ថ្ងៃ ព្រហស្បតី ទី 18 ខែ កក្កដា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
រស់ ឌី មេ​ខ្នង ៥០ នៅ​ភូមិ​/​សង្កាត់ ទួល​សង្កែ​ ជាប់បណ្ដឹងព្រហ្មទណ្ឌមួយ... តុលាការភ្នំពេញ និងអាជ្ញាធរ ប៉ូលិសមូលដ្ឋាន អត់ទាន់ចាត់ការ តាមច្បាប់ !
ផ្សាយនៅថ្ងៃទី: 01-07-2015, ចំនួនអ្នកអាន 2161ដង
​ភ្នំពេញ​៖ យោង​តាម​ជនរងគ្រោះ​ឈ្មោះ សៅ សុភាព (​ហៅ សាន មុន្នី​) ជា​ប្ដី និង​ឈ្មោះ លាង វណ្ណា ជា ​ប្រពន្ធ មាន​ទីលំនៅ​ផ្ទះ​លេខ ១១៩ ផ្លូវលំ ក្រុមទី​១៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​ថ្មីៗ​នេះ​ថា បន្ទាប់ពី​ពួកគាត់ បាន​ដាក់​ពាក្យបណ្ដឹង ចូល​ទៅ​តុលាការ (​សាលាដំបូង​) រាជធានី​ភ្នំពេញ ក្នុង​សំណុំរឿង ព្រហ្មទណ្ឌ​មួយ ដោយ​ប្ដឹង​មនុស្ស​ចំនួន ០៣​នាក់ គឺ​៖ ១- ឈ្មោះ រស់ ឌី ភេទ​ប្រុស​, ២- ឈ្មោះ ងួន ស៊ី​នឿន ភេទ​ស្រី និង ៣-​ឈ្មោះ សូ ភ័​ណ្ឌ ភេទ​ប្រុស រស់នៅ​ផ្ទះ​លេខ ១១៧ ផ្លូវលំ ក្រុមទី​១៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ពីបទ «​ប៉ុនប៉ង​មនុស្សឃាត រៀបចំ​ទុកជាមុន សម្លាប់​មិនបាន​សម្រេច ធ្វើឲ្យ​មាន​របួស និង​សន្លប់​» រួចមក​... មកដល់ពេលនេះ ​ពួកគាត់ជា​ជនរងគ្រោះ​ មិនទាន់ទទួលបាន ​ភាព​អ​យុត្តិធម៍ នៅឡើយទេ... ផ្ទុយទៅវិញ មនុស្សទាំង៣នាក់ ដែលត្រូវពួកគាត់ប្ដឹង ជាពិសេសឈ្មោះ រស់ ឌី បែរជាគេបណ្ដោយឲ្យ មាន​សេរីភាព​គ្រ​ហ៊ើៗ និង​ឲ្យធ្វើ​ជា​មេ​ខ្នង ៥០ នៅ​ភូមិ ​/ ​សង្កាត់ ទួល​សង្កែ​ដដែល​ ធ្វើឲ្យពួកគាត់ជាជនរងគ្រោះ កាន់តែមាន​ការ ឈឺចាប់​បំផុត... ។​

​ពួកគាត់​បាន​និយាយប្រាប់ ពី​មូលហេតុ​ត្រួសៗ នៃ​ជម្លោះ​នោះ​ថា ពួកគាត់ និង​មនុស្ស​ចំនួន ០៣​នាក់​ខាងលើ មានផ្ទះ​ក្បែរ​គ្នា​... ពោល​គឺ ផ្ទះ​របស់​ពួកគាត់ (សៅ សុភាព និង​ លាង វណ្ណា ) ស្ថិតនៅ​ខាងក្រោយ​... ឯឈ្មោះ រស់ ឌី ​, ងួន ស៊ី​នឿន  និង សូ ភ័​ណ្ឌ មានផ្ទះ​នៅ​ពី​ខាង​មុខ ដែល​មាន​ផ្លូវ​ដើរ ជា​ផ្លូវ​សាធារណៈ តែ​មួយ​រួមគ្នា ។ តែ​កន្លងមក​ឈ្មោះ រស់ ឌី និង​បក្ខពួក តែងតែ​មាន​គំនិត​ខូច ចង់​បង្ករឿង​ហេតុ ជា​បន្តបន្ទាប់ ដោយ​ពួកគេ​ធ្វើ​របង ចាក់សោ​ផ្លូវ​នោះ ហើយ​កាន់កាប់ កូនសោ​តែឯង និង​បក្ខពួក ប្រៀប​ដូច​ផ្លូវ​ដើរ​នោះ ជា​ផ្លូវ​កម្មសិទ្ធិ​ផ្ដាច់មុខ របស់​ពួកគេ​អីចឹង ។​

