ថ្ងៃ សុក្រ ទី 24 ខែ ឩសភា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
មានផ្កាយ២​ម្នាក់ ហ៊ាន​ប្រឆាំងនឹង​បទបញ្ជា នាយករដ្ឋមន្ត្រី ផ្កាយ​៥ផុត​លេខ ហ៊ុន សែន ក្នុងការ​កាង​ក្រុមហ៊ុន ហ៊ួត ម៉េង​រីតា រកស៊ី​ឈើ​អនាធិបតេយ្យ និងដឹកលើសទម្ងន់ បំផ្លាញផ្លូវជាតិស្ទើរខ្ទេចខ្ទី
ផ្សាយនៅថ្ងៃទី: 13-03-2014, ចំនួនអ្នកអាន 2050ដង
​សៀមរាប​៖ តាម​ប្រភព​ព័ត៌មាន ពី​ក្រុម​អ្នកសារព័ត៌មាន (​កាសែត និង​ទូរទស្សន៍​ភាគច្រើន​)  ប្រចាំការ​នៅ​តាម បណ្ដា​ខេត្ត​នានា បានឲ្យដឹងថា ចាប់​ពី​ក្រោយ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ រហូតមកដល់​ពេលនេះ គេ​បាន​សង្កេតឃើញថា ពួក​ឈ្មួញៗ​រកស៊ី បំផ្លាញ​ព្រៃឈើ  ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន បាន​និង​កំពុង​នាំ​គ្នា ធ្វើ​សកម្មភាព​របស់​ពួកគេ កាន់តែ​ខ្លាំង​ឡើងៗ​ហើយ ដោយ​ឃុបឃិត​គ្នា ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ផ្សេងៗ មិន​គោរព​កោត​ខ្លាច បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ -២០១៨ នេះ​ទេ ។​

​ ក្រុម​អ្នកសារព័ត៌មាន ប្រចាំ​នៅ​ខេត្ត​សៀ​បរាប បាន​និយាយថា បើ​គ្រាន់តែ​លើកយក ខេត្ត​មួយ​នេះ​មក​និយាយ ក៍​គេ​អាច​បាន​ដឹង​ដែរ​ថា ខេត្ត​សៀ​បរាប​ធ្លាប់​ល្បីឈ្មោះ ជាច្រើន​ឆ្នាំ​មកហើយ មិន​ចាញ់​បណ្ដា​ខេត្ត នៅ​ភូមិភាគ​ឦសាន​នោះទេ ពាក់ព័ន្ធ​នឹង​រឿង​សម្បូរ បទល្មើស​ព្រៃឈើ ឬ​មាន​ឈ្មួញ​ឈើ​ជាច្រើន ដែល​គ្មាន​មន្ត្រី​ណា យក​បទបញ្ជា​របស់​ស​ម្ដេច​តេជោ ហ៊ុន សែន ទៅ​អនុវត្ត​ឲ្យមាន ប្រសិទ្ធភាព​ទាល់តែសោះ​... ប្រៀប​ដូច​ជា​បទបញ្ជា​នោះ គ្រាន់​តែ​ស្រែកៗ​ឲ្យតែ​ពិរោះ​ស្ដាប់ ឬ​ចេញ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ។​

​ជាក់ស្ដែង បន្ទាប់​ពី​កើត​មាន​បទបញ្ជា របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ការបង្ក្រាប​ទប់ស្កាត់  បទល្មើស​ព្រៃឈើ កាលណា​មក ក្រុមហ៊ុន ហ៊ួត ម៉េង​រីតា មិន​ត្រឹមតែ​មិន​គោរព កោតខ្លាច​នោះទេ​... ផ្ទុយទៅវិញ ពួកគេ​កាន់តែ​ធ្វើ សកម្មភាព​ខ្លាំង​ឡើងៗ ជាង​ពេល​មុនៗ​ទៅទៀត ក្នុងការ​សម្រុក​ដឹកឈើ​ចេញ ស្ទើរ​រាល់​យប់​ថ្ងៃ យកទៅលក់​នៅ ប្រទេស​វៀតណាម តាំងពី​មុន​ពេល​បោះឆ្នោត រហូតមក​ដល់​ក្រោយ​ពេល​បោះឆ្នោត ដោយ​មិន​មាន​សមត្ថកិច្ច ថ្នាក់ក្រោម ថ្នាក់កណ្ដាល ឬ​ថ្នាក់​លើ​ណា ហ៊ាន​ប៉ះពាល់​ឡើយ ធ្វើឲ្យ​បទបញ្ជា​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាញ់​បត់​បញ្ចុក (​យក​លុយ​បិទមាត់​) របស់​ពួក​ឈ្មួញៗ​ឈើ ទាំងនេះ​ទៅ​វិញ ។​

