ថ្ងៃ ព្រហស្បតី ទី 21 ខែ វិច្ចិកា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ក្រុមហ៊ុន​បុរី ប៉េង ហួត នៅតាងៅបឹងស្នោ បូមខ្សាច់រាប់ឆ្នាំ លុបបឹងធម្មជាតិ ចាក់ដីខ្ពស់ជាងផ្ទះប្រជាពលរដ្ឋ... អាជ្ញាធរ ធើអត់ឃើញ អត់ដឹង និងអត់ឮ
ផ្សាយនៅថ្ងៃទី: 19-02-2014, ចំនួនអ្នកអាន 3593ដង
​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ រស់នៅ​តំបន់​បឹង​ស្នោ  ស្ថិតនៅ​ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ បាន​និង​កំពុង​នាំ​គ្នា និយាយ​រិះគន់​ធ្ងន់ៗ ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន តាំងពី​ថ្នាក់លើ​កំពូលៗ ដល់​ថ្នាក់ក្រោម ដែល​បាន​បណ្ដោយ​ឲ្យ​ឈ្មួញឯ​កជ​ន បូម​ខ្សាច់​ពី​ទន្លេ យក​ទៅ​ចាក់​បំពេញ បឹងបួរ​នៅ​ម្ដុំ​នោះ ធ្វើជា​កម្មសិទ្ធិ​បុគ្គល និង​បក្ខពួក​មួយ​ក្ដាប់​តូច​ស្ទើរ​អស់​... ធ្វើឲ្យ​ធ្វើឲ្យ​ពួក​គាត់​ទទួល​រង នូវ​ការលិចលង់ ខួបប្រាំងខួបវស្សា ដោយសារតែ​ការ​ជ្រាប​ទឹក ពី​ការ​បូម​ខ្សាច់​នោះ​ផង និង​ដោយសារ​តែ​លែង​មាន​បឹងបួរ សម្រាប់​រំដោះ​ទឹក​តទៅទៀត​ផង ព្រមទាំង​ដោយសារតែ គ្មាន​ប្រព័ន្ធ​លូ​ទឹក​ត្រឹមត្រូវ សម្រាប់​បង្ហូរ​ទឹក​ចេញ ពី​តំបន់​នោះ​ផង​ដែរ ។​

​បងប្អូន​ប្រជាពលរដ្ឋ បាន​និយាយ​ប្រាប់​ថា អ្វី​ដែល​ធ្វើឲ្យ​ពួកគាត់ កាន់តែ​នឹក​ហួសចិត្ត​យ៉ាង​ខ្លាំង​នោះ​គឺ ក្រៅ​ពី​អាជ្ញាធរ​បាន​បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ បូម​ខ្សាច់​ចាក់​លុប​បឹង​ធម្មជាតិ យក​ទៅ​ធ្វើជា​កម្មសិទ្ធិ  ធ្វើឲ្យ​អស់​អាង​ស្តុក​ទឹកត​ទៅ​ទៀត និង​ធ្វើឲ្យ​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា​រួចហើយ  អាជ្ញាធរ សង្កាត់ / ខណ្ឌ / រាជធានី ហាក់​មិន​យកចិត្តទុកដាក់ ក្នុងការ​ធ្វើ​ប្រព័ន្ធ​លូ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​បង្ហូរទឹក​ចេញ ពី​តំបន់​នោះទេ ។​

