ថ្ងៃ សុក្រ ទី 24 ខែ ឩសភា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ប្រជាពលរដ្ឋរិះគន់ថា មេ​ប៉ូលិស​អន្តោប្រវេសន៍ ច្រក​ប៉ោយប៉ែត ស៊ីម សំអាត និង សៅ ប៊ុន​រិទ្ធ ស្អុយរលួយដូចតែគ្នា ដែលថ្នាក់លើមិនគួរមើល៍រំលងឡើយ
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2840ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ​ផ្លាស់​ទៅកាន់ ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង កាលណា​មក មេ​ប៉ូលិស​រូប​នេះ (​ស៊ឹម សំអាត​ ) នៅតែ​បន្ត​យក​តួនាទី ទៅ​ប្រព្រិត្ត​អំពើ​មិន​ប្រក្រតី ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ដូច​អ្វី​ដែល​គាត់ (​ស៊ឹម សំអាត​) បាន​ធ្វើ​នៅ​ច្រក​ដូង និង​ក៍​មិន​សូវ​ខុស ពីអ្វី​ដែល​លោក សៅ ប៊ុន​រិទ្ធ ធ្លាប់បាន​ធ្វើ​នៅ ច្រក​ប៉ោយប៉ែត កន្លងមក​នោះ​ដែរ ។​

​សូម​រម្លឹក​ត្រួសៗ​ថា កាល​លោក ស៊ីម សំអាត នៅ​ធ្វើជា​មេ​ប៉ូលិស អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​-​ដូង​... មាន​បណ្ដាញ​ព័ត៌មាន​ខ្លះ បាន​សរសេរ​ផ្សាយ​ថា តំណែង​ជា​មេ​ប៉ូលិស​អន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ដូង​របស់លោក ស៊ឹម សំអាត មិនមែន​បាន​មក ដោយ​ងាយស្រួល​នោះទេ គឺ​មាន​ការ​ប្រជែង​គ្នា ខ្លាំង​សម្បើម​ណាស់ ព្រោះ​វា​ជា​ប្រភព​ចំណូល មិនចេះ​រីងស្ងួត​...  ដែល​ក្នុង​មួយ​អាណត្តិៗ អាច​រក​ប្រាក់​សម្រាប់ ជ្រែ​រក​តំណែង​ថ្មី ឬ​បន្ត​កាន់អំណាច នៅ​កន្លែង​ចាស់​បាន យ៉ាង​ងាយស្រួល​បំផុត ។ ជាក់ស្តែង​លោក ស៊ឹម សំអាត ចាប់តាំងពី​បាន​ឡើង​តំណែង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ច្រក​អន្តរជាតិ​ដូង​ជំនួស​លោក អ៊ឹង សុង​យូ រហូតមក​... គាត់ (​ស៊ឹម សំអាត​) ត្រូវប៉ាន់​ខ្លាំង​មែនទែន ក្នុង​ការប្រមូល​លុយ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន ។

​ ប្រភព​បាន​រិះគន់​ថា កាល​នោះ​ខណៈ​ដែល ប្រជាពលរដ្ឋ​មកពី បណ្តា​ខេត្ត​នានា នាំគ្នា​ធ្វើ​ចំណាកស្រុក ទៅ​ស្វែងរក​ការងារ ធ្វើ​នៅ​ប្រទេស​ថៃ ក្នុង​មួយ​ថ្ងៃៗ​រាប់រយ​នាក់ ដែល​តម្រូវ​ឲ្យ​ពួកគាត់ ទៅទាក់ទង​ឲ្យ​ប៉ូលិស អន្តោប្រវេសន៍ ជួយ​ធ្វើ​ប័ណ្ណឆ្លងដែន​នោះ លោក ស៊ឹម សំអាត និង​មន្ត្រី​ប៉ូលិស ប្រចាំ​ច្រក​ដូង តែង​ឆ្លៀត​ឱកាស​កំណត់ឲ្យ ប្រជាពលរដ្ឋ​បង់ប្រាក់ សម្រាប់​ការធ្វើ​ប័ណ្ណឆ្លងដែន ក្នុង​មួយ​ក្បាល​តម្លៃ​ពី ៦៣០០០​រៀល ទៅ ៧៣០០០​រៀល ទោះ​ជា​អ្នក​នៅ​ក្នុងស្រុក ឬ​នៅ​ខេត្ត​ណា​ក៏​ដោយ ។ ទង្វើ​បែប​នេះ ជា​ការរំលោភ​បំពាន យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ អនុក្រឹត្យ​លេខ​៦៨ ត្រង់​មាត្រា​៧ ដែល​រាជរដ្ឋាភិបាល បានកំណត់​ឲ្យ​យក​ថ្លៃ ធ្វើ​ប័ណ្ណឆ្លងដែន ក្នុង​មួយ​ក្បាលៗ​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ ក្រៅពី​ករណី​មិន​ប្រក្រតី​នោះ ក៍មាន​បញ្ហា​ជាច្រើន​ទៀត ដែល​កើតមាន​នៅ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ដូច​ជា​ការឃុបឃិត ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល ទំនិញគេចពន្ធ​ខុសច្បាប់ មកពី​ប្រទេស​ថៃ យ៉ាង​អនាធិបតេយ្យ ជាដើម ។​

