ថ្ងៃ អាទិត្យ ទី 22 ខែ កញ្ញា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
​មេបញ្ជាការវរៈ ​​៥១៥ ឃួន ជឿន កូនចៅ ប៊ុន សេង បណ្ដោយឲ្យមាន​ការ លួចលាក់​ស្តុប​ពលករ​ខ្មែរ ឆ្លងដែន​ខុសច្បាប់​ទៅ​ថៃ​ តាមច្រករបៀងសម្ងាត់
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3120ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរង កងទ័ពជើងគោក និង​ជា​មេបញ្ជាការ យោធភូមិ​ភាគ​៥ បាន​តែងតាំង​ឲ្យ លោក​វរសេនីយ៍ទោ ឃួន ជឿន ឡើង​ធ្វើ​ជា​មេបញ្ជាការ​ថ្មី នៃ​វរ​សេនា​តូច​លេខ​៥១៥ កាលណា​មក ។ 

​ប្រភព​បាន​ប្រាប់​មក​ថា បទល្មើស​ដែល​កើតមាន នៅក្នុង​ភូមិសាស្ត្រ គ្រប់គ្រង​ដោយ លោក​វរសេនីយ៍ទោ ឃួន ជឿន មេបញ្ជាការ​ថ្មី នៃ​វរ​សេនា​តូច លេខ​៥១៥​នោះ មានដូចជា ការ​បណ្ដោយ​ឲ្យមាន ការនាំចេញ​-​នាំចូល នូវ​ទំនិញគេចពន្ធ​ខុសច្បាប់ តាម​ច្រករបៀង​នានា ពី​កម្ពុជា​ឆ្លង​ទៅ​ថៃ និង​ពី​ថៃ​ចូល​មក​កម្ពុជា យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការបង្ក្រាប ទប់ស្កាត់​សោះឡើយ ។ ជាងនេះទៅទៀត ក៍​មាន​ការឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ ក្នុងការ​លួចលាក់ ដឹកជញ្ជូន​ពលករ​ខ្មែរ រាប់សិប​នាក់​ទាំង​ហ្វូងៗ ឆ្លង​តាម​ច្រករបៀង សម្ងាត់​មួយ​ឈ្មោះ «​ដើម​ចារ​» យក​ទៅ​ស្តុក​ទុក នៅក្បែរៗ​តំបន់​នោះ ដើម្បី​រង់ចាំ​ឲ្យ​ពួកថៃ យក​រថយន្ត​មក​ដឹកជញ្ជូន ក្រុម​ពលករ​ខ្មែរ​ទាំងនោះ បន្ត​ចូល​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​ទៀតផង ។​

​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៤ កន្លងមកនេះ ភ្នាក់ងារ​អ្នកយកព័ត៌មាន គេហទំព័រ CRN «​បង្រួបបង្រួម​ជាតិ​» បាន​ទៅ​ផ្ដិត​យក​រូបភាព ក្រុម​ពលករ​ខ្មែរ​ទាំង​ហ្វូងៗ ដែល​ត្រូវបាន​គេ​ដឹក យក​ទៅ​ស្តុក​ទុក​នៅ​ក្បែរ ច្រករបៀង​សម្ងាត់​ឈ្មោះ «​ដើម​ចារ​»... ហើយ​ត្រូវបាន​គេ​យក​រថយន្ត​ថៃ  មក​ដឹក​ពលករ​ខ្មែរ​ទាំងនោះ បន្ត​ចូល​ទៅ​ប្រទេស​ថៃ យ៉ាង​រលូន​បំផុត គ្មាន​ការទប់ស្កាត់ ពី​សមត្ថកិច្ច​ប្រចាំការ នៅក្នុង​ភូមិសាស្ត្រ​នោះឡើយ ។​

