ថ្ងៃ សុក្រ ទី 24 ខែ ឩសភា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
​ក្រុមហ៊ុន ហួត ម៉េង​រីតា ដែល​មាន​លោក​ឧត្តមសេនីយ៏ ម៉ុត សុ​ផា​ណា​រ៉េត (ហៅ ជ័យ) កាង​ធ្វើជា​ខ្នងបង្អែក​ ប្រមូលទិញ និងដឹកឈើអនាធិបតេយ្យ ដោយមិនខ្លាចញញើត បទបញ្ជា​សម្តេច​តេជោ
ផ្សាយនៅថ្ងៃទី: 11-07-2014, ចំនួនអ្នកអាន 2606ដង
ឧត្តរមានជ័យ - ព្រះវិហារ - សៀមរាប ៖ ទោះបី​សម្តេច​តេជោ នាយ​ឧត្តមសេនីយ៏ ផ្កាយ​ប្រាំ​ផុត​លេខ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា តែងតែ​ធ្លាប់បាន​ប្រកាស ដាក់បទបញ្ជា​ជា​បន្តបន្ទាប់ ឲ្យ​មន្ត្រីៗ​គ្រប់​ជាន់ថ្នាក់ និង​កងកម្លាំង​ប្រដាប់ អាវុធ​គ្រប់​ប្រភេទ​... ត្រូវតែ​ចៀស​ឲ្យ​ឆ្ងាយ ឬ​កុំ​ជាប់​ពាក់ព័ន្ឋ នៅក្នុង​មុខ​ជំនួញ រកស៊ី​មិន​ស្របច្បាប់ ដូច​ជា​បទល្មើស​ព្រៃឈើ​... យ៉ាងណា​ក៍ដោយ ក៍​គេ​បាន​សង្កេតឃើញថា មកដល់​សព្វថ្ងៃ មាន​មន្ត្រីៗ​កងកម្លាំង ប្រដាប់អាវុធ​មួយ​ចំនួន ដែល​មាន​ឋានៈ ជា​ឧត្តមសេនីយ៏ ពាក់​ផ្កាយ​លើ​ស្មា នៅតែ​ហ៊ាន​ពាក់​ស្បែក យកឈ្មោះ និង​បុណ្យ​សក្ដិ​របស់ខ្លួន ទៅ​កាង​ឲ្យ​ក្រុម​ឈ្មួញ រកស៊ី​ខុសច្បាប់​យ៉ាង​គគ្លើន ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា​ស្អីៗ របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ជា​នាយ​ឧត្តមសេនីយ៏ ផ្កាយ​ប្រាំ​ផុត​លេខ នោះទេ ។​

​ជាក់ស្តែង ទាំង​កន្លងមក ទាំង​បច្ចុប្បន្ននេះ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន តែង​បាន​នាំគ្នា​សរសេរ​ចុះផ្សាយ និង​បង្ហោះ​ផ្សាយ យ៉ាង​ព្រោងព្រាត​ថា មាន​លោក​ឧត្តមសេនីយ៏ ពាក់​ផ្កាយ​លើ​ស្មា​ម្នាក់​ឈ្មោះ ម៉ុត សុ​ផា​ណា​រ៉េត ( ហៅ ជ័យ ) ដែល​មាន​តួនាទី​ដ៍​ខ្ពង់ខ្ពស់ ជា​មេបញ្ជាការរង កង​អង្គរក្ស ថ្នាក់ដឹកនាំ​កំពូល​នៅ​ព្រឹទ្ឋសភា (​ជា​កន្លែង​ត្រួតពិនិត្យ ច្បាប់​ជាន់​ខ្ពស់​បំផុត​) តែង​បាន​និង​កំពុង​យក ចំហាយ​អំណាច​របស់​ខ្លួន ទៅ​កាង​ធ្វើ​ខ្នងបង្អែក​ក្រុមហ៊ុន ហួត ម៉េង​រីតា ក្នុង​ការកាប់​បំផ្លិចបំផ្លាញ​, ប្រមូល​ទិញ និង​ដឹកជញ្ជូន ឈើ​ប្រណីត​ខុសច្បាប់ ជាច្រើន​ឆ្នាំ​មកហើយ នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​, ខេត្ត​ព្រះវិហារ និង​ខេត្ត​សៀមរាប ដើម្បី​យកទៅ​លក់​នៅ​តាម បណ្ដា​ខេត្ត​មួយចំនួន និង​យកទៅលក់ នៅ​ស្រុក​យួន​ផង​ដែរ ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ណា​បង្ក្រាប​ទប់​ស្កាត់ ឲ្យមាន​ប្រសិទ្ធភាព​ឡើយ​... ហើយ​លោក​ឧត្តមសេនីយ៏នោះ ក៍​មិន​ដែល​ត្រូវ​ថ្នាក់លើ ដាក់ពិន័យ​យកទោស​ពៃ​រិ៍ ដូច​អ្វី​ដែល​សម្តេច​តេជោ នាយ​ឧត្តមសេនីយ៏ ផ្កាយ​ប្រាំ​ផុត​លេខ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ខ្លាំងៗ​នោះដែរ ។​

