ថ្ងៃ អាទិត្យ ទី 22 ខែ កញ្ញា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ផ្សាយនៅថ្ងៃទី: 20-12-2013, ចំនួនអ្នកអាន 3393ដង
​ជនរួមជាតិ ខ្មែរ​ភាគច្រើន ជាពិសេស អ្នក​និយម​កណ្ដាល ដែល​មិន​ស្រប​ពេក និង​មិន​ប្រឆាំង​ពេក​...  បាន​នាំគ្នា​និយាយថា ស្ថានភាព​នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ ដែល​មាន​ព្រះករុណា  ជា​អម្ចាស់​ជីវិត តម្កល់​លើ​ត្បូង សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី គង់​សោយរាជ្យ​សម្បត្តិ ជា​ព្រះមហាក្សត្រ  គឺ​មិន​អាច​ខ្វះ ឬ​អត់​ពី​សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល  គណបក្ស​ប្រជាជន​កម្ពុជា បាន​ជាដាច់ខាត ក្នុង​ការរួបរួម​គ្នា ជា​ធ្លុង​មួយ​ជួយ​ដឹកនាំ  ដោះស្រាយ​បញ្ហា ប្រទេសជាតិ ពី​មួយ​ជំហាន ទៅ​មួយ​ជំហាន ។​

​ដោយសារ​ហេតុ​ថា អស់​អំពី​សម្ដេចឪ​ទៅ  នៅ​ស្រុក​ខ្មែរ​បច្ចុប្បន្ន ជនរួមជាតិ​សង្កេតឃើញថា ហាក់ដូចជា​គ្មាន​អ្នកណា ឬ​មេដឹកនាំ​មកពីណា ដែល​មាន​លក្ខណៈសម្បត្តិ គ្រប់គ្រាន់​សក្ដិសម ធ្វើជា​អ្នក​បន្តវេន ពី​សម្ដេច​ឪ សម្ដេច​តា សម្ដេច​តា​ទួត ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវរក្សត្រ ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះរាជ​បិតា​ជាតិខ្មែរ ក្នុង​ការអនុវត្តន៍​នូវ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ឲ្យមាន​ប្រសិទ្ធភាព ពិតប្រាកដ ជា​ឧត្តម​ប្រយោជន៍ ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​តកូនតចៅ ទៅ​ថ្ងៃ​អនាគត ប្រកប​ដោយ​ភាពជឿជាក់​... ក្រៅ​ពី​ព្រះករុណា  សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន (​ព្រមទាំង​អាច​ថែម សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ មួយ​អង្គ​ទៀត​) នោះទេ ។​

​សូម្បី​តែ​សម្ដេចឪ សម្ដេច​តា សម្ដេច​តា​ទួត កាល​នៅ​ក្នុង​ព្រះរាជ​ពិធី ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ ៨៨​ព្រះវស្សា យាង​ចូល ៨៩​ព្រះវស្សា នៅ​ឆ្នាំ​២០១១ និង​ជា​ថ្ងៃ​ដែល​ព្រះអង្គ បាន​មាន​ព្រះរាជបន្ទូល ផ្ដាំផ្ញើ​ជា​លើកចុងក្រោយ ឲ្យ​ជនរួមជាតិ​ជា​កូនចៅ ជាពិសេស ថ្នាក់ដឹកនាំ​ខ្មែរ  ជំនាន់​ក្រោយៗ​ទាំងអស់ ត្រូវតែ​រួបរួម​សាមគ្គី​គ្នា ជា​ធ្លុង​មួយ​ធ្វើឲ្យ ខ្មែរ​ខ្លាំង​រឹងមាំ​នោះ  ព្រះអង្គ​បាន​មាន​ព្រះរាជឱង្កា ដោយ​បង្ហាញ នូវ​ទឹក​ព្រះទ័យ រីករាយ​ក្រៃលែង និង​ប្រកបដោយ ក្ដីសង្ឃឹម​ថា​៖...​យើង​រួបរួម​គ្នា​បាន​ល្អ​ណាស់ ក្នុង​ការកសាង​ជាតិ ក្នុង​ការដោះស្រាយ បញ្ហា​ជូន​ជាតិ ជូន​ប្រជារាស្ត្រ​ក្រីក្រ​... ដែល​នរណា​ក៍​មិន​អាច បំបែកបំបាក់​បានដែរ​...  យើង​ចេះ​តែ​ខ្លាំង​ទៅៗ​ហើយ​... យើង​រួបរួម​គ្នា​ប្រែ​មក​ថា ខ្លាំង​... យើង​ពួតដៃគ្នា​ធ្វើ​អ្វីៗ  ជា​ឧត្តម​ប្រយោជន៍​ជាតិ​យើង​... ហើយ​ជ្រើសរើស​ហ្លួង​កូន​នេះ [​ព្រះករុណា សម្ដេចព្រះ​បរមនាថ  នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​]  ព្រម​ទាំង​នាយក​រដ្ឋមន្ត្រី [​សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន​] គឺថា ដើម្បី​បន្តវេន ពី​ឪ​នេះ​ទៅ  ឪ​អាច​នឹង​ស្លាប់ ថ្ងៃ​ណា​មួយ ប៉ុន្តែ​បងប្អូន​កូនចៅ ចៅទួត គ្មាន​លា​ទេ គ្មាន​ចៅលា​ទេ​...​។  (​សូម​ស្ដាប់​ព្រះ​សូរស័ព្ទ  របស់​សម្ដេចឪ ដោយផ្ទាល់ និង​ដោយ​លម្អិត តាមរយៈ​វីដេអូ ដែល​មាន​នៅ​ខាងក្រោម​) ។​