​បើ​តាម​ សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅ​ចំណុច​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ស្ថិតនៅ​តំបន់ «​ប៉ុស្តិ​គុម្ភ​ឬ​ស្សី​» ដែល​មានឈ្មោះ សុខ ចំរើន ហៅ ជ័យ ជា​អ្នកទទួលខុសត្រូវ ក្នុងការ​ល្បាត​ត្រួតពិនិត្យ នៅតាម​បណ្ដោយ​ផ្លូវលំ ពី​ភូមិ​អូរ​បី​ជាន់ ទៅ​ភូមិ​ព្រៃ​ចាន់ ចំណុះ​ឲ្យ​ល្បាត​២ នៃ​វរ​រៈ​៥១៥​នោះ មានការ​លួចលាក់ បង្កើតឡើង​នូវ​ច្រក​សម្ងាត់ មួយ​កន្លែង​ឈ្មោះ «​ច្រក​ដើម​ចារ​» នៅ ​ជាប់​ព្រំប្រទល់ ភូមិ​ណូន​ម៉ាក់​មុន ស្រុក​គោក​ស៊ួង ខេត្ត​ស្រះកែវ នៃ​ប្រទស​ថៃឡង់ដ៍ ។ ច្រក​សម្ងាត់​បំបែក​ថ្មី ឈ្មោះ​ដើម​ចារ​នោះ ត្រូវបាន​គេ​ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ ដឹក​ពលករ​ខ្មែរ​ចំណាកស្រុក រាប់សិប​នាក់​យក​ទៅ​លាក់ទុក នៅ​ក្បែរ​ច្រក​សម្ងាត់​ខាងលើ ដោយ​មាន​ឈ្មោះ ជា ជា ​អ្នកទទួលខុសត្រូវ ក្នុង​ការទំនាក់ទំនង​ជាមួយ​ថៃ ដើម្បី​យក​រថយន្ត   មក​ដឹកជញ្ជូន​បន្ត ពី​កន្លែង​សម្ងាត់​នោះ ជាបន្តបន្ទាប់ ស្ទើររាប់មិនអស់ (សូមមើលឲ្យបានច្បាស់ ដូចមាននៅក្នុងរូបភាព ខាងក្រោមនេះទៅចុះ) តើពិត ឬមិនពិត?...។​

​សេចក្ដីរាយការណ៍ បាន​បន្តទៀតថា អ្នកយក​ព័ត៌មាន គេហទំព័រ CRN «​បង្រួបបង្រួម​ជាតិ​» បាន ​ទៅ​ផ្ដិត​យក​រូបភាព ឃើញ​ឡាន​ថៃ​ចំនួន ២​គ្រឿង និង​ឡាន​តាក់ស៊ី​ខ្មែរ​ចំនួន ១​គ្រឿង កំពុង​នាំ​គ្នា​ដឹកជញ្ជូន ក្រុម​ពលករ​ខ្មែរ​នៅ​កន្លែង ច្រក​សម្ងាត់​ថ្មី​ដើម​ចារ​នោះ ដោយ​មាន​ថៅកែ​ថៃ មក​រាប់​ក្បាលមនុស្ស យក​លុយ​ក្នុង​ម្នាក់ៗ ២៥០០ បាត ។ ខណៈ​ដែល​អ្នកយកព័ត៌មាន​យើង កំពុង​ថត​ផ្ដិត​យក​រូបភាព​នោះដែរ ស្រាប់តែ​មាន​មេខ្យល់​ម្នាក់ បាន​ជិះ​ម៉ូតូ​ទៅ​ប្រាប់​តម្រួត​ថៃ ដែល​ប្រចាំការ​នៅ​ប៉ុស្តិ​របស់​គេ នៅ​បណ្ដោយ​ថ្នល់​ខ្មៅ​ថៃ... ហើយមួយសន្ទុះ​ក្រោយមក តម្រួត​ថៃនោះ ​ក៍​បាន​ជិះ​ម៉ូតូ​មក​ឈប់ នៅលើ​ដី​របស់​គេ​ប្រហែល ៥០​ម៉ែត្រ ពី​កន្លែង​លួចលាក់ ស្តុក​ទុក​ពលករ​ខ្មែរ​... ប្រមាណ​ជា ៥​នាទី តម្រួត​ថៃ​នោះ ក៍​វិលត្រឡប់​ទៅវិញ ។​

​បន្ថែម​ពីលើ​នោះ ក៍​មាន​សេចក្ដីរាយការណ៍ មក​ប្រាប់​ការិយាល័យនិពន្ធ​យើង ឲ្យបានដឹងទៀតផង​ដែរ​ថា បន្ទាប់​ពី​អ្នកយកព័ត៌មាន គេហទំព័រ CRN «​បង្រួបបង្រួម​ជាតិ​» បាន​ថត​ផ្ដិត​យក​រូបភាព ជាក់ស្ដែង​នោះ​រួចហើយ ស្រាប់តែ​មាន​មន្ត្រី​ខិលខូច ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នោះ (​សុំ​លាក់​ឈ្មោះ​ទុក​សិន​) បាន​និយាយ​គម្រាមកំហែង ដោយ​ឥត​សម​ហេតុផល មកលើ​អ្នកយកព័ត៌មាន​យើង​ថា​... បាន​ចូល​ទៅ​កន្លែង ហាមឃាត់​របស់គេ​... អាច​ធ្វើឲ្យ​មាន​ការប៉ះពាល់ ដល់​ទំនាក់ទំនង​ល្អ រវាង​កម្ពុជា​-​ថៃ​... ! Sic !

