ថ្ងៃ ព្រហស្បតី ទី 21 ខែ វិច្ចិកា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
RFA៖ ទាហាន​នៅ​បន្ទាយមានជ័យ ទាមទារ​ឲ្យ​ស៊ើបអង្កេត មេបញ្ជាការ​ទ័ព ២​នាក់ ពី​បទ​ពុករលួយ​
ផ្សាយនៅថ្ងៃទី: 20-01-2014, ចំនួនអ្នកអាន 3137ដង
​បន្ទាយមានជ័យ​៖ កាលពី​ពេល​ថ្មីៗ​នេះ វិទ្យុ​អាស៊ីសេរី RFA បាន​សរសេរ​បង្ហោះ​ផ្សាយ នៅ​គេហទំព័រ​របស់ខ្លួន នូវ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា «​ទាហាន​នៅ​បន្ទាយមានជ័យ ទាមទារ​ឲ្យ​ស៊ើបអង្កេត មេបញ្ជាការ​ទ័ព ២​នាក់ ពី​បទ​ពុករលួយ​» ដែលមាន​ខ្លឹមសារ​ដើម​ទាំងស្រុង ដូចខាងក្រោម​នេះ ៖

​អតីត​ទាហាន​ដែល​គេ​ផ្លាស់ប្ដូរ​ចេញពី​តួនាទី បាន​ប្រតិកម្ម​ចំពោះ​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​ការពារជាតិ ដែល​បាន​ធ្វើឡើង​គាំទ្រ និង​ការពារ​មេបញ្ជាការ​យោធា ពីររូប នៅ​ខេត្ត​បន្ទាយមានជ័យ​។

​ដោយ សួន សុផល​មុន្នី 2014-01-17

​មេទាហាន​ទាំង​ពីរ​នាក់​នោះ ជាប់ចោទ​ក្នុង​អំពើ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​អង្គភាព ការ​កាត់​ប្រាក់បៀវត្សរ៍​កងទ័ព និង​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​បន្ទាយមានជ័យ​។ ក្រុម​ទាហាន​រងគ្រោះ​ទាំងនោះ នៅ​តែ​ទាមទារ​ឲ្យ​ក្រសួង​ការពារជាតិ បើក​ការស៊ើបអង្កេត សើរើ​ករណី​នេះ​ឡើ​វិញ​។​

​សំណុំរឿង​អាស្រូវ​មេបញ្ជាការ​យោធា សឹក​រង​ខេត្ត​បន្ទាយមានជ័យ ពីរ​នាក់ ថ្វី​ត្បិត​បាន​បិទ​បញ្ចប់​ហើយ​ក៏​ដោយ ប៉ុន្តែ​ការទាមទារ​រក​យុត្តិធម៌ ពី​សំណាក់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​ពុំ​បាន​បញ្ចប់​នោះឡើយ​។ ជាក់ស្ដែង ក្រុម​អតីត​ទាហាន​ទាំងនោះ បាន​ប្រតិកម្ម​ជំទាស់​ទៅ​នឹង សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៤​។​

