ថ្ងៃ អាទិត្យ ទី 22 ខែ កញ្ញា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
​ក្រុមហ៊ុន សុខ សំណាង ទទួលបានសិទ្ធិពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង ទំរីង រ៉ាប់​ប៊ើ កាប់បំផ្លាញ​ព្រៃ​ឈើ និងដឹកជញ្ជូនឈើតាមអំពើចិត្ត
ផ្សាយនៅថ្ងៃទី: 08-01-2014, ចំនួនអ្នកអាន 2642ដង
សៀមរាប​៖ តាម​ប្រភព​ព័ត៌មាន ពី​ខេត្ត​សៀមរាប បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ បាន​និង​កំពុង​តែ​សម្រុក កាប់បំផ្លាញ​ព្រៃឈើ ស្ទើរ​រលាយ​ហិនហោច ពី​ក្នុង​បរិវេណ​ក្រុមហ៊ុន និង​ក្រៅ​ក្រុមហ៊ុន ហើយ​ពួកគេ​តែងតែ ប្រើប្រាស់​រថយន្ត​ខ្នាតយ​ក្សធំៗ ដឹកជញ្ជូន​ឈើ​រាប់សិប​តោន លើស​ទម្ងន់​ពី​ច្បាប់​កំណត់ ដែល​ជា​ការបំផ្លិចបំផ្លាញ យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ទៅលើ ផ្លូវជាតិ ផ្លូវថ្នល់ ឬ​ផ្លូវលំ​នានា ដែលជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ។ ទង្វើ​អស់ទាំង​នេះ ត្រូវ​ប្រជាពលរដ្ឋ បាន​និយាយថា វា​ជា​ការផ្គើន ឬ​ប្រមាថមើលងាយ ចំពោះ​បទបញ្ជា របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល យ៉ាង​ច្បាស់ក្រឡែត ដែល​មិន​ត្រូវ​អត់ឱន​ឲ្យបាន​ឡើយ ។​

​ប្រភព​បាន​រាយការណ៍​មក​ថា កន្លងមក​ក្រុមហ៊ុន សុខ សំណាង ស្អី​គេ​នោះ មិន​មាន​អាជ្ញាប័ណ្ណ​អ្វី ដែល​រាជរដ្ឋាភិបាល បាន​ប្រគល់​ឲ្យ​ក្នុង​ការ វិនិយោគ​ផ្នែក​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម ដំណាំ​កៅស៊ូ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​នេះ បាន​ឃុបឃិត​គ្នា ជាមួយ​ក្រុមហ៊ុន ២​ទៀត គឺ​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែល​មាន​ទីតាំង នៅ​ស្រុក​អន្លង់វែង និង​ស្រុក ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដើម្បី​ចែក​លាភ សក្ការៈ​គ្នា​ចំណេញ កេង​លើ​រាជរដ្ឋាភិបាល​កម្ពុជា​តែម្ដង ។ បានន័យថា ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែល ​ទទួលបាន​សិទ្ធិ វិនិយោគ​ស្រប​ច្បាប់ ពី​រាជរដ្ឋាភិបាល​កម្ពុជា បែរជា​មិន​ព្រម​យក ច្បាប់​អនុញ្ញាត​នោះ ទៅ​អនុវត្ត​ដោយ​ខ្លូន​ឯង ទៅតាម​កិច្ចសន្យា​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា​ទេ​... ផ្ទុយទៅវិញ ពួកគេ​បាន​ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ លក់​អាជ្ញាប័ណ្ណ​នោះ បន្ត​ទៅឲ្យ​ក្រុមហ៊ុន សុខ សំណាង យក​ទៅ​ធ្វើ​អាជីវកម្ម កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ ស្ទើរ​រាល់​យប់​ថ្ងៃ​ទៅ​វិញ ។​

​ប្រភព​បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​ក្រុមហ៊ុន សុខ សំណាង បាន​ទទួល​សិទ្ធិ​ស្ងាត់ៗ ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ រួចមក ក្រុមហ៊ុន សុខ សំណាង ក៏បាន​ចាប់ផ្តើម​សម្រុក កាប់បំផ្លាញ​ព្រៃឈើ និង​ប្រមូល​ទិញ​ឈើ ក្រៅ​បរិវេណ​ក្រុមហ៊ុន ដូច​ជា​ឈើ​លេខ​១,  ឈើ​លេខ​២ រួម​ទាំង​ឈើ​គ្រញូង​ផងដែរ (​មាន​ប្រជា​ពលរដ្ឋ​ខ្មែ​ខ្លះ បាន​ឡើង​ទៅ​លួច​កាប់​ឈើ  នៅក្នុង​ទឹកដី​ថៃ ធ្វើឱ្យ​ទាហាន​ថៃ​បាញ់ សម្លាប់​ជា​បន្តបន្ទាប់​) ។ ឈើ​ទាំងឡាយ ដែល​ក្រុមហ៊ុន​នេះ កាប់​បាន និង​ប្រមូល​ទិញ​បាន គេ​តែងតែ​ដឹកជញ្ជូន​ចែកចាយ លក់​នៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ផ្សេងៗ ដូចជា​ខេត្ត​សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង​, កំពង់ធំ​, កំពង​ចាម​, ព្រៃវែង​,  ស្វាយរៀង និង​ខេត្ត​មួយទៀត ។​