​ពួកគាត់​បាន​បន្តថា បើ​ពួកគាត់​ដែលមាន ផ្ទះ​នៅ​ខាងក្រោយ ចង់​ចេញចូល​... ត្រូវសុំ​កូនសោ​ពី​ឈ្មោះ រស់ ឌី និង​បក្ខពួក យក​ទៅ​ចាក់​សោ​ទ្វាររបង ទើប​អាច​ចេញចូល​បាន​... ដែល​បញ្ហា​នេះ ធ្លាប់​មាន​រឿងរ៉ាវ និង​បាន​នាំគ្នា​ ទៅ​ធ្វើ​កិច្ចសន្យា ពី​អាជ្ញាធរ​មូលដ្ឋាន កន្លង​មក​រួចមកហើយ គឺ​ទាំង​អ្នកមាន ផ្ទះ​នៅ​ខាង​មុខ និង​ផ្ទះ​នៅ​ខាងក្រោយ ត្រូវ​ចែក​កូនសោ​គ្នា ប្រើប្រាស់​រួមគ្នា​... ។ តែ​ក្រោយមក​ឈ្មោះ រស់ ឌី និង​បក្ខពួក បាន​ដូរ​មេសោ​ថ្មី យក​កូនសោ​ទៅ​កាន់កាប់ ជា​កម្មសិទ្ធិ​ដដែល ដោយ​មិន​មាន​អាជ្ញាធរ​ណា ទៅ​បង្ខំ​ឲ្យ​ពួកគេ គោរព​កិច្ចសន្យា​ នោះឡើយ ។ ដើម្បី​ឲ្យ​កាន់តែ ​ច្បាស់​រឿងនេះ សូម​មិត្ត​អ្នកអាន​ទាំងអស់ មេត្តា​ពិនិត្យមើល៍  ខ្លឹមសារ​នៃ ពាក្យបណ្ដឹង (​ថតចម្លង​) ខាងក្រោម​ដោយ​ខ្លួន​ឯង​ចុះ​...​។​

​ចំពោះ​ករណី ​ខាងលើ បើ​សរសេរ​ឲ្យ​សង្ខេ​បវិញ កាលពី​ខែ​មីនា ឆ្នាំ​២០១៥ កន្លង​ទៅ ​ដោយសារ​តែ​មាន​ជម្លោះ រឿង​សោ​ទ្វាររបង​នោះ បាន​ធ្វើឲ្យ​ឈ្មោះ រស់ ឌី និង​បក្ខពួក ព្រួត​គ្នា​វាយ​នឹង​ដំបង យ៉ាងដំណំ​ទៅលើ​ឈ្មោះ សៅ សុភាព (​ហៅ សាន មុន្នី​) ធ្វើ​ឲ្យ​សន្លប់​បាត់បង់​ស្មារតី ត្រូវ​គ្រូពេទ្យ​ចេញ​លិខិត ពិនិត្យ​សុខភាព បញ្ជាក់​យ៉ាង​ច្បាស់​ថា ជនរងគ្រោះ​ឈ្មោះ សៅ សុភាព រងរបួស​ធ្ងន់ធ្ងរ​បំផុត ដែល​ត្រូវ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ កាល​ម៉ែត្រ អស់​រយៈពេល​ជាច្រើន​ថ្ងៃ ដោយ​ចំណាយ​លុយកាក់ អស់​រាប់ពាន់​ដុល្លារ ។ ក្នុង​ហេតុការណ៍​នោះ ក៍មាន​ប្រជាពលរដ្ឋ ជាច្រើន​នាក់​នៅ​ក្បែរ​ខាង បាននាំគ្នា​ចោមរោម​មើល៍ និង​មាន​ទូរទស្សន៍ ហង្ស​មាស និង​ទូរទស្សន៍ ស៊ី​អិន​ស៊ី បាន​ទៅ​ថត​ផ្សាយ ព័ត៌មាន​ទៀតផង ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ជនរងគ្រោះ​ឈ្មោះ សៅ សុភាព និង​ប្រពន្ធ បាន​ប្ដឹង​ទាមទារ​ឲ្យ សាលាដំបូង រាជធានី​ភ្នំពេញ និង​អាជ្ញាធរ មាន​សមត្ថកិច្ច ត្រូវ​ចាត់ការ​ជនល្មើស ឲ្យ​ធ្ងន់ធ្ងរ​បំផុត ទៅតាម​ផ្លូវច្បាប់ ព្រមទាំង​ទាមទារ​សំណង ថ្លៃ​ព្យាបាល​របួស​ស្នាម ក៍​ដូចជា​សំណង ថ្លៃ​ជម្ងឺ​ចិត្ត​សរុប​ចំនួន ២០, ០០០ ដុល្លារ (​ពីរ​ម៉ឺន​ ដុល្លារ​អាមេរិក​) ផងដែរ ។  ប៉ុន្តែ​មក​ដល់​សព្វថ្ងៃ ជនរងគ្រោះ​មិន​ត្រឹមតែ មិនទាន់​ទទួលបាន​សំណង