ថ្ងៃ សុក្រ ទី 24 ខែ ឩសភា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
សៅ ប៊ុន​រិទ្ធ ចាត់តាំងឲ្យ ​សំ សីហា, ទឹម យ៉ា​ឌី និង​ លាក់ រ​មនា ធ្វើព្យុះភ្លៀង នៅ​ច្រក​ទ្វារ​អន្តរជាតិ​-​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋ ក្ដៅក្រហាយខ្លាំងឡើងៗ និងបន្ទោសថ្នាក់លើ
ផ្សាយនៅថ្ងៃទី: 19-04-2014, ចំនួនអ្នកអាន 2462ដង
​បន្ទាយមានជ័យ​៖ តាម​ព័ត៌មាន​មួយចំនួន បានឲ្យដឹងថា នៅ​ច្រក​ទ្វារ អន្តរជាតិ​-​ប៉ោយ​ប៉ែត បើ​តាម​ការកត់សម្គាល់ ក្នុង​មួយ​ថ្ងៃៗ មាន​ប្រជាពលរដ្ឋ​ខ្មែរ  ធ្វើ​ចំណាកស្រុក ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​ត្រូវ​ធ្វើ​ប័ណ្ណឆ្លងដែន មាន​ចំនួន​រហូត​ដល់​ទៅ រាប់រយ​ពាន់​នាក់​ឯណោះ ។ ក្នុងចំណោម​នោះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ ធ្វើ​ចំណាកស្រុក មកពី​ខេត្ត​ឆ្ងាយ​... ដោយសារ​ហេតុ​ថា មិនមែន​មាន​តែ ប្រជាពលរដ្ឋ រស់​នៅ​ជាប់​ព្រំដែន ទើប​អាច​ធ្វើ​ប័ណ្ណ ឆ្លងដែន​បាន​នោះទេ ពោល​គឺ ប្រជាពលរដ្ឋ ធ្វើ​ចំណាកស្រុក មកពី​ខេត្ត​ឆ្ងាយ ក៍​អាចធ្វើ​ប័ណ្ណ ឆ្លងដែន​បានដែរ ឲ្យតែ​មាន​លុយ ប្រគល់​ឲ្យ​មន្ត្រីៗ ប៉ូលីស​អន្តោរ​ប្រវេ​ស​ន៏ ប្រចាំ​នៅ​ច្រកទ្វារ អន្តរជាតិ​-​ប៉ោយ​ប៉ែត ក្រោម​ការគ្រប់គ្រង​ដោយ​លោក សៅ ប៊ុន​រិទ្ធ ជា​ប្រធាន​ដុះ​ស្លែ​នោះ ។​

​ ប្រភព​បាន​ប្រាប់ថា មន្ត្រីៗ​ប៉ូលីស​អន្តោរ​ប្រវេ​ស​ន៏ នៅ​ច្រក​ទ្វារ​អន្តរជាតិ​-​ប៉ោយ​ប៉ែត តែង​បាន​ឃុបឃិត ជាមួយ​ក្រុម​មេខ្យល់​មួយចំនួន តាមរយៈ​ការលួចបន្លំ​ឈ្មោះ ដោយ​ដាក់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចំណាកស្រុក មកពី​បណ្ដា​ខេត្ត​ឆ្ងាយៗ​ថា ជា​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ដើម្បី​ទទួលបាន សិទ្ធិ​ស្រប​ច្បាប់ ក្នុងការ​ធ្វើ​ប័ណ្ណឆ្លងដែន ។ ប៉ុន្តែ​ពួកគាត់ (​ប្រជាពលរដ្ឋ​ឆ្ងាយៗ​) ដែល​ចង់បាន​ប័ណ្ណឆ្លងដែន​នោះ ត្រូវតែ​ចំណាយលុយ​ចាប់ពី ១០០០​បាត (​មួយ​ពាន់​បាត​) ទៅ ១២០០​បាត (​មួយ​ពាន់​ពីរ​រយ​បាត​) ឬ ១៥០០​បាត (​មួយ​ពាន់​ប្រាំ​រយ​បាត​) ក្នុង​ម្នាក់ៗ ទើប​អាច​ធ្វើបាន​... អត់​មាន​បញ្ហា​ឡើយ ។​

