ថ្ងៃ ព្រហស្បតី ទី 18 ខែ កក្កដា ឆ្នាំ 2019
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com
មេគយ យី​ង សំអន និង​មេ​ប៉ូលិស អ៊ឹង សុង​យូ ប្រចាំ​ច្រក​ទ្ធា​របា​វិត ត្រូវគេ​សង្ស័យថា បាន​ឃុបឃិត​គ្នា បណ្ដោយ​ឲ្យ​មានទំនិញគេចពន្ធ ដឹក​តាម​រថយន្តក្រុង ពី​ស្រុក​យួន​មក​កម្ពុជា តាមបែប​អនាធិបតេយ្យ
ផ្សាយនៅថ្ងៃទី: 03-01-2014, ចំនួនអ្នកអាន 1475ដង
ស្វាយរៀង៖ តាម​ប្រភពព័ត៌មានថ្មីៗ បាន​ឲ្យ​ដឹងថា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​ច្រកទ្វារ​បាវិត លោក យី​ង សំអន និង​លោក អ៊ឹង សុង​យូ មេ​ប៉ូលិសអន្តោប្រវេសន៍ ជា​អ្នកមាន​សិទ្ធិ​កាន់​បា​រ៉ា​ស់ ប្រចាំ​ច្រកទ្វារ​នោះ បាននិងកំពុង​ត្រូវប៉ាន់ កាន់តែខ្លាំងឡើងៗ ដែល​មិនដឹង​ជា មេៗធំ​របស់​ពួកគាត់ ដូចជា​លោក​អគ្គនាយក​គយ​ដុះ​ស្លែ ប៉ែន ស៊ីម៉ន និង​លោក​អគ្គស្នងការ នេ​ត សាវឿន ទទួលបាន​លាភសក្ការៈ​ពីនេះ​ដែរ ឬ​ក៍​អត់​សោះ​នោះទេ ។

ការ​ត្រូវប៉ាន់​របស់លោក យី​ង សំអន និង​លោក អ៊ឹង សុង​យូ ដោយសារតែ មានការ​សង្ស័យថា ពួកគាត់​បាននិងកំពុង ឃុបឃិត​គ្នា​បណ្ដោយ​ឲ្យ កើតមាន​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់ តាមរយៈ​រថយន្តក្រុង ដឹក​អ្នកដំណើរ មកពី​ស្រុក​យួន តាម​ច្រក​បាវិត​រាល់ថ្ងៃ ដែល​ក្នុងមួយគ្រឿងៗ គេ​តម្រូវ​ឲ្យ​បង់លុយ យ៉ាងតិច​ចំនួន ៣លាន​រៀល ស្មើនឹង ៧៥០ ដុល្លារ​អាមេរិក ទៅ​ឲ្យ​សមត្ថកិច្ច និងមន្ត្រីៗជំនាញ ពាក់ព័ន្ធ​នៅ​ទីនោះ ។

ប្រភព​បាន​និយាយថា បើតាម​ការរាប់​ក្បាល​ឡានក្រុង ដែល​តែង​ចេញ-ចូល​តាម​ច្រក​បាវិត ក្នុងមួយថ្ងៃៗមាន​ចំនួន រាប់សិប​គ្រឿង ស្ទើរ​រាប់មិនអស់​នោះ គេ​អាច​ទស្សន៍ទាយ​បាន​ថា ក្នុងមួយថ្ងៃៗចំណូល​ថវិកាជាតិ នៅ​ច្រក​សេដ្ឋកិច្ច​នេះ បាននិងកំពុង​បាត់បង់ មិនតិច​ម៉ឺន​ដុល្លារ​អាមេរិក​ទេ ដោយសារតែមន្ត្រីៗ អ្នកទទួលខុសត្រូវ​នៅ​ទីនោះ តែងតែ​ឃុបឃិត​គ្នា ប្រ​ព្រិ​ត្ត​អំពើពុករលួយ អនុញ្ញាត​ឲ្យ​មានការ ដឹកទំនិញ​គេចពន្ធ​ពី​ស្រុក​យួន ចូលក្នុង​ប្រទេស​កម្ពុជា តាមតែ​អំពើ​ចិត្ត ជា​ថ្នូរ​នឹង​ការទទួលបាន​ចំណែក ជា​ផលប្រយោជន៍ លុយកាក់​ជាច្រើន ពី​ពួក​ឈ្មួញ​ទុច្ចរិត​មួយចំនួន ។