​អតីត​នាយផ្នែក​វិស្វកម្ម តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​គេ​ដកចេញ​ពី​តំណែង ទៅ​បម្រើការ​នៅ​ការិយាល័យ​ទី​៣ នៃ​កងទ័ព​ជើងគោក លោក យស់ សំណាង ថ្លែងថា ក្នុង​រយៈពេល​កន្លង​ទៅ មាន​ក្រុមអធិការកិច្ច​ក្រសួងការពារជាតិ បាន​ចុះ​ដោះស្រាយ​លើ​ពាក្យបណ្ដឹង​នោះ​មែន ប៉ុន្តែ​ក្រុម​ការងារ​នេះ គ្រាន់តែ​បាន​ចុះ​ទៅ​សួរនាំ​សើៗ​ប៉ុណ្ណោះ ពុំ​បាន​ប្រកាស​ឲ្យ​កូនទាហាន​ក្នុង​អង្គភាព ដឹង​ជា​សាធារណៈ​នោះ​ទេ​។ ក្រោយមក នាយទាហាន​នាយទាហានរង និង​ពលទាហាន ដែលជា​អ្នក​មាន​ឈ្មោះ​ក្នុង​ពាក្យបណ្ដឹង​នោះ ត្រូវ​គេ​គំរាម និង​ផ្លាស់​ចេញ​ពី​អង្គភាព​៖ «​ដកចេញ​ច្រើន​គ្នា​ណាស់ មួយចំនួន​ទៅ​នៅ​កងទ័ពជើងទឹក មួយចំនួន​ទៅ​នៅ​ភូមិភាគ​មួយចំនួនទៀត ទៅ​នៅ​រថក្រោះ សុទ្ធតែ​អ្នកពាក់ព័ន្ធ​រួម​មេដៃ​ប្ដឹង គឺ​គាត់​ត្រូវតែ​ដក​ចេញ ដើម្បី​កុំឲ្យ​នៅ​តវ៉ា​បន្តទៀត ដូច​ជា​រឿង​កាន់កាប់​ដីធ្លី​អ៊ីចឹង ខ្ញុំ​ទៅ​រៀន​ពី​ការងារ​គ្រប់គ្រង​អចលនទ្រព្យ ខ្ញុំ​និយាយ​ពី​ច្បាប់ ប៉ុន្តែ​គាត់​អត់​គោរព​ច្បាប់​»​។​

​កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៤ ក្រសួង​ការពារជាតិ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា ពាក្យបណ្ដឹង​របស់​នាយ​ទាហាន នាយទាហានរង និង​ពលទាហាន​ទាំងនោះ ក្រសួង​ការពារជាតិ បាន​ចុះ​ស៊ើបអង្កេត​តាម​ឋានានុក្រម និង​ចាត់វិធានការ​រួចរាល់ កាលពី​ឆ្នាំ​២០១១ ដោយ​ពុំ​មាន​ការពាក់ព័ន្ធ​នឹង ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ឬក៏​ថ្នាក់​ភូមិភាគ​នោះឡើយ​។​

​មន្ត្រី​នាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់បន្ថែម​ថា សំណុំរឿង​ខាងលើនេះ​ជា​រឿង​ចាស់ ក្រសួង​ការពារជាតិ បាន​បញ្ជូន​ក្រុម​មន្ត្រី​អធិការកិច្ច​ក្រសួង ចុះ​ដោះស្រាយ ហើយ​បាន​បិទ​បញ្ចប់​អស់ហើយ​៖ «​ក្រសួង​ការពារជាតិ លោក​បាន​ទទួល​ហើយ​ពាក្យបណ្ដឹង​ទាំងអស់នេះ ឯកឧត្ដម ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ហ្នឹង គាត់​បាន​ចាត់វិធានការ​ជាបន្ទាន់ ឲ្យ​ក្រុម​នាយកដ្ឋាន​អធិការកិច្ច របស់​ក្រសួង​ការពារជាតិ ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ ហើយ​យើង​បាន​ដោះស្រាយ​អស់​ហើយ​តាម​នីតិវិធី និង​ឋានានុក្រម​អស់ហើយ អត់​មាន​រឿង​ថ្មី ជា​រឿង​ដែល​បាន​ដោះស្រាយ​អស់​ហើយ​»​។​

​ពាក់ព័ន្ធ​ទៅនឹង​ការដកតំណែង ផ្លាស់​តួនាទី​នាយទាហាន នាយទាហានរង និង​ពលទាហាន​ជាច្រើន​នាក់ នៅក្នុង​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​បន្ទាយ​មានជ័យ​នោះ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នោះទេ ដោយ​អះអាង​ថា ជា​នីតិវិធី និង​ជា​លក្ខខណ្ឌ​កងទ័ព​។​

​យ៉ាងណាក៏ដោយ អតីត​ទាហាន​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​បន្ទាយមានជ័យ នៅ​តែ​ទទូច​សុំឲ្យ​ក្រសួង​ការពារជាតិ បើក​ការស៊ើបអង្កេត​លើ​សំណុំរឿង​ជា​ថ្មី​ឡើងវិញ​៖ «​ក្នុងនាម​កូនចៅ តែងតែ​គោរព​ថ្នាក់ដឹកនាំ​ហើយ ទោះ​បី​ថ្នាក់​ដឹកនាំ​សម្រេច​តាម​បែបផែន​ណា ក៏​យើង​មិន​អាច​រើរុះ​បានដែរ អ៊ីចឹង អ៊ីចឹង​បាន​ថា រឿង​ពិត​សម្រាប់​ការអត់ធ្មត់ និង​ការតស៊ូ​មតិ​ចំពោះ​ការរស់នៅ​អំឡុង​ពេល​ដែល លោក ភ្ល​ន់ តារា កាន់តំណែង រឿងអាស្រូវ​កើតមានឡើង​ពិតប្រាកដ​មែន​»​។​

