ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ គ្រឿងឧបភោគ បរិភោគចែកជូនដល់កងកម្លាំងចម្រុះកំពុងបំពេញបេសកកម្មបិទខ្ទប់ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារ បានអញ្ចើញចុះសួរសុខទុក្ខ កងកម្លាំងចម្រុះឈរជើងនៅចំណុចរង្វង់ មូលផ្លូវជាតិ លេខ៥៨ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយបាននាំយកនូវ ថវិកាចំនួន ៥ លានរៀល និងគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំង អាជ្ញាធរមានសមត្ថកិច្ចចម្រុះ ដែលឈរជើងនៅគោលដៅរង្វង់មូលផ្លូវជាតិលេខ ៥៨ ។
នៅក្នុងនោះមានវត្តមាន ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ទុន រ៉ាឌីស្នងការរងនគរបាល ខេត្ត បន្ទាយមានជ័យ, និងមន្ត្រី កងកម្លាំង ជាច្រើនអ្នកទៀត។
នៅក្នុងកម្មវិធីនោះផងដែល ឯកឧត្តម ង៉ោម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត បន្ទាយមានជ័យ និង ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រី នៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបាននាំយកនូវ អំណោយ ដ៏ថ្លៃថ្លា យកមក ជូនដល់កងកម្លាំងដែលឈរជើង នៅរង្វង់មូលផ្លូវជាតិលេខ៥៨ ឯកឧត្តមបន្ថែមទៀតថា រយះកាលកន្លងមក ឯកឧត្តម ព្រះរាជអាជ្ញា តែងតែចូលរួម កិច្ចការមនុស្សធម៌ ជាច្រើន ជាមួយអាជ្ញាធរខេត្ត ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ ផងដែរ ។
អំណោយគ្រឿងឧបភោគ បរិភោគ រួមមាន៖-ទឹកត្រី ៣០ យួរ,ទឹកស៊ីអ៉ីវ ៣០ យួរ,ត្រីងៀត ១០ Kg,សាច់ក្រក ១០ Kg,ផ្អក ៥ Kg,ត្រីខកំប៉ុង ១០ យួរ,ទឹកបរិសុទ្ធ ២០យួរ,ម៉ាស ២ កេសធំស្នើនឹង៥០០០ម៉ាស,ថវិកា ៥ លានរៀន។ សូមបញ្ជាក់ថា: ក្នុងមួយអង្គភាពទទួលបាន ថវិកាចំនួន ១ លានរៀល និងនៅសល់ ១ លានរៀលទៀត ប្រគល់ជូនលោកមេបញ្ជាការស្រាល ទុកដោះស្រាយជូនដល់កងកម្លាំង។
ថ្លែងនៅក្នុងកម្មវិធីនោះ ឯកឧត្ដម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងគ្រប់ប្រភេទ ដែលបាន ខិតខំ អនុវត្តន៍ ការងារ បានយ៉ាងល្អប្រសើរ ទោះបីជា មានភ្លៀងខ្យល់ រងា ក្តៅ យ៉ាងណាក៏ដោយ ក៏បងប្អូនកងកម្លាំងយើង ស៊ូទ្រាំ អត់ធ្មត់ សម្រេចការងារ បានយ៉ាងជោគជ័យ ដើម្បីការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋយើង ពិតមានមោទនភាព ណាស់ ដែលកងកម្លាំងរបស់យើងមាន
ឆន្ទះ បំរើប្រទេសជាតិ និងប្រជាពលរដ្ឋ ជាពិសេស អនុវត្តន៍ តាមបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា
ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រទេសដ៏ឆ្នើម។
ជាចុងបញ្ចប់ ឯកឧត្តមព្រះរាជអាជ្ញា បានជូនពរដល់ប្រតិភូសាលាខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម ង៉ោម៉េងជ្រួន រួមនិង កងកម្លាំងចម្រុះទាំងអស់សូមជួបតែ សុខភាពល្អបរិបូរណ៍ និងសូមជួបតែ ពុទ្ទពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