ថ្ងៃ អាទិត្យ ទី 22 ខែ កញ្ញា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ការតែងតាំងឯកឧត្តម ស៊ុយ សែម ​ជា​រដ្ឋមន្ត្រីសារជាថ្មី ​ធ្វើឲ្យមន្ត្រីៗ​ជាច្រើន​នាក់ រួមទាំង​​យុវជន​គណបក្ស​ប្រជាជនផងដែរ មាន​អារម្មណ៍មិនល្អ​ឡើយ
ផ្សាយនៅថ្ងៃទី: 02-03-2014, ចំនួនអ្នកអាន 3606ដង
​ភ្នំពេញ​៖ មាន​បងប្អូន​ជនរួមជាតិ ជាច្រើន​មជ្ឈដ្ឋាន បាន​នាំគ្នា​និយាយថា គួរ​ឲ្យ​កោតសរសើរ​ខ្លាំងណាស់ ចំពោះ​ឯកឧត្តម ស៊ុយ សែម ដែល​ត្រូវ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បន្តទៀត បាន​ដកហូត (​ស៊ុយ សែម​) ពីមុខ​តំណែង​ជា​រដ្ឋមន្ត្រី នៃ​ក្រសួង​ឧស្សាហ៍កម្ម រ៉ែ និង​ថាមពល កាលពីដើម​អណត្តិ​ទី​៥ ដោយ​ប្រគល់​ក្រសួង​នេះ​ទាំងមូល ទៅឲ្យ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជា​អ្នកដឹកនាំ​ធ្វើ​ជា​រដ្ឋមន្ត្រី​រួច​ហើយ ឥឡូវ​បែរជា​ត្រូវ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន បាន​បង្កើត​ក្រសួង​ថ្មី​មួយទៀត គឺ​ក្រសួង​រ៉ែ និង​ថាមពល ដោយ​តែងតាំង​ឯកឧត្តម ស៊ុយ សែម ឲ្យ​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​នេះ ។​

​ការប្រកាស​តែងតាំង ​មុខ​តំណែង​ជា​រដ្ឋមន្ត្រី​ថ្មី នៃ​ក្រសួង​រ៉ែ និង​ថាមពល ជូន​ឯកឧត្តម ស៊ុយ សែម និង​ការធ្វើសមាហរណកម្ម អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា ឲ្យនៅ​ក្រោម​ក្រសួង​រ៉ែ និង​ថាមពល ត្រូវបាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៣ នា​ទីស្តីការ គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​របស់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ ទីស្តីការគណៈរដ្ឋមន្ត្រី ។ រចនាសម្ព័ន​ថ្នាក់ដឹកនាំ នៅ​ក្រសួង​រ៉ែ និង​ថាមពល ដែល​ទើបតែ​បង្កើតឡើង​ថ្មី​នេះ​រួមមាន​៖ ឯកឧត្តម ស៊ុយ សែម ជា​រដ្ឋមន្ត្រី ដោយ​មាន​រដ្ឋលេខាធិកា​រ​ចំនួន ៦​រូប​គឺ ឯកឧត្តម អ៊ិត ប្រាំង​, ឯកឧត្តម ហូ វិចិត្រ​, ឯកឧត្តម ឌិ​ត ទីណា​, ឯកឧត្តម សុខ ខា​វ៉ាន់​, ឯកឧត្តម ម៉េង សក្កិ​ធារ៉ា និង​លោកជំទាវ ប៉ែន ឆ​ដា រួមជាមួយ​អនុ​រដ្ឋលេខាធិការ​ចំនួន ៦​រូប​ផ្សេងទៀត ។​

​សាធារណជន​បាន​និយាយថា បើ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន  បង្កើត ​ក្រសួង​ថ្មី ដើម្បី​បង្កើន​ផលប្រយោជន៍ ជូន​ប្រទេស​ជាតិ​នោះ គឺជា​ការត្រឹមត្រូវ​គួរឲ្យ​គោរព និង​គា​ទ្រ​ទាំងស្រុង ។ តែបើ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន  បង្កើត​ក្រសួង​ថ្មី​នេះ គ្រាន់​តែ​ដើម្បី​តែងតាំង​ឲ្យ​ឯកឧត្តម ស៊ុយ សែម បាន​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​នឹង​គេ​ដែរ​នោះ ច្បាស់​ជា​នឹង​ធ្វើឲ្យ គណបក្ស​ប្រជាជន​កម្ពុជា កាន់តែ​បាត់បង់​ការគាំទ្រ ពី​បងប្អូន​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​ម្ចាស់ឆ្នោត​ច្រើនឡើងៗ ។ ដោយសារ​ហេតុ​ថា ការបង្កើត​ក្រសួង​ថ្មី ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល កាន់តែ​ទទួល​បន្ទុក​ធ្ងន់ធ្ងរ ដែល​ត្រូវ​ចំណាយ​ថវិកាជាតិ ឬ​ថវិកា​របស់​បងប្អូន​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​ម្ចាស់ឆ្នោត យ៉ាង​ច្រើន​ថែមទៀត ក្នុង​ពេល​ប្រទេស​ជាតិ នៅ​មិនទាន់​ងើប​ផុត ពី​ភាពក្រីក្រ​នៅឡើយ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៍​បាន​ជំពាក់​បំណុល​បរទេស រាប់​ពាន់​លាន​ដុល្លារ និង​កំពុង​បន្ត​ខ្ចីបុល​បរទេស ឥត​ឈប់ឈរ​ដែល​មិន​ដឹង​ជា ពេល​ណា​នឹង​អាច​សង​គេ​រួច​នោះ​ដែរ ។​

​មិនតែប៉ុណ្ណោះ មហាជន​នៅ​បាន​បញ្ជាក់ទៀតថា ការបង្កើត​ក្រសួង​ថ្មី ឲ្យ​មន្ត្រីៗ​ដដែល​ដូចជា ឯកឧត្តម ស៊ុយ សែម បាន​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី សារជាថ្មី​ឡើងវិញ តាមរយៈ​ការ​សុខចិត្ត បំបែក​ក្រសួង​ឧស្សាហ៍កម្ម រ៉ែ និង​ថាមពល ឲ្យទៅ​ជា​ពីរ​នេះ ក៍​បាន​និង​កំពុង​ធ្វើឲ្យ មន្ត្រីៗ​ជាច្រើន​រូប​ផ្សេងទៀត នៃ​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​បងប្អូន​យុវជន គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ មាន​អារម្មណ៍មិនល្អ​ឡើយ ។ ផ្ទុយទៅវិញ បើ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្ដេច​តេជោ ហ៊ុន សែន  បង្កើត​ក្រសួង​ថ្មី​នេះ ដាក់​មន្ត្រី​ផ្សេង​ក្រៅពី​ឯកឧត្តម ស៊ុយ សែម ឬ​ដាក់​យុវជន គណបក្ស​ប្រជាជន​កម្ពុជា ឲ្យបាន​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី ដូច​ករណី​ឯកឧត្តម សាយ សំ​អាល់ នៅ​ក្រសួង​បរិស្ថាន​ដែរនោះ សម្ដេច​តេជោ ហ៊ុន សែន  ច្បាស់​ជា​នឹង​ទទួល​បាន​ការ គោរព​គាំទ្រ​ខ្លាំង​ឡើង​វិញ ជា​មិនខានឡើយ ៕ ដោយ​៖ អ្នកគាំទ្រ​ចិត្ត​ស្មោះ​
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 155ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2462ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3033ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2719ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2866ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3119ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 267
ម្សិលមិញ : 382
សរុប : 977312
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com