​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ ដែល​រស់នៅ និង​មាន​ដី​ជិត​ទីតាំង​បុរី ប៉េង ហួត បាន​បញ្ជាក់​ប្រាប់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ   ម្ចាស់​បុរី ប៉េង ហួត បាន​និង​កំពុង​បន្ត​បូម​ខ្សាច់ លាយ​ដោយ​ទឹក ចាក់​បំពេញ​បឹង​ស្នោ ក្នុង​ទំហំ​រាប់សិប​ហិកតា ធ្វើឲ្យ​បាត់បង់​រូបភាព ផ្ទៃ​បឹង​ធម្មជាតិ​អស់​ទៅហើយ ដោយ​ជំនួស​មកវិញ​នូវ ដីខ្សាច់​ដែលមាន​គំនរ យ៉ាងខ្ពស់​គរ​ដូច​ភ្នំ ត្រូវ​គេ​យក​ទៅ​ធ្វើ ជា​កន្លែង​សាងសង់ សំណង់​បុរី​ជា​វីឡា និង​ផ្ទះល្វែង លក់ដូរ​ក្នុង​តម្លៃ​រាប់ម៉ឺន និង​រាប់សែន​ដុល្លារ ដែល​ម្ចាស់​បុរី​នោះ ទទួលបាន​លុយ រាប់​លាន​ដុល្លារ យ៉ាង​សប្បាយ​ចិត្ត​បំផុត ។ ប៉ុន្តែ​ផ្ទុយទៅវិញ ផ្ទៃ​បឹង​ធម្មជាតិ ជា​ទ្រព្យសម្បត្តិ​រដ្ឋ ឬ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ ដែល​ជា​អាង​ស្តុក​ទឹក ឬ​ជា​ប្រព័ន្ធ​ជួយ​បង្ហូរទឹក ដ៍​មាន​សារប្រយោជន៍​បំផុត បែរជា​ត្រូវ​វិនាស​បាត់បង់ ដោយ​មិន​ដឹង​ជា​ទទួលបាន នូវ​គុណ​តម្លៃ​អ្វី​ជា​ថ្នូរ​មក​វិញ ចំពោះ​ប្រទេសជាតិ និង​ប្រជាពលរដ្ឋ​នោះទេ ។​

​បន្ថែម​ពីលើ​នេះ ប្រជាពលរដ្ឋ​រស់នៅ និង​មាន​ដី​នៅ​ក្បែរៗ​បុរី ប៉េង ហួត បាន​និយាយប្រាប់ ស្ទើរ​គ្រប់​គ្នា​ទៀតថា ចាប់តាំងពី​អាជ្ញាធរ បាន​អនុញ្ញាតិឲ្យ ក្រុមហ៊ុន​បុរី ប៉េង ហួត បូម​ខ្សាច់​ពី​ទន្លេ យក​ទៅ​ចាក់​លុប បឹង​ស្នោ​ធម្មជាតិ ប៉ុន្មាន​ឆ្នាំ​មកនេះ ដើម្បី​យក​ទៅ​ធ្វើ​ជា កម្មសិទ្ធិឯកជន កាលណា​មក វា​បាន​និង​កំពុង​ធ្វើឱ្យ មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ការរស់នៅ របស់​ប្រជាពលរដ្ឋ រាប់​រយ​គ្រួសារ ដូចជា​ការធ្វើ​ឲ្យ​តំបន់​នោះ ត្រូវ​ទឹក​លិចលង់​ខ្លាំងជាងគេ ខួបប្រាំងខួបវស្សា ដោយសារតែ​មាន ទឹក​ហូរ​ជ្រាប​ជា​ប្រចាំ ចេញពី​ការ​បូម​ខ្សាច់​ដាក់ ទីតាំង​ក្រុមហ៊ុន​បុរី ប៉េង ហួត រាប់​ខែ​រាប់​ឆ្នាំ​មកហើយ​នោះ ។​

