ថ្ងៃ ព្រហស្បតី ទី 18 ខែ កក្កដា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ប្រជាពលរដ្ឋ នៅ​សង្កាត់​ចាក់អង្រែ​ក្រោម នាំ​គ្នា​រិះគន់​អាជ្ញាធរ​ វះកាត់​ផ្លូវជាតិ ដាក់​បំពង់​លូ​បូម​ខ្សាច់ ចាក់​ចូល​បឹង​ជើងឯក​ ធ្វើឲ្យខូចខាតផ្លូវសាធារណៈ...
ផ្សាយនៅថ្ងៃទី: 21-12-2014, ចំនួនអ្នកអាន 2335ដង

​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​សង្កាត់ ចាក់អង្រែ​ក្រាម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​និង​កំពុង​នាំ​គ្នា និយាយ​រិះគន់​ខ្លាំងៗ ទៅ​លើ​អាជ្ញាធរ សង្កាត់ / ខណ្ឌ ជាពិសេស ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ នៅ​មន្ទីរ​សាធារណការ និង​សាលា​រាជធានី​ភ្នំពេញ ដែល​បណ្ដែតបណ្ដោយ ឲ្យគេ​វះកាត់​ផ្លូវជាតិ ដាក់​បំពង់​លូ​បូម​ខ្សាច់ ចាក់​ចូល​បឹង​ជើងឯក ដែល​អាច​នឹង​ធ្វើឲ្យ​ផ្លូវជាតិ ជា​ទ្រព្យសម្បត្តិ​សាធារណៈ ត្រូវ​ប្រឈមមុខ​នឹង​ការខូចខាត ទោះបី​មាន​ការជួសជុល ត​ភ្ជាប់​គ្នា​វិញ​ក៍ដោយ ។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ បាន​និយាយ​ប្រាប់​ថា ការ​កាត់​ផ្លូវ​កៅស៊ូ​ថ្មីចែស ដើម្បី​ជីកដី​ដាក់​បំពង់​លូ បូម​ខ្សាច់​យក​ទៅ​ចាក់​បំពេញ បឹង​ជើងឯក​ធ្វើជា​កម្មសិទ្ធិ​នោះ ត្រូវបាន​គេ​នាំគ្នា​ធ្វើ​ទាំងយប់ គឺ​នៅ​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៤ រហូតដល់​ម៉ោង ៥​ព្រឹក ថ្ងៃទី​០១ ខែ​ធ្នូ ទើបបាន​ធ្វើ​ហើយ​រួចរាល់ ដោយ​វះកាត់​ជីក​ផ្លូវ ទំហំ​ទទឹង​ប្រហែល ១​ម៉ែត្រ ស្ថិត​នៅ​នៅ​ម្ដុំ​ហាង គុយទាវ​ឆ្ងាញ់ ពី​ខាងជើង​រង្វង់​មូល ព្រះ​នារាយណ៍ (​ទល់មុខ​សាលាខេត្ត​កណ្ដាល​) ប្រហែលជា ៣០០​ម៉ែត្រ ។ បន្ទាប់ពី​ពួកគេ​ជីក​វះ និង​កាយ​ដី​លប់​ថ្នល់​រួចហើយ ពួកគេ​បាន និង​កំពុង​បន្ត​ជីកដី នៅ​សង្ខាង​ផ្លូវ​ទៀត ដើម្បី​ដាក់​បំពង់​លូ​បូម​ខ្សាច់ ឆ្ពោះ​ទៅ​បឹង​ជើងឯក យ៉ាង​សកម្ម​បំផុត ។​

​បញ្ហា​នេះ អ្នកជំនាញ​ផ្លូវថ្នល់ បាន​និយាយថា ការវះកាត់​ជីក​ផ្លូវថ្នល់ និង​ការជួសជុល ប៉ះប៉ូវ​វា​ឡើងវិញ ត្រូវតែ​ធ្វើ​ឡើង ឲ្យបាន​ត្រឹមត្រូវ ទៅតាម​បច្ចេកទេស ទើប​វា​ជាប់​បាន​យូរ​... ដោយសារ​ហេតុ​ថា ធម្មតា​ផ្លូវថ្នល់​នានា ដែល​អាច​ជាប់​បាន​យូរ​... គេ​ត្រូវ​បង្ហាប់​គ្រឹះ​វា យ៉ាង​ណែន​ហាប់​បំផុត​... ចុះ​ទម្រាំ​គេ​វះកាត់​ផ្លូវ ដាក់លូ​ធំៗ​ពីក្រោម ដោយ​គ្មាន​ការ​ការ​បង្ហាប់ គ្រឹះ​ឲ្យ​ហាប់​ណែន ទៅតាម​បច្ចេក​ទស​ទៀត​នោះ​... ច្បាស់​ជា​នឹង​ធ្វើឲ្យ​ផ្លូវ​តំណរ នៅ​កន្លែង​វះកាត់​នោះ ត្រូវ​ស្រុត​ខូចខាត  រាលដាល​ធំ​ឡើងៗ ជា​បន្តបន្ទាប់​មិនខានឡើយ ។​

​ ប្រជាពលរដ្ឋ និយាយទៀតថា ធម្មតា​ការវះកាត់​ផ្លូវ​បែប​នេះ ត្រូវតែ​ទទួលបាន ការអនុញ្ញាត​ពី មន្ទីរ​សាធារណការ និង​សាលា​រាជធានី​ភ្នំពេញ ទើប​ពួកគេ​ហ៊ាន​ធ្វើ​... ពោល​គឺ​មិនមែន​ត្រឹមតែ  ចៅសង្កាត់​ចាក់អង្រែ​ក្រោម និង​អភិបាល​ខណ្ឌមានជ័យ អាច​ហ៊ាន​អារ​កាត់ អនុញ្ញាត​បាន​នោះ​ទេ ។ ដូច្នេះ​គេ​សួរថា តើ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​មន្ទីរ សាធារណការ និង​ដឹក​ជញ្ចូន រាជធានី​ភ្នំពេញ ព្រមទាំង​ឯកឧត្តម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានដឹង​រឿង​នោះដែរ ឬ​យ៉ាងណា​នោះទេ​...?

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ គេហទំព័រ​យើង បាន​ព្យាយាម​ទូរស័ព្ទ ទៅ​សុំ​ការបំភ្លឺ​ពី​លោក ជា សុខ​ខៃ ចៅសង្កាត់​ចាក់អង្រែ​ក្រោម និង​លោក កែវ ពេជ្រ​មុន្នី អភិបាលខណ្ឌ​មានជ័យ​ដែរ​... តែ​មិន​ទាន់​អាចទាក់ទង ពួកគាត់​បាន​នៅឡើយ​ទេ មុន​ពេល​បង្ហោះ​ផ្សាយ​នេះ​...៕ រក្សា​សិទ្ធិ​គ្រប់បែបយ៉ាង


ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 52ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2369ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2926ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2639ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2782ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3012ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 491
ម្សិលមិញ : 549
សរុប : 945965
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com