ថ្ងៃ អាទិត្យ ទី 22 ខែ កញ្ញា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
តើលោក ឈួន ចន្ធូ មានជំនាញពូកែស្អីខ្លះ បានជាអគ្គនាយកថ្មី ឡាយ ម៉ារីវ៉ូ យកទៅធ្វើជំនួយការផ្ទាល់ ទោះបីជាបុគ្គលិក T.C ខឹងសម្បារខ្លាំងក៍ដោយ?
ផ្សាយនៅថ្ងៃទី: 10-09-2016, ចំនួនអ្នកអាន 1735ដង
ភ្នំពេញ​៖  បច្ចុប្បន្ន មាន​បុគ្គលិក មន្ត្រី​បម្រើ​ការងារ នៅ​ទូរគមនាគមន៍​កម្ពុជា (T.C) បាន​និង​កំពុង​នាំ​គ្នា សម្ដែង​ការក្ដៅក្រហាយ ខឹងសម្បារ​កាន់តែ ខ្លាំង​ឡើងៗ​ហើយ ចំពោះ​លោក ឡាយ ម៉ា​រី​វ៉ូ  ដោយ​ពួកគាត់ បាន​ចោទប្រកាន់​ថា  លោក​អគ្គនាយក​ថ្មី​នេះ តែង​ប្រើ​អំណាច​របស់​ខ្លួន ក្នុង​ការដក និង​ផ្លាស់ប្ដូរ​តំណែង មន្ត្រីៗ និយោជិត ឲ្យចេញ​ពីការងារ ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ តាម​អំពើ​ចិត្ត អត់​សម​ហេតុផល​... ធ្វើឡើង​អត្តនោម័ត ដោយ​មិន​បាន សួរ​យោបល់​អ្វី ឬ​មាន​ការព្រមព្រៀង ពី​សាមីខ្លួន​ទាល់តែសោះ ដែល​មិន​ខុសពី គំនុំ​សងសឹក ឬ​បង្ខំ​ឲ្យ​មន្ត្រី​ចាស់​ចេញ ដាក់​បក្ខពួក​ខ្លួន​ចូល ដើម្បី​តែ​ផលប្រយោជន៍ អាថ៌កំបាំង​អ្វី​នោះទេ ។​

​ទង្វើ​ខាងលើ ត្រូវបាន​បុគ្គលិក និយោជិត​ភាគច្រើន និយាយ​ប្រាប់​ថា វា​បាន​កើតឡើង​ក្រោយ​ពេល​លោក ឡាយ ម៉ា​រី​វ៉ូ ឡើង ​ធ្វើ​អគ្គនាយក​ថ្មី​នៃ ទូរគមនាគមន៍​កម្ពុ​ជា (T.C)  ដែល​ករណី​បែប​នេះ មិន​ធ្លាប់​មាន​ឡើយ កាលពី​សម័យ អគ្គនាយក​មុនៗ កន្លងមក ។ ជាក់ស្ដែង  គ្រាន់​តែ​លោក ឡាយ ម៉ា​រី​វ៉ូ បាន​ឡើង​ធ្វើជា អគ្គនាយក​ថ្មី T.C ភ្លាម​... គាត់ ( ឡាយ ម៉ា​រី​វ៉ូ ) បាន​និង​កំពុង​ធ្វើឲ្យ កើត​មាន​បញ្ហា បែកបាក់​ផ្ទៃក្នុង កាន់តែ​ច្រើនឡើងៗ បន្ទាប់ពី​លោក​អគ្គ នាយក​ថ្មី​ម្នាក់នេះ បាន​យក​មនុស្ស​ថ្មី​ម្នាក់​ដែរ មក​ពី​ខាងក្រៅ​ឈ្មោះ ឈួន ច​ន្ធូ ឲ្យមក​ធ្វើ​ជា ជំនួយការ​របស់​ខ្លួន កាន់កាប់​ក្ដោប​ក្ដាប់ ការងារ​សំខាន់ៗ ផ្ដាច់មុខ​តែ​ឯង យ៉ាង​អាថ៌កំបាំង​បំផុត​... ជាពិសេស ការងារ​ពាក់ព័ន្ធ នឹង​លុយកាក់​... ។ ប៉ុន្តែ​ផ្ទុយទៅវិញ មន្ត្រីៗ​ដែល​ធ្វើ​ការងារ ជាច្រើន​ឆ្នាំ​មកហើយៗ ជា​អ្នក​មាន​បទពិសោធន៍ ធ្លាប់​ដឹង​រឿង​ផ្ទៃក្នុង ការងារ​ច្បាស់លាស់​នោះ ត្រូវបាន​អគ្គនាយក​ថ្មី ឡាយ ម៉ា​រី​វ៉ូ  ព្យាយាម​កម្ចាត់​ចេញ ឬ​បង្ខំ​ឲ្យ​ចាកចេញ ដោយ​ខ្លួនឯង ជា​បន្តបន្ទាប់​ ។​