​តាម​ប្រភព​ព័ត៌មាន បានឲ្យដឹងថា កន្លងមក ក្រុមហ៊ុន ហួត ម៉េង​រីតា បានធ្វើ ​សកម្មភាព ដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត យ៉ាង​អនាធិបតេយ្យ ពី​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង (​ដែល​លួច​ចូល​ទៅ​កាប់​ខុសច្បាប់ នៅក្នុង​តំបន់​ហាមឃាត់​នានា ដូចជា​ផ្លូវ​យុទ្ឋសាស្ត្រ ស្ថិតក្នុង​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​...​ជាដើម​) ទើប​បន្ត​ដឹក​តាម​រថយន្ត យក​មក​ស្តុក​ទុក នៅក្នុង​ដី​ក្រុមហ៊ុន​របស់​ខ្លួន ដែល​មាន​ទីតាំង​នៅ ភូមិ​អណ្តូង​៣ ឃុំ​រំ​ទោ​ង ។ បន្ទាប់​ពី​ប្រមូល​ទិញ​ឈើ​ប្រណីត ឬ​ឈើ​ប្រភេទ​លេខ​២ បាន​គ្រប់​ចំនួន​រួច​ហើយ​...  ក្រុមហ៊ុន ហួត ម៉េង​រីតា ក៍​បាន​ចាត់ចែង​ឲ្យ​កម្មករ លើកដាក់​លើ​រថយន្ត យី​ឌុប​ខ្នាតយ​ក្សធំៗ នាំយក​ទៅ​លក់​នៅ​ឯ ប្រទេស​វៀតណាម ដោយ​ដឹក​ចេញ​តាម ផ្លូវជាតិ​លេខ​៦៧ ឆ្លងកាត់​ទឹកដី​ខេត្ត​សៀមរាប និង​បន្ត​ឡើង​តាម ផ្លូវជាតិ​លេខ​៦A ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ - កំពង់ចាម ស្ទើរ​ជា​រៀង​រាល់​សប្តាហ៍ ធ្វើឲ្យ​ប្រជាពលរដ្ឋ ដែល​បាន​ដឹង​រឿង​នោះ នាំគ្នា​និយាយ​រិះគន់​ខ្លាំងៗ​ថា បទបញ្ជា​របស់​សម្តេច​តេជោ នាយ​ឧត្តមសេនីយ៏ ផ្កាយ​ប្រាំ​ផុត​លេខ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ហាក់​មិន​មាន​ប្រសិទ្ធភាព ទៅ​លើ​ក្រុមហ៊ុន ហួត ម៉េង​រីតា ដែល​មាន​លោក​ឧត្តមសេនីយ៏ ម៉ុត សុ​ផា​ណា​រ៉េត ( ហៅ ជ័យ ) កាង​ធ្វើជា​ខ្នងបង្អែក នោះ​ទាល់តៃសោះ​... ទោះ​បី​កាលពី​ប៉ុន្មាន​ខែ​មុន រថយន្ត​ដឹកឈើ​ចំនួន ២​គ្រឿង របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​មន្ត្រី​ជំនាញ នៃ​មន្ទីរ​សាធារណៈការ ខេត្តសៀមរាប ធ្លាប់​ធ្វើ​ការឃាត់​ត្រួតពិនិត្យ រកឃើញ​ភស្ដុតាង​ថា ពួកគេ​បាន​ផ្ទុក​ឈើ​លើស​ទម្ងន់ ជាច្រើន​ម៉ែត​គួប ក្នុង​មួយ​ឡានៗ​ក៍ដោយ ។​

