ថ្ងៃ ព្រហស្បតី ទី 17 ខែ តុលា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
តើ​អាច​នឹងធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស «​រាជធានី​ភ្នំពេញ​» ដែរឬទេ ដែលគេ​យក​ឈ្មោះ «​ភ្នំពេញ​» ទៅ​ដាក់​ឈ្មោះ​លើផលិផល​ស្រា​បៀរ​ ជាជាតិស្រវឹងបំផ្លាញសុខភាពដូចជា ​«​ស្រា​បៀរ​ភ្នំពេញ​» ?
ផ្សាយនៅថ្ងៃទី: 10-01-2014, ចំនួនអ្នកអាន 3063ដង
ភ្នំពេញ​៖ កាលពីដើម​ខែ​កក្កដា ឆ្នាំ​២០១២​កន្លងទៅ «​រាជធានី​ភ្នំពេញ​» បាន​ទទួល​វិញ្ញាបនបត្រ ចំណាត់ថ្នាក់​លេខ​១ ផ្នែក​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង នៅ​ប្រទេស​សិង្ហ​បុរី នៅក្នុង​ចំណោម​ទីក្រុង​ចំនួន ១០០ លើ​ពិភពលោក ដែល​បាន​ចូលរួម​ប្រកួតប្រជែង ដណ្តើម​យក​រង្វាន់ World Cities Submit Mayors Forum 2012 នៅ​ប្រទេស​សិង្ហ​បុរី ។ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ ជាច្រើន​មជ្ឈដ្ឋាន បាន​និយាយថា គួរឲ្យ​សោកស្ដាយ​បំផុត ដែល​ឈ្មោះ «​ភ្នំពេញ​» ជា​រាជធានី ឬ​ជា​ទីក្រុង​ធំ​របស់​កម្ពុជា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ កាលពី​ពេល​ថ្មីៗ​សោះ មិនទាន់​ទាំង​បាន​ប៉ុន្មាន​ខ្យល់​ផង បែរជា​ត្រូវ​គេ​យក​ឈ្មោះ​នេះ ទៅ​ដាក់​ឲ្យ​ផលិតផល​ស្រា​បៀរ​គឺ «​ស្រា​បៀរ​ភ្នំពេញ​» ជា​ជាតិ​ស្រវឹង​បំពុល​ដល់ សុខភាព​ប្រជាពលរដ្ឋ ដើម្បី​តែ​បម្រើ​ផលប្រយោជន៍ ក្រុមហ៊ុន​ឯកជន​ទៅវិញ ។ អាច​បកប្រែ​មក​ថា ផឹក​ភ្នំពេញ គឺ​ផឹក​ជាតិ​ស្រវឹង បំផ្លាញ​សុខភាព និង​ដែល​អាច​បង្ក ជា​គ្រោះថ្នាក់​ចរាចរ រាល់​យប់​ថ្ងៃ​បើ​ក្នុង​ករណី​ស្រវឹង ស្រា​បៀរ​នេះហើយ នៅតែ​បើកបរ​ដោយ មិន​ប្រុងប្រយ័ត្ន​ទេនោះ ។

​ប្រជាពលរដ្ឋ​បាន​និយាយទៀតថា ធម្មតា​ការ​យក​ឈ្មោះ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​កិត្តិយស​ជាតិ ទៅ​ដាក់​ឈ្មោះ​ឲ្យ​កន្លែង ឬ​ផលិតផល​ផ្សេងៗ ជា​លក្ខណៈ​ធ្វើ​អាជីវកម្ម ផ្ទាល់​ខ្លួន​បែប​នេះ បើសិន​ជា​កន្លែង ឬ​ផលិតផល​អាជីវកម្ម​នោះ មិន​បង្ក​ផលប៉ះពាល់ ដល់​ផលប្រយោជន៍ ឬ​សុខភាព​មនុស្ស​ទូទៅ​ទេ ក៍​មិន​មាន​អ្នកណា​ប្រឆាំង​ជំទាស់ ឬ​ក៍​រិះគន់​នោះដែរ ដូច​ជា​ឧទាហរណ៍ ការ​ដាក់​ឈ្មោះ​សាលារៀន​ភ្នំពេញ​, មន្ទីរពេទ្យ​ភ្នំពេញ​, សណ្ឋាគារ​ភ្នំពេញ​... ជាដើម ។ ផ្ទុយទៅវិញ បើ​ការ​យក​ឈ្មោះ «​ភ្នំពេញ​» ទៅ​ដាក់​ឈ្មោះ​ឲ្យ​អ្វីៗ ដែល​មាន​ផលប៉ះពាល់ ដល់​ផលប្រយោជន៍ ឬ​សុខភាព​មនុស្ស​ទូទៅ តួ​យ៉ាង​ជា​ស្រា​បៀរ​ភ្នំពេញ​... វា​អាច​នឹង​បណ្ដាល​ឲ្យ ប៉ះពាល់​ដល់​កិត្តិយស «​រាជធានី​ភ្នំពេញ​» នៅក្នុង​ពេល​បច្ចុប្បន្ន ឬ​ទៅ​ថ្ងៃ​អនាគត ជាក់​ជា​មិនខានឡើយ ប្រសិនបើ​«​ស្រា​បៀរ​ភ្នំពេញ​» អាច​នឹង​ធ្វើឲ្យប៉ះពាល់ ដល់​ផលប្រយោជន៍ ឬ​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​នោះ ។​

