ថ្ងៃ សុក្រ ទី 24 ខែ ឩសភា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
កំពង់ផែ ​ភ្នំពេញ អាច​នឹង​ចូលរួម​ចំណែក អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ បាន​ជោគជ័យ ​លុះត្រាតែ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​លោក ហ៊ឺ បា​វី ពី​អគ្គនាយក​ដុះ​ស្លែ ដោយតែងតាំងមន្ត្រីថ្មី ឡើងជំនួសវិញ
ផ្សាយនៅថ្ងៃទី: 03-01-2014, ចំនួនអ្នកអាន 1506ដង
ភ្នំពេញ​៖ មានមជ្ឈដ្ឋាន​ជាច្រើន បាន​និយាយថា កំពង់ផែ​ភ្នំពេញ អាច​នឹង​មាន​ការ រីកចម្រើន​ឆាប់រហ័ស ឬ​អាច​នឹង​រក​ចំណូល ចូល​ថវិកា​ជាតិ បាន​ច្រើន​ឡើង​ជាង​មុន រហូត​ដល់​ទ្វេរ​ដង ឬ​ច្រើន​ជាង​នេះ ជា​មិនខានឡើយ បើ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ាន​វះកាត់ ធ្វើការ​ផ្លាស់ប្ដូរ ឬ​ដក​មុខ​តំណែង​លោក ហ៊ឺ បា​វី ពី ​អគ្គនាយក​ដុះ​ស្លែ ហើយ​តែងតាំង​មន្ត្រី​ថ្មី ឲ្យទៅ​ជំនួសម្ដង​វិញ​នោះ ។ តែ​បើ​មិន​អញ្ចឹងទេ កំពង់ផែ​ភ្នំពេញ នៅតែ​អាច​រក​ចំណូល ចូល​ថវិកា​ជាតិ បាន​តិចតួច​បំផុត ដែល​មិន​សក្ដិសម នឹង​មាន​ឈ្មោះ​ជា កំពង់ផែ​ភ្នំពេញ របស់​ជាតិ​នោះទេ​...​។​

​បុគ្គលិក​មន្ត្រី រាជការ​មួយចំនួន នៅ​កំពង់ផែ​ភ្នំពេញ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្លាច​គេ​ដក ចេញពី​ការងារ បាន​និយាយ​ប្រាប់​ថា បើ​គ្រាន់តែ​ធ្វើការ​អភិ​វ​ឌ្ឈ ទីតាំង​ថ្មី​នៃ​កំពង់ផែ​ភ្នំពេញ ឲ្យបាន​ល្អ​ប្រសើរ ធំ​ទូលាយ​ជាង​មុន ដោយ​មិន​ធ្វើការ​ផ្លាស់ប្ដូរ ឬ​ដក​មុខតំណែង អគ្គនាយក​ចាស់​ដុះ​ស្លែ​លោក ហ៊ឺ បា​វី ចេញ​ដើម្បី​តែងតាំង អគ្គនាយក​ថ្មី ដែល​មាន​លក្ខណៈសម្បត្តិ ល្អ​ជាង​មុន​ដែរ​ទេ គឺ​មិន​ខុស​ពី​ការ យក​តៃកុង​ឡាន សេរី​ចាស់​ហួស​ដឺ​ឡេ ឲ្យទៅ​បើកឡាន​ថ្មី ទំនើប​សេរី​២០១៣ នោះឡើយ ។​

​ពួកគាត់​បាន​និយាយថា ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​ខិតខំ ធ្វើការ​អភិ​វ​ឌ្ឈ កំពង់ផែ​ភ្នំពេញ តាមរយៈ​ការកសាង​បន្ថែម នូវ​ទីតាំង​បរិវេណ កំពង់ផែ​នេះ ឲ្យ​កាន់តែ​ធំ​ទូលាយ​ជាង​មុន ក្នុង​គោលបំណង ចង់​ឲ្យ​ការងារ នៅ​កំពង់ផែ​នោះ មាន​ការរីកចម្រើន​ឡើង យ៉ាងណាក៏ដោយ ក៍​នឹង​មិន​អាច​ទទួលបាន ជោគជ័យ​ផ្លែផ្កា ដូច​ក្ដី​ប្រាថ្នា​នោះដែរ ប្រសិនបើថ្នាក់លើ​នៅតែ​ទុក ឱបក្រសោប​ឲ្យ​លោក ហ៊ឺ បា​វី ធ្វើ​ជា​អគ្គនាយក​ដុះ​ស្លែ នៃ​កំពង់ផែ​ភ្នំពេញ ត​ទៅ​ត​ទៀត​នោះ ។​