​ ប្រភព​បាន​ប្រាប់ ឲ្យដឹង​បន្ថែម​ថា មាន​មន្ត្រីៗ​មួយចំនួន ដែល​បម្រើ​ការងារ T.C ជាច្រើន​ឆ្នាំ​មកហើយ នៅតាម​បណ្ដា​ខេត្ត​ខ្លះ ក៍​បាន​ដាក់ពាក្យ សុំ​ឈប់​បម្រើ​ការងារ​នៅ T.C នោះដែរ​... ព្រោះតែ​ពួកគាត់ មិន​ពេញចិត្ត ឬ​មិន​អាច​ស៊ូទ្រាំ នៅ​ធ្វើ​ការងារ បាន​តទៅទៀត ក្រោម​ការដឹកនាំ តាមរបៀប «​ពស់​ប្រឹង​លេប​, កង្កែប​ប្រឹង​រើបំរះ​» របស់​អគ្គនាយក​ថ្មី ឡាយ ម៉ា​រី​វ៉ូ ជា ​បុរស​សំបូរ​ទៅដោយ អ្នក​ខឹងសម្បារ ឬ​អ្នក​ស្ពប់ខ្ពើម​នោះ ។ មិនតែប៉ុណ្ណោះ សូម្បី​តែ​មន្ត្រីៗ និយោជិត​ខ្លះ ដែល​ដល់​អាយុ ត្រូវ​ចូល​និវត្តន៍​ហើយ ក៍​មិន​ពេញចិត្ត​ទាល់តែសោះ ចំពោះ​អគ្គនាយក​ថ្មី ឡាយ ម៉ា​រី​វ៉ូ នោះដែរ ... ដោយសារតែ ពួកគាត់​បាន​ប្រាប់ថា តាម​ផ្លូវច្បាប់​... បាន​អនុញ្ញាតិឲ្យ ពួក​គាត់​អាច​នៅ​បន្ត ធ្វើ​ការងារ​បាន ១​ឆ្នាំ​ទៀត​... ដល់​ពេល​ពួកគាត់ បាន​ដាក់ពាក្យ សុំ​បន្តការងារ  គោរព​ជូន​ទៅ​លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ថ្មី​នេះ មិន​ស៊ីញ៉េ​ឲ្យ​នោះទេ ។ តែបើ​មាន​មន្ត្រីៗ​ណា  ដាក់​ពាក្យសុំ​ឈប់​ធ្វើ​ការងារ​... បែរ​ជា​អគ្គនាយក ឡាយ ម៉ា​រី​វ៉ូ ស៊ីញ៉េ ​ឲ្យ​ភ្លាម​... ដោយ​មិន​សួរនាំ​ពី​មូលហេតុ មាន​សតិអារម្មណ៍​អ្វី ទាល់តែ​សោះ​ឡើយ ។ បញ្ហា​នេះ ក៍​បាន​ធ្វើឲ្យ​កើតមាន ការប្ដឹង​ផ្ដល់​គ្នា រវាង​មេកោយ​ថ្មី និង​កូនចៅ​ទៅដល់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង​ប្រៃស៍ណីយ និង​ទូរគមនាគមន៍ ព្រមទាំង​ស្ថាប័ន​សំខាន់ៗ (​សុំ​លាក់​ទុក​សិន​) កន្លង​ទៀតផង ។​