​យោង​តាម​ព័ត៌មាន​ជាច្រើន បានឲ្យដឹងថា មូលហេតុ​ដែល​ក្រុមហ៊ុន ហ៊ួត ម៉េង​រីតា អាច​រកស៊ី​ដឹក​ជញ្ជូន​ឈើ បាន​តាម​អំពើ​ចិត្ត ទោះបីជា​ដឹក​លើស​ទម្ងន់ ធ្វើឲ្យ​ខូចខាត​ផ្លូវជាតិ ជាច្រើន​កន្លែង​យ៉ាងណា​ក៍ដោយ​នោះ ព្រោះ​តែ​ក្រុមហ៊ុន ដ៍​ខ្លាំងក្លា​មួយ​នេះ មាន​ឧត្តមសេនីយ៍​ផ្កាយ​ពីរ​ម្នាក់ (​សុំ​លាក់​ឈ្មោះ​ពិត​ទុក​សិន​) តែ​ឈ្មោះ​ក្រៅ​ហៅ ជ័យ ជា​ទីប្រឹក្សា​ផ្ទាល់ និង​ជា​មេបញ្ជាការរង​អង្គរក្ស របស់​ថ្នាក់ដឹកនាំ​កំពូល​ម្នាក់ ស្និទ្ធ​នឹង​លោក​មេបញ្ជាការ​ផ្កាយ​៣​ម្នាក់ (​សុំ​លាក់​ឈ្មោះ​ទុក​សិន​ដែរ​) ជា​អ្នក​កាង​ធ្វើ​ខ្នងបង្អែក ក្នុង​ការប្រមូលទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ ស្ទើរ​រាល់​យប់​ថ្ងៃ ចេញពី​ខេត្ត​ឧត្ដរមានជ័យ តាម​ផ្លូវ​លេខ​៦៧ ឆ្លងកាត់​ខេត្ត​សៀមរាប  យកទៅ​លក់​តាម​បណ្តា​ខេត្ត​នានា ព្រមទាំង​នាំចេញ​ទៅ​ប្រទេស​វៀតណាម ។ ពួក​គេ​ហ៊ាន​ឃុបឃិត​គ្នា ធ្វើ​ជំនួញ​ឈើ​យ៉ាង​រលូន ដោយសារ​ពួកគេ​សំអាងថា ឈើ​ទាំង​នោះ​សុទ្ធតែ ជា​ឈើ​ស្របច្បាប់  ដែល​ពួកគេ​ប្រមូល និង​ដឹកជញ្ជូន​ចេញពី ដី​សម្បទាន​វិនិយោគ ទំហំ​ប្រមាណ​ជិត ១​ម៉ឺន​ហិកតា នៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រគល់​ឲ្យ​ពួកគេ ។ 