សូម្បីតែ​មួយ​រៀល​ទេ​... ផ្ទុយទៅវិញ ឈ្មោះ រស់ ឌី (​ក្នុងចំណោម ០៣​នាក់​) ដែល​បាន​បាត់​មុខ ពី​ផ្ទះ​ប្រមាណ ២​ខែ (​មិនដឹង​ជា​ត្រូវ គេ​ចាប់​ដាក់គុក ឬ​គេ​ឲ្យគេ​ច​ខ្លួន មួយរយៈ​នោះ​) ឥឡូវ​បែរជា គេ​ឃើញ​ឈ្មោះ​នេះ បង្ហាញមុខ​គ្រ​ហ៊ើៗ ទៅ​រស់នៅ​ផ្ទះ​វិញ យ៉ាង​មាន​សេរីភាព​... ធ្វើឲ្យ​ប្រជាពលរដ្ឋ  រស់នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ មាន​ការស្រងាកចិត្ត យ៉ាងខ្លាំង​ចំពោះ  អ្នកអនុវត្ត​ច្បាប់ និង​សមត្ថកិច្ច នគរបាល​ប៉ុស្តិ ទួល​សង្កែ​... ស្ទើរតែ​និយាយ អត់​ចេញ​គ្រប់ៗ​គ្នា​... ។

​ប្រជាពលរដ្ឋ​ភាគច្រើន បាន​និយាយថា ...​ឲ្យតែ​យ៉ាង​ហ្នឹងៗ​ទៅ​... តើ​ពួកគាត់​ជា ប្រជា​ពលរដ្ឋ​ស្លូតត្រង់ មាន​ភាពកក់ក្ដៅ​អី ចំពោះ​អ្នក​អនុវត្ត​ច្បាប់ និង​សមត្ថកិច្ច​នគរបាល​...? និង​ថា ការបាត់បង់​សន្លឹកឆ្នោត កាន់តែ​ច្រើនឡើងៗ​នោះ គឺ​ព្រោះតែ​ពួកគាត់ ជា​ប្រជាពលរដ្ឋ តែងតែ​ទទួល​រង​នូវ ភាព​អ​យុត្តិធម៍ ជា​បន្តបន្ទាប់ ឥតឈប់ឈរ បែប​នោះ​ហើយ​... ។ ក្រៅ​ពី​រឿង​នោះ ក៍​ឮ​ព័ត៌មាន​ថា លោក សយ កុសល ជា​ប្រធាន សម្ព័ន្ធភាព​ជាតិ ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន និង​ជា​ចៅសង្កាត់ ទួល​សង្កែ ថែម​ទាំង​ឲ្យឈ្មោះ រស់ ឌី នៅ ​បន្ត​ធ្វើ​ការងារ ជា​មេ​ខ្នង ៥០ យ៉ាង​ខែងរ៉ែង​ទៀតផង​... ក្នុងពេលដែល ប្រជាពលរដ្ឋ​ភាគច្រើន  រស់នៅ​ភូមិ​ទួល​សង្កែ មិន​ពេញចិត្ត​ ទាល់តែសោះ ចំពោះ​បុគ្គល (​រស់ ឌី​) នោះ ។ ប៉ុន្តែ​ទោះ​យ៉ាងណា គេហទំព័រ​យើង នៅ​មិនទាន់​អាច ទាក់ទង​សុំ​ការបំភ្លឺ ពី​លោក​ប្រធាន សម្ព័ន្ធភាព​ជាតិ  ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន និង​ជា​ចៅសង្កាត់ ទួល​សង្កែ សយ កុសល ក៍​ដូចជា​ឈ្មោះ  រស់ ឌី និង​បក្ខពួក ២​នាក់​ផ្សេង​ទៀត ជុំវិញ​ព័ត៌មាន​នេះ បាន​នៅឡើយ​ទេ​... ។​

​គួរ​រម្លឹក​ដែរ​ថា កាល​មុន​ការបោះឆ្នោត ឆ្នាំ​២០១៣ កន្លងមក សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន (​បច្ចុប្បន្ន​ក្លាយជា ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា​) ធ្លាប់​បាន​មានប្រសាសន៍ ដ៍​ខ្ពង់ខ្ពស់​ថា ...