សេចក្ដីរាយការណ៍ បាន​បន្តថា បើតាម​ការកត់សម្គាល់ រាល់ថ្ងៃនេះ មាន​រថយន្តក្រុង មិនតិចជាង១០ក្រុមហ៊ុន​ទេ ដែល​ធ្វើ​អាជីវកម្ម រកស៊ី​ដឹក​អ្នកដំណើរ ចេញ-ចូល​ពី​កម្ពុជា ទៅ​វៀតណាម និង​ពី​វៀតណាម មក​កម្ពុជា តាម​ច្រក​បាវិត យ៉ាង​គគ្រឹកគគ្រេង ។ ក្នុងនោះ មាន​ក្រុមហ៊ុន​រថយន្តក្រុង ដឹក​អ្នកដំណើរ មួយចំនួន បាន​ឃុបឃិត​គ្នា ជាមួយ​ពួក​ឈ្មួញ​ទុច្ចរិត និងមន្ត្រីៗខិលខូច មួយ​ក្ដាប់​តូច ប្រចាំ​នៅ​ច្រក​ទ្ធា​របា​វិត ក្នុងការ​ដឹកទំនិញ គេចពន្ធ​ពី​ស្រុក​យួន នាំ​ចូលមក​កម្ពុជា យ៉ាង​អនាធិបតេយ្យ​បំផុត ។

ប្រភព​បាន​បញ្ជាក់ថា ពួក​ឈ្មួញ និងមន្ត្រីៗពាក់ព័ន្ធ បាន​ឃុបឃិត​គ្នា ដឹកទំនិញ​គេចពន្ធ មកពី​ស្រុក​យួន ចូលមក​កម្ពុជា ច្រើន​ឆ្នាំ​មកហើយ... តែ​រឿង​ពុករលួយ​នោះ ទើបតែ​ត្រូវ​បែកធ្លាយ ក្រោយ​ពេលដែល ប៉ូលិស​សេដ្ឋកិច្ច បាន​ឆែកឆេរ​ឃ្លាំង​ស្តុក​ទំនិញ ដ៏​ធំ​មួយកន្លែងថ្មីៗនេះ បាន​រកឃើញ និង​ឃាត់​បាន​រថយន្តក្រុង ដឹកទំនិញ​គេចពន្ធ នាំចូល​តាម​ច្រក​បាវិត ដោយ​គ្មាន​ការបង់ពន្ធ​ជូន​រដ្ឋ សូម្បីតែ​បន្តិច​ទាល់តែសោះ ។

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ គេហទំព័រ CRN «បង្រួបបង្រួម​ជាតិ» មិនទាន់​ទទួលបាន ការជួប​សុំ​ការបំភ្លឺ​ពី​មេ​គយ យី​ង សំអន និង​មេ​ប៉ូលិស អ៊ឹង សុង​យូ បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​របស់​ពួកគាត់ ហៅ​មិន​ចូល ដែល​ទំនងជា​ពួកគាត់ ដូរ​លេខ ឬ​ក៍បិទ​លេខ... ៕ ដោយ៖ ជំនិត

សូម​មើល​អត្ថបទ​ខាងក្រោម​នេះ ជាការ​បង្ហោះ​ផ្សាយ ដោយ​វិ​ប​សាយ «មនសិការ​ខ្មែរ» កន្លងមក ដែល​ត្រូវបាន​វិ​ប​សាយ «គណៈកម្មាធិការ​ជាតិ ប្រឆាំង​ភេរវកម្ម» យកទៅ​បង្ហោះ​ផ្សាយ​បន្ត តាំងពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ រហូតមក ៖