​នៅក្នុង​សំណុំ​ឯកសារ​ពាក្យបណ្ដឹង​កម្រាស់ ១៦​ទំព័រ បានបញ្ជាក់​ថា មេបញ្ជាការ មេបញ្ជាការរង​ពីរ​នាក់ បាន​រកស៊ី​ជួញដូរ​គ្រញូង​ខុសច្បាប់ នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ និង​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​ធ្ងន់ធ្ងរ​នៅក្នុង​អង្គភាព​ទ័ព នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​បន្ទាយមានជ័យ​។ នៅក្នុង​ពាក្យបណ្ដឹង​នោះ ចោទថា លោក​ឧត្ដមសេនីយ៍ ភ្ល​ន់ តារា និង​លោក​វរសេនីយ៍ឯក កែវ សេង​លន មាន​ឋានៈ​ជា​មេបញ្ជាការ និង​ជា​មេបញ្ជាការរង តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​បន្ទាយមានជ័យ បាន​រួមគំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង​អង្គភាព និង​ទៅ​លើ​កងកម្លាំង​ក្រោម​ឱវាទ​ជាច្រើន​ករណី​។​

​រយៈពេល​កន្លង​ទៅ ពួកគាត់​បាន​ដាក់ពាក្យ​បណ្ដឹង​នោះ ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ប្ដឹងទៅ​ក្រសួង​ការពារជាតិ ប្ដឹង​ទៅ​អគ្គមេបញ្ជាការ ប្ដឹង​ទៅ​យោធភូមិភាគ​៥ ប្ដឹងទៅ​គណៈបញ្ជាការ​ឯកភាព ខេត្ត​បន្ទាយមានជ័យ និង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្ថាប័ន​កំពូលៗ​ទាំងនេះ អន្តរាគមន៍​ដោះស្រាយ ប៉ុន្តែ​ពួកគាត់​ពុំ​ទទួលបាន​ភាពយុត្តិធម៌​នោះឡើយ​។ យ៉ាងណាក៏ដោយ នៅក្នុង​ពាក្យបណ្ដឹង ដែល​មាន​ភ្ជាប់​ជាមួយ​ឯកសារ​តារាង​ប្រាក់បៀវត្សរ៍ ប្រចាំខែ ចាប់តាំងពី​ឆ្នាំ​២០០៥ រហូតដល់​ឆ្នាំ​២០១០ រួម​និង​ស្នាម​មេដៃ​ទាហាន​ចំនួន ៣៩​នាក់ ធ្វើជា​ភស្តុតាង​ផង​នោះ បញ្ជាក់ថា ការ​កាត់​ប្រាក់បៀវត្សរ៍​កូនទាហាន គឺ​ថ្នាក់​ដឹកនាំ​អង្គភាព​ទ័ព​មួយ​នេះ ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នោះឡើយ​។​

