ថ្ងៃ ព្រហស្បតី ទី 21 ខែ វិច្ចិកា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
ផ្សាយនៅថ្ងៃទី: 04-04-2019, ចំនួនអ្នកអាន 459ដង
ប្រជាពលរដ្ឋចំនួន១១០គ្រួសារ នៅភូមិថ្មពេជ្រទី១ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានការក្តៅក្រហាយយ៉ាងខ្លាំង ចំពោះមេឃុំ ឈ្មោះ តន់ ធា ដែលថ្លើមធំបានលក់ដីផ្លូវលែងឱ្យ ប្រជាពលរដ្ឋធ្វើដំណើរដោយ ប្រគល់ដីនោះទៅអោយឈ្មោះ ម៉ន លន់ កាន់កាប់ធ្វើចម្ការ។
ប្រជាពលរដ្ឋពលរដ្ឋទាំង១១០គ្រួសារ បានផ្តិតមេដៃ និងដាក់ពាក្យបណ្តឹង មកសាលាឃុំថ្មពេជ្រ និងសាលាស្រុកត្បូងឃ្មុំ ដើម្បី ស្វែងរកដំណោះស្រាយ បើកផ្លូវនោះឡើងវិញ ព្រោះផ្លូវនោះមានតាំងពីឆ្នាំ១៩៧០ មិនមែនទើបតែមានពេលនេះនោះទេ។ រហូតដល់ពេលនេះ គេស្គាល់ហៅ ផ្លូវនោះថា ផ្លូវចម្ការមៀន ដែលប្រជាពលរដ្ឋធ្វើដំណើរ និងធ្វើចម្ការទៅមក ជប់ ក្រុងសួង ភ្នំពេញជាដើម។ប៉ុន្តែទោះបីជាប្រជាពលរដ្ឋតវ៉ាយ៉ាងណាក្តី ក៏មិនត្រូវបានមេឃុំ និងអភិបាលស្រុក ធ្វើការដោះស្រាយឡើយ ដោយបានកប់ពាក្យបណ្តឹងចោលសូន្យឈឹង។
គួររំលឹកដែរថា ក្នុងឆ្នាំ២០១១ ក្នុងកិច្ចសន្យាខ្ចីដីឈ្មោះ ម៉ន លន់បានផ្តិតមេដៃខ្ចីពីលោក មេឃុំ តន់ ធា ដើម្បីរកស៊ីមួយរយៈ  ហើយក្នុងកិច្ចសន្យានោះបានបញ្ចាក់ថា បើអាជ្ញាធរត្រូវការដី ខ្លួននឹងប្រគល់ដីនោះអោយវិញ រីឯផ្លូវទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរធម្មតា តែផ្ទុយទៅវិញ ឈ្មោះ ម៉ន លន់ថ្លើមធំ បានបិទផ្លូវលែងឱ្យប្រជាពលរដ្ឋធ្វើដំណើរ តទៅទៀត ដោយបានដាំដំណាំលើផ្លូវនោះ។ ការដែលគេហ៊ានបិទផ្លូវនោះ និងមិនគោរពតាមកិច្ចសន្យាខ្ចីដី ក៏ដោយសារលោកមេឃុំ ប្រព្រឹត្តអំពើពុករលួយលក់ដីផ្លូវនោះទៅឱ្យម៉ន លន់ តែម្តង ទើបគេហ៊ានបិទផ្លូវ និងមិនមានចំណាត់ការរាល់ពាក្យបណ្តឹងប្រជាពលរដ្ឋនោះ។មកដល់ពេលនេះ ប្រជាពលរដ្ឋមិនមានផ្លូវធ្វើដំណើរបានជួបការលំបាកយ៉ាងខ្លាំង ហើយបន្តបញ្ជាក់ជំហរថា បើនៅថ្នាក់មូលដ្ឋាន ភូមិ ឃុំ ស្រុក ដោះស្រាយមិនបាននោះទេ នឹងបន្តមកដាក់ពាក្យបណ្តឹងរួមទាំងស្នាមមេដៃ មកក្រសួងពាក់ព័ន្ធថែមទៀត ពិសេសនឹងនាំគ្នាមកតវ៉ា ដាក់ពាក្យបណ្តឹងដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដើម្បីឱ្យសម្តេចជួយរកយុត្តិធម៌ ប៉ុន្តែទោះជាយ៉ាងណា ប្រជាពលរដ្ឋបានសំណូមពរសុំឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាពិនិត្យមើលមន្ត្រីគ្រាប់ល្ពៅ ខិលខូលថ្នាក់ខេត្ត ស្រុក ឃុំ រឿងលក់ដីផ្លូវឱ្យឯកជនកាន់កាប់ដោយខុសច្បាប់ ដើម្បីកុំឱ្យពួកគេធ្វើព្យុះភ្លៀងតទៅទៀត។

លើសពីនេះ ប្រជាពលរដ្ឋ សង្ឃឹមលើឯកឧត្តមជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋ ដែលរងការបិទផ្លូវ នៅភូមិថ្មពេជ្រទី១នេះបាន ព្រោះឯកឧត្តមកន្លងទៅ តែងតែយកចិត្តទុកដាក់ប្រជាពលរដ្ឋទន់ខ្សោយ ដែលរងនូវការរំលោភ បំពានដីធ្លីពីសំណាក់អ្នកមានអំណាច និងលុយកាក់ជាដើមនោះ។
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 265ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2539ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 3115ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2795ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2937ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3195ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 261
ម្សិលមិញ : 358
សរុប : 997453
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com