភ្លៀងដុះស្លែដ៏ធំ ទិញ-លក់សុីសងប្រាក់លានដុល្លារម្ង៉ៃៗបើកលេង កណ្តាលក្រុងមិនអន់ជាងកាសុីណូNagaមាន ច្បាប់អត់ដែលមាន សមត្ថកិច្ចចុះបង្ក្រាបពលរដ្ឋសង្ស័យ ចៅហ្វាយក្រុង លោកឃួង ស្រេង និងលោកស ថេត ស្នងការក្រុងភ្នំពេញ សើមមាត់ហើយទើបមិនបង្ក្រាប? ។
ល្បែងសុីសងខុសច្បាប់ទឹកភ្លៀងមួយនេះ បានចាប់ផ្តើមបើកលេងសម្រាប់រដូវភ្លៀងឆ្នាំថ្មី២០២២ តាំងពីថ្ងៃទី១៥ ខែ មីនា ជាផ្លូវការ ពោលគឺជាថ្ងៃដែលអ្នកញៀនល្បែងទឹកភ្លៀង ទាំងឡាយត្រូវញាត់លុយ ក្នុងម៉ាសុីនទាំងលានទាំងសែនដុល្លារម្នាក់ៗ ដើម្បីភ្នាល់និងទូទាត់គ្នា តាមម៉ាសុីនដូចហ្ំេមកាសុីណូ ខណៈប្រទេសកម្ពុជាទាំងមូលមិនទាន់ឆ្លងផុតភាពកោលាហល់នៃជម្ងឺcovid19ផង។ល្បែងសុីសងដ៏ធំនេះ មានទីតាំង(ទទឹកភ្លៀង)នៅលើដំបូលផ្ទះជាន់ទី៥ចំណុចស្តុបអូរឬស្សី។ បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ខែមីនា២០២២ម៉្លេះ សូម្បីតែកូនក្មេងអាយុ១០ឆ្នាំ រស់នៅម្តុំអូរឬស្សីក៏ស្គាល់ក៏ដឹងដែរ លើកលែងតែមេប៉ុស្តិ៍ ចៅសង្កាត់ ចៅហ្វាយខណ្ឌ៧មករា ស្នងការក្រុង នឹងចៅហ្វាយក្រុងឃួង ស្រេង មិនស្គាល់ទីតាំងល្បែងសុីសងនោញឬស្គាល់ហើយ ដឹងហើយតែមិនបង្ក្រាបព្រោះបានសើមមាត់? ទើបធ្វើហាក់មិនដឹង ត្បិតល្បីថាមេល្បែងធំឈ្មោះតាសួរ បានរត់ការបិទមាត់ដោយចំណាយជាកញ្ចប់ៗរាប់សឹបមុឺនដុល្លារទៅជូនមេធំៗ តាមរបៀបតូចអោយតាមតូច ធំអោយតាមធំ រួចអស់ទៅហើយ ទើបនាំគ្នាសម្ងំឈឹង បើកលេងដោយរលូន។
កន្លងមកលោកអភិបាលក្រុងឃួង ស្រេងនិង លោកស្នងការស ថេត តែងតែលើកមកនិយាយពីការដាក់ផែនការបង្រ្កាបបនល្បែងសុីសងខុសច្បាប់ក្នុងទីក្រុង ស្ទើររាល់ពេលប្រជុំគណបញ្ជាការឯកភាពក្រុងភ្នំពេញ។ដល់តែល្បែងខុសច្បាប់ប៉ាបុិនមេឃលេងកណ្តាលក្រុងមិនបង្ក្រាបកំពុងត្រូវពលរដ្ឋចំអកអោយថាជាលោក(អាចារ្យតាថេះ) ដោយសារពួកគាត់មានឥរិយាបថហាក់ត្រូវថ្នាំឬសំណែនរបស់មេទឹកភ្លៀងបានជានៅទ្រឹងគ្មានការចាត់តាំងបង្ក្រាបបនល្បែងសុីសងខុសច្បាប់ អនុវត្តគោលការណ៍ភូមិ សង្កាត់មានសុវត្ថិភាព ឈឹងយ៉ាងនេះ?។
ប្រភពពីពលរដ្ឋម្នាក់ចាន់ សុភា មានលំនៅដ្ឋានខាងជើងផ្សារអូរឬស្សីអោយដឹងថា៖ឆ្នាំនេះមិនសូវមានមនុស្សពពាក់ពពូនស្រែកហាងឆេងតាមអាយកូម តាមាត់ទិញ មួយគីឡូ មួយខាំ ពីរខាំ មានតម្លៃតាមខាំគីឡូ ប្រាំកាក់ ប្រាំសេន មួយកាក់ ពីរកាក់ មួយកៅស៊ូ មួយដុំ តាមតម្លៃចិតសឹបឬប៉ែតសឹប ខណៈទរ៨ឬទរ៩ទៀតទេ លេងម៉ាសុិនស្រួលជាងមុន ត្រង់គេទិញចូលឬលក់ចេញតាមប្រពន្ធ័អាំងទែរណិត ដូចលេងកាសុីណូដែរ ញាតតែលុយចូលម៉ាសុិន ចុចតែទូសព្ទ័ទិញចូលលក់ចេញចប់ ។មានតែសាច់ប្រាក់ប៉ុន្មានមុឺន$ឬប៉ុន្មានសែន$ឬលាន$ក្នុងម៉ាសុិនទើបលេងបាន បើចាញ់អស់ម៉ាសុីនុំនអោយលេងទេ។តើមេម៉ាសុីនរបស់មេទឹកភ្លៀងអាចទទួលអោយលេងឬទុកចិត្តជឿជាក់ថាមានលុយលេងនៅក្នុងម៉ាសុីនជាមុនសិនឬទេឬថាបើអស់សាច់ប្រាក់មិនអាចលេងឬទិញលក់បានទៀតឡើយ។
