ថ្ងៃ សុក្រ ទី 24 ខែ ឩសភា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
ផ្សាយនៅថ្ងៃទី: 20-12-2013, ចំនួនអ្នកអាន 3772ដង


​ប្រវត្តិសាស្ត្រ បានឲ្យដឹងថា «​ខ្មែរ ឬ​កម្ពុជា​» ដែល​ធ្លាប់​មាន អរិយធម៌​ខ្ពង់ខ្ពស់ រុងរឿង​ដល់​កំពូល កាលពី​សម័យ «​ចក្រភព​អង្គរ​» និង​សម័យ «​សង្គមរាស្ត្រនិយម​» គឺ​ដោយសារតែ​កាលនោះ  ជាតិ​សាសន៍​នេះ ប្រមាណ​ជាង​៩០% ជា​អ្នក​គោរព ស្រឡាញ់​ស្តេច ឬ​គាំទ្រ​ស្មោះត្រង់​នឹង របបរាជានិយម យ៉ាង​ប្តូរផ្តាច់​បំផុត ។ អាច​បកប្រែ​មក​ថា សុខសន្តិភាព  និង​ការ​អភិ​វឌ្ឈន៍ មាន​ការរីកចម្រើន ជឿនលឿន​នៅ​កម្ពុជា យ៉ាង​ពិតប្រាកដ (​អត់​ក្លែងក្លាយ និយាយ​តែ​មាត់​) អាច​កើតមានឡើង​បាន លុះតែ​ប្រទេស​នេះ គោរព​អនុវត្ត​នូវ របបរាជានិយម ដោយ​មាន​ព្រះមហាក្សត្រ  សោយរាជ្យ​សម្បត្តិ  និង​មាន​គណបក្ស រាជានិយម​ពិតប្រាកដ ចូលរួម​កាន់អំណាច ដឹកនាំ​ប្រទេសជាតិ​ដែរ ។​

​ជាក់ស្ដែង ជនរួមជាតិ​ខ្មែរ និង​បរទេស​មួយ​ចំនួន បាន​ទទួលស្គាល់​រួចហើយ​ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ជា​អតីត​ស្ដេច​ខ្មែរ ឬ​ព្រះមហាក្សត្រ​ខ្មែរ ដែល​មាន​ព្រះកិត្តិនាម ល្បីល្បាញ​ខ្លាំងពូកែ​បំផុត  ក្នុង​ការដឹកនាំ​ប្រទេសជាតិ និង​ប្រជានុរាស្ត្រ ។ ស្នា​ព្រហស្ថ​ដ៍​មានតម្លៃ  កាត់ថ្លៃ​មិនបាន របស់​ព្រះអង្គ​គឺ ការផ្សះផ្សា  បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ធ្វើ​ឱ្យ​ជាតិ​សាសន៍​នេះ មាន​សាមគ្គីភាព ឯកភាព​រឹងមាំ ឈាន​ទៅ​ដល់​ការ បង្កើតបាន​ជា​សន្តិភាព ប្រកប​ដោយ​អានុភាព ខ្លាំងក្លា​មហិមា  ឈ្នះ​អស់​លើ​មារ​សត្រូវ នៅ​ជុំវិញ​ផង​ទាំងឡាយ រហូត​មាន​លទ្ធភាព  និង​សមត្ថភាព ដែល​គ្មាន​គូ​ប្រៀប អាច​វាតទី​ពង្រីក​ទឹកដី បាន​យ៉ាង​ធំ​ទូលំទូលាយ ជាមួយ​នឹង​ការកសាង  «​ប្រាសាទអង្គរវត្ត​»  ជា​អច្ឆរិយៈ​ដ៏​មហស្ចារ្យ ក្លាយជា “​មហា​ចក្រភព​អង្គរ​” ដ៏​ត្រចះត្រចង់ រុងរឿង  ឧត្តុង្គឧត្តម ថ្កើង​ថ្កាន មានការ​អភិ​វឌ្ឈន៍ រីកចម្រើន​ជឿនលឿន លើ​គ្រប់​វិស័យ​... ប្រជានុរាស្ត្រ នៅ​ទូទាំង​ព្រះ​នគរ រស់​នៅ​មានក្តី​សុខ ក្សេម​ក្សាន្ត ដោយ​គ្មាន​ការប្រមាថ​មាក់ងាយ ពី​ជាតិ​សាសន៍​ណា​មួយ​ឡើយ ។​

