ថ្ងៃ អាទិត្យ ទី 22 ខែ កញ្ញា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
មេ​រដ្ឋបាល​ព្រៃឈើ ឆេង គឹម​ស៊ុន អន់​ជាង ទី សុគន្ធ​, មេព្រៃ​ខេត្ត វង្ស សុខ​សេរី អន់​ជាង យូ កាន​វិមាន
ផ្សាយនៅថ្ងៃទី: 21-12-2013, ចំនួនអ្នកអាន 1992ដង
ភ្នំពេញ​-​រតនគិរី ៖ ប្រជាពលរដ្ឋ​ទូទៅ បាន​និយាយ​រិះគន់ថា បន្ទាប់​ពី​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដកហូត​មុខ​តំណែង​លោក ទី សុគន្ធ ដាក់​លោក ឆេង គឹម​ស៊ុន ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ​រួចមក គេ​បាន​សង្កេតឃើញថា បទល្មើស​ព្រៃឈើ មិន​ត្រឹមតែ​អត់​ចុះថយ​ប៉ុណ្ណោះ​ទេ គឺ​ពួក​ឈ្មួញ​ឈើ​គ្រា​ក់ៗ បច្ចុប្បន្ន​ថែមទាំង​ត្រូវ​បាន គេ​អនុញ្ញាត​ឲ្យមាន​សិទ្ធិ រកស៊ី​ប៉ាវ​ផ្ដាច់មុខ​ទៀតផង ។​

​កន្លងមក សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់​បាន​ប្រតិកម្ម​យ៉ាងខ្លាំងៗ ចំពោះ​បទល្មើស​ព្រៃឈើ​ថា “​ខ្ញុំ​បាន​និយាយ​ច្រើន​ហើយ ពេលនេះ​ជា​ពេលវេលា នៃ​ការបង្ក្រាប ទោះបី​ដោយ​តំលៃ​ណា​ក៏​ដោយ ត្រូវតែ​ធ្វើ ។ ការយោគយល់ ដល់​ទី​បញ្ចប់​ហើយ អត់​មាន​ការលើកលែង ហើយ​ក៏​គ្មាន​ការអត់អោន​ណា អាច​ធ្វើ​ទៅរួច​ដែរ ។ សម្ដេច​តេជោ ហ៊ុន សែន បានប្រកាស​បែបនេះ នៅ​សាកលវិទ្យាល័យ ភូមិន្ទ​កសិកម្ម​ចំការ​ដូង ក្នុង​ពិធី​បិទ​សន្និបាត បូកសរុប​ការងារ កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឆ្នាំ​២០០៩-២០១០ និង​លើក​ទិសដៅ ឆ្នាំ​២០១០-២០១១ ។​

​កាលនោះ សម្ដេច​តេជោ បាន​សង្កត់ធ្ងន់ថា មក​ដល់​ដំណាក់កាល បទល្មើស​ព្រៃឈើ ត្រូវបាន​រកឃើញ គគ្រឹកគគ្រេង បែបនេះ​ទៅ​ហើយ តើ​ឱ្យ​ថា អ្នកឯង​ធ្វើការ​ល្អ យ៉ាង​ម៉េច​នឹង​កើត​?  មិន​អាច​ទុក​ឱ្យ​អ្នកឯង បន្ដ​ការងារ​នេះ តទៅទៀត​ទេ ព្រោះថា ព្រៃឈើ វា​នឹង​រំលាយ​ហិនហោច ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា សាធារណជន បាន​និយាយថា សម្ដេច​តេជោ ហ៊ុន សែន នៅតែ​អន់ឱន​ឲ្យ មន្ត្រី​ចោលម្សៀត ដែល​សម្ដេច​ចាត់ទុកថា ជា​មន្ត្រី​ធ្វើ​ការងារ​មិនកើត នោះ​ដដែល​ជា​ដដែល ពោល​គឺ​សម្ដេច មិន​ត្រឹមតែ​អត់​ហ៊ាន ឲ្យគេ​យក​លោក ទី សុគន្ធ ទៅ​កាត់ទោស​... ពី​បទ​ធ្វើ​ជា​មេ​ព្រៃធំ ទាល់តែ​រលាយ​អស់​ព្រៃឈើ នៅ​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ទេ ផ្ទុយទៅវិញ សម្ដេច​បែរជា​បានតែងតាំង មេព្រៃ​ធំ​ពុករលួយ អសមត្ថភាព​ម្នាក់នេះ ជា​អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម តាំង​ពី​អាណត្តិ​ទី​៤ និង​ក្លាយជា រដ្ឋលេខាធិការ ក្រសួង​កសិកម្ម សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា នា​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣-២០១៨ ជាការ​តម្លើង​បុណ្យ​សក្ដិ មុខតំណែង​ធំ​ជាង​មុន​ទៅវិញ ។​