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ នៅ​តំបន់​តាងៅ​បឹង​ស្នោ កំពុង​រស់​នៅ​ដូច​ក្នុង​អណ្ដូង​អ៊ីចឹង ពីព្រោះថា ខាងកើត​មាន​សំណង់​បុរី ប៉េង ហួត ដែល​គេ​ចាក់​ខ្សាច់ មាន​កំពស់​ខ្ពស់ៗ​ដូច​ភ្នំ​... ឯ​ទិស​ខាងត្បូង (​ដែល​ធ្លាប់​ជា​ផ្លូវទឹក អាច​ជួយ​បង្ហូរទឹក​ចុះ ទៅ​ក្រោម​បាន​ខ្លះៗ​) ឥឡូវ​ក៍​មាន​ក្រុមហ៊ុន ឯកជន​មួយ​ចំនួន​ទៀត បាន​ទៅ​ចាក់​ខ្សាច់ លុប​បឹង​នោះ​ស្ទើរ​ជិតឈឹង​ដែរ ដើម្បី​យក​ដី​ទៅធ្វើជា សំណង់​ផ្ទះល្វែង​លក់​ដូច​គ្នា  ប្រៀប​ដូចជា​ការបិទ ផ្លូវទឹក​ទាំងស្រុង មិន​ឲ្យ​ទឹកអាច​ហូរ ពី​ខាងលើ​ចុះក្រោម តទៅ​ទៀត​តែ​ម្ដង ។ គួបផ្សំ​នឹង​តំបន់ តាងៅ​បឹង​ស្នោ មិនទាន់​មាន​ប្រព័ន្ធ​លូ ស្រួលបួល​ត្រឹមត្រូវ ដែល​អាច​ជួយ​បង្ហូរទឹក ចុះ​ទៅ​ប្រឡាយ​បារាំង នៅ​ជាប់​ពី​ខាងក្រោយ «​វត្ត​និរោធ​» ឲ្យ​វា​ហូរ​ចាក់​ទៅ​ទន្លេ​ផង​នោះ​... គេ​សួរ​សំនួរ​ដដែលៗ​ថា «​តើ​កម្រិត​នៃ​ការលិចលង់ ចំពោះ​ប្រជាពលរដ្ឋ នៅ​ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ វា​មាន​ទំហំធំធេង ប៉ុនណា​ទៅ​»?

​ពាក់ព័ន្ធ​នឹង​ ប្រព័ន្ធ​លូ បង្ហូរទឹក​នេះដែរ មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ បាន​និយាយ​រិះគន់ ដោយ​ការងឿងឆ្ងល់​ថា ធម្មតា​ប្រឡាយ​បារាំង ស្ថិត​នៅ​ខណ្ឌមានជ័យ គឺ​បាន​កើតមានឡើង តាំងពី​ជំនាន់​បារាំង កាលសម័យ​កសាង រាជធានី​ភ្នំពេញ ពី​ដំបូង​មក​ម្លេះ ដើម្បី​បង្ហូរទឹក​ចេញពី​តំបន់​នោះ​... តែ​ពេល​នេះ​មាន​គេ​ចាក់ដី លុប​ប្រឡាយ​បារាំង​នោះ អស់​ជាច្រើន​ម៉ែត្រ​ទៅ​ហើយ ដោយ​ដាក់​លូដ៍​តូច​មួយ ហើយ​ធ្វើ​ជា​ស្ពាន​ពី​លើ ។ គេ​មិនដឹងថា តើ​ការចាក់ដី​លុប​ប្រឡាយ​បារាំង ដាក់​លូដ៍​តូច​មួយ ហើយ​ធ្វើ​ស្ពាន​ពី​លើ​នេះ ជា​ការ​ធ្វើ​ឡើង​ដោយ អាជ្ញាធរ​ខណ្ឌ​មានជ័យ  ឬ​សាលា​រាជធានី​ភ្នំពេញ ឬ​យ៉ាងណា​នោះឡើយ​...  ហើយ​គេ​ក៍​មិន​ទាន់​បាន​ដឹងថា  តើ​ការធ្វើ​បែប​នេះ ដើម្បី​ផលប្រយោជន៍​អ្វី​? ជា​ផលប្រយោជន៍​បុគ្គល ឬ​ផលប្រយោជន៍​សាធារណៈ​នោះ​ដែរ ។​