​ប៉ុន្តែ​មក​ដល់ពេលនេះ​លោក ស៊ឹម សំអាត ត្រូវបាន​ថ្នាក់លើ​ដោះដូរ ពី​មេ​ប៉ូលិសអន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង ឲ្យ​ឡើង​ទៅ​ធ្វើ​ជា មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោមរូបភាព​ផ្លាស់ប្ដូរ តួនាទី​គ្នា​ទៅវិញទៅមក​រវាង​លោក ស៊ឹម សំអាត និង​លោក សៅ ប៊ុន​រិទ្ធ កាលពី ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ យ៉ាង​គ្រ​ហ៊ើៗ​ទៅហើយ​... ហើយ​គេ​ក៍​បាន​ដឹង​ដែរ​ថា  មេ​ប៉ូលិស​អន្តោប្រវេសន៍ ទាំង​ពីរ​នាក់​នេះ នៅតែ​យក​តួនាទី​របស់​ខ្លួន ទៅ​ធ្វើ​រឿង​ដដែលៗ ដោយ​គ្មាន​ការកោតខ្លាច អំណាច​របស់​ថ្នាក់លើ ឬ​អំណាច​របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ​ឡើយ ។ ពោល​គឺ​ប្រភព​បាន​ប្រាប់ថា មេ​ប៉ូលិស​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត ស៊ឹម សំអាត បច្ចុប្បន្ន បាន​និង​កំពុង​ធ្វើ​ដូច​លោក សៅ ប៊ុន​រិទ្ធ កន្លង​មក​អញ្ចឹង​ដែរ​... គ្រាន់តែ​ខុសគ្នា​តិចតួច​ប៉ុណ្ណោះ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រភព​បាន​បញ្ជាក់ថា កន្លងមក​មាន​បណ្ដាញ ផ្សព្វផ្សាយ​ជាច្រើន បាន​នាំ​គ្នា​រិះគន់​ធ្ងន់ ទៅលើ​លោក សៅ ប៊ុន​រិទ្ធ កាល​គាត់​នៅ​ធ្វើជា មេ​ប៉ូលិស​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត ។ ក្នុងចំណោម​នោះ មាន​គេហទំព័រ​ខ្លះ បាន​សរសេរ​រិះគន់​ថា ក្នុង​រយៈកាល ប៉ុន្មាន​ឆ្នាំ​មកនេះ មន្ត្រីៗ​នគរបាល អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ​-​ប៉ោយ​ប៉េត ក្រោម​ការដឹកនាំ គ្រប់គ្រង​ដោយ​លោក សៅ ប៊ុន​រិទ្ធ ជា​ប្រធាន បាន​និង​កំពុង​ធ្វើឲ្យ បងប្អូន​ប្រជាពលរដ្ឋ កាន់តែ​ខឹងសម្បារ​ខ្លាំង​ឡើងៗ ។

​ ការ​ខឹងសម្បារ និង​ការ​ស្អប់ខ្ពើម​នោះ វា​បាន​កើតឡើង​ដោយសារតែ មន្ត្រីៗ​នគរបាល អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ - ប៉ោយ​ប៉េត តែង​គាប​យកលុយ ពី​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ​ពាន់​នាក់ ដែល​ត្រូវ​បង្ខំចិត្ត ធ្វើ​ចំណាកស្រុក ចូល​ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ទឹកដី​ថៃ​ក្នុង​ម្នាក់ៗ រាប់រយ ឬ​រាប់បាន់​បាត ជា​ថ្នូរ​នឹង​ការ​ចេញ ប័ណ្ណឆ្លងដែន​ពណ៌​ស អនុញ្ញាតិ​ឲ្យ​អាចចូល ទៅក្នុង​ទឹកដី​ថៃ ត្រឹម​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ​បាន ។ បញ្ហា​នេះ​វា​ផ្ទុយ​ទាំងស្រុង ទៅ​នឹង​អនុក្រឹត្យ​លេខ ៦៨ អនក្រ​-​បក ចុះ ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០០៣ ស្តីពី​ការប្រើប្រាស់ ប័ណ្ណឆ្លងដែន នៅ​តាម​ច្រក ព្រំដែន​កម្ពុជា​-​ថៃ គឺ​រដ្ឋ​បាន​កំណត់ តម្លៃ​ជូន​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​តាម​ខេត្ត ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ដូចជា​ទៅកាន់ ខេត្ត​ស្រះកែវ ខេត្ត​ប្រា​ជិន​បុរី ក្នុងតម្លៃ​តែ ២​ម៉ឺន​រៀល​ប៉ុណ្ណោះ ។​