​បើ​អាណិត​, បើ​ស្រលាញ់​, បើ​ពេញចិត្ត និង​បើ​ជឿទុកចិត្ត ហ៊ុន សែន សូម​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា​... តែ​សូម​កុំ​ខឹង​គោ ទៅ​វាយ​រទេះ​... ឬ​កុំ​ខឹង កុំ​ស្អប់ មេឃុំ / ចៅសង្កាត់ / មេ​ប៉ុស្តិ​... បែរជា​មិន​បោះឆ្នោតឲ្យ ហ៊ុន សែន ឬ ​គណបក្ស ប្រជាជន​កម្ពុជា​ ឲ្យសោះ... ។ ប្រសាសន៍​ ដ៍​ខ្ពង់ខ្ពស់​នេះ ពិតជា​ត្រឹមត្រូវ ​ខ្លាំងណាស់​... ព្រោះ​ទីបំផុត លទ្ធផល​នៃ ការបោះឆ្នោត ឆ្នាំ​២០១៣ បាន​ធ្វើឲ្យ​គណបក្ស ប្រជាជន​កម្ពុជា បាត់បង់​កៅអី​រដ្ឋសភា រហូត​អស់​ជាង ២០ អសនៈ ពិតប្រាកដ​មែន​... ។ សួរថា តើ​លទ្ធផល​បែបនេះ មិនមែន​ដោយសារ​តែ ការខឹង​គោ វាយ​រទេះ​... ឬ​ការខឹង​គុំគួន ស្អប់ខ្ពើម មេឃុំ / ចៅសង្កាត់ / មេ​ប៉ុស្តិ​ខ្លះ​... ទើប​បានជា​ធ្វើឲ្យ ប្រជាពលរដ្ឋ​ជាង ២០ អសនៈនោះ មិន​បោះឆ្នោតឲ្យ គណបក្ស ប្រជាជន​កម្ពុជា ទេ​ឬ​...? 

​អញ្ចឹងទេ បងប្អូន ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត បាន​និយាយថា ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដែល​ទើប​ទទួលបាន គោរមងារ​ជា «​សម្ដេច​ក្រឡាហោម​» និង ​ទទួលបាន​ការជ្រើសតាំង​ជា អនុប្រធាន​គណបក្ស ប្រជាជន​កម្ពុជា នា​ខែ​មិថុនា​ថ្មីៗ​នេះ គួរតែ​ពិនិត្យមើល៍​ឡើងវិញ ឲ្យបាន​ម៉ត់ច​ត់​បំផុត ពី​ការអនុវត្តន៍ គោលនយោបាយ ភូមិ / ឃុំ / សង្កាត់ មាន​សុវត្ថិភាព និង​ក៍​ត្រូវ​តែ​ចាត់ការ ទៅ​លើ​មេឃុំ / ចៅសង្កាត់ / មេ​ប៉ុស្តិ​នគរបាល រដ្ឋបាល​ឃុំ / សង្កាត់​ណា​... ដែល​នៅតែ​បង្ក ការ​ថ្នាំងថ្នាក់ ឬ​ការ​ស្អប់ខ្ពើម ពី​ប្រជាពលរដ្ឋ ឥត​ឈប់ឈរ​នោះ ដើម្បី​ធ្វើ​កំណែទម្រង់ ឲ្យបាន​ស៊ីជម្រៅ ពិតប្រាកដ​អត់​ក្លែងក្លាយ ជា​បន្ទាន់​បំផុត ទើប​អាច​នឹង​ធ្វើឲ្យ គណបក្សកាន់អំណាច មិន​បាត់បង់​កៅអី ច្រើន​ថែម​ទៀត​បាន​...៕
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 52ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2369ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2927ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2640ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2783ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3012ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 515
ម្សិលមិញ : 549
សរុប : 945989
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com