ប្រភពដដែលបន្តថា ធម្មតាមេមិនដែលនៅក្រោមពងទេ កូនទិញក៏សុីក្បាលកាក់ កូនលក់ក៏សុីក្បាល់កាក់ កូនម្នាក់ៗទិញដប់ដងសុីក្បាលកាក់ដប់ដង លក់ចេញវិញដប់ដងសុីក្បាលកាក់ដប់ដងដែរ មេសុីក្បាលកាក់បានតិចឬច្រើនអាស្រ័យលើកូនទិញលក់តិចឬច្រើនដែរ បើលក់ជាខាំឬគីឡូសុីបានតិចតួចទៅ តែបើទិញលក់ទាំងកៅស៊ូ ទាំងដុំៗវិញ អ្នកបោះមេបានក្បាលកាក់ម៉ាឆ្ងាញ់ ក្រាស់ឃ្មឹកម៉្ងៃៗ ។អ្នកញាត់លុយក្នុងម៉ាសុិនដើម្បីលេងមានរាប់ពាន់នាក់ម្នាក់ៗលក់ចេញទិញចូលៗប្រសាច ម៉ាសុិនទទួលស្ទើមិនទាន់តាមហាងឆេងចុះឡើងពេញមួយថ្ងៃៗបែបនោះ ទោះទេវតាភ្លៀងចង់អោយ(តាសួរ)មេទឹកភ្លៀងខាត ទាល់តែយូរ។ នេះគេមិនទាន់គឹតរឿងមេទឹកភ្លៀងលេងខ្សែលើ ប្រើក្បាច់សម្លាប់កូន តាមម៉ាសុិនមើលភ្លៀងឬមិនភ្លៀងឬហាងឆេងតាមមាត់សុីម៉្ងៃទាំងដុំទាំងកៅស៊ូទៀតផង មិនទៅពិបាកអីគ្នាន់តែយកចំណីទៅញាយ់មាត់ខ្លាក្នុងទីក្រុងភ្នំពេញនោះត្រឹមមួយលានដុល្លារដាក់ចំណីខ្លាមានអ្វីត្រូវព្រួយ?។
ប្រភពមួយទៀតដែល និយាយដោយសុំមិនអោយបញ្ចេញឈ្មោះអោយដឹងថា ឆ្នាំ២០២២
នេះ មានអ្នកលេងទឹកភ្លៀងញាត់លុយទិញលក់ទឹកភ្លៀងខ្លះត្រឹមតែរាប់សែន$ ប៉ុន្តែមានអ្នកខ្លះញាត់លុយដល់ទៅរាប់សឹបលានដុល្លារ ដែលករណីនេះកំពុងក្នុងការសង្ស័យមួយថា ល្បែងទឹកអាចក្លាយជាមធ្យោបាយលាងលុយខ្មៅមួយយ៉ាងមានប្រសឹទ្ធិភាពផងដែរ?។
ទីតាំងល្បែងសុីសងខុសច្បាប់បុិនភ្នំកំពុងតែលេងរាល់ថ្ងៃ នេះជារឿងជាក់ស្តែង។ហេតុអីបានជាអាជ្ញាធរក្រុង បានតែស្រែកថានឹងបង្ក្រាបតែក្នុងអង្គប្រជុំ ស្រាប់តែល្បែងលេងចាក់ភ្នាល់រាប់សឹបលានដុល្លារម៉្ងៃៗនៅនឹងខ្ទង់ច្រមុះបែរមិនបង្ក្រាបសោះបែបនេះ តើមាននរណាទៅជឿថាលោកចៅហ្វាយក្រុងនិងលោកស្នងការក្រុងភ្នំពេញស្អាតស្អំមិនបានសើមមាត់ទាំងដុំៗ?។យើងបានព្យាយាមទាក់ទងតាមទូរសព្ទ័ទៅលោកឃួង ស្រេងអភិបាលក្រុងភ្នំពេញដើម្បីសួរសំណួរខ្លះនិងស្នើសុំចេញបញ្ចាចាត់តាំងបង្ក្រាប និងក៏បានទាក់ទងទៅលោកស ថេតស្នងការរាជធានីភ្នំពេញ ដើម្បីមេត្តាជួយពន្យល់ពីការបើកអោយមានបនល្បែងខុសច្បាប់ដ៏ធំកើតមានកណ្តាលក្រុងនេះ ដែរកាលពីម្សឹលមិញ។ប៉ុន្តែទូសព្ទ័លោកទាំង២សុទ្ធតែពុំមានអ្នកទទួលឡើយ។ទោះយ៉ាងណាយើងនៅតែព្យាយាមដើម្បីសុំលោកទាំង២មានការបកស្រាយសម្រាប់បំភ្លឺមន្ទឹលរបស់មហាជនជាបន្តទៅទៀតពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1930 នាក់
ម្សិលមិញ :
10712 នាក់
សប្តាហ៍នេះ :
151663 នាក់
ខែនេះ :
278078 នាក់
3 ខែនេះ :
651063 នាក់
សរុប :
13877876 នាក់