ថ្ងៃ ព្រហស្បតី ទី 18 ខែ កក្កដា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
លី សាវេត អតីតនាយករដ្ឋបាល សាលារាជធានីភ្នំពេញ និងជាអភិបាល ខណ្ឌសែនសុខបច្ចុប្បន្ន បានលុយមកពីណាច្រើនម្លឹងៗ យកមកធ្វើខុនដូ មានកម្ពស់កប់ពពក ក្នុងតម្លៃរាប់លានដុល្លារ...?
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2783ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ​ហ្នឹងហើយ បានជា​រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ឲ្យមាន​អង្គភាព ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​ដឹកនាំ​ដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដើម្បី​ចាត់ការ​ទៅលើ ពួក​មន្ត្រីៗ​ទាំងនោះ ជា​បន្តបន្ទាប់​កន្លង​មក ក្នុង​គោលបំណង​ទប់ស្កាត់ កុំឲ្យ​កើតមាន​អំពើពុករលួយ ក្លាយទៅជា​វ​ប្បធ​ម៍​មិនល្អ រីក​រាលដាល​ធំ​ឡើងៗ​តទៅទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​គេ​អួត​ក្ដែងៗ​ថា ជា​ព្រះរាជាណាចក្រ អច្ឆរិយៈ​មួយ​នេះ ។​

​នៅក្នុង​ ចំណោម​មន្ត្រីៗ ពុករលួយ​ទាំងនោះ គេ​បាន​សង្កេតឃើញថា មាន​មន្ត្រីៗ​ខ្លះ បាននិងកំពុង​កាត់បន្ថយ សកម្មភាព​ប្រព្រឹត្ត​អំពើ ពុករលួយ​របស់ខ្លួន​... ព្រោះតែ​ពួកគេ​ធ្លាប់បាន ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រមូល​លុយ​កាក់​ធ្វើ​មានបាន រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ដែល​សមល្មម​អាច​ដេក​ស៊ី ពីរ​បី​ជីវិត​ត​កូនចៅ​ទៅហើយ ។ ភាគច្រើន​នៃ​មន្ត្រីៗ​ទាំងនោះ ពួកគេ​តែង​យក​លុយកាក់ ដែល​រក​បាន​កន្លងមក ទៅ​បង្កើត​ជា​មុខរបរ​ផ្សេងៗ ដូចជា​បើកហាង​រកស៊ី​, ទិញ ឬ​ធ្វើ​ផ្ទះល្វែង ឬ​វីឡា​ធំ ឬ​ផ្ទះសំណាក់ ឬ​សណ្ឋាគារ ឬ​ខុន​ដូ​កប់​ពពក​... ជាដើម សម្រាប់​លក់ ឬ​ជួល​... (​ដោយ​ដាក់​ឈ្មោះ​ប្រពន្ធ​កូន ឬ​បងប្អូន​) ប្រមូល​លុយ​បាន​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ យ៉ា​ស្រណុ​កសុខ​ស្រួល ។ ប៉ុន្តែ​មាន​មន្ត្រីៗ​ខ្លះទៀត មិន​ត្រឹមតែ​មិន​បញ្ឈប់​ទេ គឺ​ពួកគេ​នៅតែ​ឆ្លៀត​ប្រព្រឹត្ត អំពើពុករលួយ​ដូច​មុន​ដដែល ដោយ​មិន​មាន​ការ​រាងចាល ឬ​ខ្លាចរអា​នឹង​ចំណាត់ការ​ក្ដៅ របស់​អង្គភាព​ប្រឆាំង នឹង​អំពើ​ពុករលួយ​ឡើយ​... គ្រាន់តែ​ការប្រព្រឹត្ត​នោះ ធ្វើឡើង​ដោយ​ស្ងាត់ៗ​បំផុត មិន​បើកចំហ​ដូចពេលមុនៗ​ប៉ុណ្ណោះ ។​

​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ បន្ទាប់ពី​មាន​ព័ត៌មាន​ថ្មីៗ​ថា អតីត​នាយក​រដ្ឋបាល សាលា​រាជធានី​​ភ្នំពេញ និង​ជា​អភិបាល ខណ្ឌ​សែន​សុខ​បច្ចុប្បន្ន គឺ​លោក លី សា​វេត បាននិងកំពុង​ ឲ្យគេ​សាងសង់ នូវ​សំណង់​ខុន​ដូ ដ៍​ធំ​កប់​ពពក​មួយ ដោយ​មិន​អនុវត្ត ឲ្យបាន​ត្រឹមត្រូវ ទៅ​តាម​ស្ដង់ដា បច្ចេកទេស ធ្វើ​ឲ្យ​ធ្លាក់​ស៊ីម៉ង់ត៍ មកលើ​ប្រជាពលរដ្ឋ​រួចមក មាន​សាធារណជន​ជាច្រើន បាននាំគ្នា​សម្ដែង​ការងឿងឆ្ងល់​ថា តើ​លោក លី សា​វេត អតីត​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ និង​ជា​អភិបាល ខណ្ឌ​សែន​សុខ​បច្ចុប្បន្ន បាន​លុយ​មក​ពី​ណា​ច្រើន​ម្លឹងៗ យកមក​ធ្វើ​ខុន​ដូ តម្លៃ​រាប់​លាន​ដុល្លារ​បែប​នេះ​? តើ​លុយកាក់​មហាសាល​នោះ អាច​មាន​ការជាប់​ពាក់ព័ន្ធ​នឹង ការប្រព្រឹត្ត​អំពើ​ពុករលួយ កាល​គាត់ (​លី សា​វេត​ ) នៅ​កាន់កាប់​តួនាទី​ជា នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ កន្លង​មក​ដែរ​ឬទេ​? ឬ​មួយ​ទ្រព្យសម្បត្តិ​ទាំងនោះ បានមក​ពី​ប្រាក់ខែ​មន្ត្រីរាជការ ដែល​លោក លី សា​វេត ខំ​សន្សំ​បាន ឬ​យ៉ាងណា​...?