​ទង្វើ​ដូច​ ខាងលើ​នេះ ត្រូវ​ប្រជាពលរដ្ឋ នាំគ្នា​និយាយ​រិះគន់ថា ជា​ទង្វើ​ដ៍​គឃ្លើន​មួយ ប្រឆាំង​ទាំងស្រុង ទៅ​នឹង​អនុក្រិត្យ របស់​ក្រសួង​មហាផ្ទៃ​... ព្រោះថា យោង​តាម​អនុក្រិត្យ​លេខ ៦៨ របស់​ក្រសួង​មហាផ្ទៃ បានកំណត់​ឲ្យ​យក ថ្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន ពី​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ម្នាក់ៗ​ត្រឹមតែ ២០០០០​រៀល (​ពីរ​ម៉ឺន​រៀល​) ប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ក្រុម​ប៉ូលីស​អន្តោ​ប្រវេ​ស​ន៏ ប្រចាំ​នៅ​ច្រកទ្វារ អន្តរជាតិ​-​ប៉ោយ​ប៉ែត ក្រោម​ការគ្រប់គ្រង អំណាច​ដោយ​លោក ​សៅ ប៊ុន​រិទ្ធ ជា​មេកោយ​ដ៍​មហិមា បែរជា​យក​ថ្លៃ​ហួស ពី​រដ្ឋ​បាន​កំណត់ ប្រៀប​ដូច​សង្កត់ក ដកស្លាប​ប្រជាពលរដ្ឋ ក្រីក្រ​អត់ឃ្លាន​ទៅវិញ ។​

​ ប្រភព​បាន​បញ្ចាក់​ថា បើ​ប្រជាពលរដ្ឋ រស់​នៅ​ជាប់​ព្រំដែន គឺ​គេ (​ប៉ូលីស​អន្តោ​ប្រវេ​ស​ន៏​) ដាក់​កំណត់​យក​លុយ​ពី  ៣៥០​បាត ទៅ​៤៥០​បាត គិត​ជា​លុយ​ខ្មែរ ជិត​ស្មើនឹង ៥០,០០០​រៀល (​ប្រាំមឺ​នរៀល​) ទៅ ៦០,០០០​រៀល (​ប្រាំមួយមឺ​នរៀល​) ។ ក្រៅពីនេះ ក៍មាន​បង់​សេវា ថ្លៃ​រូបថត​ចំនួន ៥៥​បាត និង​ថ្លៃ​បំពេញ​ឯកសារ ២០​បាត ផ្សេង​ទៀត​ផង​ដែរ សម្រាប់​ពលរដ្ឋ​ម្នាក់ៗ ។ បន្ថែម​ពីលើ​នេះ ការ​បន្ត​សុពលភាព​ប័ណ្ណ ត្រូវបាន​គេ​កំណត់ ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ គឺ​ត្រូវ​បង់​លុយ​ចំនួន ៧០​បាត ធ្វើឲ្យ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចំណាកស្រុក ទៅ​រក​ការងារ​ធ្វើ នៅក្នុង​ប្រទេស​ថៃ កាន់តែ​ជួប​ការ លំបាក​ខ្លាំង​ឡើងៗ និង​សម្ដែង​ការខឹង សម្បារ​ខ្លាំង​ឡើងៗ​ដែរ ចំពោះ​ក្រុម​ប៉ូលីស អន្តោ​ប្រវេ​ស​ន៏ ប្រចាំ​នៅ​ច្រកទ្វារ អន្តរជាតិ​-​ប៉ោយ​ប៉ែត ដែល​ការ​ខឹងសម្បារ​ខ្លាំង​ឡើងៗ ពី​សំណាក់​ប្រជាពលរដ្ឋ​នេះ ក៍​អាច​ធ្វើឲ្យ​ប៉ះពាល់ មិន​តិច​ទេ​ដល់ កិត្តិយស​របស់ ថ្នាក់ដឹកនាំ​កំពូលៗ ក៍​ដូចជា​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ  ឬ​អគ្គស្នងការ នគរបាលជាតិ ។​