​មាន​ប្រភព​ខ្លះ បាន​ខ្សិប​ប្រាប់​ទៀត​ថា ការដឹកនាំ​តាមរបៀប «​ផ្ដាច់ការ បក្ខពួកនិយម​...» របស់​អគ្គនាយក​ថ្មី ឡាយ ម៉ា​រី​វ៉ូ ដែល​ធ្វើ​ឲ្យ​បុគ្គលិក មន្ត្រីៗ​ថ្នាក់ក្រោម នាំគ្នា​ស្អប់ខ្ពើម និង​ខឹងសម្បារ កាន់តែ​ខ្លាំង​ឡើងៗ​នោះ ក៍​បាន​ធ្វើ​ឲ្យ​អង្គភាព T.C ខាតបង់​ប្រាក់​ចំណូល មិនតិច​ម៉ឺន​ដុល្លារ​ទេ ក្នុង​រយៈពេល ប៉ុន្មាន​ខែ​មកនេះ ។ អ្នកខ្លះ សម្ដែង​ការព្រួយបារម្ភ​ថា បើ​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួង​ប្រៃស៍ណីយ និង​ទូរគមនាគមន៍ មិន​ឆាប់​ដោះស្រាយ ឬ​ដក​តំណែង​លោក ឡាយ ម៉ា​រី​វ៉ូ ចេញ ​ពី​អង្គភាព T.C នោះ​ជាបន្ទាន់​ទេ​... ខ្លាច​ក្រែងតែ T.C អាច​នឹង​ត្រូវ​ដួល រលំរលាយ លក់​ឡាយឡុង ទៅឲ្យ​ក្រុមហ៊ុន​បរទេស ដូច​ករណី​ក្រុមហ៊ុន ខាំ​មីន​ថែ​ល ជា​មិនខានឡើយ​... ដោយហេតុ​ថា ក្នុង​ពេល​ក្រុមហ៊ុន ខាំ​មីន​ថែ​ល ត្រូវ​ដួលរលំ​នោះ គឺ​លោក ឡាយ ម៉ា​រី​វ៉ូ ធ្លាប់ធ្វើ​ជា អគ្គនាយក ក្រុមហ៊ុន ខាំ​មីន​ថែ​ល នោះ​ផ្ទាល់​តែម្ដង ។​

​ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥ មាន​បុគ្គលិក និយោជិត​ជាច្រើន​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា សម្ដែង​មតិ​របស់​ខ្លួន ជុំវិញ​ករណី​បាត់​លុយ នៅក្នុង​ស្ថាប័ន ទូរគមនាគមន៍​នេះ ដោយ​ពួកគេ​ទទូច​ឲ្យ មាន​ការស៊ើបអង្កេត​ស៊ីជម្រៅ ពាក់ព័ន្ធ​នឹង​ការ បាត់បង់​ថវិកា​ជាង  ២០​ម៉ឺន ដុល្លារ​អាមេរិក ដែល​បានមកពី​ការ សង​បំណុល​របស់ ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ ។ ក្រៅ​ពី​ការ​ស៊ើបអង្កេត​ទៅលើ លោក សែម សំអាង ដែល​ជា​ប្រធាន​ផ្នែក ប្រមូល​ចំណូល និង​បំណុល និយោជិកក៏​ចង់ឃើញ ការស៊ើបអង្កេត​ធ្វើឡើង ចំពោះ​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត ដែល​មាន​តួនាទី​កាន់តែ​ខ្ពស់ ដោយ​និយោជិក​លើកឡើងថា ការប្រព្រឹត្ត​នេះ ជា​ការបើក​ដៃ​ពី​ថ្នាក់លើ ។​

​កាល​នោះ​បុគ្គលិក ទូរគមនាគមន៍​បញ្ជាក់ថា ក្នុង​ចំនួន​លុយ​សរុប ៦០​ម៉ឺន​ដុល្លារ ដែល​ក្រុមហ៊ុន​មួយ​ឈ្មោះ ណេ​អូខ​ម (NEOCOM) បាន​សង​ទៅ​ទូរគមនាគមន៍​កម្ពុជា ក្នុង​រយៈពេល ២១​ខែ គឺមាន​តែ ៣៧ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ដែល​ត្រូវបាន​ដាក់បញ្ចូល ទៅក្នុង​លុយ​ចំណូល ​ដែល​ទូរគមនាគមន៍​ប្រមូលបាន ហើយ​លុយ ២៣ ម៉ឺន​ដុល្លារ​ទៀត បាន​បាត់​ដោយ​មិន​ដឹង​មូលហេតុ ។ ក្រុមហ៊ុន ណេ​អូខ​ម ជំពាក់​បំណុល ​ទូរគមនាគមន៍​កម្ពុជាជាង ១​លាន ៤​សែន​ដុល្លារ ហើយ​ត្រូវ​បង់​រំលស់​ចាប់ពី ១​ម៉ឺន ទៅ ២​ម៉ឺន ដុល្លារ​អាមេរិក ជា​រៀងរាល់​ខែ ។​