​ពួកគាត់​បាន​និយាយថា លោក លី សា​វេត ធ្លាប់បាន​ធ្វើ​ជា នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ ជាច្រើន​ឆ្នាំ​មកហើយ​... ជាពិសេស​គាត់ (​លី សា​វេត​) មាន​អំណាច​ខ្លាំង នៅក្នុង​សម័យ​លោក កែប ជុតិមា ធ្វើ ​ជា​អភិបាល រាជធានី​ភ្នំពេញ ដែល​ជា​អភិបាល រាជធានី​ម្នាក់​គត់ ទទួលបាន​ការរិះគន់ យ៉ាង​ខ្លាំង​ជាង​គេ​បំផុត ។ គេ​ក៍​បាន​ដឹង​ទៀតថា លោក លី សា​វេត ចាប់ផ្ដើម​មាន​លុយកាក់ កាន់តែ​ច្រើនឡើងៗ នៅក្នុង​សម័យ​លោក កែប ជុតិមា ធ្វើ​ជា​អភិបាល រាជធានី​ភ្នំពេញ ដែល​ល្បី​ខ្លាំង​ខាង​លក់​បឹង​... ទៅ​ឲ្យ​ពួក​ឈ្មួញៗ​ឯកជន យក​ទៅ​ចាក់​ដី​លុប ធ្វើជា​កម្មសិទ្ធិ​បុគ្គល ស្ទើរតែ​អស់​រលីងឆិញ​នោះដែរ ។ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ច្បាស់​ថា លោក លី សា​វេត អាច​រក​លុយ​កាក់​បាន​ច្រើន​ម្លឹងៗ តាម​វិធីសាស្ត្រ​ណា​នោះ​ទេ​...​។​

​ផ្ទុយទៅវិញ គេ​គ្រាន់តែ​បានដឹងថា លោក លី សា​វេត ត្រូវបាន​ដកហូត ពី​តួនាទី​ខ្លាញ់​ជា នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ យ៉ាង​លឿន​ដូច​ផ្លេកបន្ទោរ ឲ្យទៅ​ធ្វើ​ជា​អភិបាល ខណ្ឌ​សែន​សុខ ដោយ​រាជរដ្ឋាភិបាល​កាលនោះ បាន​តែងតាំង​ឲ្យ​លោក កើត ឆែ ឡើង​ធ្វើ​ជា​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ​វិញ កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១២ ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុងពេល​ដែល​លោក កែប ជុតិមា នៅ​ធ្វើជា​អភិបាល រាជធានី​ភ្នំពេញ​តែម្ដង ។​

​ក្រោយពី​លោក កែប ជុតិមា ត្រូវបាន​ដកហូត​អំណាច​... ហើយ​លោក ប៉ា សុជាតិ​វង្ស ត្រូវបាន​ព្រះមហាក្សត្រ  ឡាយ​ព្រហស្ថ​លេខា ត្រាស់បង្គាប់​តែងតាំង​ជា អភិបាល​រាជ ធានី​ភ្នំពេញ យោង​តាម​ព្រះរាជក្រឹត្យ ថ្ងៃទី​១៤ ខែ​មេសា ឆ្នាំ​២០១៣ បាន​ប្រមាណ​មួយ​ឆ្នាំ​ក្រោយមក​... លោក កើត ឆែ ត្រូវបាន​ផ្លាស់ប្តូរ​ឲ្យទៅ ធ្វើ​ជា​អភិបាលរង ខេត្ត​ពោធិ៍សាត់ តាមរយៈ​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៤ ។ អ្នក​ដែល​មាន​វាសនា​ល្អ បាន​អង្គុយ​កៅអី​ខ្លាញ់ បន្ត​អំណាច​ពី​លោក កើត ឆែ គឺ​កៅអី​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​លោក ប៉ា សុជាតិ​វង្ស ប្រកាស​តែងតាំង នៅក្នុង​កិច្ចប្រជុំ​មួយ កាល​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​ប្រគល់​ទៅឲ្យ​ឈ្មោះ មាន ចាន់​យ៉ាដា រហូតមកដល់​សព្វថ្ងៃ​នេះ ។​

​ មជ្ឈដ្ឋាន​ជាច្រើន​បាន​សួរថា តើ​កៅអី​ជា​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ មានតម្លៃ​ប៉ុនណា ឬ​អង្គុយ​ស្រួល​យ៉ាងណា​ទៅ បានជា​មាន​មន្ត្រីៗ​ច្រើន​ម្ល៉េះ ដែល​ចង់បាន​វា​មក​ក្ដោប​ក្ដាប់​?

