ថ្ងៃ ព្រហស្បតី ទី 18 ខែ កក្កដា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
យិន ប្រសិទ្ធ មេ​ប៉ូលិស​សេដ្ឋកិច្ច គ្រប់គ្រង​ក្ដោប​ក្ដាប់​ការងារ ២ខេត្ត ​ម្នាក់ឯង​ បណ្ដោយឲ្យកូនចៅ ដាក់ប៉ុស្តិជជុះច្រើនកន្លែង... ប៉ះពាល់កិត្តិយសថ្នាក់លើ... ដែលមិនគួរមើលរំលង សកម្មភាពនេះឡើយ
ផ្សាយនៅថ្ងៃទី: 21-10-2014, ចំនួនអ្នកអាន 2296ដង
​សៀមរាប​-​ឧត្តរមានជ័យ ៖ បើ​តាម​ប្រភព​ព័ត៌មាន​មួយ បានឲ្យដឹងថា ​លោក យិន ប្រសិទ្ធ ​ត្រូវបាន​ថ្នាក់លើ​ប្រគល់​អំណាច ឲ្យធ្វើ​ជា​នាយការិយាល័យ នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គ្រប់គ្រង​ក្ដោប​ក្ដាប់​ការងារ ២ខេត្ត ផ្ដាច់មុខ​ម្នាក់ឯង​ គឺ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ។​

​ប្រភព​បាន​ប្រាប់ថា មេ​ប៉ូលិស​សេដ្ឋកិច្ច យិន ប្រសិទ្ធ ដែល​ទទួលបាន​សិទ្ធិ ក្ដោប​ក្ដាប់​ការងារ ២-៣​ខេត្ត ផ្ដាច់មុខ​ម្នាក់ឯង ទាំង​ផ្នែក​ទំនិញ និង​ការដឹកជញ្ជូន ឈើ​ខុសច្បាប់​ផង​នោះ បាន​ចាត់តាំង​មន្ត្រីៗ ក្រោម​ឱវាទ​របស់​ខ្លួន ឲ្យ​ចុះដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ ដូចជា​នៅ​តាម​ផ្លូវ​លេខ​៦៧ មាន​មួយក្រុម​, ផ្លូវជាតិ​លេខ​៦៨ មួយ​ក្រុម​ទៀត និង​នៅ​ចំណុច​ស្រុក​ពួក មាន​មួយក្រុម រហូត​ដល់​ចំណុច​ស្រុក​ជីក្រែង មាន​មួយក្រុម​ទៀត​... ដែល​ជា​ការ​បង្កឲ្យមាន បាតុភាព​មិន​ប្រក្រតី​ជាច្រើន ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​កិត្តិយស​របស់ អគ្គស្នងការ​នគរបាល​ជាតិ ។

​ប្រភព​ក៍​បាន​ខ្សឹប​ប្រាប់​ដែរ​ថា មាន​មន្ត្រីៗ​នគរបាល​មួយ​ចំនួន បាន​ដេញថ្លៃ​ប៉ុស្តិ៍​ពី​លោក យិន ប្រសិទ្ធ ក្នុង​មួយ​ប៉ុស្តិៗ​តម្លៃ​ពី ២​ពាន់ ទៅ ៤​ពាន់ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែៗ ដើម្បី​ទទួលបាន​សិទ្ធិ ក្នុង​ការប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ គេច​ពន្ធ​ផ្សេងៗ​ដូចជា ដឹក​ប្រេង​ខុសច្បាប់ ឬ​អ្នក​រកស៊ី​ដឹកជញ្ជូន ឈើ​ខុសច្បាប់​ជាដើម រួម​ជាមួយ​អ្នក​បើក សិប្បកម្ម​កែច្នៃ​ឈើ ទាំង​ខុសច្បាប់ និង​ស្រប​ច្បាប់​ផងដែរ​... ដែល​បញ្ហា​នេះ មេៗ​នគរបាល​ថ្នាក់​លើ ជាពិសេស​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ  និង​ឯកឧត្តម ឧត្តមសេនីយ៍ ជា សុ​មេធី ប្រធាន​នាយកដ្ឋាន នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ មិន​ត្រូវ​នៅ​សម្ងំស្ងៀម ធ្វើ​មិនដឹងមិនឮ​នោះទេ ។​

​គេហទំព័រ​យើង មិនទាន់​អាច​សុំ ការបំភ្លឺ​ពី​លោក យិន ប្រសិទ្ធ ជុំវិញ​ព័ត៌មាន​ខាងលើ បាន​នៅឡើយ​ទេ​... ដោយសារ​តែ​លេខ ទូរស័ព្ទ​របស់​លោក (​យិន ប្រសិទ្ធ​) អត់​អាចទាក់ទង​បាន​... ៕ ដោយ​៖ ភោគ ចិត្ត (​រក្សា​សិទ្ធិ​)
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 52ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2369ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2927ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2640ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2783ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3012ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 517
ម្សិលមិញ : 549
សរុប : 945991
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com