ថ្ងៃ ព្រហស្បតី ទី 17 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ដក ច័ន្ទ សារុន ដាក់ អ៊ុក រ៉ាប៊ុន ​... បទល្មើស​ព្រៃឈើ នៅតែ​បន្ត​កើត​មាន​ដដែល ដូចជានៅស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ជាដើម
ផ្សាយនៅថ្ងៃទី: 03-02-2014, ចំនួនអ្នកអាន 3372ដង
កំពង់ចាម​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដកហូត​តំណែង​លោក ច័ន្ទ សារុន ដោយ​តែងតាំង​លោក អ៊ុក រ៉ាប៊ុន ឲ្យ​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្រាប់​អណត្តិ​ទី​៥ នេះ​រួច​មក មហាជន​បាន​សង្កេតឃើញថា បទល្មើស​ព្រៃឈើ និង​បទល្មើស​ជលផល នៅតែ​បន្ត​កើត​មាន​ដដែល ហាក់ដូចជា​គ្មាន​ការថយចុះ​សោះ ។ អាច​បកប្រែ​មក​ថា លោក ចាន់ សារុន និង​លោក អ៊ុក រ៉ាប៊ុន ដូច​តែ​គ្នា ឌា​តែ​ខ្នូ​ច​... គ្មាន​នរណា គ្រាន់បើ​ជាង​នរណា​ឡើយ ហើយ​ពេលនេះ កេរ្តិ៍ឈ្មោះ​របស់​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង​មេ​រដ្ឋបាល​ព្រៃឈើ ឆេង គឹម​ស៊ុន ក៍​កំពុង​ចាប់ផ្ដើម​ល្បី​ខ្លាំង​ឡើងៗ​ដែរ ដោយសារ​តែ​មន្ត្រីៗ​មេព្រៃ ស្ទើរ​គ្រប់​លំដាប់​ថ្នាក់​នៅ​ទូទាំង​ប្រទេស នៅតែ​នាំគ្នា​ប្រព្រិត្ត​អំពើ​ពុករលួយ ជាមួយ​ពួក​ឈ្មួញ​ប្រព្រិត្តបទ​ល្មើស ដោយ​គ្មាន​ខ្លាច​រអា​នូវ ការដាក់ទណ្ឌកម្ម​ពី​ថ្នាក់លើ ឬ​ការចាប់ខ្លួន​ដាក់ទោស ពី​សំណាក់​អង្គភាព ប្រឆាំង​អំពើពុករលួយ​នោះទេ ។

​ជាក់ស្ដែង បើ​គេ​គ្រាន់តែ​លើក​យក​ឈ្មោះ មេព្រៃ​ម្នាក់​គត់​មក​និយាយ ដូចជា​ករណី​លោក រស់ សា​រ័ត្ន ដែល​រដ្ឋមន្ត្រី​ថ្មី អ៊ុក រ៉ាប៊ុន និង​មេ​រដ្ឋបាល​ព្រៃឈើ ឆេង គឹម​ស៊ុន បានតែងតាំង​គាត់ (​រស់ សា​រ័ត្ន​ ) ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ មាន​សិទ្ធិ​អំណាច​អាច​កាន់កាប់ ការងារ​ពាក់ព័ន្ធ​នឹង​រដ្ឋបាល​ព្រៃឈើ រហូតដល់​ទៅ​បី​ស្រុក​តែម្នាក់ឯង គឺ​ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម​នោះ គេ​អាច​សួរថា តើ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឬ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ព្រៃឈើ​របស់ ឆេង គឹម​ស៊ុន អត់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ឬ បានជា​តែងតាំង​មន្ត្រី​តែ​ម្នាក់ ឲ្យកាន់កា​ប់កា​ងារ ៣​ស្រុក តែម្នាក់ឯង​បែបនេះ​? ឬ​មួយ​រឿង​នោះ មាន​អា​ថ៍កំ​បាំង​អ្វី​ផ្សេង​ទេ​ដឹង​?

​ក្រៅ​ពី​បញ្ហា​ខាងលើនេះ លោក រស់ សា​រ័ត្ន ដែល ​ថ្នាក់លើ​ឲ្យទៅ​ធ្វើ​ជា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ  ក្ដោប​ក្ដាប់​ការងារ ៣​ស្រុក ម្នាក់​ឯង​នោះ ក៍​បាន​និង​កំពុង​ទទួល​រង នូវ​ការរិះគន់​យ៉ាង​ធ្ងន់ៗ ពី​សំណាក់​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់​ថា គាត់ (​រស់ សា​រ័ត្ន​) តែង​យក​តួនាទី​ទៅ ប្រព្រិត្ត​អំពើ​ពុករលួយ ជាមួយ​ពួក​ឈ្មួញ​ប្រព្រិត្ត បទល្មើស​ព្រៃឈើ យក​លុយ​ធើ​មាន​បាន​យ៉ាង​សប្បាយ ដោយ​មិន​ខ្វល់​ពី​ការអនុវត្ត​ច្បាប់ ក្នុង​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ឲ្យមាន​ប្រសិទ្ធភាព ទៅ​តាម​បទបញ្ជា​របស់ សម្ដេច​តេជោ ហ៊ុន សែន នោះទេ ។ បើ​ពួកគេ​ត្រូវ​បង្ខំចិត្ត ឲ្យ​ចុះ​ទៅ​បង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​ម្ដងម្កាល​វិញ គឺ​ពួកគេ​តែងតែ​ចុះ​ទៅ​ចាប់ តែ​ប្រភេទ​ឈើ​អន់ៗ​ប៉ុណ្ណោះ​...​។​

​ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន បាន​រាយការណ៍​មក​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន បន្ទាប់ពី​មាន​ការ​ដុក​ដាន់ ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន គេ​បាន​ឃើញ​លោក រស់ សា​រ័ត្ន បង្ខំចិត្ត​ចុះទៅ​ចាប់​ឈើ​មួយកន្លែង នៅ​ខាងក្រោយ​វត្ត​ក្ដុល របស់​ឈ្មួញ​ឈើ​ឈ្មោះ ត​ក់​... តែ​អ្វី​ដែល​ចម្លែក និង​គួរឲ្យ​សង្ស័យ​បំផុត​នោះ នៅត្រង់ថា នៅ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ ៥-៦​គីឡូម៉ែត្រ ពី​ទីស្នាក់ការ​មេព្រៃ​របស់លោក រស់ សា​រ័ត្ន ទៅ​កន្លែង​ស្ដុក​ឈើ នៅ​ខាងក្រោយ​វត្ត​ក្ដុល ពួកគេ​បាន​ចំណាយ​ពេលវេលា​រហូត​ដល់​ទៅ ៤-៥​ម៉ោង​ឯណោះ ទើប​ទៅ​ដល់​... និង​ចាប់បាន​តែ​ឈើ​អន់ៗ​ចំនួន ៣​ឡាន​កូរ៉េ​ប៉ុណ្ណោះ​... រីឯ​ឈើ​ប្រណីត​ល្អៗ​វិញ ត្រូវបាន​ថៅកែ​ឈើ​ឈ្មោះ ត​ក់ ដឹកជញ្ជូន​ចេញពី​ទីនោះ​អស់​ទៅហើយ ដោយ​គ្មាន​ការស្ទាក់ចាប់​ពី​មន្ត្រីៗ​មេព្រៃ ក្រោម​ការគ្រប់គ្រង​ដោយ​លោក រស់ សា​រ័ត្ន និង​មន្ត្រី​សមត្ថកិច្ច​ផ្សេងៗ​ណា​ឡើយ ។ ឥឡូវ​នេះ​ដែរ ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ កាន់តែ ​សម្រុក​ដឹកឈើ​ប្រណីត ចូល​ទៅ​ស្ដុក​ទុក​នៅ​ខាងក្រោយ​វត្ត​ក្ដុល កន្លែង​ដដែល​នោះ​វិញ​រាល់​យប់​ថ្ងៃ ច្រើន​ជាង​ពេល​មុន និង​ខ្លាំងក្លា​ជាង​មុន​ទៅទៀត ប្រៀប​ដូច​ជា​ការ​ឌឺ ឬ​មិន​ព្រឺរោម​ជាមួយនឹង​ចំណាត់ការ​លេងៗ របស់​លោក​មេព្រៃ​បី​ស្រុក រស់ សា​រ័ត្ន​... ស្អី​នោះទេ ។

​ប្រជាពលរដ្ឋ​បាន​និយាយថា ការ​ដែល​ថ្នាក់លើ ឬ​សម្តេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន បាន​តែងតាំង​ឲ្យ​លោក អ៊ុក រ៉ាប៊ុន ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជំនួស​លោក ចាន់ សារុន ដែល​ត្រូវ​ដកចេញ និង​បន្ត​តែងតាំង​លោក ឆេង គឹម​ស៊ុន ឲ្យនៅ​តែ​បាន​ធ្វើ​ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ​ទូទាំង​ប្រទេស ដោយ​តម្លើង​លោក ទី សុគន្ធ ឲ្យបាន​ឡើង​ឋានៈ​ធំ​ជាង​មុន ជា​រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នោះ ធ្វើឲ្យ​មន្ត្រីៗ​មេព្រៃ​ភាគច្រើន ដែល​ចូលចិត្ត​ប្រព្រិត្ត​អំពើ​ពុករលួយ ជាមួយ​ពួក​ឈ្មួញ​ឈើ​គ្រប់​ប្រភេទ មិន​ត្រឹមតែ​មិន​គោរព​កោត​ខ្លាច បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់​របស់​សម្ដេច ដែល​តែងតែ​ប្រកាស​ផ្សព្វផ្សាយ ឲ្យ​ពួកគេ (​មេព្រៃ​) បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ឲ្យខាងតែបាន​ប៉ុណ្ណោះទេ​... ផ្ទុយទៅវិញ ពួកគេ (​មេព្រៃ​) កាន់តែ​នាំ​គ្នា​ឃុបឃិត​បណ្ដោយឲ្យ ពួក​ឈ្មួញ​ឈើ​ធ្វើ​សកម្មភាព ប្រព្រិត្ត​បទល្មើស​ដឹកជ​ញ្ជូ​ន​ឈើ អនាធិបតេយ្យ​ខ្លាំង​ឡើងៗ ដូចជា​ករណី​លោក​មេព្រៃ​បី​ស្រុក រស់ សា​រ័ត្ន ជា​កូនចៅ​ជំនិត​បំផុត​របស់​លោក ប្រាក់ ណូ​ម៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ចាម​នោះ​ជាដើម ។​

