ថ្ងៃ អាទិត្យ ទី 22 ខែ កញ្ញា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
លោក​ស្រី យូ ចន្ថា សុំ​អន្តរាគមន៍ ពីសម្ដេច​តេ​ជោ ហ៊ុន សែន ករណី​ដី​ជាង ១៨​ហ​.​ត និង​ផ្កាយពី ប៉ុល រតនា ចាប់​ឃុំ​ឃាំង​ ៣​យប់ ៤​ថ្ងៃ បង្ខំ​ឲ្យ​ផ្ដិតមេដៃ
ផ្សាយនៅថ្ងៃទី: 08-09-2015, ចំនួនអ្នកអាន 4817ដង
ភ្នំពេញ​៖ ក្នុង​ខែ​សីហា កន្លងមកនេះ មាន​ករណី​បណ្ដឹង​ដ៍​ធំ​មួយ ផ្អើល​ដល់​ព្រះឥន្ទ ដែល​លោកស្រី យូ ចន្ថា បាន​ដាក់ពាក្យ ស្នើ​សុំ​អន្តរាគមន៍ គោរព​ចូលទៅ សម្ដេច​អគ្គមហា សេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​កម្មវត្ថុ នៃ​ពាក្យ​ស្នើសុំ អន្តរាគមន៍​នោះ បានសរសេរថា «​សំណើ​សុំ​សម្ដេច មេត្តា​ជួយ​រក យុត្តិធម៌​ដល់​នាង​ខ្ញុំ ដែល​ត្រូវបាន​លោក ឧត្តមសេនីយ៍ទោ ប៉ុល រតនា រង​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បាន​ឃុបឃិត​គ្នា ជាមួយ​លោក សៀង សុខ ព្រះរាជអាជ្ញារង សាលាដំបូង រាជធានី​ភ្នំពេញ ចាប់​ឃុំ​ឃាំង​នាង​ខ្ញុំ​ចំនួន ៣​យប់ ៤​ថ្ងៃ ក្នុង​បន្ទប់​របស់​លោក​... ហើយ​បង្ខំ​នាង​ខ្ញុំ ឲ្យ​ផ្ដិតមេដៃ ប្រគល់​ដី​ចំនួន ១៨​ហិកតា ៣០​អា ទៅឲ្យ​ឈ្មោះ សេង ស៊ី​ហេង និង​ឈ្មោះ ឡាំ ឆាយ​គីម ជា​តំណាង​សមាគម ចិន​ហុកគៀន ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​»

​​ពាក់ព័ន្ធ​នឹង​ពាក្យស្នើសុំ អន្តរាគមន៍​ខាងលើនេះ ឯកឧត្តម ហូ សិទ្ធី នាយក​ខុទ្ទកាល័យ សម្ដេច​អគ្គមហា សេនាប​តី​តេ​ជោ ហ៊ុន សែន  បាន​ធ្វើ​ដីកា​បញ្ជូន​ចំនួន ០២ ក្នុង​ខែ​សីហា​តែមួយ គឺ​ដីកា​បញ្ជូន​ទី​១ លេខៈ ៩១០ ខន​/០១៥ ចុះ​ថ្ងៃ​ទី ០៥ ខែ​សីហា ឆ្នាំ​២០១៥ គោរព​ជូន​ទៅ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (​អ៊ឹម ឈុនលឹម​) និង​ដីកា​បញ្ជូន​ទី​២ លេខៈ ៩៧៤ ខន​/០១៥ ចុះ​ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ​២០១៥  គោរព​ជូន​ទៅ ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​យុត្តិធម៌ (​អង្គ វង្ស​វ​ឌ្ឈ​នា​) ។​

​មជ្ឈដ្ឋាន​មួយចំនួន ដែល​បាន​ដឹង ព័ត៌មាន​នោះ​ខ្លះៗ ក៍​បាន​អំពាវនាវ​ដែរ​ថា បើ​ចង់​ដឹង​ថា តើ​នរណា​ខុស ឬ​នរណា​ត្រូវ​? អ្នក​ណា​ល្អ ឬ​អ្នក​ណា​អាក្រក់​? អ្នកណា​រងគ្រោះ ដ៍​អយុត្តិធម៌ និង​អ្នក​ណា ជា​អ្នក​ឃុបឃិត​គ្នា ប្រព្រិត្ត​អំពើ​អយុត្តិធម៌ ដ៍​ធ្ងន់ធ្ងរ​នោះ គឺ​សូមឲ្យ​ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព ​ប្រឆាំងអំពើពុករលួយ មេត្តា​ជួយ​ចាត់ការ ស្រាវជ្រាវ ស៊ើបអង្កេត ករណី​នេះ​ជា​បន្ទាន់ ដោយ​មិន​លម្អៀង ប្រាកដ​ជា​អាច នឹង​បានដឹង​រឿង​ច្បាស់​... (​ដូច​ករណី​ឈានទៅ​ចាប់ខ្លួន មន្ត្រីប៉ូលិស​មួយចំនួន និង​ករណី​ចាប់ខ្លួន​លោក អាំង មារ​តី យកទៅ​ដាក់​គុក​) ជា​មិនខានឡើយ​... ។

​​សូមបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន ឯកសារ​មួយ​កំភ្លូស ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ អង្គភាព​គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង សុំ​ការសម្ភាសន៍​បំភ្លឺ ពី​ឧត្តមសេនីយ៍ទោ ប៉ុល រតនា និង​ពី​លោក សៀង សុខ ព្រមទាំង​ឈ្មោះ សេង ស៊ី​ហេង​, ឡាំ ឆាយ​គីម ជា​តំណាង​សមាគម ចិន​ហុកគៀន​ដែរ​... តែ​មិន​អាច​ទាក់ទង បាន​នៅឡើយ​ទេ ។​

​សូម​មើល៍ ! ពាក្យ​ស្នើ​សុំ​អន្តរាគមន៍ គោរព​ចូលទៅ សម្ដេច​អគ្គមហា សេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ដីកា​បញ្ជូន​ទាំង ០២ របស់​ឯកឧត្តម ហូ សិទ្ធី នាយក​ខុទ្ទកាល័យ សម្ដេច​អគ្គមហា សេនាប​តី​តេ​ជោ ហ៊ុន សែន  ដូចខាងក្រោម​៖
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 155ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2463ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3033ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2719ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2866ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3119ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 295
ម្សិលមិញ : 382
សរុប : 977340
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com