ថ្ងៃ អាទិត្យ ទី 22 ខែ កញ្ញា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
កាស៊ីណូហ្គោល​ដិ​ន​ក្រោ​នរបស់លោក​ឧកញ៉ា កុក អាន នៅ​ក្រុង​ប៉ោយប៉ែតក្លាយជា​ជង្រុក​បើក​ល្បែងស៊ីសង​ជាច្រើន​ប្រភេទ ផ្ទុយ​ពី​ច្បាប់​កាស៊ីណូ និង​អនុ​សាស​ន៏​របស់​សម្តេច​តេ​ជោ ហ៊ុន សែន
ផ្សាយនៅថ្ងៃទី: 03-01-2014, ចំនួនអ្នកអាន 1322ដង
ប៉ោយប៉ែត៖ យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​នៅឯ​ជាយដែន នា​ព្រំប្រទល់​កម្ពុជា-ថៃ នៅ​ទឹកដី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គេ​សង្កេតឃើញ​មាន ល្បែងស៊ីសង​គ្រប់​ប្រភេទ ត្រូវគេ​បណ្ដោយ​ឲ្យ​បើក​លេង យ៉ាង​គគ្រឹកគគ្រេង​រីក​ដូច​ផ្សិត គឺ​លេង​ដោយ​បើកចំហ គ្មាន​ការលាក់លៀម​ឡើយ ហើយ​ថែមទាំង​មាន សមត្ថកិច្ច​នៅ​ទីនោះ ជា​អ្នក​ជួយ​មើលថែ​ផងដែរ ។ ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ក្រុង​ប៉ោយប៉ែត បាន​និយាយតៗគ្នា​ថា បន​ល្បែងស៊ីសង ជាច្រើន​ប្រភេទ ដែល​កើតមាន​លេង​យ៉ាង​ចំហ ពេញ​ទិ​កដី​ក្រុង​ប៉ែត​នោះ​មានដូចជា៖  បៀ, អាប៉ោង, ឆ្នោត​កន្ទុយលេខ, ប្រជល់មាន់ និង​មាន​ល្បែងស៊ីសងផ្សេងៗទៀត ដែល​លេង​ជ្រក​ក្រោម​ស្លាក កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន ដែល​ពួកគេ​បាន​បើក​ឲ្យ​លេង យ៉ាង​អនាធិបតេយ្យ រាប់​ឆ្នាំ​មកហើយ ដោយ​គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​បង្ក្រាប​ទប់ស្កាត់​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​រស់នៅ ក្រុង​ប៉ោយប៉ែត នាំគ្នា​រិះគន់​យ៉ាងខ្លាំង ទៅលើមេៗអាជ្ញាធរ​នៅ​ទីនោះ ។

តាម​ប្រភព​បាន​ប្រាប់ថា បន​ល្បែង​ជល់​មាន់ ដែល​គេ​បណ្ដោយ​ឲ្យ​បើក​លេង ភ្នាល់​ដាក់​លុយ​ស្ទើរ​រាល់ថ្ងៃ ជាពិសេស ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​នោះ មាន​ទីតាំង​ស្ថិតនៅ ភូមិ​ក្បាលស្ពាន០១ សង្កាត់/ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់​នឹង​អូរ​ព្រំដែន​ខ្មែរ-ថៃ ចម្ងាយ​ពី​ច្រក​ទា្វរ អន្តរជាតិ-ប៉ោយប៉ែត ប្រមាណ​ជា ៥០០ម៉ែត្រ... ហើយ​អ្នកគ្រប់គ្រង បន​ល្បែងស៊ីសង​យ៉ាង​ធំ នៅ​ទីនោះ​មានឈ្មោះ ហាក់ អេង និង​ម្នាក់ទៀត​ឈ្មោះ កុក មីន  ត្រូវជា​ប្អូន​របស់​ឧកញ៉ា កុក អាន ថៅកែ​កាស៊ីណូ ហ្គោល​ដិ​ន​ក្រោ​ន ។ ក្រៅពី​មាន​ល្បែង​ប្រជល់មាន់ ក៍មាន​បង្កប់​នៅក្នុង​ទីនោះ នូវ​ល្បែងស៊ីសង ជាច្រើន​ប្រភេទ​ទៀត​ដូចជា យូគី​ស្ទូច និង​បៀ អាប៉ោង ផងដែរ ដែល​អ្នក​ទៅលេង ល្បែងស៊ីសង​នៅ​ទីនោះ ភាគច្រើន​ជា​អ្នកមាន​លុយ​ច្រើន និង​មន្ត្រីរាជការ មានបុណ្យស័ក្តិធំៗ ជិះ​សុទ្ធតែ​ឡានទំនើបៗ ចូលទៅ​លេង​យ៉ាងគ្រឹកៗ ដោយ​មិនមាន​សមត្ថកិច្ច​ណា អនុវត្តតាម​បទបញ្ជា ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងការ​បង្ក្រាប​ទប់ស្កាត់ បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​អ្វីដែល​កន្លងមក សម្ដេច​ធ្លាប់បាន​ហាមប្រាម មិន​ឲ្យ​មានការ​លេងល្បែង​ភ្នាល់ ប្រជល់មាន់​នោះទេ ។

បញ្ហា​នេះ ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ទៅដល់​ការអនុវត្ត នូវ​គោលនយោបាយ ភូមិ-ឃុំ មាន​សុវត្ថិភាព ចេញ​ដោយ​ក្រសួងមហាផ្ទៃ... ព្រោះថា តែ​កាលណា​ប្រទេស កើតមាន​ល្បែងស៊ីសង​ច្រើន តាមបែប​អនាធិបតេយ្យ​ហើយ  ច្បាស់​ជា​កើតមាន អំពើចោរកម្ម លួច ឆក់ ប្លន់ បោកប្រាស់... និង​បទល្មើសផ្សេងៗទៀត ដោយ​ចៀស​មិន​រួច​ឡើយ ៕
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 156ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2463ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3034ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2719ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2866ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3120ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 316
ម្សិលមិញ : 382
សរុប : 977361
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com