ថ្ងៃ សុក្រ ទី 24 ខែ ឩសភា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
សូម​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី មេត្តា​ជួយ​ផង ! ខេត្តក្រចេះ​អស់ពី ខាំ ភឿន ចូលដល់ ស ចំ​រ៉ុង នៅតែ​បន្ត​មានឈ្មោះ​ល្បី ជា​ខេត្ត​មួយ​កើតមាន បទល្មើស​ព្រៃឈើ ស្ទើរ​រាល់​យប់​ថ្ងៃ យ៉ាង​អនាធិបតេយ្យ​ដដែល
ផ្សាយនៅថ្ងៃទី: 24-12-2013, ចំនួនអ្នកអាន 1546ដង
​ក្រចេះ​-​ស្នួល៖ ក្រុម បណ្តាញ​សហគមន៍​ព្រៃឈើ និង​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ក្រចេះ បាន​និយាយ​រិះគន់ថា ខេត្ត​ក្រចេះ​ដែល​ល្បី​ខាង កើតមាន​បទល្មើស​ព្រៃឈើ ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវ​នេះ​នៅតែ​ល្បី​ឈ្មោះ​ដដែល ពោល​គឺ​ល្បី​តាំងពី អតីត​អភិបាលខេត្ត ខាំ ភឿន រហូតមកដល់ អភិបាលខេត្ត​បច្ចុប្បន្ន ស ចំ​រុង ដែល​បានន័យថា ឌា​តែ​ខ្នូ​ច ដូច​តែ​គ្នា ឬ​លោក ស ចំ​រ៉ុង អន់​ជាង​លោក ខាំ ភឿន ទៅ​ទៀត​ត្រង់​ចំណុច​ខ្លះ ។​

​ គួរ​រម្លឹក​ត្រួសៗ​ថា កន្លងមក​មាន​ក្រុម​បណ្តាញ សហគមន៍​ព្រៃឈើ ប្រមាណ​១០០​នាក់ មកពី​៥​ឃុំ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​នាំគ្នា​ធ្វើដំណើរ ដោយ​ម៉ូតូ​ប្រមាណ ៥០​គ្រឿង ដើម្បី​ចុះ​ល្បាត​ក្នុង​ព្រៃ ដែន​ជម្រក​សត្វ​ស្នួល រយៈពេល​៤​ថ្ងៃ ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃឈើ ពី​ការកាប់បំផ្លាញ យ៉ាង​អនាធិបតេយ្យ ។ ការធ្វើ​ល្បាត​ក្នុងព្រៃ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ របស់​សហគមន៍ នៅ​ស្រុក​ស្នួល​នេះ ក៍មាន​លក្ខណៈ​ស្រដៀង​គ្នា ទៅនឹង​ការធ្វើ​ល្បាត​ព្រៃ របស់​សហគមន៍​ព្រៃ​ឡ​ង់ កាលពី​លើក​មុន​ដែរ បន្ទាប់​ពី​មាន​ការកាប់បំផ្លាញ ព្រៃឈើ​ដោយ​ខុសច្បាប់ ពី​ឈ្មួញ និង​ពី​ក្រុមហ៊ុន ឯកជន​មួយ​ចំនួន ដែល​ទទួលបាន​ដី​សម្បទាន ស្អីៗ​នៅ​តំបន់​នោះ ។​

​កាល​នោះ​អ្នក​ភូមិ មកពី​ឃុំ​ស្រែ​ចារ ឃុំ​ឃ្សឹ​ម ឃុំ​២​ធ្នូ ឃុំ​ស្វាយ​ជ្រះ និង​ឃុំ​ស្នួល ក្នុងស្រុក​ស្នួល ប្រមាណ​១០០​នាក់ បាន​ទៅ​ជុំ​គ្នា​នៅ ក្នុងភូមិ​ជុ​ក្រាំង ឃុំ​ឃ្សឹ​ម រួច​ធ្វើ​ដំណើរ​ចូលទៅក្នុង តំបន់​ដែន​ជម្រក សត្វព្រៃ​ស្នួល ជា​ទី​ដែល​ពួក​គេ​អះអាង​ថា កើតមាន​បទល្មើស​កាប់​ឈើ យ៉ាង​សម្បើម​ដៃ ។ លោក ឈឹម សាវុធ អ្នកសម្របសម្រួល គម្រោង​វេទិកាសាធារណៈ និង​បណ្តុះបណ្តាល របស់​មជ្ឈមណ្ឌល សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា ៖ « ​អ្នកភូមិ​ចូល​ក្នុង​ព្រៃ​នេះ ៤​ថ្ងៃ ដោយ​គ្មាន​អាវុធ ដើម្បី​ចុះ​បង្ក្រាប បទល្មើស​ព្រៃឈើ និង​ចាប់​ម៉ាស៊ីន​អារឈើ ខុស​ច្បាប់​របស់​ឈ្មួញ ។ វា​ជា​ការ​ល្បាត​ព្រៃ​លើក​ទី​១ ក្នុង​តំបន់​នេះ បន្ទាប់ពី​មាន​ការ​លួច កាប់​ឈើ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ ក្នុង​តំបន់​នេះ​ច្រើន​ឆ្នាំ​មកហើយ​» ។​