​ទាក់ទិន​ទៅ​នឹង​ការចេញ​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​ការពារ​ជាតិ​នេះ អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា ដែល​បាន​ជួប​សួរនាំ​អតីត​ទាហាន​ទាំងនោះ ថ្លែងថា អតីត​នាយទាហាន​នាយទាហានរង និង​ពលទាហាន​នៅ​តែ​ទាមទារ ឲ្យមាន​ការសើរើ​ពាក្យបណ្ដឹង​នោះ​ឡើង​វិញ​។ លោក​ថា ការដោះស្រាយ និង​សេចក្ដីប្រកាស​ព័ត៌មាន​នោះ ពួកគាត់​មិន​អាច​ទទួលយកបាន​នោះឡើយ​៖ «​ព្រោះ​គាត់​បាន​សំដៅ​ទៅលើ សេចក្ដីថ្លែងការណ៍​ទាំងឡាយ​នោះ គ្រាន់តែ​បិទបាំង​នូវ​រឿងអាស្រូវ​ទាំងអស់​ហ្នឹង​ទេ គាត់​សុំឲ្យ​ក្រសួង​ការពារជាតិ ឬក៏​ស្ថាប័ន​ណាមួយ ដែល​ជា​ស្ថាប័ន​យុត្តិធម៌ សុំ​ផ្ដល់​យុត្តិធម៌​ឲ្យ​គាត់ ក្នុង​ការឆ្លើយបំភ្លឺ សុំឲ្យ​ដក​មេ​ហ្នឹង​សិន កុំ​ឲ្យ​គាត់​មាន​ឋានៈ និង​អំណាច​ណាមួយ ដែល​គាបសង្កត់​ដល់​កូនទាហាន និង​ពលទាហាន​មួយចំនួន នៅក្នុង​ខេត្ត​ហ្នឹង ទើប​បាន​ក្រុម​ទាហាន​ទាំងអស់​ហ្នឹង​ហ៊ាន​និយាយ​»​។​

​សមាគម​អាដហុក យល់ថា អតីត​ទាហាន​ទាំងនោះ សុទ្ធ​ជា​អ្នក​មាន​បញ្ហា ដូច្នេះ​គេ​ត្រូវ​ដោះស្រាយ​ជូន​ពួកគាត់​។ នៅ​មាន​រឿងអាស្រូវ​មួយចំនួនទៀត ដូច​ជា​ការ​លួចលាក់​ចំនួន​ទ័ព​ខ្មោច និង​ការប្រមូល​បងប្អូន​សាច់ញាតិ បក្ខពួក​របស់​ខ្លួន ចូល​បម្រើ​ទ័ព រួច​ផ្ញើ​តាម​អង្គភាព​ចំណុះ និង​នៅក្នុង​បញ្ជាការដ្ឋាន​។ បញ្ហា​នេះ​បាន​ធ្វើឲ្យ​មេបញ្ជាការ​អង្គភាព​ផ្ទាល់ ជួប​ការលំបាក​ក្នុង​ការប្រើប្រាស់​កម្លាំង នៅពេល​ថ្នាក់លើ​ត្រូវការ​។ ក្រៅពីនេះ នៅ​មាន​រឿង​កាត់​ប្រាក់​របប គោលនយោបាយ​ជំហាន​ដំបូង របស់​យោធិន​ពលី គ្រួសារ​យោធិន​ពលី យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍​និង​យោធិន​បាត់បង់​សមត្ថភាព ដែល​ត្រូវ​ផ្ទេរ​ទៅ​សង្គមកិច្ច​ចំនួន​ពីរលើក​។​

​ក្នុងនោះ លើក​ទី​១​នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០០៩ មាន​យោធិន​ពិការ និង​គ្រួសារ​យោធិន​ពលី​ចំនួន ៧៣៤​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវបាន​កាត់​ប្រាក់​ម្នាក់ៗ​ចំនួន ២៥​ម៉ឺន​រៀល និង​លើក​ទី​២ នៅ​ខែ​តុលា ឆ្នាំ​២០១០ យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍ និង​យោធិន​បាត់បង់​សមត្ថភាព​ចំនួន ១៥៩​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវបាន​គេ​កាត់​ប្រាក់ ១២​ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់ និង​កិបកេង​របប​អង្ករ​សរុប​អស់​ចំនួន ១៥៩​ការុង​ថែមទៀត​។​