​តាមរយៈ​ព្រះរាជបន្ទូល​ដ៍​ថ្លៃថ្លា និង​ដ៍ក​ម្រ​ដូចខាងលើ អាច​ធ្វើឲ្យ​បងប្អូន ជនរួមជាតិ​មួយចំនួន​តូច  ដែល​ប្រហែល​ជា មិនទាន់​បាន​យល់ ជ្រួតជ្រាប​ច្បាស់ អំពី​យុទ្ធសាស្ត្រ​គោល  ក្នុង​ការបង្រួបបង្រួម​ជាតិ ប្រាកដ​ជា​អាច​យក មក​ធ្វើ​ការពិចារណា បាន​ហើយ​ថា  ព្រះរាជបន្ទូល របស់​សម្ដេចឪ សម្ដេច​តា សម្ដេច​តា​ទួត ជា​ព្រះរាជ​បិតា ជាតិខ្មែរ​ទាំងមូល ដែល​សូម្បី​តែ​ពិភពលោក  ក៍​តែងតែ​កោតសរសើរ និង​ទទួលស្គាល់ ព្រះអង្គ​ដែរ​នោះ​គឺ ទ្រង់​មិន​មែន​ចេះ តែ​លើក​ឡើង  ដោយ​ភាព​ចៃដន្យ​ទេ ។ បកប្រែ​មក​ថា  ព្រះអង្គ​បាន​ទ្រង់​ព្រះតម្រិះ យ៉ាង​ម៉ត់ចត់ ល្អិតល្អន់​បំផុត  រួចស្រេច​អស់ហើយ  មុន​នឹង​ព្រះអង្គ​សម្រេច មាន​ព្រះរាជបន្ទូល​ផ្ដាំផ្ញើ ជា​លើក​ចុងក្រោយ​បង្អស់ ពី​បញ្ហា​ខាងលើនេះ ។​

​ជា​ការពិត​ណាស់ ! ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​ខ្មែរ ស្ទើរតែ​គ្រប់​រូប ពិតជា​បាន​ដឹង​ខ្លះៗ  ពី​ប្រវត្តិសាស្ត្រ នៃ​ប្រទេស​របស់​ខ្លួន​ហើយ​ថា តាំង​ពី​បរម​បុរាណ​រៀងមក ខ្មែរ ឬ​កម្ពុជា មិន​ដែល​មាន​សន្តិភាព និង​ការ​អភិ​វឌ្ឈន៍ សូម្បី​តែ​ម្ដង ទាល់តែសោះ ពេល​ដែល​ប្រទេស​នេះ  អត់​មាន​ស្ដេច ឬ​ព្រះមហាក្សត្រ នៅ​គង់​សោយរាជ្យ​នោះ ។ ជាក់ស្ដែង​ដូចជា កាលពី​សម័យ លន់ នល់  ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ និង​សម័យ ប៉ុល ពត ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩  ព្រមទាំង​សម័យ សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា ក្រោយមក​ក្លាយជា សម័យ​រដ្ឋ​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៧៩  មក​ដល់​មុន​ការ បោះឆ្នោត​សាកល  ឆ្នាំ​១៩៩៣ ជា​តឹកតាង​ស្រាប់ ។​

​ប៉ុន្តែ​ផ្ទុយទៅវិញ ប្រវត្តិសាស្ត្រ​ខ្មែរ ក៍​បាន​កត់ត្រា​ទុក​ដែរ​ថា រាល់​សម័យ​ទាំងឡាយ  ដែល​កម្ពុជា​ទទួលបាន សុខសន្តិភាព និង​ការ​អភិ​វឌ្ឈន៍ រីកចម្រើន​ជឿនលឿន លើ​គ្រប់​វិស័យ​នោះ  គឺ​សុទ្ធតែ​ជា​សម័យ ដែល​ប្រទេស​នេះ​មាន​ស្ដេច ឬ​ព្រះមហាក្សត្រ សោយរាជ្យ តួយ៉ាង​ដូចជា សម័យអង្គរ​, សម័យ​សង្គមរាស្ត្រនិយម និង​សម័យ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ទី​២ នេះ​ជាដើម ។​