​ប៉ុន្តែ​នៅពេលដែល អ្នកយកព័ត៌មាន​យើង បាន​សួរ​តប​ទៅ​វិញ​ថា​... បើ​កន្លែងនោះ ជាតំបន់​ហាមឃាត់​... ម៉េច​ក៍​បណ្ដោយឲ្យ មាន​ពលករ​ខ្មែរ​ទាំង​ហ្វូង ឆ្លងដែន​ទៅ​ថៃ​ខុសច្បាប់ តាម​កន្លែង​សម្ងាត់​នោះ ដោយ​គ្មាន​ការបង្ក្រាប ទប់ស្កាត់​សោះ​អញ្ចឹង​...? ដល់​ដាក់​ចំ​ត្រង់ ចំណុច​រសើប​បែប​នេះ ធ្វើឲ្យ​មន្ត្រី​ខិលខូ​ចនោះ ស្ងាត់​បាត់មាត់ឈឹង គ្មាន​ពាក្យ​អ្វី​តបត​ឡើយ​...​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ គេហទំព័រ​យើង នៅ​មិនទាន់​អាចទាក់ទង សុំ​ការបំភ្លឺ​ពី​លោក ឃួន ជឿន មេបញ្ជាការ​ថ្មី នៃ​វរ​សេនា​តូច​លេខ​៥១៥ នោះ​បាន​នៅឡើយ​ទេ ។ ចំណែកឯ ឯកឧត្តម ​ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការ យោធភូមិ​ភាគ​៥ និង​ឯកឧត្តម គោ ស៊ុំ​សារឿ​ត អភិបាល​ថ្មី ខេត្ត​បន្ទាយមានជ័យ ក៍​គេហទំព័រ​យើង នៅ​មិនទាន់​អាចទាក់ទង សុំ​ការបំភ្លឺ​បាន​នៅឡើយ​ដែរ​... ដោយសារតែ លេខ​ទូរស័ព្ទ​ពួកគាត់ មិន​អាច​ហៅចូល​បាន​...​។

​គួរ​រម្លឹក​ត្រួសៗ​ថា ជាញឹកញាប់កន្លងមក សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ក៍​ដូចជា​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ការពារជាតិ និង​ឯកឧត្តម ​ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការ យោធភូមិ​ភាគ​៥ ព្រមទាំង​ឯកឧត្តម គោ ស៊ុំ​សារឿ​ត អភិបាល ​ថ្មី ខេត្ត​បន្ទាយមានជ័យ តែងតែ​បាន​ដាក់បទបញ្ជា យ៉ាងតឹងរ៉ឹង ម៉ឺងម៉ាត់បំផុត  ឲ្យអស់​លោកទាំងឡាយ ជាមេបញ្ជាការ​យោធា ដែល​មាន​តួនាទីប្រចាំការ ​នៅ​តាមតំបន់​ព្រំដែន​នានា ត្រូវតែ​សហការ​គ្នា បង្ក្រាប​ទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ ឲ្យមាន​ប្រសិទ្ធភាព ដោយ​មិន​ត្រូវ​យក តួនាទី​របស់​ខ្លួន ទៅ​ឃុបឃិត​ឲ្យមាន ការប្រព្រិត្ត​បទល្មើស​នោះឡើយ​... ហើយ​បើ​មន្ត្រី​យោធា​ណា នៅតែ​ហ៊ាន​ប្រព្រិត្ត ផ្ទុយ​ពី​បទ​បញ្ជា​នេះ ត្រូវតែ​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់ ដោយ​ខ្លួនឯង និងដោយមិនអាច លើកលែងបានឡើយ​...៕ ដោយ​៖ ស្ទាំង​ស (​រក្សា​សិទ្ធិ​គ្រប់បែបយ៉ាង និង​ហាម​ចម្លង ផ្សព្វផ្សាយ​បន្ត​)

ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 155ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2463ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3033ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2719ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2866ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3120ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 296
ម្សិលមិញ : 382
សរុប : 977341
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com