OCT 2013

[Moneaksekar] រថយន្តក្រុង​មួយគ្រឿង ដែល​ដឹកទំនិញ​គេចពន្ធ ចូល​តាម​ច្រក​បាវិត ត្រូវ​បង់លុយ ឲ្យ​ក្រុមមន្ត្រី​គយ និង​សមត្ថកិច្ច​ពុករលួយ ៣លាន​រៀល

by នាយកដ្ឋាន​ព៍ត៌មាន​ប​ច្ចេក​វិទ្យា

ចំណូល​ថវិកាជាតិ រាប់ម៉ឺន​ដុល្លារ​អាមេរិក ត្រូវ​បាត់បង់​ក្នុងមួយខែៗ ដោយសារតែ​អំពើ​រត់ពន្ធ ទំនិញ​ខុសច្បាប់ តាមរយៈ​រថយន្តក្រុង ដឹក​អ្នកដំណើរ មកពី​ស្រុក​យួន តាម​ច្រក​បាវិត ដែល​ក្នុងមួយថ្ងៃៗ រាប់សិប​គ្រឿង ហើយ​គេ​ដឹងថា ក្នុង​មួយគ្រឿង ត្រូវ​បង់លុយ​ចំនួន ៣លាន​រៀល ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ប្រចាំ​ច្រក​នេះ ដើម្បី​រួចផុត​ពី​ការត្រួតពិនិត្យ ។ ដូច្នេះ​បន្ទាប់ពី បង់លុយ​រួចហើយ រថយន្តក្រុង​ទាំងនេះ អាច​ដឹកទំនិញ​គេចពន្ធ តាមតែ​អំពើ​ចិត្ត ចូលក្នុង​ប្រទេស​កម្ពុជា ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ ហើយ​អ្នក​ដែល​ទទួលបាន ផលប្រយោជន៍​ធំជាងគេ ក្នុង​អំពើ​រត់ពន្ធ ទំនិញ​ខុសច្បាប់​នេះ គឺ​លោក យី​ង សំអន ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ប្រចាំ​ច្រក​បាវិត និង​លោក អ៊ឹង សុង​យូ ជា​ប្រធាន ច្រក​បាវិត - ម៉ុក​ប៉ៃ ដែលមាន​តួនាទី កាន់​បា​រ៉ា​ស់​ច្រក​បាវិត ចង់​រថយន្ត​ដឹកទំនិញ គេចពន្ធ​ចេញចូល តាម​ច្រក​នេះ ម៉ោង​ណា​ក៏បាន ឲ្យ​តែមាន​ភ្លើង​ខៀវ ពី​មន្ត្រីសំខាន់ៗ ទាំង២នាក់​នេះ ។

អ្នកដំណើរ​មួយចំនួន ដែល​ឧស្សាហ៍ ចេញចូល​ស្រុក​យួន តាម​រថយន្តក្រុង បាន​លើកឡើងថា  យ៉ាងហោចណាស់ មាន​រថយន្ត​ប្រមាណ ១០ក្រុមហ៊ុន កំពុង​ប្រកប​អាជីព រកស៊ី​នាំចូល​ទំនិញ  គេចពន្ធ​មកពី​ស្រុក​យួន ក្នុងមួយថ្ងៃៗ រាប់សិប​តោន ហើយ​រថយន្តក្រុង ដឹក​អ្នកដំណើរ ដែល​លួច​បង្កប់ ទំនិញ​អត់​បង់ពន្ធ មានដូចជា៖ ក្រុមហ៊ុន ខាយ​ណា​ម ត្រេ​ន​ស្ព័​រ​ធេ​សិន ជា​ក្រុមហ៊ុន​រថយន្តក្រុង អត់​បង់ពន្ធ​ធំជាងគេ ប្រើប្រាស់​រថយន្ត​ចំនួន ៩គ្រឿង ក្នុង​មួយថ្ងៃ ។ បន្ទាប់មក​គឺ​ក្រុមហ៊ុន រថយន្តក្រុង​ឈ្មោះ ១៥អេស​អិ​ច សុទ្ធតែ​ប្រភេទ ២ជាន់ បាន​ប្រើប្រាស់​រថយន្ត ដឹក​ភ្ញៀវ​ចំនួន ៤គ្រឿង ដឹកជញ្ជូន​ទំនិញ គេចពន្ធ​ជាប់​ជាប្រចាំ ដែល​ក្រុមហ៊ុន​នេះ ជា​របស់​មេ​ឈ្មួញ ស៊ុន ហួរ ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ២ និង​ជា​មេ​ឈ្មួញ​រកស៊ី ចែកចាយ​គ្រឿងសំណង់​ដ៏​ធំ ក្នុង​រាជធានី​ភ្នំពេញ ។

