ថ្ងៃ ព្រហស្បតី ទី 21 ខែ វិច្ចិកា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ខេ​ម​បូឌា ដេលី​៖ ក្រុម​ការពារ​បរិស្ថាន​ ​និង​អ្នកដឹកនាំ​សហគមន៍​ អំពាវនាវ​ឲ្យ​ប្រជាជន​ ឈប់​ពិសា​ស្រា​បៀរ​អង្គរ
ផ្សាយនៅថ្ងៃទី: 08-01-2014, ចំនួនអ្នកអាន 5031ដង
ភ្នំពេញ​៖ កាលពី​ខែ​តុលា ឆ្នាំ​២០១៣​កន្លងទៅ គេហទំព័រ «​ខេ​ម​បូឌា ដេលី​» www.cambodiadailykhmer.com បាន​បង្ហោះ​ផ្សាយ​នូវ​អត្ថបទ​មួយ ដែល​នៅ​មាន​រហូត​មកដល់ពេលនេះ ក្រោម​ចំណងជើង​ថា «​ក្រុម​ការពារ​បរិស្ថាន​ ​និង​អ្នកដឹកនាំ​សហគមន៍ អំពាវនាវ​ឲ្យ​ប្រជាជន ឈប់​ពិសា​ស្រា​បៀរ​អង្គរ​» ។ អត្ថបទ​ដ៍​សំខាន់​នោះ មាន​ខ្លឹមសារ​ដើម​ទាំងស្រុង ដូចខាងក្រោម​៖ 

ដោយ  Dene-Hern Chen and Kuch Naren - October 22, 2013

​ក្រុម​អ្នក​ការពារ​បរិស្ថាន​ ​និង​អ្នកដឹកនាំ​សហគម​ន៍​មួយ​រូប នៅ​ខេត្ត​ស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស ឈប់​គាំទ្រ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ ​ដើម្បី​ប្រឆាំង​នឹង​ទំនាក់ទំនង របស់​ក្រុមហ៊ុន​ភេសជ្ជៈ​មួយ​នេះ ក្នុង​គម្រោង​សាងសង់ ទំនប់​វា​រី​អគ្គិសនី​ដ៏​ចម្រូងចម្រាស នៅ​ប្រទេស​ឡាវ ។​ ​ប្រទេស​ឡាវ​ ​បាន​ប្រកាស​កាលពី​ដើម​ខែ​នេះ​ថា​ ​ខ្លួន​នឹង​ចាប់ផ្តើម​សាងសង់ ទំនប់​វា​រី​អគ្គិសនី​ ​ដន​ ​សា​ហុង​ ​ដែល​មាន​កម្លាំង ២៦០​មេហ្គា​វ៉ាត់​ ​និង​ស្ថិតនៅ​ប្រហែល​មួយ​គីឡូម៉ែត្រ ពី​ព្រំប្រទល់​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ស្ទឹងត្រែង ។ អ្នកជំនាញ​ផ្នែក​បរិស្ថាន បាន​លើកឡើង​ថា​ ​ទំនប់​វា​រី​អគ្គិសនី​នេះ​ ​អាច​នឹង​បិទ​ចរន្ត​ផ្លាស់​ទី​របស់​ត្រី​ ​ដែល​អាច​ជា​ហេតុ​បណ្តាលឲ្យមាន ផល​ប៉ះពាល់​យ៉ាង​អាក្រក់ ដល់​បណ្តា​សហគមន៍ ដែល​រស់នៅ​ក្បែរ​មាត់ទន្លេ ក្នុងប្រទេស​កម្ពុជា ។​