​នៅក្នុង​ពាក្យបណ្ដឹង​នោះ​បន្ត​ថា មេបញ្ជាកា​រទាំង​ពីរ​រូប​នេះ បាន​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​ផ្សេងទៀត នៅ​តាម​ច្រករបៀង​ខ្មែរ​ថៃ​។ ក្នុង​នោះ​ដូចជា ការ​យក​គ្រឿងចក្រ​ក្នុង​អង្គភាព​ជាច្រើន​គ្រឿង ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ផ្ដាច់មុខ​របស់ខ្លួន ការដឹកឈើ​គ្រញូង​ពី​តំបន់​ព្រំដែន​ចូល​មក​ផ្ទៃក្នុង​ជា​ញឹកញាប់​។ ក្នុង​ពាក្យបណ្ដឹង​នោះ​ចោទថា ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១០ លោក​វរសេនីយ៍ឯក កែវ សេង​លន បាន​យក​រថយន្ត​អង្គភាព​ចំនួន ២​គ្រឿង ទៅ​ដឹកឈើ​គ្រញូង​ពី​កងវរសេនាតូច​៥០៥ ឈរជើង​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ចូល​ទៅ​ក្រុង​ស្រី​សោភ័ណ តែ​ត្រូវ​សមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់បាន​។​

​នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ លោក​ឧត្ដមសេនីយ៍ត្រី ភ្ល​ន់ តារា បាន​បញ្ជា​ឲ្យ​កងកម្លាំង​កងវរសេនាតូ​ច​៥០៥ នាំគ្នា​ដឹក​ឈើ​គ្រញូង​ចេញពី​ទឹកដី​ថៃ ចំនួន ៦​រថយន្ត ចូល​ទៅ​ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​។ ក្នុង​ពាក្យបណ្ដឹង​នោះ បន្ត​ការចោទប្រកាន់ថា លោក​ឧត្ដមសេនីយ៍ត្រី ភ្ល​ន់ តារា ប្រើ​អំណាច​រឹបអូស​យក​ដីធ្លី​អង្គភាព​ទ័ព ជាច្រើន​កន្លែង​ទៅ​លក់ ដោយ​ពុំ​បាន​យក​ប្រាក់​ពី​ការលក់​ដី​នោះ ទៅ​កសាង​អ្វី​សោះ​ឡើយ​នៅក្នុង​អង្គភាព​។​

​ទន្ទឹមគ្នានេះ នៅក្នុង​ពាក្យបណ្ដឹង​ក៏​ចោទ​ដែរ​ថា មេបញ្ជាការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​បន្ទាយមានជ័យ បាន​កិបកេង​អំណោយ​របស់​កងកម្លាំង​ទ័ព គ្រប់​អង្គភាព​ក្នុង​តំបន់​ប្រតិបត្តិការ​សឹង​រង ខេត្ត​បន្ទាយមានជ័យ យក​ទៅ​ចែក​ជូន​បងប្អូន នៅឯ​ស្រុកកំណើត​របស់​ខ្លួន​។ អតីត​ទាហាន​ក្រោម​ឱវាទ​ទាំងនោះ លើកឡើងថា អំពើពុករលួយ និង​ការប្រព្រឹត្ត​ល្មើស​ច្បាប់ ដែល​ប្រព្រឹត្ត​ដោយ​មេ​បញ្ជាការ​របស់​ពួក​គេ​នេះ បាន​បង្ក​ឲ្យមាន​ភាពស្មុគស្មា​ញ ការប្រកាន់​បក្ខពួក ការបែកបាក់​សាមគ្គី​ផ្ទៃក្នុង ការមិនចុះសម្រុង​គ្នា ក្នុង​ការបំពេញ​ភារកិច្ច​។ បញ្ហា​នេះ ក៏​បាន​ធ្វើ​ឲ្យ​កងកម្លាំង​ទ័ព ធ្លាក់​ទឹកចិត្ត​ក្នុងពេល​បំពេញភារកិច្ច ការពារ​បូរណភាព​ទឹកដី ជូន​ជាតិ​មាតុភូមិ​ថែមទៀត​៕

*​សម្គាល់​៖ គេហទំព័រ «​ដំណឹងពិស្ដារ​» បាន​ព្យាយាម​ទំនាក់ទំនង ជាមួយ​លោក​ឧត្ដមសេនីយ៍ត្រី ភ្ល​ន់ តារា និង​លោក​វរសេនីយ៍ឯក កែវ សេង​លន ដើម្បី​សុំ​ការបំភ្លឺ​បញ្ជាក់ ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​នេះ​ដែរ​... តែ​មិន​អាច​ទាក់ទង​បានឡើយ ។​

 

ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 266ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2539ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3115ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2796ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2938ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3196ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 310
ម្សិលមិញ : 358
សរុប : 997502
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com