ថ្ងៃ ព្រហស្បតី ទី 21 ខែ វិច្ចិកា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ស្រេង ម៉េង - តាំង វី​រ៉ា​ដា ដៃស្ដាំដៃឆ្វេងឧកញ៉ា ទ្រី ភាព​ ទៅ​បំផ្លាញ​ព្រៃឈើ​ នៅ​ខេត្ត​ស្ទឹងត្រែង​ទៀត​ហើយ...គ្មានទេវតា ឬព្រះឥន្ទ្រណា ហ៊ានប៉ះពាល់ទេ
ផ្សាយនៅថ្ងៃទី: 16-01-2016, ចំនួនអ្នកអាន 3276ដង
​ព្រះវិហារ​-​ស្ទឹងត្រែង​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ បានឲ្យដឹងថា ឈ្មោះ ស្រេង ម៉េង មេការ​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដែល​បាន​ប្រព្រិត្ត​បទល្មើស​ព្រៃឈើ ស្ទើរ​រលាយ​ហិនហោច នៅ​ខេត្ត​ព្រះវិហារ ជាច្រើន​ឆ្នាំ​មកហើយៗ ឥឡូវ​គាត់ (​ស្រេង ម៉េង​) ត្រូវបាន​ឧកញ៉ា ទ្រី ភាព បញ្ជា​ឲ្យទៅ​ឈរជើង  ប្រមូល​ទិញ​ឈើ​ប្រណីត នៅ​ខេត្ត​ស្ទឹងត្រែង ជាមួយ​ឈ្មោះ តាំង វី​រ៉ា​ដា មេការ​ឧកញ៉ា ទ្រី ភាព ម្នាក់​ទៀត​ប្រចាំខេត្ត​នោះ ពេលនេះ​គាត់ (​ស្រេង ម៉េង​) មាន​លុយ​យ៉ាងច្រើន ជិត​ឡើងជា​ឧកញ៉ា នឹង​គេ​ដែរ​ហើយ​...​។​

​ប្រភព​បាន​ប្រាប់ថា ក្រៅពី​មាន​ឃ្លាំង​ស្តុក​ឈើ និង​រោង​សិប្បកម្ម ប្រមូល​កែច្នៃ​ឈើ យ៉ាង​អនាធិបតេយ្យ នៅក្នុង​ខេត្ត​ព្រះវិហារ លោក​សក្ដិ​ពីរ​យោធា ស្រេង ម៉េង ក៍មាន​ឃ្លាំង​ស្តុក​ឈើ  គរ​ដូច​ភ្នំ​មួយ​កន្លែង​ទៀត ស្ថិតនៅក្នុង​ភូមិ​តា​ឃែង ឃុំ​ព្រែក​មាស ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ក្បែរ​ក្រុមហ៊ុន​វាយ​ថ្ម របស់​ចិន​ផងដែរ ។ ឃ្លាំង​នោះ​ត្រូវ​ប្រជាពលរដ្ឋ បាន​រាយការណ៍​មក​ថា ជា​កន្លែង​ស្តុក​ឈើ​ប្រណីត រាប់រយ​ម៉ែត្រគូប ដែល​ពួកគេ​បាន​ប្រមូល​ទិញ និង​ដឹកជញ្ជូន​យក​មកពី​តំបន់​ផ្សេងៗ យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​មាន​សមត្ថកិច្ច ជំនាញ​ថ្នាក់​ណា ហ៊ាន​ទៅ​បង្ក្រាប​ម្ដងណា​ឡើយ ។​

​សេចក្ដីរាយការណ៍ បានបញ្ជាក់​ថា ពួកគាត់​ជា​ប្រជាពលរដ្ឋ តែង​បាន​សង្កេតឃើញ មាន​ឡាន​ប្រភេទ​ជា​ប៉ា​កុង (​រថយន្ត​កែឆ្នៃ​) និង​គោយន្ត​កន្ត្រៃ រាប់​សិប​គ្រឿង បាន​និង​កំពុងតែ ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ប្រណីតៗ ចេញពី​ក្នុង​ព្រៃ ស្ទើរ​រៀងរាល់​យប់​ថ្ងៃ យកទៅ​លក់​ឲ្យ​លោក​សក្ដិ​២ ស្រេង ម៉េង ជា​មេការ​ក្រុមហ៊ុន ទ្រី ភាព យ៉ាង ​អនាធិបតេយ្យ​បំផុត ដូចជា​ដឹក​ចេញពី​តំបន់ សួន​ឧទ្យាន​ជាតិ វីរៈ​ជ័យ ជាប់​ព្រំប្រទល់ ខេត្ត​រតនគិរី និង​តំបន់​ព្រៃ​សហគមន៍ ដែល​ការពារ​ដោយ​អនុក្រឹត្យ ជាដើម ។​