​ព្រះមហាក្សត្រ​ខ្មែរ​បន្ទាប់មក ដែល​ជនរួមជាតិ និង​អន្តរជាតិ នាំ​គ្នា​គោរព​ស្រឡាញ់  គាំទ្រ​បំផុត​នោះ​គឺ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​វ​រាជ​បិតា ឯករាជ្យ​ជាតិ ឯកភាព​ជាតិ​ខ្មែរ ព្រះមហាវរក្សត្រ ល្បាញ​ល្បី​នៃ​យើង ។ ព្រះអង្គ​ជា ព្រះ​អគ្គ​មគ្គុទេសក៍​ដ៏​ឆ្នើម ក្នុង​ការដឹកនាំ​ចលនា តស៊ូ​ប្តូរផ្តាច់​ដណ្តើម «​ឯករាជ្យ​ជាតិ​»  ពី​អាណានិគម បារាំងសែស និង​ដណ្តើម​យក បាន​មកវិញ​នូវ «​ខេត្ត​ខ្មែរ​ធំៗ​ចំនួន ០៤» ព្រមទាំង «​ប្រាសាទ​ព្រះវិហារ​ខ្មែរ​» ពី​បរទេស​ឈ្លានពាន​ថៃ  បាន​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ​រួចហើយ​... ព្រះអង្គ​ថែមទាំង​មាន ព្រះ​បញ្ញាញាណ​ឈ្លាសវៃ គ្មាន​មេដឹកនាំ​ខ្មែ​រណា អាច​ប្រៀបផ្ទឹម​បាន ឬ​ក៍​នឹកស្មាន​ដល់​ទេ ពោល​គឺ​ព្រះអង្គ​បាន យក​ផែនទី​កម្ពុជា ដែល​មាន​ទំហំ​ផ្ទៃដី ១៨១. ០៣៥ គីឡូម៉ែត្រ​ក្រឡា យក​ទៅ​តម្កល់​ទុក​នៅ អង្គការសហប្រជាជាតិ ដោយ​ឲ្យ​អង្គការ​កំពូល នៃ​ពិភពលោក​នេះ ទទួលស្គាល់​ជា​ផ្លូវការ ទុក​ជា​ប្រយោជន៍ ដ៍​ឧត្តុង្គឧត្តម​បំផុត​ជូន ជាតិ សាសនា ព្រះ​ម​ហ​ក្សត្រ និង​កូនចៅ ចៅទួត​រាស្ត្រ​ខ្មែរ ត​ទៅ​ជំនាន់​ក្រោយៗ​ទៀត ។ ត្រង់​ករណីនេះ ជនរួមជាតិ​បាន​សួរថា បើ​សម្តេច​ឪ សម្តេច​តា សម្តេច​តា​ទួត មិន​មាន​ព្រះ​បញ្ញាញាណ ឈ្លាសវៃ​រហ័សរហួន ក្នុងការ​ខ្នះខ្នែង​រៀបចំ ធ្វើ​កិច្ចការ​ខាងលើនេះ ឲ្យ​ហើយ​រួចរាល់​ទេនោះ​... តើ​មាន​មេដឹកនាំ​ខ្មែ​រណា ហ៊ាន​ចេញ​មុខ​ធានា​អះអាង ឬ​អួតអាង​ថា ពួក​ខ្លួន​អាច​ថែរក្សា​ការពារ ទឹកដី​ខ្មែរ​កុំឲ្យ​បាត់បង់​ថែមទៀត (​ដែល​អាច​នឹង​នៅ​សល់ តែ​ទំហំ​តូច​ជាង​ផែនទី ១៨១. ០៣៥ គីឡូម៉ែត្រ​ក្រឡា​) ដែរឬទេ​? 

