ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រដំណឹងពិស្តារ | ទំនាក់ទំនងចាងហ្វាងការផ្សាយៈ 092 556 567
រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបើកការធ្វើដំណើរ​ចេញ-ចូល​ឡើងវិញ លើទីតាំងបុរីដួង​ច័ន្ទ និ​ង​បន្តបិទខ្ទប់​លំនៅដ្ឋានចំនួន៩ ដើម្បីទប់ស្កា​ត់ការឆ្លងរី​ករាលដាលនៃជំងឺ​កូវីដ
Sat,08 May 2021 (Time 07:40 PM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 401នាក់)


ខេត្ត​បន្ទាយមានជ័យ​៖ក្រោយពីរកឃើញ​វិជ្ជមាន​ជំងឺកូវីដ១៩ ទៅ​លើជនជា​តិឥណ្ឌូនេស៊ីម្នាក់ ស្នាក់​នៅក្នុង​បុរី​ដួងច័ន្ទ ស្ថិត​នៅក្នុង​ភូមិ​សាម​គ្គីមានជ័យ សង្កាត់​/​ក្រុងប៉ោយប៉ែត​មកនោះ​ អា​ជ្ញាធរ​បាន​​ចុះ​បិ​ត​​ខ្ទប់​ទាំង​យប់​ ដោយ​ដាក់កម្លាំង​យាម​ទាំង​យប់ទាំងថ្ងៃ រហូតមកដល់​ពេលនេះ​​អស់រយះពេ​ល​ជាង១​០ថ្ងៃ​មកនោះ​ រដ្ឋបាល​ខេត្តប​ន្ទាយមាន​ជ័យ បាន​សម្រេច​បើក​ការធ្វើ​ដំ​ណើរចេញ-ចូល​ជាធ​ម្មតា​ឡើងវិញ ប៉ុន្តែ​លំ​នៅ​ដ្ឋាន​ចំនួន៩ នូវតែប​ន្តបិតខ្ទប់ ដើម្បី​បង្ការ និងស្កាត់កុំ​ឲ្យ​មានការ​ឆ្លង​រីង​រាល​ដាល​នៃជំងឺកូវី​ដ​១៩ ទៅកាន់ដំបន់ផ្សេង​ទៀត។

យោងតាម​សេចក្តី​សម្រេច​របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ​លេខ១៣៣/២១​ ស.ស.រ បាន​បញ្ជាក់​ថា ចាប់​ពីម៉ោង​សូន្យ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ត​ទៅបើក​ការធ្វើ​ដំណើ​រចេញ-ចូលជា​ធម្មតា​ឡើង​វិញ​ លើទីតាំង​បុរីដួងច័ន្ទ​ ប៉ុន្តែ​លំនៅ​ឋានលេខ j23 - j24 - J25 –​ I34B - ​I43 – E25 – E40 – F4​9 ​ - A12 នៃបុរីដួងច័ន្ទ នូវតែប​ន្តបិត​ខ្ទប់ រហូតដល់​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ក្នុងគោល​បំណង​ធា​នា​ដល់ប្រសិទ្ធភាព នៃ​ការគ្រប់គ្រងការឆ្លងរាលដា​លនៃជំងឺកូវីដ​១៩ ក្នុងព្រឹត្តការណ៍ «សហគមន៍ ២០ កុម្ភៈ ២០២១» នៅក្នុងភូ​មិសាស្ត្រដែ​លត្រូវបិទខ្ទប់​ និង​ទប់ស្កា​ត់ជំងឺ​នេះមិន​ឱ្យឆ្លងរីករាលដា​ល​ទៅ​កាន់តំ​បន់ផ្សេងទៀត។

រដ្ឋបាលខេត្តបញ្ជាក់ទៀត​ថា ក្នុងអំឡុងពេល នៃការអនុវត្តវិធា​នការបន្តការបិ​ទខ្ទប់ នៃលំនៅ​ឋាន​ខាង​លើនេះ បុគ្គលគ្រប់រូប ត្រូវបានហា​មឃាត់ ការធ្វើដំណើ​រចេញ​ពីលំនៅឋាន ឬទីសំណាក់​បច្ចុប្ប​ន្ន លើក​លែងតែក្នុងករណ៍​ចាំបាច់​ដូចជា ការធ្វើដំណើរ​ទៅមន្ទីរពេទ្យ មណ្ឌលសុខភាព សម្ភព ទីក​ន្លែង​ព្យាបាល ឬឱសថស្ថាន ដោយមូល​ហេតុសុខភាព​ តែនៅក្នុងរង្វង់ភូមិសាស្ត្រដែលត្រូវបិទខ្ទប់​។

