ថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
លោកអ៊ួន សុវណ្ណារ៉ា មេគយច្រកទ្វារត្រពាំងផ្លុងដុះស្លែរ មានគុណសម្បត្តិពុករលួយដាច់បង្ហៀរ មេគយគុណ ញឹមសម្ងំឈឹង! តើនេះជាពេលផាត់ច្បាប់ប្រឆាំងពុករលួយចោលមួយកន្តុប? ត្បូងឃ្មុំ
Sat,09 April 2022 (Time 07:09 PM)
ដោយ ៖ (ចំនួនអ្នកអាន: 97នាក់)


06/04/2022
មន្ត្រីគយសាខាគយខេត្តត្បូងឃ្មុំមួយរូបបង្ហើបឲ្យដឹង​ថា៖ លោកអ៊ួន សុវណ្ណារ៉ា ហាក់ទិញប៉ុស្តិ៍មេគយច្រកទ្វារត្រពាំងផ្លុងជាកម្មសិទ្ធិផ្តាច់មុខបានទៅហើយ ទើបបានជាគយទូទាំងប្រទេសមានការផ្លាស់ប្តូរប៉ុស្តិ៍ឈរជើងគ្រប់គ្នា ឯមេគយត្រពាំងផ្លុងមិនដូរសោះ?។
ប្រភពដែលបន្តថា៖បានជាបែបនោះ ដោយសារតែលោកអ៊ួន សុវណ្ណារ៉ាមានលោកគុណ ញឹម ជាខ្នងបង្អែកមុខក្រាស់កាប់៣ពូ
ថៅមិនមុត មានបេះដូងជ័រ អត់ចេះអៀនខ្មាស់ដឹកនាំបំពានគោលការណ៍ដោះដូរប៉ុស្តិ៍មន្ត្រីគយទូទៅដែលជាគោលការណ៍ននៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ការធ្វើបង្អែកអោយន្ត្រីពុករលួយ ដាក់បង់បាញ់ទល់ជ្រែង អោយលោកអ៊ួន សុវណ្ណារ៉ាកាន់តំណែងជាប្រធានគយត្រពាំងផ្លុងដុះស្លែ ខែរក្សាទុកអំពើពុករលួយដាច់បង្ហៀរដែរ វាអយុត្តិធ៌មសម្រាប់គយដទៃទៀតពេកហើយ។
ប្រភពដែលបន្តថា៖លោកអ៊ួន សុវណ្ណារ៉ា ទោះត្រូវ ត្រូវបណ្តាញព័ត៌មានក្នុងស្រុកសន្ធឹកសន្ធាប់ធ្លាប់ចុះផ្សាយ អំពីនូវទង្វើស្អុយរលួយបន្តបន្ទាប់ក៏ដោយ ក៏គ្មានអំណាចអ្វីមកធ្វើ
អោយតួនាទី ជាមេគយត្រពាំងផ្លុងដ៏សែនត្រូវប៉ាន់ លានពុករលួយរបេះចេញពីកៅអីបានឡើយ នេះជាតឹកតាងនៃតម្លាភាពរបស់ស្ថាប័នគយកម្ពុជាដែលកំពុងត្រូវថ្នាក់លើមួយចំនួនជាន់ឈ្លី?។
ប្រភពបន្តបញ្ជាក់ថា៖បើនិយាយពីមេសាខាគយខេត្តលោកទន់ ចាន់ធីឯណោះវិញគឺចប់ លោក មិនហ៊ានប៉ះពាល់លោកអ៊ួន សុវណ្ណារ៉ានោះទេ ធំតែមាឌគីឡូទាបមិនហ៊ានក្អកទេ ព្រោះគេមានខ្នងបង្អែកដែលមានឥទ្ធិពលខ្លាំងក្លានៅចាំជួយអន្តរាគមន៍គ្រប់ពេលវេលា ហ៊ានផ្តេសផ្តាស អាចធ្លាក់បុណ្យខ្លួនឯងវិញផង ព្រោះមេគយធំមាងវប្បធ៌មស្អុយរលួយដឹតដាមជាប់ខ្លួនង់ដុះខាត់មិនចេញដែរ គឹតតែរៀងៗខ្លួន បើហ៊ានស្តីថាមិនខុសអំពីបាចអង្កាមបញ្ច្រាស់ខ្យល់ឡើយ។
មន្ត្រីគយដដែលបន្តថា៖នៅច្រកទ្វារត្រពាំង