​អ្វី​ដែល​បាននិងកំពុង ផ្ដើមឡើង​ឲ្យមាន​សន្តិភាព និង​ការ​អភិ​វឌ្ឈន៍​នៅ​កម្ពុជា  ជា​បន្តបន្ទាប់​មក​នេះ  ត្រូវ​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​យ៉ាង​ច្បាស់​ថា គ្មាន​អ្វី​ប្រសើរ​ថ្លៃថ្លា​ជាង  ការបង្រួបបង្រួម​ជាតិ ដែល​ធ្វើឲ្យ​សត្រូវ ក្លាយទៅជា​មិត្ត និង​ជា​មហា​គ្រួសារ ខ្មែរ​តែ​មួយ​នោះឡើយ  ហើយ​មេដឹកនាំ​កំពូល ដែល​បាន​ដឹកនាំ​ធ្វើ រឿង​នេះ​បាន​ជោគជ័យ ផ្ដល់​ផលប្រយោជន៍ យ៉ាងច្រើន​ឥត​គណនា ជូន​ប្រទេស​កម្ពុជា ចាប់តាំងពី​សម័យ​បារាំង ដក​នឹម​អាណានិគម​មក​នោះ  ក៍​គ្មាន​អ្នក​ណា​ក្រៅពី​ស្ដេច  ឬ​ព្រះមហាក្សត្រ​នោះដែរ ពោល​គឺ ជា​ស្នា​ព្រហស្ថ កាត់ថ្លៃ​មិនបាន របស់​សម្ដេចឪ សម្ដេច​តា សម្ដេច​តា​ទួត  ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះរាជ​បិតា​ជាតិខ្មែរ ជាទី​សក្ការៈ​ដ៍​ខ្ពង់ខ្ពស់​បំផុត ។​

​ប៉ុន្តែ​ឥឡូវ​ទោះបី​សម្ដេចឪ សម្ដេច​តា សម្ដេច​តា​ទួត  បាន​យាង​ចូល​ទិវង្គត អស់​រយៈពេល​ជាង ១​ឆ្នាំ​មកហើយ​ក្ដី ក៍​ស្រុក​ខ្មែរ​នៅតែ មាន​អ្នក​បន្តវេន ពី​ព្រះអង្គ​ក្នុងការ បង្រួបបង្រួម​ជាតិ ខ្មែរ​តែ​មួយ តទៅ​ទៀត​ដែរ ព្រោះ​ថា​កាល​នៅ មាន​ព្រះជន្ម​នៅឡើយ សម្ដេចឪ សម្ដេច​តា សម្ដេច​តា​ទួត  បាន​សម្រេច​ជ្រើសរើស រួច​ទៅ​ហើយ​ដោយ យក​ព្រះករុណា  សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា  និង​សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យធ្វើ​ជា​អ្នក បន្តវេន​ពី​ព្រះអង្គ ។​

​មាន​ក្រុម​អ្នកវិភាគ ជាច្រើន​មជ្ឈដ្ឋាន បាន​និយាយថា ការសម្រេច​ព្រះទ័យ របស់​សម្ដេចឪ សម្ដេច​តា សម្ដេច​តា​ទួត  ក្នុង​ការជ្រើសរើស អ្នក​បន្តវេន​អនុវត្ត គោលនយោបាយ បង្រួបបង្រួម​ជាតិ ត​ទៅ​មុខ​ទៀត នៅ​មុន​ពេល​ព្រះអង្គ យាង​ចូល​ទិវង្គត មួយ​ឆ្នាំ​គត់​នោះ គឺ​មិន​ខុស​ទេ ដោយសារតែ  ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ជា​ព្រះរាជបុត្រ​ផ្ទាល់ របស់​ព្រះអង្គ  និង​ជា​ព្រះមហាក្សត្រ សោយរាជ្យ​សម្បត្តិ ប្រកបដោយ​ទសពិត​រាជធម៌ ជា​ម្លប់​ដ៍​ត្រជាក់ត្រជុំ  នៃ​កូនចៅ​ប្រជានុរាស្ត្រ ។​