​ទាក់ទង​នឹង​ការចោទប្រកាន់​នេះ ទាំង​លោក សែម សំអាង និង​លោក ខឹម តេង​អឿន សុទ្ធតែ​បាន​អះអាងថា វា​ជា​ករណី​អយុត្តិធម៌ ចំពោះ​រូប​លោក​ទាំង​ពីរ ពី​ព្រោះ​លុយ​ដែល​ប្រមូលបាន ត្រូវ​ពួក​គាត់​ប្រគល់ឲ្យ ថ្នាក់លើ​ទាំងអស់ ។ លោក សែម សំអាង ដែល​រង​ការចោទប្រកាន់ បានឲ្យដឹងថា លោក​នៅ​តែ​រក្សា​ជំហ​រថា លោក​មិន​ពាក់ព័ន្ធ​ដដែល ព្រោះ​លោក​បាន​ប្រគល់ លុយ​ទាំង​នោះ​ទៅ​ឲ្យ​លោក ណី សំ​កុល ជា​ប្រធាន​នាយកដ្ឋាន ​ហិរញ្ញ​កម្ម ទទួលបន្ទុក​ប្រមូល​ចំណូល និង​បំណុល ។

​ ទូរគមនាគមន៍​កម្ពុ​ជា គឺជា​ស្ថាប័ន​ស្វយ័ត​ចំណុះ​រដ្ឋ ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត ដែល​ទទួល​ការ​គាំពារ ផ្នែក​ហិរញ្ញវត្ថុ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ផ្នែក​បច្ចេកទេស និង​រដ្ឋបាល​ពី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។ ទូរគមនាគមន៍​កម្ពុ​ជា មាន​បុគ្គលិក​សរុប​ជាង ៦០០​នាក់ កំពុង​បម្រើការ​នៅ​ទូទាំង​ប្រទេស ដែល​ក្នុងនោះ​មាន​ជាង ៤០០​នាក់ ធ្វើការ​នៅ​រាជធានី​ភ្នំពេញ និង​ប្រហែល ២០០ នាក់​ផ្សេង​ទៀត នៅតាម​បណ្ដា​ខេត្ត ។ បុគ្គលិក​អង្គភាព​នេះ បានឲ្យ​ដឹង​ដែរថា ចាប់តាំងពី​ការបង្កើត ស្ថាប័ន​ទូរគមនាគមន៍​កម្ពុជា នៅ​ឆ្នាំ​២០០៦ បំណុល​ជា​លុយ ដែល​ទូរគមនាគមន៍ មិន​ទាន់​ប្រមូល​បាន មាន​ប្រមាណ ១៦ លាន​ដុល្លារ​អាមេរិក ដែល​បុគ្គលិក​មួយចំនួន តែង​ដាក់​ការសង្ស័យថា អាច​នឹង​មាន​ភាព មិន​ប្រក្រតី​ដទៃទៀត នៅក្នុង​ដំណើរការ ប្រមូល​បំណុល​ដ៏​ច្រើន សន្ធឹកសន្ធាប់​នេះ ហើយ​ដែល​អាច​ជាប់ ពាក់ព័ន្ធ​នឹង​មន្ត្រីជាន់ខ្ពស់ មួយចំនួន​របស់​ស្ថាប័ន ។​

​ហេតុ​ដូច​ខាងលើ ធ្វើឲ្យ​សាធារណជន បាននាំគ្នា​សំណូមពរ​ថា សូម​ឲ្យ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ មេត្តា​ឲ្យជួយ​ចាត់ការ ស៊ើបអង្កេត​ស្រាវជ្រាវ និង​ដោះស្រាយ​រឿងនេះ ដើម្បី​កុំឲ្យ​កើតមាន​ករណី មន្ត្រី​ត្រី​ស្អុយ ឬ​មន្ត្រី​គ្រាប់​ល្ពៅ​ស្ងោរ ប្រភេទ​ទី​៣ ឬ​មន្ត្រីៗ​ដែល​ចូលចិត្ត បន្ត​អនុវត្ត​នូវ​ទ្រឹស្ដី «​ទឹក​ឡើង​... ត្រី​ស៊ី​ស្រមោច​, ទឹក​ហោច​... ស្រមោច​ស៊ី​ត្រី​» ដែល​ប្រជាជន​កម្ពុជា ក៍​ដូចជា សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានថ្មី នៃគណបក្ស ប្រជាជនកម្ពុជា ស្អប់ខ្ពើម​បំផុត​... ។​

​ជុំវិញ​ព័ត៌មាន​ទាំងនេះ គេហទំព័រ​យើង បាន​ព្យាយាម សុំ​ការបំភ្លឺ​ពី​លោក ឡាយ ម៉ា​រី​វ៉ូ និង​លោក ឈួន ច​ន្ធូ ជា​បន្តបន្ទាប់​ដែរ​... តែ​មិន​អាច​ទាក់ទង បាន​នៅឡើយ​ទេ​... ៕ ដោយ​៖ ប្រាជ្ញា​
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 155ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2463ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3033ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2719ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2866ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3119ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 282
ម្សិលមិញ : 382
សរុប : 977327
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com