​សេចក្ដីរាយការណ៍ បាន​បញ្ជាក់​ប្រាប់ថា កន្លង​មក​ឧត្តមសេនីយ៍​ផ្កាយ​ពីរ​ឈ្មោះ ជ័យ បាន​ប្រើប្រាស់​ប៉ូលិស​សក្តិ​៣​ម្នាក់​ឈ្មោះ យ៉ា ឲ្យចេញ​មុខ​ប្រមូល​ទិញ​ឈើ​ផ្តាច់មុខ ពី​ពួក​អ្នក​លួច​កាប់​ឈើ​ទាំងឡាយ នៅ​ព្រៃរបស់​ភូមិ​អូរ​រំចេក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង និង​ប្រមូល​ទិញ​ឈើ​គ្រញូង ពី​ប្រជាពលរដ្ឋ​ឆ្លងដែន ទៅ​លួច​កាប់​ពី​ដី​ថៃ​ផង​ដែរ យក​កម​ស្តុក​ទុក ក្នុង​ឃ្លាំង​ដ៏​ធំ​របស់​ក្រុមហ៊ុន ហ៊ួត ម៉េង​រីតា ដោយ​មាន​អ្នក​យាមកាម យ៉ាង​តឹងរឹង​បំផុត មិន​ឲ្យ​អ្នក​ក្រៅ​ណា  អាច​ចេញ​ចូល​មើល​ឃើញ ពី​គំនរ​ឈើ​គរ​ដូច​ភ្នំ នៅក្នុង​ក្រុមហ៊ុន​របស់​ពួកគេ​ទេ ។ នៅពេល​យប់​ស្ងាត់ ពួកគេ​តែងតែ​ដឹកឈើ​ទាំង​នោះ​ចេញ ក្នុង​មួយ​យប់ៗ​ពី ២ ទៅ ៣ រថយន្ត​ខ្នាត​យក្ស គ្រប​យ៉ាង​ជិត​ឈឹង ដោយមាន​អ្នក​ជិះ​រថយន្ត​ទំនើប​ឈ្មោះ ប៉ុល បាន ជា​អ្នក​តាម​រត់​ការនាំ​ផ្លូវ យ៉ាង​ស្ទាត់ជំនាញ​ផងដែរ ។​

​ គួររម្លឹកថា ថ្មីៗ​កន្លងមកនេះ បន្ទាប់ពី​មាន​ប្រព័ន្ធ ផ្សព្វផ្សាយ​ជាច្រើន បាន​បង្ហោះ​ផ្សាយ​ព័ត៌មាន​ក្ដីៗ ព្រោងព្រាត​ល្បី​ពេញ​ពិភពលោក ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ព្រៃឈើ ដែល​ប្រព្រិត្ត​ឡើង​ដោយ ក្រុមហ៊ុន​លោក​ឧកញ៉ា គិត ម៉េង សហការ​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លឹម ប៊ុន​ណា រួចមក រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ផ្អាក មិន​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ ធ្វើ​សកម្មភាព​របស់​ខ្លួន​តទៅទៀត​ទេ ។​ ​ប៉ុន្តែ​អ្នក​ខេត្តសៀមរាប បាន​និយាយថា យក​ល្អ​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​ពិចារណា ក្នុង​ការលុបចោល  នូវ​ព្រៃ​សម្បទាន ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន ហ៊ួត ម៉េង​រីតា នោះ​ជាបន្ទាន់​ដែរ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​នោះ យក​ទៅ​ធ្វើ​ជា​លេស ក្នុង​ការប្រព្រិត្ត បទល្មើស​ព្រៃឈើ ឬ​ដឹក​ជញ្ជូន​ឈើ​លើស​ទម្ងន់ តាម​អំពើ​ចិត្ត​តទៅទៀត ។ ជាក់ស្ដែង​មាន​គេ​ប្រាប់​មក​ថា ក្រុមហ៊ុន ហ៊ួត ម៉េង​រីតា បាន ​ដឹក​ជញ្ជូន​ឈើ​ចំនួន ២​រថយន្ត​ធំៗ ដោយ​ព្យាយាម​មិនឲ្យ មន្ត្រីៗ​ជំនាញ​ថ្លឹង​រថយន្ត​ដឹកឈើ​លើស​ទម្ងន់ របស់​ក្រុមហ៊ុន​ខ្លួន​នោះ​ទេ​... ។​

​កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ក្រុមមន្ត្រីៗ ត្រួតពិនិត្យ​ចល័ត​ពិសេស នៃ​មន្ទីរ​សាធារណៈការ ខេត្តសៀមរាប បាន​ចាប់​រថយន្ត ប្រភេទ​យី​ឌុប​ខ្នា​ត​យក្ស​ចំនួន ២​គ្រឿង របស់​ក្រុមហ៊ុន ហួត មេ​ង​រីតា ដែល​បាន​ធ្វើ​សកម្មភាព​ល្មើសច្បាប់ ដឹកឈើ​លើស​ទម្ងន់ ក្នុង​១​រថយន្តៗ រហូតដល់​ទៅ​ជិត ២០​តោន​ឯណោះ ។ ការចាប់​ឡាន​ដឹកឈើ លើស​ទម្ងន់​របស់​ក្រុមហ៊ុន ហួត មេ​ង​រីតា ដ៍​ល្បីឈ្មោះ​នេះ ត្រូវបាន​ធ្វើឡើង នៅលើ​ដងផ្លូវ​ជាតិ​លេខ​៦៧ (​ហាយវេ​) ស្ថិតក្នុង​ភូមិ​គោក​ត្រាច  ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ ក្នុងពេល​មន្ត្រីៗ​ជំនាញ ចាត់ការ​ឡាន​ដឹកឈើ លើស​ទម្ងន់​នេះ​ភ្លាម ម្ចាស់​ឡាន​ដឹក​ឈើ លើស​ទម្ងន់​ខុសច្បាប់​នោះ បែរជា​បាន​បញ្ចេញ ប្រតិកម្ម​តបត​វិញ ដោយ​ចោទប្រកាន់​ថា ជញ្ជីង​ថ្លឹង​ចល័ត របស់​សាធារណៈការ​នោះ មិន​ត្រឹមត្រូវ​ទេ ។​

​ការជជែក​តវ៉ា​គ្នា​ចុះឡើងៗ ទីបំផុត​ឡាន​ដឹកឈើ​លើស ទម្ងន់​ទាំង​២​គ្រឿង ត្រូវ​បាន​អូស​យកទៅ​ថ្លឹង ដោយ​ជញ្ជីង​ផ្សេង នៅ​ស្ថានីយ៍​ធំ​ឯ​ស្រុក​ពួក ក៍នៅ​តែ​លើស​ទម្ងន់​ដដែល ។ រថយន្ត​ទាំងនោះ សុទ្ធតែ​មាន​ម៉ាក ហ៊ី​យាន់​ដាយ​ដូចគ្នា គឺ​១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 3A9280 និង​១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ  ភ្នំពេញ 3A6575 ។ មុន​ពេល​ឡាន​ដឹកឈើ លើស​ទម្ងន់​ទាំង​២​គ្រឿង ត្រូវ​គេ​អូស​យកទៅ​ថ្លឹង នៅឯ​ស្ថានីយ៍​ស្រុក​ពួក លោក​អនុប្រធាន មន្ទីរ​សាធារណៈការ បាន​ទូរ​សព្ទ័​ទៅ​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល ព្រៃឈើ​សៀមរាប ឲ្យទៅ​ចូលរួម​ក្នុង ប្រតិ​ប​ត្ត​ការនោះដែរ ដើម្បី​ពិនិត្យ​ទៅលើ ច្បាប់​ដឹកជញ្ជូន​ឈើ​ថា តើ​វា​ត្រឹមត្រូវ​តាមច្បាប់ ឬ​យ៉ាងណា​? ព្រោះថា ឡាន​ដឹក​ឈើ​ទាំង​២​គ្រឿង​នោះ មានច្បាប់​ដឹកជញ្ជូន ត្រឹម​តែ​ចំនួន​ជាង ២៨​ម៉ែត្រគូប​ប៉ុណ្ណោះ ក្នុង​១​ឡានៗ​... ប៉ុន្តែ​ផ្ទុយទៅវិញ  ពេល​ចាប់​ឡាន ឲ្យ​ឡើង​ជញ្ជីង​ថ្លឹង បែរ​ជា​វា​លើស​ទម្ងន់​រហូត​ជិត ២០​តោន​ឯណោះ ។ ក្នុង​ពេល​ពិនិត្យ​ច្បាប់ ដឹកជញ្ជូន​នោះដែរ គេ​បាន​ឃើញ​លោក វែង លី មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាគង បាន​ត្រឹម​តែ​កាន់​ឯកសារ (PC) ដើរ​ឆ្វែល​ឡាន​ចុះឡើងៗ ហើយ​អះអាងថា ឈើ​នៅលើ​ឡាន គ្រប់​ចំនួន​ម៉ែត្រគូប​...​។​