​ឯ​ករណី​ពាក់ព័ន្ធ​នឹង​ការ ចាក់​ខ្សាច់​លុប​បឹង​ធម្មជាតិ យក​ទៅ​ធ្វើ​ជា​សំណង់​បុរី ប៉េង ហួត ដើម្បី​បម្រើ​ផលប្រយោជន៍​ឯកជន និង​បក្ខពួក​មួយ​ក្ដាប់​តូច​នោះ​វិញ  ត្រូវ​សាធារណ​ជន​នាំ​គ្នា​រិះគន់ ជាច្រើន​ឆ្នាំ​មក​ហើយ​ថា វា​ជា​ការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ផលប្រយោជន៍​សាធារណៈ​... ព្រោះថា ការ​អភិ​វឌ្ឈន៍​របៀប «​មុខ​ស ក​ខ្មៅ​» នេះ វា​ធ្វើឲ្យ​បាត់បង់​អាង​ស្តុក​ទឹកផង និង​ធ្វើឲ្យ​បាត់បង់​ផ្លូវទឹក ដើម្បី​បញ្ចៀស​ទឹក​ពី​ការលិចលង់ ដោយ​ជំនន់​ផ្សេងៗ​នោះ​ផង ។ ត្រង់នេះ​ត្រូវ​ប្រជាពលរដ្ឋ និយាយ​ពេញៗ​មាត់​ថា ការ​បូម​ខ្សាច់​ចាក់​លុប បឹង​ជា​ច្រើន​ហិកតា ដែល​មើលទៅ​មាន​កំពស់​គរ​ដូច​ភ្នំ របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត ក្រៅពី​វា​ធ្វើឲ្យ​ជ្រាប​ទឹក  បណ្ដាល​ឲ្យ​លិចលង់​ផ្ទះ និង​ដីធ្លី​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា  វាក៍​អាចធ្វើឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្បែរៗ​នោះ ត្រូវ​ប្រឈមមុខ​នឹង គ្រោះថ្នាក់​ផ្សេងៗ ដោយសារតែ​ការបា​ក់របង​បុរី ជ្រេ​ល​ខ្សាច់​ដូច​ភ្នំ រលំ​មក​សង្កត់​ពីលើផ្ទះ និង​ដីធ្លី​របស់​ពួកគាត់ ជា​យថាហេតុ​នោះ​ដែរ ។​

​បើ​តាម​ព័ត៌មាន​ថា កន្លង​មក​ក៍​ដូចជា​បច្ចុប្បន្ន មាន​ការបាក់​ដួលរលំ  របង​ទប់​ខ្សាច់​ដូច​ភ្នំ របស់​ក្រុមហ៊ុន​បុរី ប៉េង ហួត ជា​បន្តបន្ទាប់​ធ្វើឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ក្បែរៗ​របង​បុរី​នោះ ត្រូវ​ប្រឈមមុខ​នឹង គ្រោះថ្នាក់​បំផុត ដែល​មាន​អ្នកខ្លះ ត្រូវ​បង្ខំចិត្ត ចាកចេញ​ពី​ផ្ទះសម្បែង លែង​ហ៊ាន​នៅផ្ទះ ជា​បណ្ដើរៗ​ហើយ ។ ដែល​បញ្ហា​នេះ អាជ្ញាធរ​មូលដ្ឋាន មិន​ត្រូវ​ព្រងើយកន្តើយ នៅ​ស្ងៀម​ចាំ​ឱបដៃ ឈរ​មើល​នោះទេ ព្រោះ​ក្រុមហ៊ុន​ចូលចិត្ត ធ្វើ​អ្វីៗ​ដើម្បី​តែ​ចង់បាន ផលចំណេញ​ប៉ុណ្ណោះ​... ដូច្នេះ​បើ​អាជ្ញាធរ​មូលដ្ឋាន ចេះ​បានត្រឹមតែ​លុត​ក្រាប ជាមួយ​ថៅកែ​ក្រុមហ៊ុន ដើម្បី​តែ​លាភសក្ការៈ​ផ្សេងៗ ដោយ​មិនសូវ​យកចិត្តទុកដាក់ ជួយ​ដោះស្រាយ​ទុក្ខលំបាក របស់​ប្រជាពលរដ្ឋ​ទេនោះ ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ច្បាស់​ជា​រងា​ហើយ ថែម​ទាំង​លិច​លង់ទឹក ឬ​លិចលង់​ខ្សាច់ ជាក់​ជា​មិនខានឡើយ ។​