​លោក​ ​សៀក​ ​មេគង្គ​ ​ប្រធាន​សហគមន៍​ស្រែគរ​ ​ក្នុងស្រុក​សេ​សាន​ ​ខេត្ត​ស្ទឹងត្រែង បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ “​ដៃ​មួយ​កំពុង​ផលិត​ស្រា​បៀរ សម្រាប់​បំផ្លិចបំផ្លាញ​សុខភាព​របស់​ប្រជាជន​កម្ពុជា​យើង​ ​ចំណែក​ដៃ​ម្ខាង​ទៀត កំពុងតែ​សាងសង់​ទំនប់​វា​រី​អគ្គិសនី ដែល​នឹង​បំផ្លិចបំផ្លាញ វិស័យ​ជលផល​របស់​យើង​” ។​ ​ស្រុក​សេ​សាន​ ​គឺជា​ដើមដៃ​ទន្លេធំៗ​ពីរ នៃ​ទន្លេ​មេគង្គ​ គឺ​ទន្លេសេសាន​ ​និង​ទន្លេស្រែពក ។​ ​ក្រុមហ៊ុន​ដែល​ទទួលបន្ទុក ចំពោះ​គម្រោង​សាងសង់ ទំនប់​វា​រី​អគ្គិសនី​នេះ ​គឺ​ក្រុមហ៊ុន​វិនិយោគ​ម៉ាឡេស៊ី​ឈ្មោះ​ ​មេហ្គា​ ​ហ្វើ​ស​ ​ខ​ប​ភើ​រ៉េ​សិន​ ​ប៊ី​អេច​ឌី​ (Mega First Corporation Bhd) ​។​ ​អ្នក​ដែល​ជា​ប្រធាន​ក្រុមហ៊ុន​នេះ ​គឺ​លោក​ ​ហ្គោ​ ​ណាន់​ ​ក​យ​ (Goh Nan Kioh) ​។ តំណាង​ក្រុមហ៊ុន​ ​មេហ្គា​ ​ហ្វើ​ស​ ​បាន​ឲ្យដឹង​កាលពី​សប្តាហ៍​មុន​ថា​ ​លោក​ ​ហ្គោ​ ក៏​ជា​នាយក​ក្រុមហ៊ុន ផលិត​ស្រា​បៀរ​ដ៏​ធំ​មួយ នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ​គឺ​ក្រុមហ៊ុន​ ​ខេ​ម​ប្រ៊ូ​ ​ដែលជា​ក្រុមហ៊ុន​ផលិត​សា​បៀរ​អង្គរ ដ៏​មាន​ប្រជាប្រិយភាព ។​ ​ក្រុមហ៊ុន​នេះ​កាន់កាប់​ភាគហ៊ុន ៥០​ភាគរយ នៅក្នុង​ក្រុមហ៊ុន​វិនិយោគ​រួម​មួយ​ ​ជាមួយ​ក្រុមហ៊ុន​កាស​ប៊ែរ​ (Carlsberg) ​។ ក្រុមហ៊ុន​ ​ខេ​ម​ប្រ៊ូ​ ​បាន​ក្លាយជា​ក្រុមហ៊ុនផលិតស្រាបៀរ​ធំ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា​ ​បន្ទាប់​ពី​វិនិយោគិន​ម៉ាឡេស៊ី បាន​ចូល​កាន់កាប់​ក្រុមហ៊ុន​ ​អង្គរ​ប្រ៊ូ​វើរី​ ​នៅក្នុង​ខេត្ត​ព្រះសីហនុ​ ​កាលពី​ឆ្នាំ​១៩៩១ ។​

​លោក​ ​មៀច​ ​មាន​ ​អ្នកសម្របសម្រួល បណ្តាញ​ការពារ​ទន្លេ​ ​ស្រ៊ី​ ​អេស​ (3S Rivers Protection Network) ​ជា​អង្គការ​តស៊ូ​មតិ​ក្នុង​ស្រុក​មួយ​ ​ធ្វើការ​សម្រាប់​សហគម​ន៍​ ​ដែល​រង​ផលប៉ះពាល់ ដោយសារ​គម្រោង​អភិវឌ្ឍន៍ ទំនប់​វា​រី​អគ្គិសនី​ ​ក៏​បាន​រិះគន់​ការពាក់ព័ន្ធ​ទាំងពីរ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី នៅ​ក្នុង​អាជីវកម្ម​ស្រា​បៀរ​ ​និង​គម្រោង​ទំនប់​វា​រី អគ្គិសនី​ផងដែរ ។​ ​មិនតែប៉ុណ្ណោះ​ ​លោក​ក៏​បាន​អំពាវនាវ ឲ្យ​អ្នកប្រើប្រាស់ ឈប់​ពិសា​ផលិតផល របស់​ក្រុមហ៊ុន​ ​ខេ​ម​ប្រ៊ូ​ ​ទៀតផង ។​