នៅមាន​រថយន្តក្រុង ជាច្រើន​ទៀត ដែល​ដឹកជញ្ជូន​ទំនិញ មិន​បង់ពន្ធ​មកពី​ស្រុក​យួន ចូល​តាម​ច្រក​បាវិត ប៉ុន្តែ​ក្នុង​លក្ខណៈ បន្ទាប់បន្សំ​មានដូចជា៖ ក្រុមហ៊ុន ថន​លីម ធួ​រី​សឹម, ក្រុមហ៊ុន ប៉េ​កុល គ្រុប, ក្រុមហ៊ុន រស្មី​សាមគ្គី និង​ក្រុមហ៊ុន សា​ប៉ា​កូ របស់​យួន​ជាដើម ។ ចាប់ផ្តើម​បែកធ្លាយ នូវ​ការរកស៊ី​ដឹកជញ្ជូន ទំនិញគេចពន្ធ​ទ្រង់ទ្រាយ​ធំ ក្នុងមួយថ្ងៃៗ រាប់សិប​តោន ចូល​តាម​ច្រក​បាវិត គឺ​នៅពេលដែល នគរបាល​សេដ្ឋកិច្ច ខេត្តសៀមរាប បាន​ឆែកឆេរ​ឃ្លាំង ស្តុក​ទំនិញ​ដ៏​ធំ​មួយកន្លែង និង​ឃាត់​បាន​រថយន្តក្រុង ដែល​ដឹកទំនិញ​គេចពន្ធ ទៅ​រើ​ទំនិញ​នៅ​ទីនោះ  ដែល​គ្មាន​ការបង់ពន្ធ ហើយ​ទំនិញ​ត្រូវបាន គេ​នាំចូល​តាម​ច្រក អន្តរជាតិ​បាវិត ។

ក្រុមហ៊ុន​រថយន្តក្រុង​ជាច្រើន មិនសូវ​ទទួលបាន ផលចំណេញ​ប៉ុន្មាន​ទេ ពី​ការយកថ្លៃ​សេវា ដឹកជញ្ជូន​ភ្ញៀវ ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ ឬ​ពី​ខេត្តសៀមរាប ទៅកាន់​ក្រុង​ហូជីមិញ ប៉ុន្តែ​គេ​ទទួលបាន ផលចំណេញ​តាមរយៈ ការ​លួច​បង្កប់​ទំនិញ គេចពន្ធ​គ្រប់​ប្រភេទ  មាន​ទាំង​គ្រឿង​អេឡិចត្រូនិក និង​វត្ថុ​មានតម្លៃ ជាច្រើន​ទៀត ហើយ​រថយន្តក្រុង​មួយគ្រឿង ពេល​ចេញពី​ក្រុង​ហូជីមិញ ផ្ទុកទំនិញ​មិនតិចជាង ៥ពាន់​គីឡូក្រាម ឬ៥តោន​នោះទេ ជាពិសេស​ក្រុមហ៊ុន ១៥អេស​អិ​ច ប្រភេទ២ជាន់ អាច​ដឹកទំនិញ​បាន​ច្រើនជាងគេ ។ គេ​ចាំបាន​ថា សមត្ថកិច្ច​ធ្លាប់បាន ចាប់​ឃាត់​រថយន្ត ដឹកទំនិញ​គេចពន្ធ របស់​ក្រុមហ៊ុន ខាយ​ណា​ម ដើម្បី​ត្រួតពិនិត្យ ហើយ​ទីបំផុត បានត្រឹមតែ​ធ្វើការ​ផាកពិន័យ និង​តម្រូវ​ឲ្យ​បង់ពន្ធ បាន​លុយ​ជាង ១ម៉ឺន​ដុល្លារ​អាមេរិក បង់​ចូល​ជា​ថវិកាជាតិ ដូច្នេះ​បើ​ក្នុង​មួយថ្ងៃ មាន​រថយន្តក្រុង​ប្រម​មាណ ១០០គ្រឿង ដឹកទំនិញ​គេចពន្ធ មកពី​ស្រុក​យួន តាម​ច្រក​បាវិត ឃើញថា រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ​ដល់​ទៅជិត ១លាន​ដុល្លារ បាត់ទៅហើយ ។