​លើសពីនេះ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ក៏​ជា​ស្ថាបនិក នៃ​សម័យ «​សង្គមរាស្ត្រនិយម​» ដ៏​រុងរឿង​អស្ចារ្យ ដែល​ជនរួមជាតិ និង​អន្តរជាតិ នៅតែ​នាំគ្នា កោតសរសើរ យ៉ាងខ្លាំងបំផុត រហូតមកដល់​សព្វថ្ងៃ ។  ព្រះអង្គ​គ្រាន់តែ​បាន កាន់កាប់​អំណាច ដឹកនាំ​ប្រទេស ដោយផ្ទាល់​ព្រះអង្គ ក្នុង​រយៈពេល​ជាង ដប់​ឆ្នាំ​ប៉ុណ្ណោះ បានធ្វើឱ្យ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ទី​១ មាន​ការរីកចម្រើន លើ​គ្រប់​វិស័យ យ៉ាង​ពិតប្រាកដ ។ សូម្បី​តែ​វិស័យ សិល្បៈ ដូចជា​ចម្រៀង ខ្សែភាពយន្ត ល្ខោន របាំ តែង​កំណាព្យ កាព្យ​ឃ្លោង  និពន្ធ​រឿង​... និង​វិស័យ​កីឡា​ប្រដាល់ បាល់ទាត់ ព្រមទាំង​វិស័យ អប់រំ​អក្សរសាស្ត្រ សាសនា​សាស្ត្រ វិស័យ សំណង់ ស្ថាបត្យកម្ម​ជាតិ​...​។​ល​។ គឺ​មាន​ការរីកចម្រើន​ខ្លាំងក្លា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់  គួរឲ្យ​មោទនភាព​បំផុត ។​

​មិនតែប៉ុណ្ណោះ គណបក្ស​ហ្វុនស៊ិនប៉ិច ដែល​មាន​មកដល់​បច្ចុប្បន្ន​នេះ ក៍​គឺជា​គណបក្ស​រាជានិយម តែមួយ​គត់​នៅ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ស្នា​ព្រហស្ថ ដ៍​ថ្លៃថ្លា​របស់​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ផងដែរ ។ ក្រោយមក ជនរួមជាតិ នៅ​បាន​ដឹង​យ៉ាងច្បាស់​ថា សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ក្រៅ​ពី​បាន​ដឹកនាំ ជម្រុញឱ្យមាន កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស  ព្រះអង្គ​ថែមទាំង​បាន បំពេញ​ព្រះរាជកិច្ច ជាច្រើន​រាប់មិនអស់ ក្នុង​ការដឹកនាំ​ការផ្សះផ្សា បង្រួបបង្រួម​ជាតិ  ឈានទៅដល់​ការបង្កើតឱ្យមាន ព្រះរាជាណាចក្រ កម្ពុជា​ទី​២ ឡើងវិញ ចាប់ពី​ឆ្នាំ​១៩៩៣​មក ដូច​សព្វថ្ងៃ​ទៀតផង ។​