​លោក​បាន​អះអាង​ថា​ “​អ្នក​ដែល​កំពុងតែ​ទទួលបាន ប្រាក់​ចំណូល​ពី​ប្រទេស​របស់​យើង​ ​ក៏​កំពុងតែ​បំផ្លាញ ប្រទេស​របស់​យើង​ផងដែរ​” ។​ ​លោក​បន្ត​ទៀត​ថា​ “​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ ​ប្រទេសជិតខាង​ ​និង​ចំពោះ​ប្រជាពលរដ្ឋ ដែល​ពិសា​ស្រា​បៀរ​អង្គរ​ ​សូម​ពិចារណា​អំពី​បញ្ហា​នេះ​ ​ប្រសិន​អ្នក​ស្រឡាញ់ ទន្លេមេគង្គ​” ។​ ​លោក​បាន​បន្តថា​ “​យើង​មិន​គួរ​បន្ត​គាំទ្រ ស្រា​បៀរ​នេះ​ទៀត​ទេ​” ។​

​នៅក្នុង​របាយការណ៍ សិក្សា​ស្រាវជ្រាវ​មួយ កាលពី​ឆ្នាំ​២០០៩ ទាក់ទង​ទៅនឹង​ហេតុ​ប៉ះពាល់ នៃ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ ​ដន​ ​សា​ហុង​ ​លោក​ ​អៀន​ ប៊ែរ​ (Ian Baird) ​សាស្ត្រាចារ្យ​ផ្នែក​ភូមិសាស្ត្រ នៅឯ​សាកលវិទ្យាល័យ​ វី​ស​ខុន​ស៊ីន​ ​ម៉ា​ឌី​សុន​ (University of Wisconsin-Madison) ​បាន​លើកឡើង​ថា​ ​ផល​ប៉ះពាល់​ទៅលើ​ចល័តភាព របស់​ត្រី​ពិតជា​មាន​ ​និង​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បានទេ ។​

​កាលពី​សប្តាហ៍​មុន​ ​តំណាង​ក្រុមហ៊ុន​ ​មេហ្គា​ ​ហ្វើ​ស​ ​បាន​អះអាង​ថា​ ទំនប់​វា​រី​អគ្គិសនី​នេះ នឹង​ធ្វើឲ្យ​បរិស្ថាន​ប្រសើរឡើង​ ​និង​ជួយ​សម្រួល​ដល់ ការ​បម្លាស់​ទី​របស់​ត្រី​ ​ក៏​ប៉ុន្តែ​ពួកគេ​មិនបាន បង្ហាញ​របាយការណ៍ ស្តី​ពី​ហេតុ​ប៉ះពាល់​បរិស្ថាន ដែល​បង្កឡើង​ដោយ​គម្រោង​ទំនប់ វា​រី​អគ្គិសនី​នេះ​ទេ ។ ការហៅ​ទូរស័ព្ទ​ទៅកាន់​ផ្នែក​ផលិត​ ​និង​ផ្នែក​លក់​ ​និង​ទីផ្សារ​របស់​ក្រុមហ៊ុន​ ​ខេ​ម​ប្រ៊ូ​ ​មិន​ទទួលបាន​ការឆ្លើយតប​ទេ កាល​ពី​ម្សិលមិញ ។​ តំណាង​មួយរូប នៅ​ការិយាល័យ​ក្រុមហ៊ុន​ ​ខេ​ម​ប្រ៊ូ​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​ក៏​បាន​បដិសេធ មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ផងដែរ​ ​ដោយ​គ្រាន់តែ​និយាយថា​ លោក​ ​ហ្គោ​ ​ទំនងជា​មិន​ឆ្លើយ​សំណួរ​ទេ ។​