​បុគ្គលិក​មន្ត្រីរាជការ បាន​និយាយ​រិះគន់ថា លោក ហ៊ឺ បា​វី បាន ​ក្រាញ​ក្ដោប​ក្ដាប់ តួនាទី​ជា អគ្គនាយក​ដុះ​ស្លែ នៃ​កំពង់ផែ​ភ្នំពេញ ជាច្រើន​ឆ្នាំ​ស្ទើរតែ​ក្លាយ ទៅ​ជា​កម្មសិទ្ធិ ផ្ដាច់មុខ​ទៅហើយ ធ្វើឲ្យ​គាត់​មានទ្រព្យ សម្បត្តិ​ស្ដុកស្ដម្ភ ដែល​ឧកញ៉ា​ល្មមៗ មិន​អាច​ប្រៀបផ្ទឹម ស្មើ​គាត់​បាន​ទេ ។ ​ពួកគាត់​បាន​បន្តថា កាល​កំពង់​ភ្នំពេញ មាន​ទីស្នាក់ការ​ធំ ស្ថិតនៅ​ខាងកើត​វត្តភ្នំ មាន​បុគ្គលិក កម្មករ​រាប់រយ​នាក់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​តវ៉ា​ជាច្រើន​ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ ថ្នាក់លើ​កំពូលៗ​ដក​លោក ហ៊ឺ បា​វី ចេញពី​តួនាទី ដាក់​មន្ត្រី​ថ្មី​ជំនួស​វិញ ដោយ​ចោទប្រកាន់​ថា ហ៊ឺ បា​វី ដឹកនាំ​ការងារ តាម​បែប​ការិយាធិបតេយ្យ បក្ខពួកនិយម យ៉ាង​ស៊ីជម្រៅ​បំផុត និង​ប្រព្រិត្ត​អំពើ ពុករលួយ ធ្វើឲ្យ​បាត់បង​ចំណូល ថវិកាជាតិ​យ៉ាងច្រើន ។​ ​ប៉ុន្តែ​តាំងពី​ពេលនោះ​មក​លោក ហ៊ឺ បា​វី នៅតែ​ត្រូវបាន​ថ្នាក់លើ ជាពិសេស រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជួយ​កាង​ធ្វើ​ជា​ខ្នងបង្អែក ឲ្យ​គាត់ (​ហ៊ឺ បា​វី​ )  បន្ត​អង្គុយ​លើ​កៅអី ជា​អគ្គនាយក​ដុះ​ស្លែ ផ្ដាច់មុខ​នៅ​កំពង់ផែ​ភ្នំពេញ ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ រហូតមកដល់​ពេលនេះ ដោយ​មិន​ខ្វល់​ពី​រឿង បងប្អូន​បុគ្គលិក កម្មករ​រាប់រយ​នាក់ នៅ​កំពង់ផែ​ភ្នំពេញ ធ្លាប់​ធ្វើ​បាតុកម្ម ប្រឆាំងនឹង ហ៊ឺ បា​វី យ៉ាង​ខ្លាំងក្លា ដែល​ជា​ការបញ្ជាក់ ពី​ការ​ស្អប់ខ្ពើម ឬ​មិន​ពេញចិត្ត ចំពោះ​ការដឹកនាំ​របស់ បុគ្គល​ម្នាក់​នេះ​ឡើយ ។​

