លោកជំទាវ បាន ស្រីមុំ បន្តនាំយកស្បៀងអាហារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចែកជូនពលរដ្ឋពិការ និងអ្នកក្រីក្រចំនួន២៥គ្រួសារ នៅស្រុកសាលាក្រៅ
ខេត្តប៉ៃលិន៖នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន តំណាងរាស្រ្តមណ្ឌលប៉ៃលិន អភិបាលរងខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងយុវជនស.ស.យ.ក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជូនដល់ប្រជាពលរដ្ឋពិការនិងក្រីក្រចំនួន២៥គ្រួសារ ដែលរងវិបត្តិជម្ងឺកូវិដ១៩ នៅស្រុកសាខាក្រៅខេត្តប៉ៃលិន។
ក្នុងឱកាស នោះលោកជំទាវបានពាំនាំប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើការសួរសុខទុក្ខ ដល់ចាស់ជរា និងជនពិការ ។ទន្ទឹមនឹងនេះ លោកជំទាវ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ "ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ" ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមកន្លងថ្មី រក្សាអនាម័យដៃស្អាត ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា ពិសេសអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងវិធានសុខាភិបាល ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។
សូមបញ្ជាក់ថា អំណោយចែកជូនតាមខ្នងផ្ទះទាំង២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០ គីឡូ ,ត្រីខ ១ដុំ ,ទឹកត្រី ១យួរ ,មី កេស ,ពងទា ១ថាស ,ទឹកសុទ្ធ ២កេស, ម៉ាស ១ប្រអប់ ,សាប៊ូ ១ដុំ ,ឃីត ១ និងថវិការ ចំនួន១០ម៉ឺនរៀល៕