​អ្វី​ដែល​បាននិងកំពុង ធ្វើឲ្យ​ជនរួមជាតិ គ្មាន​ជំនឿ​នោះ​នៅត្រង់ថា ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន បាន​ដកហូត​មុខ​តំណែង​លោក ទី សុគន្ធ ដាក់​លោក ឆេង គឹម​ស៊ុន  ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ តាំងពី​ពេលនោះ រហូតមកដល់​ពេលនេះ​មក គេ​បាន​សង្កេតឃើញថា ឆេង គឹម​ស៊ុន អន់​ជាង​លោក ទី សុគន្ធ ទៅទៀត ។ ព្រោះថា  កាលពី​ជំនាន់​លោក ទី សុគន្ធ នៅ​កាន់​តួនាទី​ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ថ្វី​ត្បិត​កើតមាន បទល្មើស​ព្រៃឈើ យ៉ាងច្រើន​គគ្រឹកគគ្រេង ពេញ​ផ្ទៃ​ប្រទេស​ក៍ដោយ តែ​ជំនាន់​នោះ មិន​មាន​ឈ្មួញ​រកស៊ី ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ ផ្ដាច់មុខ​នោះឡើយ ។ តែ​មកដល់​ជំនាន់​លោក ឆេង គឹម​ស៊ុន ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ​នេះ​វិញ បែរ​ជា​កើត​មាន​ករណី ឈ្មួញ​រកស៊ី​ប៉ាវ​ទិញ និង​ដឹកជញ្ជូន​ឈើ​ផ្ដាច់មុខ នៅតាម​បណ្ដា​ខេត្ត​នីមួយៗ ប្រៀប​ដូច​ជា​ទំនិញ ធម្មតា​មួយ​ចំនួន អញ្ចឹង​ដែរ ។​

​មិនតែប៉ុណ្ណោះ សូម្បី​តែ​ការដោះដូរ​មេព្រៃ នៅតាម​បណ្ដា​ខេត្ត​ខ្លះ ដូច​ជា​ដក​លោក យូ កាន​វិមាន ដាក់​លោក វង្ស សុខ​សេរី ជា​នាយខ​ណ្ឌ រដ្ឋបាល​ព្រៃឈើ នៅ​ខេត្ត​រតនគីរី ជាដើម ក៍​ត្រូវ​គេ​មើលឃើញថា សុទ្ធតែ​អន់​ជាង​មុន​ទាំងអស់ ពោល​គឺ​ដក​មន្ត្រី​អន់ ដាក់​មន្ត្រី​អន់​ជាង​មុន​ទៅទៀត ។ មិនមែន​ដក​មន្ត្រី​អន់ ដាក់​មន្ត្រី​ល្អ គ្រាន់បើ​ជាង​មុន​នោះទេ ។​

​បើ​តាម​ប្រជាពលរដ្ឋ នៅ​ខេត្ត​រតនគីរី បាន​និយាយ​រិះគន់ថា លោក វង្ស សុខ​សេរី នាយខ​ណ្ឌ រដ្ឋបាល​ព្រៃឈើ​ថ្មី ប្រចាំ​ខេត្ត​រតនគីរី (​ជំនួស​លោក យូ កាន​វិមាន ដែល​ត្រូវ​ដកចេញ​នោះ​) មិន​ត្រឹមតែ​បណ្ដោយ ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ អនាធិបតេយ្យ នៅក្នុង​ខេត្ត​នោះ ប៉ុណ្ណោះ​ទេ  គឺ​សូម្បី​តែ​បទល្មើស​សត្វព្រៃ​ក៍លោក វង្ស សុខ​សេរី មិន​ខ្ចី​រវីរវល់ យក​ភ្នែក​មើល ឬ​យក​ខួរក្បាល ទៅ​គិត​ខ្វល់ខ្វាយ​ដែរ ជាក់ស្ដែង​ករណី នៅតាម​អាហា​រដ្ឋា​ន ជាច្រើន​កន្លែង​កន្លែង នៅ​រមណីយដ្ឋាន បឹង​យក្ស​លោម តែង​មាន​ដាក់លក់ សាច់​សត្វព្រៃ ជា​ចំហរ​នៅ​ទីនោះ ដូចជា​ជ្រូកព្រៃ និង​ឈ្លួស ជាដើម ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ ចុះបង្ក្រាប​ឡើយ ។​