​លោក​ ​យើង​ ​ជី​ ​ណេង​ (Yeong Chee Neng) នាយក​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ ​ដន​ ​សា​ហុង​ ​របស់​ក្រុមហ៊ុន​ ​មេហ្គា​ ​ហ្វើ​ស​ បានឲ្យដឹងថា​ ​ក្រុមហ៊ុន​ ​ខេ​ម​ប្រ៊ូ​ ​គឺជា​ “ ​អាជីវកម្ម​ឯកជន​” ​របស់លោក​ ហ្គោ​ ​។​ ​លោក​ ​យើង​ ​បាន​មានប្រសាសន៍ថា​ “​វា​ស្រេច​តែ​ពួកគេ​ [​ឈប់​ប្រើប្រាស់ ផលិតផល​របស់​ក្រុមហ៊ុន​នេះ​] ​។​ក៏ប៉ុន្តែ​ [ ​លោក​ ​ហ្គោ​] ​មិនមែន​ជា​សមាជិក ភាគហ៊ុន​សំខាន់​ [ ​នៅក្នុង​ក្រុមហ៊ុន​ ​ខេ​ម​ប្រ៊ូ​] ​ទេ​ ​ដូច្នេះ​ពួកគេ​កំពុងតែ បង្ក​ផលប៉ះពាល់​ដល់​អ្នក​ផ្សេង​ទៀត​” ។​ ​លោក​បាន​បន្តថា​ ​លោក​មិន​អាច​និយាយ អំពី​ក្រុមហ៊ុន​ ​ខេ​ម​ប្រ៊ូ​ ​បានទេ​ ពីព្រោះ​ក្រុមហ៊ុន​ទាំងពីរ​នេះ មិន​ពាក់ព័ន្ធ​គ្នា​ទេ ។​ ​លោក​បាន​មានប្រសាសន៍ថា​ “​វា​មិន​មាន​ការពាក់ព័ន្ធ​នឹង ក្រុមហ៊ុន​ ​មេហ្គា​ ​ហ្វើ​ស​ ​ទេ ”​។​

​លោក​ ​ភៀន​ផន​ ​ឌី​តេស​ (Pianporn Deetes) អ្នកសម្របសម្រួល​ជនជាតិ​ថៃ នៅ​អង្គការ​ការពារ​ទន្លេ​អន្តរជាតិ​ (International Rivers) ​ក៏បាន​លើកឡើង​ផងដែរ​ថា​ ​ក្រុមហ៊ុន​នានា គួរតែមាន​ការប្រុងប្រយ័ត្ន​ច្រើន​ជាង​នេះ​ ​ក្នុងការ​គិត​អំពី​របៀប​នៃ​ការ បោះទុន​វិនិយោគ​របស់​ខ្លួន នៅក្នុង​ប្រទេស​ផ្សេង ។ លោក​ ​ភៀន​ផន​ ​បាន​លើកឡើង​នៅក្នុង​អ៊ីម៉េល​ថា​ “​ទំនប់​វា​រី​អគ្គិសនី​ ​ដន​ សា​ហុង​ ​ដែល​អ្នកស្រាវជ្រាវ បែប​វិទ្យាសាស្ត្រ​ជាច្រើន​នាក់ បាន​លើកឡើង​នោះ ទំនងជា​នឹង​ធ្វើឲ្យ​ខូចខាត ដល់​វិស័យ​ជលផល នៅ​ទន្លេមេគង្គ​” ។​

​អ៊ីម៉េល ​របស់លោក​ ​ភៀន​ផន​ ​មាន​ខ្លឹមសារ​បន្តទៀតថា​ “​ផលប៉ះពាល់​នឹង​មាន​ទៅលើ សន្តិសុខ​ស្បៀង​ក្នុងស្រុក​ ​និង​ក្នុង​តំបន់ ជា​ពិសេស​ប្រជាជន ដែល​រស់នៅ​ក្នុង​សហគមន៍ ក្បែរ​មាត់ទឹក​ ​ក្នុងនោះ​ក៏​បូក​រួម​ទាំង ប្រជាជន​ជាច្រើន​លាន​នាក់ នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​រស់នៅ​ពឹង ផ្អែក​លើ​ធនធាន នៅ​ក្នុង​ទន្លេមេគង្គ​ដែរ​” ៕ ប្រែ​សម្រួល​ដោយ កង​ ​សុធា​
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 266ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2539ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3115ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2795ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2937ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3196ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 289
ម្សិលមិញ : 358
សរុប : 997481
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com