​ ប្រភព​បាន​និយាយទៀតថា ទីតាំង​ទីស្នាក់ការ​ធំ របស់​កំពង់ផែ​ភ្នំពេញ ត្រូវបាន​ផ្លាស់ប្ដូរ ជា​លើក​ទី​៣​ហើយ គឺ​ប្ដូរ​ពី​ខាងកើត​វត្តភ្នំ ទៅ​ក្បែរ​ស្ពាន​ជ្រោយចង្វារ និង​ចុងក្រោយ​ប្ដូរ​ពី ក្បែរ​ស្ពាន​ជ្រោយចង្វារ ទៅ​ដាក់​តាំង​នៅ ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។ តែ​មុខ​តំណែង​អគ្គនាយក កំពង់ផែ​ភ្នំពេញ​នេះ នៅតែ​មិន​ទាន់​មាន​ការ ផ្លាស់ប្ដូរ​ម្ដង​ណា​សោះ ពោល​គឺ​អស់​រយៈពេល ជាច្រើន​ឆ្នាំ​កន្លងមក មានតែ​បុគ្គល ហ៊ឺ បា​វី ម្នាក់​គត់​ជា​អ្នកកាន់កាប់ ក្ដោប​ក្ដាប់ មុខតំណែង​ខ្លាញ់​នេះ តាមរបៀប​ផ្ដាច់មុខ​ដុះ​ស្លែ ដោយ​មិន​មាន​មន្ត្រី​ណា អាច​មាន​វាសនា​ល្អ កម្ររ​ក​បាន​ដូច​លោក ហ៊ឺ បា​វី នោះទេ ទោះបី​គាត់ (​ហ៊ឺ បា​វី​ ) ធ្លាប់​ត្រូវបាន​បុគ្គលិក មន្ត្រីរាជការ កម្មករ កម្មការិនី​រាប់រយ​នាក់ នាំគ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​យ៉ាង​ខ្លាំងក្លា យ៉ាងណា​ក៍ដោយ ។ ឥឡូវ​ឮដំណឹង​ថា លោក ហ៊ឺ បា​វី បាន​និង​កំពុង​ខិតខំ ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុងការ​ជ្រែ​ទប់​មុខតំណែង ដុះ​ស្លែ​របស់គាត់​នោះ​ឲ្យ​ជាប់ ដើម្បី​បាន​នៅ​ធ្វើជា “​ឯកឧត្តម អគ្គនាយក​ដុះ​ស្លែ កំពង់ផែ​ភ្នំពេញ​” នៅ​អណត្តិ​ទី​៥ ឆ្នាំ​២០១៣ -២០១៨ ប្រមូល​ខ្លាញ់​ឲ្យបាន​ច្រើន ជា​បន្តទៅទៀត ទុក​ដេកស៊ី​តកូនតចៅ ។​

​គួររំលឹកថា សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​មាន​ប្រសា​ស​ន៏ នៅក្នុង​ពិធី​បើក​ការដ្ឋាន សាងសង់​ចំណត ផែ​កុងតឺន័រ​ថ្មី នៃ​កំពង់ផែ ស្វយ័ត​ភ្នំពេញ ស្ថិតនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១១​ថា ចំណត​ផែ​ថ្មី​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់ ដល់​ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ក្នុងការ ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង និង​តំបន់ ជា​ពិសេស​ជួយ​ជម្រុញ ដល់​ការអនុវត្តន៍ ផែនការ​នាំចេញ អង្ករ​ប្រមាណ ១​លាន​តោន នៅ​ឆ្នាំ​២០១៥​ខាងមុខ របស់​រាជរដ្ឋាភិបាល ។​

​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា ផាន គ័ង​ស៊ា  បាន​និយាយ​កាល​នោះ​ដែរ​ថា កំពង់ផែ​ជា​បង្អួច សំរាប់​ទំនាក់ទំនង ក្រៅប្រទេស ក្នុង​ការអភិវឌ្ឍន៍ ផ្នែក​ពាណិជ្ជកម្ម ទំនិញ​ចេញ​- ចូល និង​ផលិតកម្ម ឧស្សាហកម្ម ។​

​ប៉ុន្តែ​សាធារណជន បាន​និយាយថា អង្គភាព​កំពង់ផែ ស្វយ័ត​ភ្នំពេញ អាច​នឹង​ចូលរួម​ចំណែក ក្នុង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ទទួលបាន​ជោគជ័យ ល្អប្រសើរ ទៅតាម​ការចង់បានរ​បស់ ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​នោះ  លុះត្រាតែ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មិន​ខ្លាចញញើត​នឹង​ដក​លោក ហ៊ឺ បា​វី ពី​តួនាទី​ជា​ឯកឧត្តម  អគ្គនាយក​ដុះ​ស្លែ ដោយ​តែងតាំង​មន្ត្រី​ថ្មី ដែល​មាន​ឆន្ទៈ​ស្មោះត្រង់ និង​មិន​ចូលចិត្ត ប្រព្រិត្ត​អំពើ​ពុករលួយ ក្នុង​ការបម្រើ​ជាតិ ឲ្យ​ឡើង​ទៅ​ជំនួស មុខតំណែង​ដ៍​សំខាន់​វិញ​នោះ​វិញ ៕ ដោយ​៖ និរន្ត​
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2278ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2839ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2516ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2706ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 2920ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 251
ម្សិលមិញ : 527
សរុប : 919837
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com