​ក្នុងនោះ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត សម្តេចព្រះ​វ​រាជបិតា​ជាតិ ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង   ទ្រង់​ថែមទាំង​បាន ខិតខំ​ត្រួសត្រាយ​ផ្លូវ ចងសម្ព័ន្ធភាព ទំនាក់ទំនង​ការទូត  យ៉ាង​ល្អប្រសើរ ស្អិតរ​មួ​ត​បំផុត ជាមួយ​បណ្តា​មេដឹកនាំ​ល្បីៗ ជាច្រើន​នៅលើ​ពិភពលោក ដូច​ជា​មហាមិត្ត​ចិន​, ជប៉ុន​,  បារាំង​, សាំង​កាពួរ​, ឥណ្តូនេស៊ី​, ម៉ាឡេស៊ី​, កូរ៉េខាងជើង​....​៘ ធ្វើ​ជា​មហាមិត្ត​របស់​កម្ពុជា តាំង​ពី​ជា​ច្រើន​ឆ្នាំ យូរណាស់​មកហើយ ដើម្បី​ទុកជា​កេរ្តិ៍តំណែល ផលប្រយោជន៍​ជូន​ជាតិ និង​កូនចៅ ចៅទួត​ប្រជារាស្ត្រ របស់​ព្រះអង្គ ត​ទៅ​ជំនាន់​ក្រោយៗ ទៀត​ផង​ដែរ ។​

​ប៉ុន្តែ​គួរឲ្យ​សោកស្ដាយ​បំផុត  កាលពី​ខែ​តុលា ឆ្នាំ​២០១២​កន្លងទៅ សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត​នៃ​យើង ព្រះអង្គ​បាន​យាង សោយ​ព្រះ​ទិវង្គត ចាកចោល​កូនចៅ ចៅទួត​ប្រជារាស្ត្រ របស់​ព្រះអង្គ​ហើយ ដោយ​បន្សល់ទុក​នូវ ស្នា​ព្រហស្ថ​ជាច្រើន និង​ព្រះ​កិត្តិយស ព្រះកិត្តិនាម ដ៍​ល្អ​ផូរផង់ ព្រមទាំង​ព្រះរាជបន្ទូល ផ្ដាំផ្ញើ​ជា​ចុងក្រោយ ឲ្យ​កូនចៅ​ខ្មែរ​គ្រប់រូប  ត្រូវ​រួបរួម​សាមគ្គី​គ្នា ជា​ធ្លុង​មួយ​... ជាមួយនឹង​បទ​ចម្រៀង «​លា​ហើយ​កម្ពុជា​» ដ៍​ពិរោះ​មាន​អត្ថន័យ មហា​ថ្លៃថ្លា​បំផុត ។

​ឥឡូវនេះ អស់​អំពី​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត នៃ​យើង​ទៅ ជនរួមជាតិ នៅ​ទូទាំង​ប្រទេស បាន​និយាយ ដោយ​មោទនភាព​ថា កម្ពុជា​យើង​នៅមាន ព្រះមហាក្សត្រ​ខ្មែរ ដ៏​ល្អ​មួយ​ព្រះអង្គ​ទៀត គឺ​សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុនី ជាទី​គោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​គង់  សោយរាជ្យ​សម្បត្តិ ជា​ម្លប់​ដ៍​ត្រជាក់ត្រជុំ ប្រកបដោយ​ទសពិត​រាជធម៌ បន្ត​ពី​សម្តេច​ឪ សម្តេច​តា សម្តេច​តា​ទួត ដើម្បី​ថែរក្សា​សន្តិភាព ស្ថេរភាព​នយោបាយ ជាពិសេស​ការផ្សះផ្សា បង្រួបបង្រួម​ជាតិ  ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ កម្ពុជា​ទី​២​របស់​យើង អាច​ចៀស​ចាក​ផុត​ពី ភ្លើងសង្គ្រាម​បង្ហូរឈាម ខ្មែរ​គ្នា​ឯង​តទៅទៀត និង​អាច​ជួយ​កាត់បន្ថយ បាន​ច្រើន​ឡើង​នូវ ការរំលោភបំពាន​នានា ព្រមទាំង​ជួយ​ដោះស្រាយ ខាង​កិច្ចការ​ខាង​មនុស្សធម៌ សង្គមកិច្ច ជាដើម ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត ដែល​គ្មាន​អ្នណា អាច​ប្រកែក​បាន​ឡើយ ។​