​ចំណែកឯ សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​កម្ពុជា​វិញ លោក​ធ្លាប់មាន​ប្រវត្តិ បាន​ចូលរួមចំណែក ដង្ហែ​តាម​សម្ដេចឪ តាំងពី​នៅ​ក្មេង​វ័យ ដូច​ជា​ការ​រត់​ចូល​ព្រៃម៉ាគី តាម​ការអំពាវនាវរ​បស់​ព្រះអង្គ និង​ការចូលរួម ធ្វើ​ជា​កម្លាំង​ស្នូល ក្នុង​ការអនុវត្ត គោលនយោបាយ បង្រួបបង្រួម​ជាតិ ជាមួយ​សម្ដេចឪ នៅក្នុង​ការបង្កើតឡើង នូវ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ព្រមទាំង​បាន​ដង្ហែ សម្ដេចឪ សម្ដេចម៉ែ  ពី​ប្រទេស​ចិន  យាង​មក​កម្ពុជា​វិញ បាន​គង់​សោយរាជ្យ ជា​លើក​ទី​២ រហូត​ដល់​ថ្ងៃ ទ្រង់​បាន​យាង សោយ​ព្រះ​ទិវង្គត ទៀតផង ។​

​ចំណុច​សំខាន់​បំផុត មួយទៀត​គឺថា  សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន ត្រូវបាន​អ្នកនិពន្ធ ជនជាតិ​បរទេស ផ្ដល់​រហស្សនាម​ឲ្យ​ថា «​ជា​បុរស​ខ្លាំង នៃ​កម្ពុជា​» .......​។ ដូច្នេះ សម្ដេច​ពិតជា​មាន ឥទ្ធិពល​ខ្លាំងក្លា​បំផុត មិន​អាច​ខ្វះ​បាន​ដាច់ខាត ក្នុង​ការប្រមូល​គៀងគរ មន្ត្រីៗ​ក្រោម​ឱវាទ (​ជាពិសេស​កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ​) ឲ្យចូល​រួម​ក្នុង​ការ អនុវត្ត​យុទ្ធសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្ដេច ឬ​គោល​នយោបាយ បង្រួបបង្រួម​ជាតិ បន្តវេន​ពី​សម្ដេច​ឪ ឲ្យមាន​ប្រសិទ្ធភាព ទទួលបាន​ជោគជ័យ ដើម្បី​ជា​ប្រយោជន៍ ប្រទេសជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​ខ្មែរ ត​ទៅ​ដល់​កូនចៅ នៅ​ជំនាន់​ក្រោយៗ​ទៀត ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេហទំព័រ «​បង្រួបបង្រួម​ជាតិ​» ក៍​សូម​ចូលរួមចំណែក ដ៍​ស្ដួចស្ដើង​តូច​មួយ ដោយ​ជួយ​ជា​យោបល់ តាមរយៈ​ការផ្ដល់​នូវ និយមន័យ​ផ្ទាល់ខ្លួន ងាយស្រួល​យល់​មួយ​ថា​៖  ដែល​ហៅថា ការបង្រួបបង្រួម​ជាតិ គឺជា​ការបញ្ចៀស​បាន នូវ​សង្គ្រាម​បង្ហូរឈាម​គ្នា និង​ការបញ្ឈប់​បាន​នូវ ការ​ទាស់ទែង​ខ្វែងគំនិត​គ្នា ដោយ​យក​គ្នា​ជា​សត្រូវ ។ ក្នុងន័យ​នេះ​ដែរ  ការបង្រួបបង្រួម​ជាតិ អាច​កើតមានឡើង​ពិតប្រាកដ ប្រកបដោយ​ប្រសិទ្ធភាព​នោះ លុះត្រាតែ​ត្រូវធ្វើ​យ៉ាងណា កុំឲ្យ​មាន​គម្លាត ខុស​ឆ្ងាយ​ពីគ្នា ហួសហេតុ​ពេក (​ដល់​ថ្នាក់​ធ្វើឲ្យ កើត​មាន​ជម្ងឺផ្លូវចិត្ត រហូត​ស៊ូ​ទ្រាំលែងបាន​) នៅ​ក្នុង​ជីវភាព រស់នៅ​ប្រចាំថ្ងៃ របស់​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​ទូទៅ ពោល​គឺ​មេដឹកនាំ ត្រូវតែ​អនុវត្ត​នូវ នយោបាយ «​ចែក​គ្នា​រស់​» គឺ​មិនមែន «​ដណ្ដើម​គ្នា​រស់​» នោះទេ ព្រោះថា បើកាលណា​ប្រទេសមួយ មាន​វ​ប្បធ​ម៍ ដណ្ដើម​គ្នា​រស់ ឬ​ប្រជែង​គ្នារ​ស់​ហើយ ប្រទេស​នោះ​ច្បាស់​ជា មិន​បាន​សេចក្ដីសុខ ក្សេមក្សាន្ត​ឡើយ​...៕ ដោយ​៖ សៅ​តេង រតនៈ ( អតីត​ជំនួយការ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ញឹក ប៊ុនឆៃ )
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 156ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2463ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3033ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2719ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2866ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3120ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 302
ម្សិលមិញ : 382
សរុប : 977347
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com