​ លោក​បន្ត​ទៀត​ថា ក្បួន​ម៉ូតូ​របស់​សហគមន៍ មាន​ការចូលរួម​ពី​មន្ត្រី មក​ពី​អង្គការ​សត្វព្រៃ អង្គការ​សិទ្ធិមនុស្ស ប្រមាណ​ជា ១០​នាក់​ទៀត ជួបជុំគ្នា​នៅ​ពេលយប់ នៅ​ចំណុច​១១៧ ក្នុងព្រៃ​ស្ថិតនៅ​ឃុំ​ឃ្សឹ​ម ដើម្បី​សម្រាក និង​ពួនស្ទាក់ ឡាន​លួច​ដឹកឈើ តាម​ផ្លូវ​នេះ ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ។ លោក​បានឲ្យដឹងថា ដែនជម្រកសត្វព្រៃ​ស្រុក​ស្នួល មាន​ផ្ទៃដី​រាប់​ម៉ឺន​ហិកតា និង​ដី​សហគមន៍​ជាង ៦​ពាន់​ហិកតា សម្បូណ៌​ទៅដោយ ឈើ​ប្រណីត​មាន ធ្នង់ បេង នាងនួន​... ត្រូវ​ក្រុម​ឈ្មួញ និង​អ្នកមាន​លុយ មានអំណាច កាប់​បំផ្លាញ​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការ​ទប់ស្កាត់​សោះឡើយ ។​

​លោក ម៉ែន វណ្ណា អភិបាលរង​ស្រុក​ស្នួល ក៍​ធ្លាប់​បាន​បញ្ចាក់​ប្រាប់ថា តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រុក​ស្នួល ត្រូវ​រដ្ឋាភិបាល​ពុះ​ច្រៀក ផ្តល់​ឲ្យ​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ ១១​ក្រុមហ៊ុន សម្រាប់​ធ្វើ​វិនិយោគ លើក​សិ​-​ឧស្សាហកម្ម ហើយ​អ្វី​ដែល​អ្នក​ភូមិ ចុះ​ទៅ​ល្បាត និង​បង្ក្រាប​បទល្មើស​ព្រៃឈើ វា​ជា​រឿង​ពិបាក ។ លោក​បញ្ជាក់ថា ៖ «​ ព្រៃឈើ​នៅ​ស្រុក​ស្នួល កាប់​ស្ទើរតែ​គ្មាន​សល់ ។ ដី​សម្បទាន​សេដ្ឋកិច្ច​ជាង ៨​ម៉ឺន​ហិកតា ដែល​ប្រគល់​ដោយ​រដ្ឋ ត្រូវ​ក្រុមហ៊ុន​ទាំង​១១ កំពុងតែ​កាប់​ឈើ និង​អភិវឌ្ឍ​ជា​តំបន់ ក​សិ​-​ឧស្សាហកម្ម តាម​ផែនការ​» ។​

​អ្នកស្រី ធី​ម ណារិន អ្នកសម្របសម្រួល អង្គការ​អាដហុក ប្រចាំ​ខេត្ត​ក្រចេះ បាន​ប្រាប់ថា តាម​ព័ត៌មាន ដែល​អាដហុក ទទួលបាន ដែន​ជម្រក​សត្វព្រៃ នៅ​ស្រុក​ស្នួល រដ្ឋ​បាន​ប្រគល់ឲ្យ ក្រុមហ៊ុន​ឯកជន គ្រប់គ្រង​ស្ទើរ​ទាំងស្រុង ។ អ្នកស្រី​ថា​៖ «​ខ្ញុំ​មិនដឹងថា ព្រៃ​នៅ​ចំណុច​ណា ដែល​ឈ្មួញ​លួច​កាប់​ទេ ព្រោះ​តំបន់​នោះ ស្ទើរតែ​អស់​ព្រៃ​ទៅហើយ​?» ។​