​អនុប្រធាន​មន្ទីរ សាធារណៈការ​ខេត្ត​លោក ជួ​ត ចន្ទ័​តារា ដែល​ជា​ប្រធាន ក្រុម​ចល័ត​ពិសេស បានឲ្យដឹងថា ក្រោយពេល​ថ្លឹង​នៅ​ស្ថានីយ៍​ធំ ឡាន​ដឹក​ឈើ​ទាំង ២​គ្រឿង របស់​ក្រុមហ៊ុន ហួត មេ​ង​រីតា​ នោះ ក្នុង​១​គ្រឿងៗ​លើស​ទម្ងន់ ១៥​តោន​ឯណោះ គឺ​លើស​ក្នុង​កំរិត ចាប់ពី​២០​ភាគរយ​ឡើង ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់ ក្នុង​១​តោន​ចំនួន ៣០​ម៉ឺន​រៀល ។ លោក​បាន​បញ្ជាក់​ប្រាប់ ឲ្យដឹងថា រថយន្ត​យី​ឌុប​កង់​៨ ច្បាប់​អនុញាតិ​ឲ្យ ផ្ទុក​ទម្ងន់​ចំនួន ២១​តោន ទាំង​សំបក​រថយន្ត​, រថយន្ត​កង់​១០ ផ្ទុក​បាន​២៥​តោន​, រថយន្ត​យី​ឌុប​ភ្លៅ​៤ ផ្ទុក​បាន​៣០​តោន​, រថយន្ត​យី​ឌុប​ភ្លៅ​៥ ផ្ទុក​បាន​៤០​តោន ។ ចំពោះ​រថយន្ត​ដឹកឈើ​ទាំង ២​គ្រឿង របស់​ក្រុមហ៊ុន ហួត មេ​ង​រីតា​នោះ​វិញ គឺ​មាន​ភ្លៅ​៦ គេ​ផ្ទុក​ទម្ងន់​រហូត​ជិត ៦០​តោន ដែល​តាម​ការពិត នៅ​ប្រទេស​កម្ពុជា មិនទាន់មាន​ច្បាប់ អនុញាតិ​ឲ្យប្រើ​រថយន្ត មាន​ភ្លៅ​៦​បែបនេះ​ទេ​... ករណីនេះ រដ្ឋមន្ត្រី​កំពុងតែ មាន​វិធានការ ។​

​លោក​ប្រធាន​ក្រុម​ចល័ត បានឲ្យដឹង​ទៀតថា គ្រប់​បណ្តា​រថយន្ត ដែល​ផ្ទុក​លើស​ទម្ងន់ ក្រោយ​ផាកពិន័យ គឺ​មិន​អនុញាតិ ឲ្យ​បន្ត​ដំណើរទេ ត្រូវតែ​រក​រថយន្ត មួយ​គ្រឿង​ផ្សេងទៀត មក​សាង​ទំនិញ ទើប​ឲ្យ​បន្តដំណើរ តទៅទៀតបាន ។ ដោយឡែក​រថយន្ត ដឹកឈើ​លើស​ទម្ងន់ ២​គ្រឿង របស់​ក្រុមហ៊ុន ហួត មេ​ង​រីតា រហូតមកទល់ ថ្ងៃទី​១៨ វិច្ឆិកា​នេះ ថៅកែ​ក្រុមហ៊ុន​នោះ នៅ​មិនទាន់​ចូលខ្លួន ទៅ​ដោះស្រាយ​នៅឡើយ​ទេ ។ តែ​យ៉ាងណាក៏ដោយ លោក​នឹង​អនុវត្ត ទៅតាម​ផ្លូវច្បាប់ បើទោះបីជា​មាន អន្តរាគ​ម​ន៏​ក៏ដោយ គឺ​ធ្វើឲ្យ​ដូច​ភ្លៀងរលឹម ។ ទាក់ទង​នឹង​ការ ដឹកជញ្ជូន​ឈើ របស់​ក្រុមហ៊ុន ហួត មេ​ង​រីតា នេះដែរ បើ​តាម​ព័ត៏មាន ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង  បាន​ទម្លាយ​ឲ្យដឹងថា ក្រុមហ៊ុន​មួយ​នេះ ទទួលបាន​សិទ្ធិ សម្បទាន​លើ​ផ្ទៃដី ៣០០០​ហិកតា ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ពួកគេ​បាន​បោះ​ទីតាំង នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ នៅ​ចំណុច​ព្រៃ​ស្អា​ក ។​