​មាន​ប្រភព​មួយចំនួនទៀត ក៍​បាន​បង្ហើប​ឲ្យដិងថា ក្រុម​ប៉ូលីស​អន្តោ​ប្រវេ​ស​ន៏ ច្រកទ្វារ​អន្តរជាតិ​-​ប៉ោយ​ប៉ែត ក្រោម​ការគ្រប់គ្រង អំណាច​របស់​លោក សៅ ប៊ុន​រិទ្ធ មិន​ត្រឹមតែ​គាបសង្កត់ ទៅ​លើ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ចំណាកស្រុក​ប៉ុណ្ណោះ​ទេ គឺ​ពួគេ​ថែមទាំង បាន​ចាត់តាំង​មន្ត្រី ជំនិតៗ​របស់ខ្លួន ឲ្យ​ដាក់​កុងត្រូលជជុះ ប្រមូល​លុយ​ពី​កម្មករ  អូស​រទេះដឹក​ត្រី និង​ខោ​អាវ​គី​ប ព្រម​ទាំង​ទំនិញ​ផ្សេងៗ យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​អៀនខ្មាស់​សោះ ។ ក្នុងនោះ គេ​កត់សម្គាល់ឃើញ នៅត្រង់​ចំណុច​រង្វង់​មូល ប៉ូលីស​អន្តោ​ប្រវេ​ស​ន៏ តែង​ដាក់​កុងត្រូលជជុះ ជា​ប្រចាំ​រាល់ថ្ងៃ ចាំ​គាប​ប្រមូល​លុយ ពី​កម្មករ​អូស​រទេះ ដឹក​ឥ​វ៉ាន់​ពី​ប៉ោយ​ប៉ែត ចូល​ទៅ​ប្រទេស​ថៃ ដែល​ឥ​វ៉ាន់​ទាំងនោះ មានដូចជា​៖ ត្រី ខោអាវ​គីប​ជជុះ និង​ទំនិញ​ផ្សេងៗ ជាច្រើន​មុខ​ទៀត​...​។​

​បើ​តាម​ ការអះអាង ពី​ក្រុម​កម្មករ​អូស​រទេះ បាន​និយាយ​ប្រាប់​ថា ក្នុង​មួយ​រទេះ ពួកគេ​(​កម្មករ​) ត្រូវ​បង់លុយ​ពី ៣០,០០០​រៀល (​បី​ម៉ឺន​រៀល​) ទៅ ៥០,០០០​រៀល (​ប្រាំ​ម៉ឺន​រៀល​) និង​ពេលខ្លះ​ឈានដល់ ១០០,០០០​រៀល (​ដប់​ម៉ឺន​រៀល​) ក៍​មាន​ជា​ញឹកញាប់​ដែរ  ទៅតាម​ទំនិញ​តិច ឬ​ច្រើន និង​ស្រេច​ទៅតាម ការទាមទារ​ពី អស់លោក​ក្រុម ប៉ូលីស​អន្តោ​ប្រវេ​ស​ន៏ ច្រកទ្វារ​អន្តរជាតិ​-​ប៉ោយប៉ែ​ត​នោះ ។ លើសពីនេះ ក្រុម​ប៉ូលីស​របស់លោក សៅ ប៊ុន​រិទ្ធ ក៍​បាន​និង​កំពុង ដាក់​កុងត្រូលជជុះ  នៅ​ប៉ុស្ពិ៏​ត្រង់ចំណុច ផ្លូវ​ដើម​ពុទ្ទ្រា ខាងជើង​ច្រកទ្វារ អន្តរជាតិ​-​ប៉ោយ​ប៉ែត ប្រហែល​ប្រាំ​រយ​ម៉ែត្រ ដើម្បី​ប្រមូល​លុយ​ពី អ្នករកស៊ី​ទំនិញ​ខុសច្បាប់ ពី​ខ្មែរ​ទៅ​ថៃ ឬ​ពី​ថៃ​មក​ខ្មែរ​ទៀតផង ។​