​លោក សន ស៊ី​យ៉ាន អាយុ​៦៦​ឆ្នាំ តំណាង​សហគមន៍​ស្រុក​ស្នួល ដែល​ចុះ​ល្បាត​ព្រៃ​នេះ​បាន​និយាយថា​៖ « ​វា​យឺត​ពេល​បន្តិច ដែល​យើង​ទើបតែ​ចូល បង្ក្រាប​បទល្មើស​ព្រៃឈើ​តំបន់​នេះ ព្រោះ​ព្រៃ​ត្រូវ​ឈ្មួញ​ចំណាកស្រុក លួច​កាប់​ស្ទើរ​អស់​ទៅហើយ​» ។​

​ ចំណែក​ឯ​បងប្អូន ប្រជាពលរដ្ឋ​វិញ បាន​និយាយថា បទល្មើស​ព្រៃឈើ នៅ​ខេត្ត​ក្រចេះ ឬ​ខេត្ត​ណា​ក៍​ដោយ ដែល​បាន​កើតមាន កំពុង​កើតមាន និង​បន្ត​កើតមាន យ៉ាង​គគ្រឹកគគ្រេង អនាធិបតេយ្យ​នោះ គឺ​កុំ​បន្ទោស ឬ​ទម្លាក់​កំហុស ទៅ​ឲ្យ​អ្នកណា ក្រៅ​ពី​អភិបាលខេត្ត ព្រោះ​អភិបាលខេត្ត ជា​អ្នកគ្រប់គ្រង ក្ដាប់​រួម​ទាំងអស់ សូម្បី​តែ​ស្ថាប័ន​មេព្រៃ បរិស្ថាន និង​កងកម្លាំង ប្រដាប់អាវុធ ប៉ូលិស ទាហាន ប៉េអឹម​ខេត្ត​ដែលជា មន្ត្រីៗ​ជំនាញ​ពាក់ព័ន្ធ​នឹង ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ ក៍​ស្ថិតនៅក្រោម ការ​ក្ដាប់​រួម​របស់ អភិបាលខេត្ត​ដែរ ។​

​អញ្ចឹងទេ គេ​សួរ​ថា ក៍​អភិបាលខេត្ត​ខ្លះ ដូចជា​អភិបាល​ខេត្ត​ក្រចេះ ជាដើម នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ ខេត្ត​របស់​ខ្លួន​បន្ត​កើតមាន បទល្មើស​ព្រៃឈើ ដោយ​មិន​បង្ក្រាប​ទប់ស្កាត់ ឲ្យមាន​ប្រសិទ្ធភាព​បែបនេះ ? ក្រែង​ថា សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​បាន​ដាក់បទបញ្ជា ឬ​ប្រគល់​ដាវ​អាជ្ញាសឹក ទៅឲ្យ​អស់លោក​អភិបាល​ខេត្ត ត្រូវ​ដឹកនាំ​បញ្ជា ឲ្យមាន​ការបង្ក្រាប​ទប់ស្កាត់ បទល្មើស​ព្រៃឈើ រួច​អស់​ទៅ​ហើយ​ទេ​ហ្អ្រី​? ឬ​មួយ​ក៍​ចង់​ទម្លាក់​កំហុស​ទាំង​នេះ ទៅ​ឲ្យ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​អ្នក​បាន​ចេញ បទបញ្ជា​នោះ​វិញ​? បើ​ធ្វើ​អីចឹង សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​នៅ​តែ​ត្រូវគេ​បន្ទោស​ថា ជា​អ្នក​ខុស​រហូត​... ឯ​កូនចៅ​ជា​អភិបាលខេត្ត ឬ​មន្ត្រីៗ​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដែលជា​អ្នក​ទទួលបាន​ផល ពី​ការ​បី​ទ​ភ្នែក អនុញ្ញាត​ឲ្យ​កើតមាន បទល្មើស​ព្រៃឈើ​ខុស​ច្បាប់ នៅតែ​បាន​រួចខ្លួន​ដែរ ... ត្រង់​ចំណុច​នេះ វា​ហាក់ដូចជា មិន​យុត្តិធម៌​ទេ ចំពោះ​សម្ដេច​... ។​

​ប៉ុន្តែ ទៅ​បី​យ៉ាង​ណា គេ​មិនដឹងថា តើ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​នៅតែ​សុខចិត្ត​ទទួល​ខុស ជំនួស​កូនចៅ​ជា អភិបាលខេត្ត ឬ​មន្ត្រីៗ​ជំនាញ​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​នឹង​ការ​បណ្ដោយ ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ ជា​បន្ត​ទៀត ឬ​យ៉ាងណា​នោះទេ ៕ ដោយ​៖ ចំណាន​
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2278ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2840ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2516ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2706ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 2921ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 298
ម្សិលមិញ : 527
សរុប : 919884
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com