​ថ្មីៗ​នេះ​ឮ​ព័ត៌មាន​ថា ឆ្លៀត​ពេល​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ រស់នៅ​តំបន់​បឹង​ស្នោ  ភូមិ​តាងៅ ភូមិ​បឹង​ឈូក និង​ភូមិ​កោះនរា សង្កាត់​និរោធ ក្នុង​ខណ្ឌ​មានជ័យ ដែល​រហូត​មកដល់ ខែប្រាំង​នេះហើយ នៅតែ​លិចលង់​ផ្ទះសម្បែង និង​ដីធ្លី​ភាគ​ច្រើន​ទៀត​នោះ  ក្រុមហ៊ុន​បុរី ប៉េង ហួត បាន​ឲ្យ​តំណាង​របស់​ខ្លួន សហការ​ជាមួយ​អាជ្ញាធរ សង្កាត់​និរោធ ក្នុង​ការចុះ​ទៅ​ទិញ​ដី ប្រជាពលរដ្ឋ​ដែល នៅ​ជាប់​របង​បុរី ដោយ​ឲ្យ​តម្លៃថោកៗ​... ព្រោះ​ពួកគេ​តែង​យក​លេស​ថា ដី​ទាំងនោះ​ជា​ដី​លិច​ទឹក មិនសូវ​មាន​តម្លៃ​ខ្ពស់ ដូច​ដី​នៅ​ខាងលើៗ ជាប់​ផ្លូវ​បេតុង​ឡើយ​...Sic !

​ ម្ចាស់​ដី​ទាំងនោះ បាន​និយាយថា ដី​របស់​ពួកគាត់​លិច​ទឹក ដោយសារ​តែ​ក្រុមហ៊ុន​បុរី ប៉េង ហួត បូម​ខ្សាច់​ចាក់​លុប​បឹង​ធម្មជាតិ ធ្វើឲ្យ​បាត់បង់​អាង ស្តុក​ទឹកធម្មជាតិ និង​បាត់បង់​ផ្លូវទឹក​ហូរ​ចេញ​... ម្យ៉ាង​ក៍​ដោយ​សារ​ក្រុមហ៊ុន​នេះ បូម​ខ្សាច់​លាយ​ទឹក យក​ទៅ​ចាក់​បំពេញ លើ​ដី​បុរី​របស់ខ្លួន អត់​មាន​ឈប់ឈ​រសោះ ធ្វើឲ្យ​មាន​ទឹកហូរ​ជ្រាប មក​លើ​ដី​ប្រជាពលរដ្ឋ ខួបប្រាំងខួបវស្សា និង​ម្យ៉ាងទៀត​ដោយសារតែ អាជ្ញាធរ​មូលដ្ឋាន សង្កាត់ / ខណ្ឌ / រាជធានី មិនបាន​ធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ ដើម្បី​ជួយ​រំដោះ​ទឹក​ចេញ ពី​តំបន់​នោះ​ផង​ដែរ ។ គេ​មិនដឹងថា ការ​មិន​ទាន់​ធ្វើ​ប្រព័ន្ធ​លូ បង្ហូរទឹក​ចេញពី​តំបន់​នោះ វា​កើត​ឡើង​ដោយសារ​បញ្ហា​អ្វី​ផ្សេង  ឬ​ក៍​ជា​ចេតនា​ចង់​ទុក​ឲ្យ​តំបន់​នោះ ត្រូវ​លិច​ទឹក ធ្វើឲ្យ​ដី​នៅតែ​មាន​តម្លៃថោក ឬ​យ៉ាងណា​នោះទេ ។​