ក្រុមហ៊ុន​រថយន្តក្រុង​ជាច្រើន បាន​ចំណាយលុយ ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ​ចំនួន ៣លាន​រៀល សម្រាប់​រថយន្ត​មួយគ្រឿង ដែល​ត្រូវ​បើកបរ​ឆ្លងកាត់ ច្រក​អន្តរជាតិ​បាវិត ដើម្បី​សុំ​ការយោគយល់ មិន​ឲ្យ​មានការ​ឆែកឆេរ ទំនិញគេចពន្ធ​ទាំងនោះ ដែល​គេ​ប្រើ​រូបភាព​ថា ជា​ទំនិញ​របស់​អ្នកដំណើរ ហើយ​ជា​ទៀងទាត់ គេ​ឃើញ​ជំនាញ​គយ របស់លោក យី​ង សំអន ទៅ​អើតមើល​ទំនិញ ហើយក៏​ត្រឡប់​ទៅវិញ ឬ​ឲ្យ​អ្នកដំណើរ ចុះ​ពីលើ​រថយន្ត ហើយ​ឡើង​ទៅវិញ  ប្រសិនបើ​រកឃើញថា មាន​ទំនិញគេចពន្ធ ទ្រង់ទ្រាយ​ធំ ជំនាញ​គយ​បាន​បង្គាប់​ឲ្យ បង់លុយ​ថែម​លើសពី ៣លាន​រៀល ។ យ៉ាងណាក៏ដោយ ក្រៅពី​បង់លុយ ឲ្យ​ជំនាញ​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រចាំ​ច្រក​អន្តរជាតិ​បាវិត​នេះ  ម្ចាស់​ក្រុមហ៊ុន រថយន្តក្រុង​ទាំងអស់ ត្រូវ​បង់លុយ​ឲ្យ សមត្ថកិច្ច​ពាក់ព័ន្ធ ដទៃទៀត​តាម​ដងផ្លូវ រហូតដល់​រាជធានី​ភ្នំពេញ គឺ​ទន្ទឹមពេល ដែល​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ គេ​សង្កេតឃើញ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ កំពុងតែ​សប្បាយ  រាប់​ក្បាល​រថយន្តក្រុង​យកលុយ ជា​ថ្នូរ​នៃ​ការមិន​បង្ក្រាប ការហូរចូល​ទំនិញគេចពន្ធ ដ៏​អនាធិបតេយ្យ​បំផុត ៕
ផ្សាយនៅថ្ងៃទី: 25-06-2019, ចំនួនអ្នកអាន 52ដង
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 20-03-2015, ចំនួនអ្នកអាន 2369ដង
​តំបែរ​-​ត្បូងឃ្មុំ​៖ យោង​តាម​ព័ត៌មាន​ថ្មីៗ ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា មាន​មេ​ប៉ុស្តិ​រដ្ឋបាល នគរបាល​ឃុំ​ម្នាក់ (​ស្ថិតនៅក្រោម​ឱវាទ លោក​វរសេនីយ៍ត្រី ហុង គឹម​ហឿន អធិការនគរបាល​ស្រុក​តំបែរ និង​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ជា​ស្នងការ​នគរបាល ខេត្ត​ត្បូងឃ្មុំ​) បាននិងកំពុង​រកស
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 05-03-2015, ចំនួនអ្នកអាន 2927ដង
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មួយចំនួន បាន​និយាយ​រិះគន់ថា បន្ទាប់ពី​លោក ស៊ឹម សំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ -  ប៉ោយ​ប៉ែត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង​នៃ អគ្គនាយ
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2640ដង
​ភ្នំពេញ​៖ ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា ២០១៤ - ២០១៥ នៅ​វិទ្យាល័យ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ​ថ្មីៗ​នេះ មាន​ការចែក​កង់​ចំនួន ១៩​គ្រឿង ជូន​សិស្ស​ក្រីក្រ​ចំនួន ១៩​នាក់ ដោយ​មាន​ការអញ្ជើញ ចូលរួម​ឧបត្ថម្ភ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឈន សា​រ៉ាណេ នា
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 07-11-2014, ចំនួនអ្នកអាន 2782ដង