​មន្ត្រី​សាធារណការ ដែល​បាន​ត្រឹមតែ​ថា​... តែ​មិនសូវ​ហ៊ាន​ចាប់​នោះ បាន​និយាយថា មាន​ផ្លូវជាតិ ផ្លួវលំ​ជាច្រើន ត្រូវ​បាន​ខូចខាត យ៉ាងធ្ងន់ធ្ងរ ជា​បន្តបន្ទាប់ ដោយសារ​តែ​ឡាន​ដឹកឈើ លើស​ទម្ងន់​តួយ៉ាង ក្រុមហ៊ុន សុខ សំណាង និង​ក្រុមហ៊ុន ហួត ម៉េង រីតា ជាដើម ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​មជ្ឈដ្ឋាន​ជាច្រើន បាន​និយាយថា នៅក្នុង​សម័យ​តេ​ជោនេះ  គេ​មិនដឹងថា តើ​មាន​ក្រុមហ៊ុន ចំនួន​ប៉ុន្មាន​ទេ ដែល​រត់​ការ​បាន​សិទ្ធិ វិនិយោគ​លើ​ដី​សម្បទាន អភិ​វឌ្ឈន៍​ស្អីៗ​ត្រឹមត្រូវ ពី​រាជរដ្ឋាភិបាល​ហើយ ពួក​គេ​បែរជាយក​ឡៃ​សិន (License) នោះ ទៅ​គួ​កជេរ​លក់​បន្ត ទៅឲ្យ​ក្រុមហ៊ុន​ផ្សេងៗ ជា​ភាគី​ទី​២ ឬ​ទី​៣​ទៀត ដែល​មិន​មាន​លក្ខណៈ សម្បត្តិ​គ្រប់គ្រាន់​សោះ​ទៅ​វិញ​? តើ​ទង្វើ​បែបនេះ អាច​ចាត់ទុកថា ជាការ​ក្បត់​ទំនុកចិត្ត ឬ​ជា​ការរំលោភ​បំពាន ឬ​ជា​ការ​ក្បត់​កិច្ចសន្យា ជាមួយ​រាជរដ្ឋាភិបាល​ដែរឬទេ​? ឬ​មួយ​រាជរដ្ឋាភិបាល ជា​អ្នក​អនុញ្ញាតិឲ្យ​ធ្វើ​បែប​នេះ​? បើ​ធ្វើ​អញ្ចឹង​បាន​តាមចិត្ត ប្រហែល​ជា​អាណត្តិ​នេះ នឹង​មាន​អ្នក​មាន​លុយ​ច្រើន បើក​ជា​ក្រុមហ៊ុន​មួយ ក្នុង​ការបម្រើ​សេវាកម្ម​រត់ការ និង​លក់ឡៃ​សិន គ្រប់​ប្រភេទ​ហើយ ។​ ផ្ទុយទៅវិញ បើ​មិន​អីចឹង​ទេ រាជរដ្ឋាភិបាល ត្រូវតែ​ដក​យក​សិទ្ធិ ពី​ក្រុមហ៊ុន​ទាំងនោះ មក​វិញ​ទាំងអស់​... ហើយ​ក៍​ត្រូវ​ដាក់​ទោសពៃរ៍ ឲ្យ​ធ្ងន់ធ្ងរ​ទៅលើ ម្ចាស់​ក្រុហ៊ុន​តាំង​នោះដែរ ដូចជា​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ទំរីង រ៉ាប់​ប៊ើ ដែល​បាន​លក់​សិទ្ធិកាប់​ឈើ ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ ទៅឲ្យ​ក្រុមហ៊ុន សុខ សំណាង​.ផងដែរ​។​

​គេហទំព័រ «​ដំណឹងពិស្ដារ​» នៅ​មិនទាន់​បាន​ជួប​បំភ្លឺ ពី​ក្រុមហ៊ុន​ទាំង​៣​ខាងលើ ជុំវិញ​ព័ត៌មាន​ទាំងនេះ​ទេ ៕ ដោយ​៖ ជំនិត
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 156ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2463ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3034ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2719ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2866ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3120ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 318
ម្សិលមិញ : 382
សរុប : 977363
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com