​ចំពោះការធ្វើដំណើរដោយ​មូលហេតុសុខ​ភាពចេញទៅក្រៅរង្វង់ភូមិសាស្ត្រ ដែលត្រូវបិទខ្ទប់នេះ អាច​ធ្វើ​ទៅបា​នដោយមាន​ការអនុញ្ញាតពី​អាជ្ញាធរ​ដែល​ទទួលបន្ទុក អនុវត្តវិធានការបិទខ្ទប់ ដោយ​កំ​ណ​ត់​ចំនួនម​នុស្សមិន​ឱ្យលើ​សពី៤​នាក់ សម្រាប់ករណ៌នីមួយ​ៗ។

ម្យ៉ាងវិញទៀតរាល់ការលើកលែង​ខាងលើ បុគ្គលគ្រប់រូប​មានកាតព្វកិច្ច ត្រូវអនុវត្តវិធា​នការសុ​ខា​ភិបា​ល រួមមាន៖ ការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកា​ន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បី​សម្លាប់មេរោគ និងកា​រវាស់កម្ដៅ ដើម្បីប្រយុទ្ធ និងទប់​ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ជាងនេះទៅទៀតក្នុងអំឡុ​ងពេល នៃកា​រអនុវត្តវិធា​នការបន្តបិទខ្ទប់លំនៅ​ឋានខាងលើ ត្រូវ​បានហា​មឃា​ត់រាល់​ការជួបជុំ ឬការប្រមូលផ្ដុំ​មនុស្ស​លើកលែងតែ ក្នុងករណីចាំ​បាច់ដូចជា ការជួបជុំក្នុង​ចំណោមសមាជិក​គ្រួសារ​ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា , ការជួបជុំរ​បស់បុគ្គ​លិក​សុខាភិបាល ដើម្បីយកវត្ថុសំណា​កបុគ្គលដែលពាក់ពន្ធ័ដោយផ្ទាល់ឬ ដោយប្រយោល ជា​មួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឬដើម្បីយកអ្នកដែលផ្ទុកជំងឺកូវីដ១៩ ក៏ដូចជាបុគ្គលិកសុខាភិបាល ដែល​បំពេ​ញការងារសង្គ្រោះបន្ទាន់​ផ្សេងទៀត ,ការជួបជុំរបស់អាជ្ញា​ធរមានសមត្ថកិច្ច កម្លាំងគ​ណៈប​ញ្ជាការ​ឯក​ភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារ​ថែរក្សារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​៕ព័ត៌មានលំអិតសូមអាន​នូវសេចក្តីប្រម្រេច​របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ ដែលមាន​ដូចខាងក្រោមៈ

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឈ្មួញឈើនៅតែបន្តនាំគ្នាចូលទៅកាប់បំផ្លាញ និងដឹកជញ្ជួនបទល្មើសព្រៃឈើយ៉ាងគគ្រឹកគគ្រេង ចេញពីដែនអភិរក្សសត្វព្រៃបឹងពេ រីឯមន្រ្តីបរិស្ថាននៅតាមគោលដៅនីមួយៗ ក្នុងស្រុកជីក្រែងកំពុង..... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធម៌ក្រុងប៉ោយប៉ែត ព្រមានអនុវត្តន៍ ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកមិនគោរព បំរាមគោចរ នៅតែបំពាន បន្តធ្វើដំណើរ និងធ្វើសកម្មភាព ផ្សេងក្នុងម៉ោង ហាមឃាត់... (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

បទល្មើសព្រៃឈើនៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅតែបន្ត ខណៈដែលមន្រ្តីជំនាញកំពុងសប្បាយចិត្តក្នុងការប្រមូលលុយពីក្រុមឈ្មួញ.... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនល្មើស ដែលលួចដោះម៉ាសុីនត្រជាក់ និងកាត់ខ្សែរភ្លើង បានចំនួន ៩ នាក់ (លោក ម៉េង សាន)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅតែបន្តចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត (លោក ម៉េង សាន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2384 នាក់
ម្សិលមិញ :
2977 នាក់
សប្តាហ៍នេះ :
43369 នាក់
ខែនេះ :
244093 នាក់
3 ខែនេះ :
681105 នាក់
សរុប :
15515037 នាក់