​សេចក្ដីរាយការណ៍ ក៍​បាន​បង្ហើប​ប្រាប់​ដែរ​ថា លោក​ប្រធាន សៅ ប៊ុន​រិទ្ធ បាន​ចាត់តាំង​មនុស្យ​ជំនិតៗ ៣​នាក់  នៅក្រោម​ក្លៀក​របស់លោក ឲ្យធ្វើ​ជា​អ្នក​ក្តោប​ក្តាប់ ប្រភព​ចំណូល​ទាំងអស់ ដែល​បានមកពី ការរៀបចំ​ឡើង ដោយ​ក្រុម​ខ្លួន មួយ​ក្ដាប់​តូច​នោះ ។ មនុស្ស​ជំនិតៗ​ទាំង ៣​នាក់ នោះ​រួមមាន​៖ ទី​១-​ឈ្មោះ សំ សីហា គ្រប់គ្រង​ផ្នែក ផ្តល់​ប័ណ្ណឆ្លងដែន​, ទី​២-​ឈ្មោះ ទឹម យ៉ា​ឌី មាន​ឋានៈ​ជា អនុប្រធាន​ច្រក គ្រប់គ្រង​ផ្នែក ប្រមូល​ចំណូល​ទូទៅ និង​ទី​៣-​ឈ្មោះ លាក់ រ​មនា គ្រប់គ្រង​ផ្នែក រដ្ឋបាល និង​ហិរញ្ញវត្ថុ ។ ប្រភព​ចំណូល​ដែល ប៉ូលីស​អន្តោ​ប្រវេ​ស​ន៏ ច្រកទ្វារ​អន្តរជាតិ​-​ប៉ោយ​ប៉ែត តែង​ប្រមូលបាន ក្នុង​១​ថ្ងៃៗ បាន​រាប់​លាន​រៀល​... មិនដឹង​ជា​ពួកគេ យកទៅ​ដាក់​ចូល  ក្នុង​ប្រអប់​ថវិកាជាតិ ឬក៏​យ៉ាងណា​ឡើយ ដែល​ករណី​នេះ ទាមទារ​ឲ្យ​លោក​ផ្កាយ​២ ពិន ពិសិដ្ឋ  ប្រធាន​នាយកដ្ឋាន នគរបាល​អន្តោ​ប្រវេ​ស​ន៏ ក្រសួងមហាផ្ទៃ ក៏ដូចជា​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរតែ​មាន​ការត្រួតពិនិត្យ ឲ្យបាន​ម៉ត់ចត់ ល្អិតល្អន់​បំផុត ចៀសវាង​កុំឲ្យ ពួក​មន្ត្រីៗ​ខិលខូច មួយ​ក្ដាប់​តូច​នាំគ្នា ប្រព្រិត្ត​អំពើ​ពុករលួយ​... ធ្វើឲ្យ​ប្រជាពលរដ្ឋ ខឹងសម្បារ​ខ្លាំង​ឡើងៗ​ផង និង​ធ្វើឲ្យប៉ះពាល់ ដល់​កិត្តិយស​ដ៍​ខ្ពង់ខ្ពស់​របស់ ថ្នាក់ដឹកនាំ​កំពូលៗ​នោះ​ផង ។

ព័ត៌មានខាងលើនេះ គេហទំព័រយើង នៅមិនទាន់បាន ទំនាក់ទំនងសុំការបំភ្លឺពីលោក សៅ ប៊ុន​រិទ្ធ និងអ្នកពាក់ព័ន្ធផ្សេងទៀត បាននៅឡើយទេ... ៕ ដោយ​៖ ចិ​ត្រា​

 

ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2278ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2840ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2517ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2707ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 2921ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 304
ម្សិលមិញ : 527
សរុប : 919890
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com