​បញ្ហា​នេះ​សូម្បី​តែ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ក៍​បាន​ទទួលស្គាល់ ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មកពី គ្រឿង​ស្រវឹង​នានា​ដែរ ដោយ​សម្ដេច​តែង​បាន មានប្រសាសន៍​ជារឿយៗ រួចមកហើយ​ថា «... បើ​ស្រវឹង កុំ​បើកបរ​... បើ​បើកបរ កុំ​ពិសា​គ្រឿង​ស្រវឹង​» ។ នេះ​មិន​និយាយ​ពី​គ្រឿង​ស្រវឹង​ខ្លះ ដែល​គេ​ផលិត​ខុសច្បាប់ ឬ​ខុស​ស្តង់ដារ​អន្តរជាតិ ឬ​ដាក់​លក់​ហួសកំណត់  នៃ​ការប្រើប្រាស់ ធ្វើឲ្យ​អ្នក​ផឹក​ទាំងឡាយ មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ចំពោះ​សុខភាព​នោះ​ផង ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ដែរ «​ស្រា​បៀរ​ភ្នំពេញ​» ត្រូវ​ប្រជាពលរដ្ឋ​នាំគ្នា​រិះគន់ថា  ក្រុមហ៊ុនស្រា​បៀរ​មួយ​នេះ បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល​ស្រា​បៀរ​របស់ខ្លួន នៅ​តាម​កញ្ចក់​ទូ​រទស្ស​ន៏​ជាច្រើន នៅ​មុន​ថ្ងៃ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ កន្លងមក ។ ទង្វើ​នេះ​ជា​ការផ្គើន​ទៅនឹង អនុសា​ស​ន៏​ដ៍​ថ្លៃថ្លា​របស់ សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​ការប្រកាស​ណែនាំ របស់​ក្រសួង​មហាផ្ទៃ ក៍​ដូចជា គ​.​ជ​.​ប ដែល​បាន​ហាមប្រាម​មិនឲ្យ វិទ្យុ និង​ទូ​រទស្ស​ន៏ ព្រមទាំង​បណ្តាញសារព័ត៌មាន ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀ​រ ឬ​លក់ដូ​រគ្រឿង​ស្រវឹង ក្នុង​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​នោះទេ គឺ​ដើម្បី​ចៀសវាង​កុំឲ្យ​កើតមាន អំពើ​ហឹង្សា​នៅ​ក្នុងថ្ងៃនោះ ៕ ដោយ​៖ សហការី​
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 176ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2493ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3061ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2748ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2895ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3146ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 243
ម្សិលមិញ : 303
សរុប : 985671
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com