​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ បំផ្លិចបំផ្លាញ​ព្រៃឈើ ឲ្យ​រលាយ​ហិនហោច​អស់ ពី​ក្នុង​ប្រទេស​កម្ពុជា ដែល​បន្ត​អនុវត្ត ដោយ​ក្រុមហ៊ុន ទ្រី ភាព នេះដែរ ប្រធាន​អង្គការ​ការពារ ធនធានធម្មជាតិ​លោក ឈឹម សាវុធ បាន ​និយាយថា សព្វថ្ងៃ​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ចេញពី​តំបន់​នានា ក្នុងប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម មាន​រូបភាព​ដូច​ហែ​កឋិន ទាំង​យប់​ទាំង​ថ្ងៃ​... ដែល​មិនយូរប៉ុន្មាន​ទៀត​ទេ ព្រៃឈើ​ដែល​នៅ សេសសល់​ចុងក្រោយ នឹង​ត្រូវ​រលាយបាត់​បង់ ជាក់​ជា​មិនខានឡើយ ។​

​លោក ឈឹម សាវុធ​៖ « ​បើ​និយាយ​ពី​ស្ថានភាព នៅ​បច្ចុប្បន្ននេះ គឺ​ហិនហោច​អស់ហើយ គ្មាន​សល់​កន្លែង​ណា​ទេ ទាំង​មណ្ឌលគិរី ទាំង​រតនគិរី ទាំង​ស្ទឹងត្រែង ទាំង​ព្រះវិហារ កំពុង​កាប់​សម្រុក​យ៉ាង​រង្គាល ហើយ​ដឹកចេញទៅ ប្រទេស​វៀតណាម ដូច​ព្យុះសង្ឃរា​អ៊ីចឹង ។ ហើយ​ច្រក​ពីរ​បី នៅ​ព្រំដែន​វៀតណាម មាន​ច្រក​ដាក់​ដាំ ច្រក​អូរយ៉ាដាវ ជាដើម គឺ​ពំនូក​ឈើ​គរ​កម្ពស់ៗ​ណាណី ក្នុង​ដី​វៀតណាម» ។

​កាលពី​ខែ​មីនា ឆ្នាំ​២០១៤ ថ្លែង​នៅក្នុង​ពិធី​សន្និបាត បូកសរុប​ការងារ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន  បាន​អំពាវនាវ សារ​ជា​ថ្មី​ទៀត​ ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ ឲ្យមាន​ប្រសិទ្ធភាព ក្នុង​ការប្រឆាំង​នឹង​ការ កាប់បំផ្លាញ​ព្រៃឈើ​នេះ ដោយ​សម្ដេច​តេជោ បាន​មានប្រសាសន៍ថា ៖ «​ត្រូវ​បញ្ចប់​ដាច់ខាត ការកាប់​រាន​ហ៊ុមព័ទ្ធ ដុត​រំលោភ​យក​ដី​ព្រៃឈើ​...​។ បើ​មិន​ដូច្នោះ​ទេ ត្រូវ​ទទួលទោស​តាម​ច្បាប់ ស្ដីពី​ព្រៃឈើ ។ ទន្ទឹមនឹងនេះ  ត្រូវ​បន្ត​អនុវត្ត ឲ្យមាន​ប្រសិទ្ធភាព នូវ​បទបញ្ជា​ដែល​ខ្ញុំ បានដាក់​នា​ពេល​ថ្មីៗ​នេះ អំពី​ការបង្ក្រាប​បទល្មើស ព្រៃឈើ​គ្រប់​ប្រភេទ​» ។​

​ប្រជាពលរដ្ឋ រង់ចាំ​មើល​ថា តើ​បទបញ្ជា​សារ​ជា​ថ្មី​ទៀត របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន  ក្នុង​ការបង្ក្រាប​បទល្មើស ព្រៃឈើ​គ្រប់​ប្រភេទ​នេះ នឹង​មាន​ប្រសិទ្ធភាព​ដែរ ឬ​អត់ ចំពោះ​មេការ​ទាំងអស់ របស់​ក្រុមហ៊ុន​បំផ្លាញ​ឈើ ទ្រី ភាព តួ​យ៉ាង​ដូច​លោក​មេការ សក្ដិ​ពីរ​យោធា​ឈ្មោះ ស្រេង ម៉េង នោះ​ជា​ដើម​...៕ ​រក្សា​សិទ្ធិ គ្រប់យ៉ាង
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 265ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2539ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3115ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2795ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2937ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3195ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 268
ម្សិលមិញ : 358
សរុប : 997460
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com