​ប៉ុន្តែ ​មាន​ប្រជាពលរដ្ឋ ជា​ម្ចាស់​ដី​មួយចំនួន បាន​និយាយថា បើទោះបី​ដី​នៅ​តំបន់​នោះ នៅ​មាន​តម្លៃថោក​យ៉ាងណា ក៍វា​នៅតែ​ជា​ដី​កម្មសិទ្ធិ របស់​ពួកគាត់​ដដែល​... ហើយ​បើ​ក្រុមហ៊ុន នៅ​តែ​ឲ្យ​តម្លៃថោក មិន​បាន​សមរម្យ ដែល​ពួកគាត់​អាច នឹង​យក​ទៅ​ទិញ​ដី នៅ​តំបន់​ផ្សេង​បាន​ទេ ក៍​ពួកគាត់​មិន​លក់​ដែរ​... ទោះបី​មាន​អ្នក​ខ្លះ​លក់ ក៍​លក់​ទៅ​ជា​សិទ្ធិ​រៀងខ្លួន ។ ពួកគាត់​បាន​បញ្ជាក់ថា ក្រុមហ៊ុន​មាន​សិទ្ធិ ទិញ​តែ​ដី​ជា​ប្លង់ៗ​ទេ គឺ​មិន​មាន​សិទ្ធិ​ទិញ​ផ្លូវ​ឡើយ ។ ផ្លូវ​ទាំង​នោះ​ជា​ផ្លូវ​សាធារណៈ ដែល​បាន​គូសវាស ដោយ​អាជ្ញាធរ​មូលដ្ឋាន ។ ចឹង​ទេ ! ទោះបី​ក្រុមហ៊ុន បាន​ទិញ​ដី​តំបន់​នោះ បាន​ខ្លះៗ​ហើយ​ក៍ដោយ ឲ្យតែ​ទុក​ផ្លូវ ឬ​កុំ​បិទ​ផ្លូវ​សាធារណៈ សម្រាប់​ទុក​ឲ្យ​អ្នក​មិន​ទាន់​លក់ ឬ​អ្នក​មិន​លក់​ប្រើប្រាស់​ទៅ វា​ចប់​ហើយ​... គ្មាន​បញ្ហា​អ្វី​ទេ ។ តែ​បើ​ក្រុមហ៊ុន​ចង់​ទិញ ត្រូវតែឲ្យ​តម្លៃ​ខ្ពស់​សមរម្យ ដែល​អាច​ឲ្យ​ពួកគាត់​ទៅ​រក​ទិញ​ដី នៅ​តំបន់​ផ្សេងៗ ឬ​ក្បែរៗ​នោះ​បាន ក៍​ពួកគាត់​មិន​ទុក​ធ្វើ​អី​ដែរ គឺ​ពួក​គាត់​លក់​ឲ្យ​ភ្លាម​...​។​