​សំនួរ​ខាងលើ​នេះ នៅ​មិនទាន់មាន​អ្នក ជួយ​ផ្ដល់​ចម្លើយ​ទេ​... តែ​ទោះ​យ៉ាងណា​ក៍ដោយ គេ​អាច​លើកយក​ករណី​លោក លី សា​វេត អតីត​នាយក​រដ្ឋបាល សាលា​រាជធានី​ភ្នំពេញ ដែល​ពេល​នេះ​គាត់​មាន​លុយ​ច្រើន អាច​ធ្វើ​អគារ​ខុន​ដូដ៍​ស្កឹមស្កៃ​... មក​ធ្វើ​ការពិចារណា​... វាយតម្លៃ​យ៉ាងណាៗ​ទៅ ច្បាស់​ជា​អាច​ដឹង​ខ្លះៗ​ហើយ ពី​មូលហេតុ​ចម្បង​ទាំងនោះ​...​។​

​មើល៎ចុះ ! បច្ចុប្បន្ន​លោក លី សា​វេត មាន​តួនាទី​ត្រឹមតែ​ជា អភិបាល​ខណ្ឌ​សែន​សុខ ដែល​មាន​ប្រាក់ខែ​ដូចគ្នា​នឹង អភិបាល​ខណ្ឌ​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ​... តែ​គាត់ (​លី សា​វេត​ ) មាន​លុយ​យ៉ាង​ច្រើន​អាច​ធ្វើ​ខុន​ដូ កម្ពស់​ជាង​១០​ជាន់ កំពុងតែ​សាងសង់​រាល់ថ្ងៃ ស្ថិតនៅ​ក្បែរ​ផ្សារ​ទួល​ទំពូង ក្នុង​ទឹកដី​ខណ្ឌចំការមន ។ អ្វី​ដែល​អស្ចារ្យ​ជាងនេះទៀត សំណង់​ខុន​ដូ​របស់​លោក លី សា​វេត នោះ​ត្រូវ​ប្រជាពលរដ្ឋ បាន​នាំ​គ្នា​រិះគន់​ថា ធ្វើឡើង​ដោយ​មិនបាន យកចិត្ដទុកដាក់​ខ្ពស់ លើ​បញ្ហា​បច្ចេកទេស​ទេ​... ពោល​គឺ​ការដ្ឋាន​សាងសង់​នោះ តែង​ធ្លាក់​កំទេចកំទី​ស៊ីម៉ង់ត៍ និង​ដុំថ្ម​មកលើ​អ្នកធ្វើដំណើរ គួរឲ្យ​ព្រួយបារម្ភ​បំផុត ។​

​ជាក់ស្ដែង កាលពី​វេលា​ម៉ោង ១ និង ២០​នាទី រសៀល​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៤ បុរស​ម្នាក់ ដែល​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ជាប់​នឹង​សំណង់​អគារ​ខុន​ដូ ដែល​កំពុង​សាងសង់​នោះ បាន​រងរបួស​ចំ​ក្បាល ដោយសារ​កំទេចកំទី​ស៊ីម៉ង់ត៍ និង​ថ្ម​បាន​ធ្លាក់​ពីលើ​មក​ត្រូវ ។ មិនតែប៉ុណ្ណោះ កម្ទេចកម្ទី​សំណង់​ខុន​ដូនោះ ក៍​ធ្លាប់បាន​ធ្លាក់​មក​លើ អ្នកធ្វើដំណើរ​តាម​រថយន្ដ និង​ម៉ូតូ ព្រមទាំង​អ្នក​ហូបចុក​អីៗ នៅ​ខាងក្រោម ក្បែរ​អគារ​នោះដែរ ។ ប៉ុន្តែ​មន្ត្រី​នៅ​សាលា ខណ្ឌចំការមន បាន​និយាយ​ប្រាប់​ថា ករណី​ធ្លាក់​កម្ទេចកម្ទី​នេះ​... អាជា្ញធរ​បានបញ្ចប់​ហើយៗ សំណង់​ខុន​ដូដ៍​ស្កឹមស្កៃ​នោះ ជា​កម្ម​សិទ្ធ​របស់លោក លី សា​វេត អភិបាល​ខណ្ឌ​សែន​សុខ ។

​គេហទំព័រ​យើង នៅ​មិនទាន់​អាច សុំ​ការបំភ្លឺ​ពី​លោក លី សា​វេត បាន​នៅឡើយ​ទេ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​... ៕ ដោយ​៖ ព្រះ​ស្ដែង (​រក្សា​សិទ្ធិ​)
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 52ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2369ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2927ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2640ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2783ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3012ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 512
ម្សិលមិញ : 549
សរុប : 945986
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com