ផ្លុង មានឈ្មួញធំៗជាច្រើននាក់បន្តនាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ ចូលតាមច្រកនេះយ៉ាងរលូនទោះមានកូវុីត១៩ក៏ដោយ មានខ្លះនាំចូលយប់ខ្លះ ចូលកណ្តាលថ្ងៃ ត្រពាំងផ្លុងជាឋានសួគ៌ច្រកនាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ទំនិញក្លែងភេទនិងទំនិញដែលរដ្ឋហាមឃាត់អាចចូល និង ចេញបានដោយរលូន អោយតែចរចារលុយក្រោមតុត្រូវគ្នាចូលឬចេញបានដោយរលូន រឿងអីខ្លាចខាតឬបាត់ចំណូលពន្ធ បើមានរឿងក៏គ្មានអំណាចទេវតាណាចាត់ការលោកអ៊ួន សុវណ្ណារ៉ាបានឡើយ។
ប្រភពបន្តអោយដឹងទៀតថា ក្រុមឈ្មួញគេចពន្ធនូវទំនិញច្រើនប្រភេទ ដូចជា ទី១-ក្រុមឧកញ៉ាផ្កាយ រកសុីធំ ដឹកទាំងខ្សែៗ ទំនិញចូលមិនបាច់មាននិវេទន៍បណ្ណ័ស្អីទេ មិនបាច់ចាំបញ្ចេញស្តុកស្អីទេ ឡានអាចចូលទៅលើកដាក់ឡានីដីយួនហើយចេញប្រុចក៏បាន ពេលខ្លះគឹតពន្ធរាប់ក្បាលឡានរួចស្រេច កត់អោយដឹងំនួនក្បាលឡាន ទុកសម្រាប់បង់ខែរួចចេញឬចូលvietnamបានភ្លាម មិនបាច់ឆែកត្រួតពិនិត្យទេ ។ក្រុមទី២ជាក្រុមដឹកទំនិញដឹកអត់ពន្ធុសុទ្ធ ក្រុមនេះគឺជាគ្រោះថ្នាក់មួយ ដោយសារមានការគប់គឹតផលប្រយោជន៍បុគ្គលរវាងមេគយទីនោះនិងក្រុមឈ្មួញ ប្រភេទនេះភាគច្រើនរង់ចាំចូលទំនិញតែពេលយប់ មានដូចជាទួរសព្ទ័សេរីទំនើបគេចពន្ធ គ្រឿងក្រអូប ឬគ្រឿងអេឡិកត្រូនិកទំនិញជាប់ពន្ធខ្ពស់។ ល។ឆ្លងតាមត្រពាំងផ្លុងដែលមន្ត្រីគយលោកអ៊ួន សុវណ្ណរ៉ា ធូររលុងក្នុងការត្រួតពិនិត្យ្វ លើបែបបទនាំចូល នាំចេញទំនិញ ព្រោះដើម្បីតែផលប្រយោជន៍បុគ្គល ខ្លាំងដៃមែនទែន ទង្វើបែបនេះ បណ្តាលអោយឈ្មួញងាយស្រួលដឹកទំនិញស្មើសច្បាប់ ទំនិញដែលបង្កគ្រោះមហន្តរាយដល់ជាតិទៀតផង គ្រាន់តែមានការគប់គឹតបិទបាំងជិតមិនទាន់ផ្ទុះធ្លាយ៉ុណ្ណោះ?។តើអាចនិយាយបានទេថាទំនិញាមច្រកនេះគ្មានទំនិញអ្វីអាចបង្កមហន្តរាយដល់ប្រទេសជាតិ បើធូររលុងបែបនឹង?កន្លងមកនៅបរទេស ក្រុមភរវករបរទេសខ្លះក្រុមលាងលុយខ្មៅ ឬក្រុមឈ្មួញគ្រឿងញៀន ធ្លាប់ធ្វើសកម្មភាពក្រោមក្លៀក សកម្មភាពធូរលុងរបស់គយួកគេ បើមានៅខ្មែរតើគឹតដូចម៉្តេច?ឬចាំក្របីសុីស្រូវសិនទើបនាំគ្នាធ្វើរបង?។
លោក អ៊ួន សុវណ្ណារ៉ា ដែល្បីរើសអើងបំផុតចំពោះអ្នកកាសែត លោកមិនទទួលទូរសព្ធ័ចម្លែកទេ ទទួលតែទូរសព្ទ័ឈ្មួញហណាដែលមានការគប់គឹតរកសុីគេចពន្ធនិងអ្នកស្គាល់ប៉ុណ្ណោះ ហេតុដូច្នេះទើបរយៈពេល៣ថ្ងៃកន្លងទៅនេះយើងព្យាយាមទាក់ទងសុំការពន្យល់ពីលោកមិនបានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27782 នាក់
ម្សិលមិញ :
7027 នាក់
សប្តាហ៍នេះ :
69287 នាក់
ខែនេះ :
341686 នាក់
3 ខែនេះ :
1178814 នាក់
សរុប :
7741768 នាក់