​ក្រៅ​ពី​ការ ​គាប​យកលុយ ថ្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​ពណ៌​ស ទៅ​ឲ្យ​ពលករ​ខ្មែរ​ក្រីក្រ រាប់រយ ឬ​រាប់​ពាន់​នាក់ ដែល​ធ្វើ​ចំណាកស្រុក ចូល​ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ទឹកដី​ថៃ​នោះ សូម្បី​តែ​ពេល​ដែល បងប្អូន​ពលករ​ខ្មែរ នាំគ្នា​វិលត្រឡប់ ពី​ធ្វើ​ការងារ​នៅ​ថៃ ចូលមក​កម្ពុជា ជា​ប្រទេស​ខ្លួន​វិញ ក៍​តែង​កើត​មាន​រឿង គេ​គាប​យកលុយ ពី​ពួកគាត់​ដែរ ។ មិនតែប៉ុណ្ណោះ មាន​ឮ​ព័ត៌មាន​ថា មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ - ប៉ោយ​ប៉ែត ក៍​ត្រូវ​ប៉ាន់​យ៉ាងខ្លាំង នឹង​រឿង​អនុញ្ញាត​ឲ្យ ពួក​ឈ្មួញ​នាំចូល នូវ​ទំនិញ​គ្រប់​ប្រភេទ តាម​ច្រករបៀង នៅពេល​យប់ និង​ជា​ពិសេស ការអនុញ្ញាតឲ្យ ជនជាតិ​ថៃ​រាប់សិប ឬ​រាប់​រយ​នាក់ ចូល​មក​លេងល្បែង តាម​កាស៊ីណូ​នានា នៅក្នុង​ទឹកដី​ខ្មែរ ក្បែរ​ព្រំដែន​នោះ ទៀតផង ។​

​អញ្ចឹងទេ បងប្អូន​ប្រជាពលរដ្ឋ ជាច្រើន​មជ្ឈដ្ឋាន បាននាំគ្នា​សំណូមពរ​ថា សូមឲ្យ​ឯកឧត្តម  នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ និង​ឯកឧត្តម  នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មេត្តា​ជួយ​ពិនិត្យមើល​... ឬ​សូមកុំ​មើលរំលង នូវ​អំពើ​មិន​ប្រក្រតី​របស់ មេ​ប៉ូលិស​អន្តោប្រវេសន៍ ប្រចាំ​នៅ​ច្រកទ្ធារ អន្តរជាតិ - ប៉ោយ​ប៉ែត ដែល​សព្វថ្ងៃ​គ្រប់គ្រង ដឹកនាំ​ដោយ​លោក ស៊ឹម សំអាត (​ជំនួស​លោក សៅ ប៊ុន​រិទ្ធ​)  នោះ​ឲ្យសោះ​... ព្រោះ​ឮ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ លោក ស៊ឹម សំអាត ក៍​មិន​សូវ​ខុសគ្នា​ពី​លោក សៅ ប៊ុន​រិទ្ធ នោះទេ​... ពោល​គឺ​គាត់ (​ស៊ឹម សំអាត​ ) បាន​និង​កំពុង​ចាប់ផ្ដើម​ធ្វើឲ្យ  ប្រជាពលរដ្ឋ​ខឹងសម្បារ និង​ស្អប់ខ្ពើម​ខ្លាំង​ឡើងៗ ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ នគរបាលជាតិ ឬ​ថ្នាក់ដឹកនាំ​បក្ស ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រហាក់ប្រហែល​ករណី​លោក សៅ ប៊ុន​រិទ្ធ ដែរ​ហើយ​... ៕ ដោយ​៖ ស​ត្យា (​រក្សា​សិទ្ធិ - ហាម​ចម្លង ផ្សាយ​បន្ត​)
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2278ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2840ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2516ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2706ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 2921ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 291
ម្សិលមិញ : 527
សរុប : 919877
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com