ថ្ងៃ សុក្រ ទី 24 ខែ ឩសភា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
កាន ឈុន​ទី កាន់តួនាទីជា​ ប្រធាន​អគ្គិសនី ចាក់អង្រែ​ក្រោម​ ឡើងដុះស្លែ ដោយសារតែ ជាខ្សែរដ្ឋមន្ត្រី ស៊ុយ សែម និងអគ្គនាយក EDC កែវ រតនៈ
ផ្សាយនៅថ្ងៃទី: 04-11-2014, ចំនួនអ្នកអាន 2856ដង
​ភ្នំពេញ​៖ បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន បាន​បង្កើតឡើង​នូវ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​តែងតាំង​ឲ្យ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ធ្វើជា​ប្រធាន​បាន​ប៉ុន្មាន​ឆ្នាំ​រួច​មក​... សាធារណជន បាន​សង្កេតឃើញថា អង្គភាព​ថ្មី​មួយ​នេះ បាន​និង​កំពុង​បំពេញ​តួនាទី​របស់​ខ្លួន បាន​ល្អ​ប្រសើរ​គ្រាន់បើ គួរ​ឲ្យ​កោតសរសើរ​... ពោល​គឺ មាន​មន្ត្រីៗ​ពុករលួយ​មួយ​ចំនួន ត្រូវ​បាន​អង្គភាព ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ជា​បន្ត​បន្ទាប់ ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស នាំគ្នា​គាំទ្រ​យ៉ាងខ្លាំងបំផុត ។​

​ទាក់ទិន​នឹង​ ចំណាត់ការ​ខាងលើ មាន​ប្រភព​ព័ត៌មាន​មួយ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​និយាយប្រាប់ គេហទំព័រ​យើង ឲ្យបាន​ដឹង​ថ្មីៗ​នេះ​ថា កាលពី​ចុងឆ្នាំ​២០១៣ ជិត​ឈាន​ចូល​ឆ្នាំ​២០១៤ លោក កាន ឈុន​ទី ដែល​បាន​កាន់កាប់ ក្ដោប​ក្ដាប់​តួនាទី​ដុះ​ស្លែ ជាច្រើន​ឆ្នាំ​មកហើយ ជា​ប្រធាន​អគ្គិសនី ចាក់អង្រែ​ក្រោម​នោះ ក៍​ធ្លាប់​ត្រូវ​បាន​អង្គភាព ប្រឆាំង​អំពើពុករលួយ នាំខ្លួន​ទៅ​សួរចម្លើយ ម្ដង​រួចមកហើយ​ដែរ ពាក់ព័ន្ធ​នឹង​ការប្រព្រិត្ត អំពើពុករលួយ​... ជាពិសេស​ការបង្កើតឲ្យមាន ភាពមិនប្រក្រតី​មួយចំនួន នៅក្នុង​អង្គភាព​អគ្គិសនី ចាក់អង្រែ​ក្រោម ដូច​ជា​ការ​តម្លើង​អំពែរ ឬ​កុងទ័​រភ្លើង​ដើ​រលឿន ដើម្បី​កិបកេង​យក ផលប្រយោជន៍​ផ្ទាល់ខ្លួន ជាដើម ។​

​ប៉ុន្តែ​បែប​ទំនងជា ដោយសារតែ​លោក កាន ឈុន​ទី ពូកែ​ខាង​ទំនាក់ទំនង ឲ្យមាន​ការជួយ​ធ្វើ អន្តរាគមន៍​ពី​មន្ត្រីៗ អ្នកមាន​អំណាច​ជាច្រើន​នាក់ ដើម្បី​ឲ្យបាន​រួច​ខ្លួន ពី​ការ​ប្រឈម​នានា ចំពោះ​មុខ​ច្បាប់​នោះ បាន​ធ្វើឲ្យ​លោក កាន ឈុន​ទី ដែល​មាន ​លុយ​ច្រើន និង​មាន​ខ្នងបង្អែក​ក្រាស់ឃ្មឹក​នេះ នៅតែ​មាន​សេរីភាព ក៍​ដូចជា​ការកាន់កាប់ ក្ដោប​ក្ដាប់​មុខតំណែង​ខ្លាញ់ យ៉ាង​សង្ហា​បន្ត​ទៀត​ដដែល​... ដែល​អាច​បកប្រែ​មក​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិន​អាចមាន​លទ្ធភាព​អ្វី ប៉ះពាល់​ដល់​លោក​នាយ កាន ឈុន​ទី ដ៍​មហិមា​នោះ​បាន​ឡើយ ។