​ទោះបីយ៉ាងណា ប្រជាពលរដ្ឋ បាន​សំណូមពរ​ថា សូមឲ្យ​លោក គួច ចំរើន អភិបាលខណ្ឌ​មានជ័យ ក៍​ដូចជា​លោក ប៉ា សុជាតិ​វង្ស អភិបាល រាជធានី​ភ្នំពេញ ត្រូវតែ​ជួយ​បញ្ឈប់ កុំឲ្យ​ក្រុមហ៊ុនបុរី ប៉េង ហួត បន្ត​បូម​ខ្សាច់​ចាក់ដី បុរី​របស់​ខ្លួន​តទៅ​ទៀត​... ព្រោះ​វា​ធ្វើឲ្យ​លិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ និង​ធ្វើឲ្យ​បាក់​រលំ របង​បុរី​នោះ​ជា​បន្តបន្ទាប់ ។ លើសពីនេះ ពួកគាត់​ក៍​សុំ​ឲ្យ​ពួក​ឈ្មួញ​ទាំងអស់ ដែល​បូម​ខ្សាច់​លុប​បឹង​ធម្មជាតិ យក​ដី​ទៅ​សាងសង់​សំណង់​ផ្សេងៗ នៅ​តំបន់​តាងៅ​បឹង​ស្នោ​នោះ ត្រូវតែ​ធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យ​ប្រជាពលរដ្ឋ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​បញ្ចៀស​ការលិចលង់ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរៗ សំណង់​របស់ខ្លួន​ផងដែរ ។ មួយវិញទៀត ពួកគាត់​ក៍​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវធ្វើ​ប្រព័ន្ធ​លូបង្ហូរទឹក ឲ្យបាន​ល្អ​ត្រឹមត្រូវ អាច​ប្រើ​ការ​បាន ដើម្បី​រំដោះ​ទឹក​ចេញ​ពី​តំបន់​នោះ ឲ្យ​ហូរ​ចាក់​ទៅ​ប្រឡាយ​បារាំង​ចុះ​ទៅ​ទន្លេ ដោយ​គ្មាន​ការរាំងស្ទះ​តទៅទៀត ។ 

​គួរ​រំលឹក​ត្រួសៗ​ថា ខណ្ឌមានជ័យ ត្រូវបាន​ថ្នាក់លើ​កំពូលៗ ប្រគល់​ទៅ​ឲ្យ​លោក គួច ចំរើន ធ្វើ​ជា​អភិបាល​ខណ្ឌ គ្រប់គ្រង​ដឹកនាំ ជាច្រើន​អាណត្តិ​មកហើយៗ ទោះបី​ខណ្ឌ​ដ៍​ធំ​មួយ​នេះ សម្បូរណ៍​ជនជាតិ​វៀតណាម រស់នៅ​ច្រើន​ជាង​ខណ្ឌ​ផ្សេងៗ​ក្ដី ក៍​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ចាញ់ឆ្នោត​ខែកក្កដា ឆ្នាំ​២០១៣ នៅក្នុង​ខណ្ឌ​មានជ័យ​នេះ គួរឲ្យ​អាម៉ាស់​បំផុត​ដែរ ដែល​ចំណុច​សំខាន់​នេះ ទាំង​ថ្នាក់​លើ​កំពូលៗ និង​ទាំង​លោក គួច ចំរើន ខ្លួនឯង​ផ្ទាល់ ច្បាស់​ជា​បានដឹង ពី​មូលហេតុ​ខ្លះៗ ជា​មិន​ខាន​ទេ ។ បើ​នៅ​តែ​របៀប​នេះ​ទៀត​... (​មិន​ផ្លាស់ប្ដូរ ឬ​មិន​កែទម្រង់ ឲ្យ​ស៊ីជម្រៅ ពិតប្រាកដ​) ទោះបី​ថ្នាក់លើ បាន​ដក​លោក កែប ជុ​ត​មា ដាក់​លោក ប៉ា សុជាតិ​វង្ស ឲ្យធ្វើ ​ជា​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង​ជា​អភិបាល រាជធានី​ភ្នំពេញ រួច​ហើយ​ក៍ដោយ ក៍​អាណត្តិ​ក្រោយ នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ខណ្ឌមានជ័យ ជាពិសេស នៅ​សង្កាត់​និរោធ ច្បាស់​ជា​នឹង​កាន់តែ​.... ។​

​គេហទំព័រ «ដំណឹងពិស្ដារ​» បាន​ព្យាយាម​ទំនាក់ទំនង សុំ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​បុរី ប៉េង ហួត និង​លោក គួច ចំរើន អភិបាលខណ្ឌ​មានជ័យ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​ដែរ​... តែ​មិន​ទាន់​អាចទាក់ទង បាន​នៅឡើយ​ទេ  ៕ ដោយ​៖ ភក្ដី (​រក្សា​សិទ្ធិ​)

ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 265ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2539ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3115ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2795ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2937ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3195ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 273
ម្សិលមិញ : 358
សរុប : 997465
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com