​សរុបសេចក្តី​មក បងប្អូន​ជនរួមជាតិ នៅ​ទូទាំង​ប្រទេស បាន​និយាយថា បើ​យោង តាម​ប្រវត្តិសាស្ត្រ​ខ្មែរ តាំង​ពី​បរម​បុរាណ​រៀងមក គឺមាន​តែ​ស្តេច ឬ​ព្រះមហាក្សត្រ  ឬ​ខ្សែ​រាជវង្សានុវង្ស​ទេ ដែល​អាច​ដឹកនាំ​កម្ពុជា ឱ្យមាន​ការរីកចម្រើន រុងរឿង​ថ្កើងថ្កាន បាន​ពិតប្រាកដ ធ្វើ​ឱ្យ​ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន រស់នៅ​ដោយ​សុខក្សេមក្សាន្ត ។​

​ជាក់ស្តែង ដូច​កាលពី​សម័យ «​ចក្រភព​អង្គរ​» ដឹកនាំ​គ្រប់គ្រង​ដោយ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧  និង​សម័យ «​សង្គមរាស្ត្រនិយម​» ដឹកនាំ​គ្រប់គ្រង​ដោយ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ  ព្រមទាំង​សម័យ «​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២» ចាប់ពី​ឆ្នាំ​១៩៩៣ មកដល់​សព្វថ្ងៃនេះ​ជាដើម ។​

​ផ្ទុយទៅវិញ ប្រវត្តិសាស្ត្រ​ខ្មែរ បាន​ចារ​ទុក​ថា ខ្សែ​រាស្ត្រសាមញ្ញ​ធម្មតា ទោះបី​បាន​ឡើង​កាន់កាប់  អំណាច​ដល់​កំពូល តាម​វិធី​ណាក៏ដោយ ក៏​មិន​អាច​ដឹកនាំ​ប្រទេសជាតិ ឱ្យមាន​ការរីកចម្រើន  ជឿនលឿន​ពិតប្រាកដ​ទេ ។ ពោល​គឺ ពួកគេ​តែងតែ ធ្វើឱ្យ​ប្រទេស​ជាតិ  កើត​មាន​សង្គ្រាម បង្ហូរ​ឈាម​ខ្មែរ​គ្នាឯង ឬ​បង្ក​ជម្លោះ​កាប់សម្លាប់ ពូជសាសន៍​ខ្មែរ ជា​បន្តបន្ទាប់ ឥត​មាន​ឈប់ឈរ​ឡើយ​... ហើយ​ក្រៅពី​ត្រូវបាន ពួកគេ​កាប់សម្លាប់ ឲ្យស្លាប់​បាត់បង់​ជីវិត យ៉ាង​អណោច​អ​ធម អស់​រាប់​លាន​នាក់ បន្សល់ទុក​នូវ​ចាស់ជរា ស្ត្រី​មេម៉ាយ បុរស​ពោះម៉ាយ ជនពិការ កុមារកំព្រា ៘ រាប់​ម៉ឺន​សែន​នាក់​នោះ ប្រជារាស្ត្រ ប្រជាពលរដ្ឋ ប្រជាជន​ខ្មែរ​ស្លូតត្រង់ ក៍​តែង​រស់នៅ​លំបាក វេទនា​ខ្លោចផ្សារ​បំផុត តួ​យ៉ាង​ដូច​ក្នុង​សម័យ លន់ នល់ ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ និង​សម័យ ប៉ុល ពត ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩  ជា​តឹកតាង​ស្រាប់ ។ នេះ​គេ​មិន​រំលឹក​នូវ​អ្វីៗ   ដែល​កើតមាន​នៅ​កម្ពុជា  ចាប់ពី​ឆ្នាំ​១៩៧៩  មក​ដល់​មុន​ការ បោះឆ្នោត​សាកល  ឆ្នាំ​១៩៩៣​នោះ​ផង​... ៕ ដោយ ៖ ខេមរៈ​រាស្ត្រ
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2278ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2839ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2516ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2706ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 2921ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 287
ម្សិលមិញ : 527
សរុប : 919873
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com