​ប្រភព​បាន​ប្រាប់ ឲ្យដឹង​បន្ថែម​ទៀត​ថា លោក កាន ឈុន​ទី បាន ​ឡើង​កាន់កាប់​តួនាទី ជា​ប្រធាន​អគ្គិសនី ចាក់អង្រែ​ក្រោម​នោះ តាំងពី​ក្រោយ​ពេល​ដែល អតីត​លោក​ប្រធាន​មុន ត្រូវបាន​គេ​បាញ់ប្រហារ ឲ្យក្លាយ​ជា​ជនពិការ​មក​ម្លេះ​... ពោល​គឺ​គាត់ (​កាន ឈុន​ទី​) បាន​ធើ​មេ​អគ្គិសនី ចាក់អង្រែ​ក្រោម ឡើង​ដុះ​ស្លែ​ទៅហើយៗ រហូតមកដល់​ពេលនេះ បាន​និង​កំពុង​ធ្វើឲ្យ​លោក កាន ឈុន​ទី មាន​ទ្រព្យសម្បត្តិ​យ៉ាងច្រើន ស្ដុកស្ដម្ភ​មហាសាល ដែល​ផ្ទុយស្រឡះ​ទាំងស្រុង ដូច​មេឃ​និង​ដី ពី​ប្រាក់ខែ​ជា​មន្ត្រីរាជការ ។ មាន​អ្នកខ្លះ​ថា លោក កាន ឈុន​ទី បាន​កាន់កាប់​តំណែង​ដុះ​ស្លែ ជា​ប្រធាន​អគ្គិសនី ចាក់អង្រែ​ក្រោម និង​អាច​ធ្វើ​ភ្លៀង​ផ្គរ បាន​តាម​អំពើ​ចិត្ត ទៅ​លើ​អ្នកប្រើប្រាស់ ប្រព័ន្ធ​អគ្គិសនី​នោះ ព្រោះ​តែ​គាត់ (​កាន ឈុន​ទី​) មាន​ឯកឧត្តម រដ្ឋមន្ត្រី ស៊ុយ សែម និង​ឯកឧត្តម កែវ រតនៈ ប្រធាន​អគ្គិសនី​កម្ពុជា EDC ធ្វើ​ជា​ខ្នងបង្អែក ដ៍​រឹងមាំ​ខ្លាំងក្លា​...​។​

​ ចំណែកឯ​បុគ្គលិក មន្ត្រីៗ​ថ្នាក់ក្រោម ដែល​បម្រើ​ការងារ នៅ​អង្គភាព​អគ្គិសនី ចាក់អង្រែ​ក្រោម ក៍​បាន​នាំគ្នា​និយាយថា តាំងពី​បាន​ឡើងកាន់តំណែង ជា​ប្រធាន​អគ្គិសនី ចាក់អង្រែ​ក្រោម កាលណា​មក​លោក កាន ឈុន​ទី តែងតែ​ដឹកនាំ​តាមបែប ការិយាធិបតេយ្យ បក្ខពួកនិយម ក្រុម​គ្រួសារនិយម និង​ប្រព្រិត្ត​អំពើ ពុករលួយ​ពួយ​រលីង បម្រើ​ផលប្រយោជ​ផ្ទាល់ខ្លួន តែ​គ្នីគ្នា​គាត់​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ ដោយ​មិន​សូវ​គិតគូរ យកចិត្តទុកដាក់ ពី​ផលប្រយោជន៍​រួម​ឡើយ ។ បុគ្គលិក​ភាគច្រើន នៅក្រោម​ឱវាទ មិន​ពេញចិត្ត​នឹង ការដឹកនាំ​របស់​បុគ្គ​ល កាន ឈុន​ទី នោះទេ​... ដែល​បញ្ហា​នេះ​ពួកគាត់ សំណូមពរ​ឲ្យ ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ជាពិសេស ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​រ៉ែ និង​ថាមពល ព្រម​ទាំ​ឯកឧត្តម កែវ រតនៈ ប្រធាន​អគ្គិសនី​កម្ពុជា EDC ត្រូវតែ​ចាត់ការ ដក​តួនាទី​លោក កាន ឈុន​ទី ដាក់​មន្ត្រី​ថ្មី​ជំនួស​វិញ ទើប​ជា​ការចូលរួម អនុវត្ត​គោលនយោបាយ កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល ឲ្យបាន​ល្អ​ប្រសើរ​... ។

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន ដូច​ខាងលើ​នេះ គេហទំព័រ​យើង បាន​ព្យាយាម​ទៅ​ជួប ដើម្បី​សុំ​ការបំភ្លឺ​ពី​លោក កាន ឈុន​ទី ដល់​ទី​កន្លែង​អគ្គិសនី ចាក់អង្រែ​ក្រោម ជាច្រើន​ដង​មក​ហើយ​... តែ​គេ​ថា លោក​ប្រធាន កាន ឈុន​ទី មិនសូវ​ទៅ​អង្គុយ ធ្វើការ​នៅ​អុ​ហ្វ៊ី​សទេ ។ គេហទំព័រ​យើង ក៍​តែង​បាន​ព្យាយាម ទូរស័ព្ទ​ជាច្រើន​ដង ទៅ​លោក​ប្រធាន កាន ឈុន​ទី តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ២៦ ៧៨ ៧៨ ដើម្បី​សុំ​ការបំភ្លឺ ជុំវិញ​ព័ត៌មាន​នេះ ក៍​មិន​អាច​ទាក់ទង​បាន នៅឡើយ​ដែរ​...៕ (​ដោយ​៖ ប្រស្នា រក្សា​សិទ្ធិ ហាម​ចម្លង ផ្សព្វផ្សាយ​បន្ត​)
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2278ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2839ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2516ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2706ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 2920ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 259
ម្សិលមិញ : 527
សរុប : 919845
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com