​ប្រជាពលរដ្ឋ​និយាយថា សព្វថ្ងៃ​នេះ​ក្រុមហ៊ុន ហួត ម៉េង​រីតា តែង​បាន​លួច​ដឹក​ជញ្ជូន​ឈើ ដោយ​ផ្ទុក​លើស​ទម្ងន់ ពី​ចំនួន​អាជ្ញាប័ណ្ណ​កំណត់ បង្ក​ឱ្យ​មាន​ការ​ខូច​ផ្លូវ និង​ស្ពាន​ជាច្រើន​កន្លែង ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ។ ថវិកា​សម្រាប់​កសាង ជួសជុល​ផ្លូវ និង​ស្ពាន​ទាំងនោះ គឺ​ជា​ថវិកា​របស់​ជាតិ ឬ​ប្រជាពលរដ្ឋ​ផង និង​មាន​ច្រើន​ទៀត ជា​ថវិកា​ជំនួយ​ពី​បរទេស​ផង ។ អញ្ចឹងទេ បើ​គេ​បណ្ដោយឲ្យ ពួក​ក្រុមហ៊ុន​ឯកជន ដឹកឈើ​លើស​ទម្ងន់ បំផ្លិចបំផ្លាញ​ផ្លូវ និង​ស្ពាន តាម​អំពើ​ចិត្ត​បែបនេះ​... តើ​ប្រជាពលរដ្ឋ និង​អ្នកផ្ដល់ជំនួយ​បរទេស មាន​អារម្មណ៍​បែបណា​...? បញ្ហា​នេះ​ដែរ សូម្បី​តែ​សម្តេច​តេជោ នាយ​ឧត្តមសេនីយ៏ ផ្កាយ​ប្រាំ​ផុត​លេខ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍ស​ម្ដេច​បាន​ទទួលស្គាល់ រហូតដល់​ថ្នាក់​សម្ដេច បាន​និពន្ធ​ជា​បទ​ចម្រៀង «​អនិច្ចា​ផ្លូវលំ​» ឬ «​ទំនួញ​ផ្លូវ​ស្ពាន​» ទៀតផង ។​

​មហាជន នៅ​រង់ចាំ​មើល​ថា តើ​រាជរដ្ឋាភិបាល កំណែទម្រង់​ស៊ីជម្រៅ នឹង​ទុក​ឲ្យ​ក្រុមហ៊ុន ហួត  ម៉េង​រីតា ដែល​មាន​ម្ចាស់​ជា​ភរិយា របស់​លោក​ឧត្តមសេនីយ៏ ពាក់​ផ្កាយ​លើ​ស្មា​ឈ្មោះ ម៉ុត សុ​ផា​ណា​រ៉េត ( ហៅ ជ័យ ) អាច​នឹង​បន្ត​ឲ្យ​ប៉ូលីស​សក្តិ ៣ ឈ្មោះ យ៉ា ប្រមូល ​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ ធ្វើឲ្យ​ខូចខាត​ធ្ងន់ធ្ងរដ​ល់​ផ្លូវ និង​ស្ពាន​... តាម​អំពើ​ចិត្ត​តទៅទៀត ប្រៀប​ដូច​ជិះសេះ​លែង​ដៃ ឬ​យ៉ាងណា​...​។​

​គេហទំព័រ​យើង បាន​ព្យាយាម​ទាក់ទង សុំ​ការសម្ភាសន៍​បំភ្លឺ ពី​តំណាង​ក្រុមហ៊ុន ហួត ម៉េង​រីតា និង​លោក​ឧត្តមសេនីយ៏ ម៉ុត សុ​ផា​ណា​រ៉េត ( ហៅ ជ័យ ) ព្រមទាំង​លោក​ប៉ូលីស​សក្តិ ៣ ឈ្មោះ យ៉ា ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​ដែរ​... តែ​មិន​អាច​ទំនាក់ទំនង​បាន​នៅឡើយ​ទេ​...៕ ដោយ​៖ ប្រសិទ្ធ ( រក្សា​សិទ្ធិ >>> ហាម​ចម្លង ផ្សាយ​បន្ត​)

 

ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2277ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2839ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2516ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2706ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 2920ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 242
ម្សិលមិញ : 527
សរុប : 919828
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com