ភ្នំពេញ​៖ ដោយសារ​តែ​នៅ​ស្រុក​ខ្មែរ មាន​មន្ត្រីៗ​មិន​តិច​នាក់​ទេ ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ខ្លាំង កេង​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច ធ្វើ​មានបាន​រាប់ម៉ឺន រាប់សែន រាប់​លាន​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកាជាតិ រាប់រយ​លាន
ព័ត៌មានលម្អិត
ផ្សាយនៅថ្ងៃទី: 12-06-2014, ចំនួនអ្នកអាន 3012ដង
បន្ទាយមានជ័យ​៖ តាម​ប្រភព​ព័ត៌មាន​ថ្មីៗ ដែល​រាយការណ៍​ដោយ ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ បានឲ្យដឹងថា មាន​បទល្មើស​ជា​ច្រើន បាន​និង​កំពុង​កើតឡើង នៅក្នុង​ភូមិសាស្ត្រ ដែល​គ្រប់គ្រង​ដោយ វរ​សេនា​តូច​លេខ​៥១៥ នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បន្ទាប់​ពី​ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិត
« មុន 1 2 ក្រោយ »
ទស្សន:នយោបាយ
ស្ថានភាព នយោបាយ នៅ​កម្ពុជា​សព្វថ្ងៃ មិន​អាច​អត់​សម្ដេច​តេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ​កំពូល គណបក្ស​ប្រជាជន​កម្ពុជា នៅ​បន្ត​ធ្វើ​ជា​នាយក រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ថ្មី តទៅទៀត​បាន​នោះ​ទេ
ស្រុក​ខ្មែរ មានតែ​ការគោរព​គាំទ្រ របបរាជានិយម មួយគត់ ទើប​ធ្វើឱ្យ​ប្រទេសជាតិ មាន​សន្តិភាព
គណបក្ស​ប្រជាជន ជា​កម្លាំង​ស្នូល ក្នុង​ដំណើរ​ស្វែងរក សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ
ព័ត៌មានជាតិ
ggggstsggff
លោក លាង ហៃប្រធានផ្នែកត្រួតពិនិត្យសាខាគយប្រចាំព្រលានយន្តហោះពោចិនតុងបើកដៃឲ្យក្រុមឈ្មួញ រត់ពន្ធទំនិញមានតម្លៃខ្ពស់ៗគ្រប់ប្រភេទ ជាពិសេសទូរសព្ទ័សេរីទំនើបៗ
មេឃុំថ្មពេជ្រថ្លើមធំ ហ៊ានលក់ដីផ្លូវ មិនឱ្យប្រជា ពលរដ្ឋធ្វើដំណើរ
លោកអគ្គនាយក​ស្ដីទី សន វី ណែនាំឲ្យប្រធានថ្មី ​សាខាទូរគមនាគមន៍​កម្ពុ​ជា ខេត្តសៀមរាប ត្រូវ​បន្ត​ខិតខំ​ ដឹកនាំការងារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែម​ទៀត... !
ស្នា​ព្រហស្ថ​ដ៍​ធំ​ធេង ដែល​មិន​អាច​កាត់ថ្លៃ​បាន របស់​សម្ដេច​ឱ សម្ដេច​តា​នៃ​យើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើង​ពី​ការអនុវត្តន៍ គោលនយោបាយ «​បង្រួបបង្រួម​ជាតិ​» ខ្មែរ​តែ​មួយ
ពេលនេះ សម្ដេចឪ សម្ដេចតា សម្ដេចតាទួត ព្រះរាជបិតា បង្រួបបង្រួមជាតិ បានសោយទិវង្គត.....លាហើយកម្ពុជា លុះត្រាខ្ញុំក្ស័យជីវ៉ា ខ្ញុំសូមបម្រើការពារអ្នក...ដោយស្មោះ
សូមកុំភ្លេច ចុចស្ដាប់ ព្រះរាជបណ្ដាំ ចុងក្រោយបង្អស់ របស់សម្ដេចឪ ឱ្យកូនចៅ រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 509
ម្សិលមិញ : 549
សរុប : 945983
Flag Counter
ស្វែងរកតាមរយ:ប្រតិទិន
Copright® 2019 by Damnerng Pisda News
ទំនាក់ទំនងព័ត៌មាន តាមលេខទូរស័ព្ទ៖ ០៩២​ ៥៥ ៦៥ ៦៧ ឬ Email: n416668@gmail.com