​សូមបញ្ជាក់​ថា នៅក្នុង​ទាំង​៣ គឺ​ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម​នោះ មិនមែន​មាន​តែ​ឈ្មួញ​ឈើ​ឈ្មោះ ត​ក់ តែ​ម្នាក់​នោះទេ គឺ​មាន​ពួក​ឈ្មួញ​ជាច្រើន​នាក់​ណាស់ ដូច​ជា​ឈ្មួញ​ឈើ​ឈ្មោះ រ័ត្ន ចាន់ណា​, ឈ្មួញ​ឈើ​ឈ្មោះ ជួប ភារម្យ ហៅ ​លាប និង​យាយ ​ក្តាម​ ...​។​ល​។ ដែល​បាន​និង​កំពុង​រកស៊ី ប្រព្រិត្ត​បទល្មើស​ព្រៃឈើ ដុះ​ស្លែ​ជាច្រើន​ឆ្នាំ​មកហើយ នាំយក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដែល​ទាំង​លោក​មេព្រៃ​បី​ស្រុក រស់ សា​រ័ត្ន និង​លោកនាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ត​កំពង់ចាម ប្រាក់ ណូ​ម៉ា តែងតែ​សម្ងំស្ងៀម​ទទួលយក​លាភសក្ការៈ​ដ៍​ក្រាស់ក្រែល ប្រចាំ​ថ្ងៃ​ប្រចាំខែ​យ៉ាង​សប្បាយ​រីករាយ ពី​ពួក​ឈ្មួញ​ឈើ​ទាំងនោះ ដោយ​មិន​ខ្វល់​ពី​បង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ ។ ពួក​មេព្រៃ​ប្រភេទ​នេះ ត្រូវ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត និយាយ​រិះគន់ថា ជា​ប្រភេទ​ពួក​មន្ត្រីៗ ស្ថិតនៅ​ក្នុង​ចំណោម ពួក​ដែល​បាន​ធ្វើឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ធ្លាក់ឆ្នោត​តំណាងរាស្ត្រ​អស់​ជាង ២០​កៅអី នៅ​រដ្ឋសភា​ជាតិ​អណត្តិ​ទី​៥ នេះហើយ​... កុំ​ឆ្ងល់​ពេក​...​។​

​គេហទំព័រ «ដំណឹងពិស្ដារ​» បាន​ព្យាយាម​ទាក់ទង សុំ​ការសម្ភាសន៍​បំភ្លឺ​ពី​លោក​មេព្រៃ​បី​ស្រុក រស់ សា​រ័ត្ន និង​លោកនាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​ខេត្ត​កំពង់ចាម ប្រាក់ ណូ​ម៉ា ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​នេះ​ដែរ​... តែ​នៅ​មិន​អាច​ទំនាក់ទំនង​បាន​នៅឡើយ​ទេ ៕ ដោយ​៖ សុខា​
ព័ត៌មានទាក់ទងព័ត៌មានដែលមើលច្រើនជាងគេព័ត៌មានទាន់ហេតុការណ៍
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3146ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-01-2014, ចំនួនអ្នកអាន 3094ដង
​បន្ទាយមានជ័យ​៖ កាលពី​ពេល​ថ្មីៗ​នេះ វិទ្យុ​អាស៊ីសេរី RFA បាន​សរសេរ​បង្ហោះ​ផ្សាយ នៅ​គេហទំព័រ​របស់ខ្លួន នូវ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា «​ទាហាន​នៅ​បន្ទាយមានជ័យ ទាមទារ​ឲ្យ​ស៊ើបអង្កេត មេបញ្ជាការ​ទ័ព ២​នាក់ ពី​បទ​ពុករលួយ​» ដែលមាន​ខ្លឹមសារ​ដើម​ទាំងស្រុង ដូចខាងក្រោម​នេះ ៖
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3061ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2895ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 27-12-2013, ចំនួនអ្នកអាន 2850ដង
​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ មាន​បែកធ្លាយ​នូវ ព័ត៌មាន​ដ៍​រសើប​មួយ ដែល​មាន​ការលើកឡើង​ថា ការសាងសង់​ទីតាំង​ថ្មី នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ ស្ថិតនៅ​សង្កាត់​ព្រែកលាប ខណ្ឌ​ឫស្សីកែវ បាន​បណ្ដាលឲ្យរ​ដ្ឋ ត្រូវ​ខាតបង់​ថវិកា រាប់សិប​ម៉ឺន​ដុល្លារ ដោយសារ​តែ​ការឃុបឃិត
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 236
ម្សិលមិញ : 303
សរុប : 985664
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com