​តាម​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ បាន​និយាយ​ប្រាប់​ថា ចាប់តាំងពី​ក្រុមហ៊ុន ហួត មេ​ង​រីតា បាន​ទៅ​បោះ​ទីតាំង នៅ​ចំណុច​ព្រៃ​ស្អា​ក កាលណា​មក គេ​មិន​ដែល​បានឃើញ ក្រុមហ៊ុន​នោះ​ធ្វើការ​អភិ​វ​ឌ្ឈ​អ្វីៗ ទៅតាម​កិច្ចសន្យា ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​នោះទេ ។ ផ្ទុយទៅវិញ គេ​ឃើញ​តែ​ក្រុមហ៊ុន​នោះ មមាញឹក​ក្នុងការ ដឹកជញ្ជូន​ឈើ ជា​បន្តបន្ទាប់ ស្ទើ​រៀងរាល់​យប់ ដោយ​ក្នុង​១​យប់ៗ ពី​២ ទៅ​៣ ឡាន​យី​ឌុប ហើយ​កាល​ពួកគេ បង្កើត​ក្រុមហ៊ុន​ដំបូង គឺ​ដឹក​សុទ្ធតែ​ឈើ​គ្រញូង​...  លុះ​មកដល់ពេលនេះ ពួកគេ​ក៏​ប្រែ​រូបភាព មក​ដឹកឈើ​ប្រភេទ​លេខ​២ វិញ​ម្តង ។​

​ប្រភព​ បានឲ្យដឹង​ទៀតថា តាមពិត​ក្រុមហ៊ុន​មួយ​នេះ បាន​កាប់​ឈើ​អស់ តាំងពី​មួយ​ឆ្នាំ​ដំបូង​ម្លេះ ក្រោយ​ពេល​អស់​ឈើ នៅក្នុង​ក្រុមហ៊ុន​របស់​ខ្លួន ក៏​បាន​ដើរ​ប្រមូល​ទិញ​ឈើ អនាធិបតេយ្យ ពី​តំបន់​ផ្សេងៗ និង​ឲ្យ​ប្រជាពលរដ្ឋ ចូល​ទៅ​កាប់​ឈើ នៅ​តំបន់​ហាមឃាត់​មួយចំនួន យកមក​លក់​ឲ្យ​ក្រុមហ៊ុន ហើយ​បន្ត​ដឹក​ចេញ ទៅ​កាន់​ទីផ្សារ ដោយ​សុំ​អនុញាតិ​ច្បាប់​ដឹកជញ្ជូន​ពី​រដ្ឋបាល​ព្រៃឈើ ដោយ​មាន​ផ្កាយ​ពីរ​ម្នាក់​ឈ្មោះ ជ័យ នៅ​ពីក្រោយ​ខ្នង ។​

​អ្នក​ខេត្តសៀមរាប និង​ឧត្តរមានជ័យ បានបញ្ជាក់​ថា ការពិតទៅ ក្រុមហ៊ុន ហួត មេ​ង​រីតា មិន​ត្រឹមតែ​មិន​បាន​គោរព និង​អនុវត្ត​ទៅតាម កិច្ចសន្យា​របស់​ខ្លួន​ជាមួយ រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ លើស​ទម្ងន់​ជាច្រើន​តោន បំផ្លិចបំផ្លាញ​ផ្លូវជាតិ ផ្លូវលំ និង​ស្ពាន​ទៀតផង​.... ៕ ដោយ​៖ ឥន្ទ្រីយ៍​មាស​
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2278ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2839ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2516ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2706ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 2921ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 286
ម្សិលមិញ : 527
សរុប : 919872
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com