​បច្ចុប្បន្ន មាន​កាសែត​ជា​ច្រើន តែងតែ​នាំ​គ្នា​ចុះផ្សាយ ជា​បន្តបន្ទាប់ ស្ទើរតែ​រៀងរាល់ថ្ងៃ​ថា ខេត្ត​កំពង់ចាម​, ក្រចេះ​, ស្ទឹងត្រែង​, រតនគីរី និង​មណ្ឌល​គី​រី គឺជា​ច្រកទ្ធារ ដែល​ពួក​ឈ្មួញ​ឈើ  នាំគ្នា​សម្រុក​ដឹកឈើ ចេញ​ទៅ​លក់​នៅ​ស្រុក​យួន តាមរយៈ​ការឃុបឃិត ជាមួយ​មន្ត្រីៗ​ពាក់ព័ន្ធ ជាពិសេស​មេព្រៃ​ខេត្ត មេ​គយ​ខេត្ត និង​មេព្រៃ​ច្រក មេ​គយ​ច្រកទ្ធារ​ទាំងនោះ ដូច​ភ្លៀងរលឹម​អញ្ចឹង ។ មិនមែន​ពួកគេ បង្ក្រាប​ទប់ស្កាត់​បទល្មើស ដូច​ភ្លៀងរលឹម​ទេ គឺ​ពួកគេ​តែង​បណ្ដោយ ឲ្យ​កើតមាន​បទល្មើស ដូច​ភ្លៀងរលឹម នៅ​គ្រប់​រដូវ​កាល​តែម្ដង ។​

​គួរ​រំលឹក​ឡើងវិញ​ត្រួសៗ​ថា ក្រោយពី​លោក ទី សុគន្ធ ត្រូវបាន​ដកហូត​ពី​តំណែង ជា​ប្រតិភូ រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន រដ្ឋបាល​ព្រៃឈើ​ភ្លាម ស្រាប់តែ​កើតមាន​ករណី  មាន​ឈើ​ល្មើសច្បាប់ រាប់សិប​ម៉ែត្រគូប នៅ​ក្នុង​ដីឡូត៍​ដ៍​ធំ មួយ​កន្លែង​របស់ ទី សុគន្ធ  ស្ថិតនៅ​ភូមិ​ស្វាយចេក សង្កាត់​គោក​រកា ខណ្ឌដង្កោ បែរជា​ត្រូវ​អគ្គីភ័យ ឆាបឆេះ​ខ្ទេច​អស់​គ្មាន​សល់ ដោយ​មិន​ដឹង​មូលហេតុ ច្បាស់លាស់​សោះ កាលពី​វេលា​ម៉ោង ១៥ និង ៣០​នាទី រសៀល​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១១​កន្លងទៅ ។ មិនតែប៉ុណ្ណោះ ពេល​រថយន្ត​ពន្លត់​អគ្គីភ័យ របស់​សាលាខណ្ឌ​ដង្កោ ខំ​រូតរះ​ម្នីម្នា ទៅ​ជួយ​បាញ់​ពន្លត់ ការឆេះ​ឈើ​នៅ​ទីនោះ ក៍​ត្រូវ​គេ​ហាមឃាត់ មិនឲ្យ​រថយន្ត​បាញ់​ទឹក ពន្លត់​អគ្កិភ័យ​នោះ ទៀតផង​... ដែល​ករណី​នេះ ប្រៀប​ដូច​ជា​ចេតនា ចង់​បំបាត់ភស្តុតាង​អ្វី ដោយ​អាថ៌កំបាំង​បំផុត ៕ ដោយៈ កណ្ដុ​រស
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 156ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2463ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3033ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2719ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2866ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3120ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 310
ម្សិលមិញ : 382
សរុប : 977355
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com